rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ការ​ប្រកួត World Cup-2018 នៅ​រុស្ស៊ី​ដែល​ឈាន​ដល់​ពាក់កណ្តាល​ទី​ហើយ ក៏​ល្អក់​ដោយ​ឧប្បត្តិហេតុ​ខ្លះៗ

ដោយ កែវ ឆាយា

ជាលទ្ធផលនៃការប្រកួតអស់ កន្លះខែ មកទល់ ថ្ងៃ២៩មិថុនានេះ ពីក្នុងចំណោម ៣២ ក្រុម ជម្រើសជាតិពីដើមទី ត្រូវបានកំណត់ទៅហើយ ឈ្មោះ ១៦ ក្រុម ដែលបានចេញរួចពីពូលរបស់ខ្លួន ដើម្បី ទៅប្រកួតក្នុងដំណាក់ ១ភាគ៨ នៃ វគ្គផ្តាច់ព្រ័ត្រ ដោយចែកជា ៨ គូ។ ក្នុងនោះ គូ រុស្ស៊ី ​-អេស្ប៉ាញ ដែល នឹងប្រកួត នៅថ្ងៃអាទិត្យ ទី ១ កក្កដា តាមអ្នកនាំពាក្យវិមានក្រេមឡាំងបង្ហើបឲ្យដឹង នឹងមាន លោក ប្រធានាធិបតីពូទីន អញ្ជើញទៅទស្សនា នៅពហុកីឡាដ្ឋានក្រុងមូស្គូ ដោយផ្ទាល់ភ្នែកតែម្តង។ ចំណែក បរិយាកាសប្រកួត នៅតាមក្រុងរុស្ស៊ីចំនួន ១១ ជាទូទៅ គឺត្រូវ អាជ្ញាធរធានាឲ្យមានសុវត្ថិភាពគ្រប់គ្រាន់ ទាំងបញ្ជាក់ដោយសំដីនៃបណ្តាភ្ញៀវបរទេសទៅផង។

ទោះយ៉ាងណាក្តី ក៏ នៅតែមិនអាចចៀសផុតពី ឧប្បត្តិហេតុខ្លះៗ បែបយ៉ាង ករណីបោកប្រាស់ ទង្វើលួចទ្រព្យអ្នកដទៃ ហេតុដែលបណ្តាលឲ្យ​មាន ការកាត់ទោសពីខាងតុលាការរុស្ស៊ី ការវាយតប់គ្នារវាង ពួកអ្នកគាំទ្រជាតិប្លែកៗ ការប្រមាថដោយក្រុម បាល់ទាត់មួយលើ ក្រុមមួយផ្សេង ហេតុដែលរងទទួលការពិន័យ ពីខាង សហព័ន្ធអន្តរជាតិនៃសមាគមន៍ បាលទាត់ជាតិ ហៅថា FIFA ប៉ុន្តែ ក៏មានទាំងរឿងគួរឲ្យរីករាយដែរ ដោយក្នុងកីឡាផ្ទាល់ ពេលមើល ការប្រកួត ស្រាប់តែមានបុរសជាតិរុស្ស៊ី បានស្នើ ហើយបានទទួល ការយល់ព្រមពីបេះដូងនារី ជាតិកូឡុំប៊ី ក្លាយជាភរិយាខ្លួន។

ករណីឆបោក

ភ្ញៀវមួយក្រុមមកពី អារ៉ាប៊ីសាអ៊ូឌីត ចង់ស្រូតការធ្វើដំណើរតាមយន្ដហោះ ទៅកាន់ក្រុង Volgograd ជាទី ដែលត្រូវប្រព្រឹត្ត ទៅ ការប្រកួតនៃក្រុមបាល់ទាត់ជាតិខ្លួន ជាមួយក្រុម អេហ្ស៊ីប ហើយក៏សុខចិត្តយល់ព្រម តាមសំណើនៃ ជនម្នាក់ ដែល ក្រោយពីបានទទួលប្រាក់ ១២ ម៉ឺនដុល្លារ និង ១១ ម៉ឺនអឺរ៉ូ ពីពលរដ្ឋអារ៉ាប៊ីសាអ៊ូឌីត Hassan Anvar ស្រាប់តែគេចបាត់ លែងបង្ហាញមុខខ្លួន ដំណឹងនេះ បញ្ជាក់ដោយមហាផ្ទៃមូស្គូ ដែល កំពុងបន្តប្រតិបត្តិការស្វែងរកចាប់ ជនឆបោកនោះ។

