rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី សហរដ្ឋអាមេរិក សង្រ្គាមពាណិជ្ជកម្ម ពន្ធដារ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ម៉ូស្គូ អនុវត្តពន្ធគយបន្ថែម តបនឹង ក្រុងវ៉ាស៊ីនតោន

media
ប្រធានាធិបតី​រុស្ស៊ី លោកពូទីន​រិះគន់​សង្រ្គាម​ពាណិជ្ជកម្ម​របស់លោកដូណាល់ ត្រាំ AFP Photo/Kirill KUDRYAVTSEV

ថ្ងៃសុក្រ ទី ៦ កក្កដា រុស្ស៊ី បានប្រកាសអំពីការអនុវត្តន៍ ពន្ធគយបន្ថែម លើទំនិញមួយចំនួន នាំចូលពី សរអា- អនុវត្តនេះ គឺក្នុងឋានៈជាចម្លើយ តបនឹងពន្ធគយ ដែល សរអា ហូតលើ​តម្លៃ​ដែកថែប និង អាលុយមីញុម នាំចូលពីរុស្ស៊ី ក្នុងបរិបទ​នៃសង្គ្រាម​ពាណិជ្ជកម្​មពិភព​លោក ។ 


ក្នុងសេចក្តីថ្លែងការណ៍ខ្លួន លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី  Maxime Oreshkin ចង្អុលឲ្យឃើញថា ៖ វិធានការដើម្បីប៉ះបូវការខាតបង់ ចាត់ឡើង ក្នុងទម្រង់ជា ពន្ធគយបន្ថែម ក្នុងកម្រិតពី ២៥% ដល់ ៤០% លើទំនិញមួយចំនួននាំចូលពី សរអា។

តាមលោករដ្ឋមន្ត្រី ៖ ស្របនឹងអនុក្រិត្យចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី Dmitri Medvedev  វិធានការនេះ ត្រូវនាំចំណូល ៨៧ លាន ៦សែន ដុល្លារ ដល់បណ្តាសហគ្រាសរុស្ស៊ី ដែលតាមពិតទៅ គឺ ប្រមាណតែ ១ភាគ៦ ប៉ុណ្ណោះនៃ ការបង់ខាតរុស្ស៊ី បណ្តាលមកពីពន្ធបន្ថែមអាមេរិកាំង ដែលមានទឹកប្រាក់ ដល់ទៅ ៥៣៧ លាន ៦សែន ដុល្លារ។

លោករដ្ឋមន្ត្រី លំអិតថា ៖ ទំនិញអាមេរិកាំងនោះ គឺ ទំនិញណាដែលដូចគ្នាបេះបិទ នឹងទំនិញផលិតនៅរុស្ស៊ី បែបយ៉ាងគ្រឿងម៉ាស៊ីនសម្រាប់សង់ផ្លូវ , គ្រឿងបរិក្ខារប្រើសម្រាប់ជីកបូមឧស្ម័ននិងប្រេងឆៅ ,  ឧបករណ៍ ទាំងឡាយប្រើសម្រាប់ផលិតលោហធាតុ សម្រាប់ខួងផ្ទាំងថ្ម ព្រមទាំង សរសៃសំយោគប្រើក្នុងប្រព័ន្ធ ទូរសព្ទ។

លោករដ្ឋមន្ត្រីសេដ្ឋកិច្ច បន្តមកទៀត ៖ ពន្ធគយបន្ថែមនេះ គឺសម្រាប់គាំទ្រដល់ សហគ្រាសរុស្ស៊ីណា ដែល ផ្តល់ផលិតផលដូចគ្នានេះ គ្រាន់វាអាចជំនួស ផលិតផលអាមេរិកាំងនៅលើទីផ្សារផ្ទៃក្នុង។ តាមសំដីគាត់  ៖ រុស្ស៊ី គ្រោងអនុវត្តពន្ធគយបន្ថែមទល់នឹង សរអា ចាប់ពីឥឡូវរហូតដល់ឆ្នាំ ២០២៤ ឫមួយ ក្រោយពីមាន សេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក OMC  ដែលកំណត់វិធានការអាមេរិកាំង ថាផ្ទុយនឹង ក្បួនខ្នាត OMC ។

ចុងខែមិថុនាកន្លងទៅ រដ្ឋាភិបាលរុស្ស៊ី ដូចប្រទេសឯទៀត សមាជិក  OMC បានដាក់ពាក្យទៅអង្គការនេះ ដើម្បី តវ៉ាទល់នឹង ពន្ធគយអាមេរិកាំងលើ ដែកថែបនិងអាលុយមីញុម។

អ្នកនាំពាក្យវិមានក្រុមឡាំង លោក ឌ្មីទ្រី ពេស្កូវ  បានព្រមានម្សិលមិញថា រុស្ស៊ី “ នឹងចាត់ រាល់វិធានការ ចាំបាច់ ដើម្បីការពារផលប្រយោជន៍ខ្លួន” ក្នុងបរិបទនៃ សង្គ្រាមពាណិជ្ជកម្មប្រកាស ដោយ សរអា។

គឺតាំងពីដើមឆ្នាំ ២០១៨ ដែល លោក ដូណាល់ ត្រាំ បានបញ្ឆេះជម្លោះពាណិជ្ជកម្ម ដោយប្រើសិទ្ធិ ហូតពន្ធគយ លើ ទំនិញនាំចូលពី កាណាដា សហភាពអឺរ៉ុប និង ចិន ទាំងយល់ថា ពាណិជ្ជកម្មអន្តរជាតិ សព្វថ្ងៃ ប្រព្រឹត្កទៅ ក្នុងចរន្តដែល នាំឲ្យខូចទេតើ ដល់ផលប្រយោជន៍ សរអា៕