អានតួអត្ថបទ
បារាំង-រុស្ស៊ី

លោកម៉ាក្រុង​បាន​សរសើរ​លោក​ពូទីន​ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​ល្អ​ឥត​ខ្ចោះ​នៃ World Cup-2018

នារសៀលថ្ងៃអាទិត្យ ១៥ កក្កដា កាលដែលនៅសល់ ២ ម៉ោងទៀត ដល់កាប្រកួតផ្តាច់ព្រ័ត្រ រវាងក្រុមជម្រើសបារាំង និង ក្រូអាស៊ី នៅឯ ពហុកីឡាដ្ឋានក្រុងមូស្គូ ដើម្បីដណ្តើមពានរង្វាន់ពិភពលោក ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ត្រូវបានទទួលជួបនៅវិមានក្រេមឡាំង ដោយសមភាគី រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ។ ក្នុងឱកាសនោះ លោកម៉ាក្រុង បានអបអរសរសើរ លោកពូទីន ចំពោះ ការ ប្រព្រឹត្តទៅ “ ល្អឥតខ្ចោះ” នៃ World Cup-2018 ក្នុងប្រទេសរុស្ស៊ី ជាម្ចាស់ផ្ទះ ដែលបានទទួលការប្រកួត ថ្នាក់ពិភពលោកនេះ។

លោក​ប្រធានាធិបតី​រុស្ស៊ី (រូបស្តាំ) Vladimir Poutine និង​សមភាគី​បារាំង​លោក Emmanuel Macron
លោក​ប្រធានាធិបតី​រុស្ស៊ី (រូបស្តាំ) Vladimir Poutine និង​សមភាគី​បារាំង​លោក Emmanuel Macron Sputnik/Alexei Nikolsky/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

ពេលចាប់ផ្តើមជំនួបនេះ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងទៅកាន់ លោកប្រមុខរដ្ឋរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ខ្ញុំសូមអបអរសរសើរ ឯកឧត្តម ចំពោះស្នាដៃដ៏វិសេស សំដែងដោយក្រុមជម្រើសបាល់ទាត់រុស្ស៊ី ដែល ចេះឈានបានដល់ ដំណាក់ ១ភាគ៤ នៃវគ្គផ្តាច់ព្រ័ត្រ ហើយបានប្រកួតដោយ ក្លាហានមែនទែន ។ លោកប្រមុខរដ្ឋបារាំង គូសបញ្ជាក់ តមកទៀត ខ្ញុំក៏សូមសរសើរឯកឧត្តម ក្នុងឋានៈជាប្រទេសចាត់ចែង ឲ្យព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅយ៉ាងរលូន ត្បិត​វាត្រូវបានទស្សនា មិនគ្រាន់តែក្នុងពិភពលោកទាំងមូល ប៉ុណ្ណោះទេ តែ ពិភពលោកទាំងមូល បានមកទស្សនាការប្រកួតនេះ នៅលើទឹកដីរុស្ស៊ីតែម្តង ការប្រកួត ដែល បានប្រព្រឹត្តទៅ ក្នុងលក្ខណៈសន្តិសុខពេញទី ល្អឥតខ្ចោះ បានទៅជា ការធានាយ៉ាងមុតមាំ ឲ្យមាន ការទះដៃសរសើរ មែនពិត។

លោកពូទីន ពីចំណែកគាត់បានអបអរសរសើរ ក្រុមបាល់ទាត់បារាំង ដែលចេះឈានដល់ដំណាក់ ផ្តាច់ ព្រ័ត្រ តែម្តង នៃការប្រកួត World Cup-2018 ដោយគាត់មានប្រសាសន៍ ខ្ញុំប្រាកដក្នុងចិត្ត ទៅហើយ ថា គេនឹងឃើញការប្រកួតផ្តាច់ព្រ័ត្រនេះ មានចង្វាក់ប្រញឹក និង តឹងតែង ហើយទាក់ចិត្ត ទស្សនិកជនទាំង លានៗនាក់ នៅក្នុងលោក។ ក្រោយមក ដោយអង្គុយទស្សនាការប្រកួតក្នុងកីឡាដ្ឋាន រួមជាមួយភរិយាគាត់ លោកជំទាវ Brigitte លោក ម៉ាក្រុង បានលាន់មាត់ថា ពានរង្វាន់នេះ នឹងត្រូវយើងដណ្តើមបាន។

មុនជំនួបជាមួយមេដឹកនាំបារាំង លោក ប្រធានាធិបតីរុស្ស៊ី បានទទួលជួប សមភាគីក្រូអាស៊ី លោកស្រី Kolinda Grabar-Kitarovic ដែលក្នុងជំនួបនេះ លោកស្រីប្រធានាធិបតីក្រូអាស៊ី បានជូនជាអំណោយ ទៅ លោក ពូទីន គឺ អាវយឺត របស់ក្រុមបាល់ទាត់ក្រូអាស៊ី លំអដោយលេខ ៩ និងឈ្មោះថា “ ពូទីន” និងក៏បាន ថ្លែងសរសើរ ចំពោះ ការចាត់ចែង ការប្រកួតបាល់ទាត់ពិភពលោកនេះ ដែលជាគំរូជាក់ស្តែង តើ តាមរបៀបណា ដែលព្រឹត្តិការណ៍បែបនេះ ត្រូវចាត់ចែងឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