ករណីលួចទ្រព្យអ្នកដទៃ

អ្នកចម្រៀងជាតិកូឡុំប៊ី គឺលោក Juan Louis Londonu ហៅក្រៅថា Maluma ពេលគាត់ស្នាក់ នៅ ក្នុងសណ្ឋាគារចំកណ្តាលក្រុងមូស្គូ គឺ​សណ្ធាគារ “Four Seasons“ ត្រូវបានគេលួចទ្រព្យសម្បត្តិគាត់ ក្នុង តម្លៃប្រមាណ ៨០០.០០០ ដុល្លារ ក្នុងនោះ មាន កាតាប Louis Vitton នាឡិកា ១១ គ្រឿងម៉ាក ថ្លៃៗ បែបយ៉ាង Rolex Hublot ដែលនីមួយៗ ថ្លៃពី ៣.០០០ ដុល្លារ រហូតដល់ ១៣០.០០០ ដុល្លារ គ្រឿងអលង្ការ ម៉ាក Cartier ក្នុងនោះ មានខ្សែដៃ ក្រវិល ចិញ្ចៀន ធ្វើពីមាសលឿង មាសស និងមាស​ពណ៌ផ្កាកុលាប។ ត្រូវចោរលួច ក៏ ទាំង វែនតា ចំនួនជាង ១០ បូកទាំងវែនតាដាំពេជ្រ និង ដាំគុជ តម្លៃ ៥៨.០០០ ដុល្លារនិង វត្ថុថ្លៃៗផ្សេងទៀត ដំណឹងនេះ ប្រកាសដោយ មហាផ្ទៃមូស្គូ ដែលគូសបញ្ជាក់ថា ប៉ូលិស កំពុងរាយសំណាញ់ ស្វែងរកចាប់ពួកឧក្រិដ្ឋជន។ ចំណែកក្រុមកូឡុំប៊ីគាត់ ក៏ អភ័ព្វទាត់ចាញ់ជប៉ុន ១ ទល់នឹង ២។

ពលរដ្ឋជាតិ ប៉េរូ ៤ នាក់ ត្រូវបានតុលាការក្រុង Saint-Petersbourg សម្រេចឲ្យជាប់ឃុំឃាំង ចំពោះ ការលួច ស្បោងឥវ៉ាន់របស់ បុរសមកពីកូរ៉េខាងត្បូង នៅ អាកាសយានដ្ឋានក្រុងនោះ។ ក្នុងស្បោងនោះ មាន Notbook Planchet ប្រដាប់ថតរូប ទូរសព្ទដៃ ។ ដោយសារ កាមេរ៉ា ដំឡើងនៅតាមច្រកល្ហកប្លែកៗ នៃ អាកាសយានដ្ឋាន ប៉ូលិស កំណត់ថា ពួកឧ្រិដ្ឋជននោះ មានអ្នកដែលចូលដៃជាមួយខ្លួន អាយុម្តុំ៥០ ឆ្នាំ។ ក្រោយមក គេទាំងនោះ ត្រូវបានឃាត់ខ្លួននៅ កណ្តាលក្រុង។ ចំណែកនៅមូស្គូ ប៉ូលិស បានឃាត់ខ្លួនជាតិ ប៉េរូ ម្នាក់ដែរ ដែលបានប៉ុនប៉ងលួចសំបុត្រចូលមើល ការប្រកួតនៅពហុកីឡាដ្ឋាន រវាងក្រុមអាល្លឺម៉ង់ និង ម៉ិចស៊ិក។ សំបុត្រនោះថ្លៃ ជាង ១៤ ម៉ឺនរូប្ល ឬជាង ២.២០០ ដុល្លារ ប៉ុន្តែ ត្រូវបានទប់ស្កាត់ដោយប៉ូលិស។ ជាតិប៉េរូនោះ អាចត្រូវកាត់ទោស ឲ្យជាប់គុក ដល់ ៥ ឆ្នាំ។

ជនបរទេសណា ដែលបានប្រព្រឹត្តទង្វើល្មើសច្បាប់ ក្នុងក្របខ័ណ្ឌ World Cup-2018 តាមមើលទៅ ក្រោយពី ត្រូវតុលាការកាត់ទោស នឹងពុំត្រូវបញ្ជូនទៅ កាន់ស្រុកកំណើតគេឡើយ តែ គឺ នឹងត្រូវរងទោស ទណ្ឌខ្លួន នៅតាមជំរំអប់រំកែខ្លួន ក្នុងប្រទេសរុស្ស៊ី ការនេះ ត្រូវបានលើកឡើង ដោយលេខាទទួលខុសត្រូវ នៃ គណៈកម្មការសង្កេតការណ៍សាធារណៈរុស្ស៊ី លោក Ivan Melnikov ។ តាមតួលេខមហាផ្ទៃរុស្ស៊ី ក្រៅពីជាតិប៉េរូ ទាំងនោះ ក៏មាន ជាតិ ម៉ិចស៊ិក ៣ នាក់ និង ជាតិ អ៊ីរ៉ង់ ម្នាក់ដែរ។ ពួកគេអាចដាក់ពាក្យសុំ ឲ្យបញ្ជូនខ្លួនគេទៅរងទោសទណ្ឌ គឺនៅឯ ស្រុកកំណើតគេ ប៉ុន្តែ ការដាក់ពាក្យសុំ បែបនេះ ជាករណីកម្រណាស់។ ម៉្លោះហើយ បានជា ពួកគេនឹងត្រូវស្ថិតនៅតាមជំរំ ឬ មណ្ឌលអប់រំកែខ្លួន ក្នុងប្រទេសរុស្ស៊ី ហើយលុះចប់ទៅពេលឃុំឃាំង គេនឹងចាកចេញទៅកាន់មាតុប្រទេសគេវិញ។

គេទាំងនោះ ជាប់ចោទតាមបទ លួចទ្រព្យសម្បត្តិអ្នកដទៃ មាត្រា ទី ១៥៨ នៃក្រមព្រហ្មទណ្ឌ សហព័ន្ធ រុស្ស៊ី) ដែលអាចត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ។

ករណីពិន័យដោយ FIFA

ចំពោះការធ្វើកាយវិការប្រមាថពួកស៊ុយអែត ដែលទាត់ចាញ់ អាល្លឺម៉ង់ ១ ទល់នឹង ២ តំណាងពីរនាក់ នៃ គណៈប្រតិភូបាល់ទាត់អាល្លឺម៉ង់ ត្រូវបានសហព័ន្ធអន្តរជាតិនៃសមាគមន៍បាលទាត់ជាតិ FIFA ផាកឲ្យបង់ប្រាក់ពិន័យម្នាក់ៗ ៥.០០០ ហ្រ្វង់ស្វីស លុះទាល់តែ សមាគមន៍បាល់ទាត់ជាតិអាល្លឺម៉ង់ សន្យាថា នៅថ្ងៃមុខ នឹងពុំយកអ្នកទាំងនោះ តាមខ្លួនទៀតឡើយ។ ពិន័យជាលុយស្វីស ពីព្រោះទីស្នាក់ការរបស់ FIFA ស្ថិតនៅក្រុង Zurich ប្រទេសស្វីស។ មុនពេលនេះ គណៈកម្មាធិការវិន័យរបស់ FIFA បានផាក សមាគមន៍បាល់ទាត់ជាតិ អាហ្សង់ទីន ឲ្យបង់ ប្រាក់ពិន័យ ១០៥.០០០ ហ្វ្រង់ស្វីស និងសមាគមន៍បាល់ទាត់ជាតិ ក្រូអាស៊ី ឲ្យបង់ប្រាក់ពិន័យ ១៣.០០០ ហ្វ្រង់ស្វីស ចំពោះការចូលរួមនៃពួកអ្នកគាំទ្រក្រុមជម្រើសប្រទេសទាំងនោះ ក្នុងការវាយតប់គ្នា ក្នុងបរិវេណ នៃការប្រកួត World Cup -2018 នៅរុស្ស៊ី ជាប្រទេសម្ចាស់ផ្ទះ។

អាជ្ញាធរ អាហ្សង់ទីន ថែមទាំងបានសុំ រុស្ស៊ី ឲ្យនិរទេស ពលរដ្ឋអាហ្សង់ទីន ៤ នាក់ ដែលបានចូលរួមក្នុងជម្លោះនោះ។ ដោយសប្បាយចិត្តនឹងជ័យជំនះ លើក្រុមជម្រើស ស៊ែរប៊ី អ្នកទាត់ខ្លះក្នុងក្រុមស្វីស ដែលជាជាតិ កូសូវ៉ូ បានឈរខ្វែងដៃលើពោះខ្លួន ជាសញ្ញាជាតិរបស់ កូសូវ៉ូ បង្ហាញយ៉ាងសំញែងទៅ ក្រុមបាល់ទាត់ ស៊ែរប៊ី ដែលជាកាយវិការប្រមាថ ម៉្លោះហើយ បានជា FIFA តម្រូវឲ្យអ្នកទាត់ពីរនាក់ជាតិកូសូវ៉ូ ក្នុងក្រុមស្វីស បង់ ប្រាក់ពិន័យសរុបទៅ ១ម៉ឺន៥ពាន់ហ្វ្រង់ស្វីស។ ជាបញ្ចប់ គួរនិយាយថា ពេលកំពុងប្រព្រឹត្តទៅ ការប្រកួត រវាង ក្រុមកូឡុំប៊ី និង ប៉ូឡូញ ក្រោយពីឃើញ កូឡុំប៊ីទាត់ចូលហ្គោលប៉ូឡូញ បុរសរុស្ស៊ី ដែលជាគ្រូពេទ្យ ស្រាប់តែលើកជូនទៅ នារី កូឡុំប៊ីដែលស្ថិត នៅ ក្បែរគាត់ នូវកូនប្រអប់ចិញ្ចៀន ទាំងសុំឲ្យនារីនោះ ក្លាយជាភរិយាខ្លួនតែម្តង ហើយក៏បានទទួលនូវ ការយល់ព្រមដូចចិត្តមែន៕

អឺរ៉ុប៖ កំណែទម្រង់​ច្បាប់​កម្មសិទ្ធិបញ្ញា អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​លើ​បណ្តាញ​អ៊ីនធឺណិត?

តើ​ហេតុដូចម្តេច​បាន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​​អូស្លូ នាំ​​វិបត្តិ​អ៊ីស្រាអែល​​ប៉ាឡេស្ទីន​ឱ្យ​​ទ័ល​ច្រក ?!

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិ​ក​កាន់​តែ​ច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ?

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ

ជំនួប​​កំពូល​ចិន-រុស្ស៊ី​ និង​សមយុទ្ទ​រួម​ គូស​បញ្ជាក់​ពី​ មហិទ្ធិ​ឫទ្ធ​បន្ទាត់​នយោបាយ​ម៉ូស្គូ-ប៉េកាំង​

ហេតុអ្វី​បានជា​មហាអំណាច​នាំគ្នា​ទៅ​បង្កើត​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​ជីប៊ូទី

តើ​អាមេរិក​ពិតជា​ហ៊ាន​ដាក់​ទណ្ឌកម្មលើ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ?

លោកស្រី​មីសែល បាឈើឡេ ពី​ប្រធានាធិបតី​ឈីលី​ក្លាយ​ជា​ឧត្តមស្នងការ​របស់ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិមនុស្ស

បរាជ័យរបស់មីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រ

តើលោកត្រាំ​ពិតជា​មិនខ្វល់ពី​វត្តមានកាណាដា​ក្នុង​កិច្ចព្រមព្រៀង​ពាណិកម្មសេរីឬយ៉ាងណា​​?

លោកស្រី​ស៊ូជី ប្រឈម​នឹង​ការ​រិះគន់ ​ក្រោយ​ការ​កាត់ទោស​អ្នក​កាសែត​ដែល​ស៊ើប​រឿង​រ៉ូហ៊ីងយ៉ា

តើ​ការ​វិវាទ​រវាង​ប្រទេស​អង់គ្លេស និង​ប្រទេស​ម៉ូរីស​ជុំវិញ​ប្រជុំកោះឆាហ្គូស​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

ករណី​​ដែល​​បាន​​ញ៉ាំង​​លោក​​ពូទីន ​​ឲ្យ​ថ្លែងសារ​​តាម​​ទូរទស្សន៍​​ ទៅ​​កាន់​​ប្រជាជាតិ​​

​​វិស័យថាមពលនៅអឺរ៉ុប កំពុង​ក្លាយ​ជារបស់ចិន ?

ភូមា៖​តើ​ជម្រើស​តុលារការអន្តរជាតិ​មួយ​ណា និង​មាន​អ្នកពាក់ព័ន្ធ​ណា​ខ្លះ​ដែល​អាច​ទទួល​ទោស​ក្នុង​បទប្រល័យ​ពូជសាសន៍​លើ​ពួករ៉ូហ៊ីងយ៉ា​?

​តុលាការ​យុត្តិធម៌អន្តរជាតិ បើក​សវនាការ​សំណុំរឿង​អ៊ីរ៉ង់​និង​អាមេរិក

អាស៊ាន៖ ចលករ​សម្រាប់​សន្តិភាព​ក្នុង​តំបន់ និង​សមាហរណកម្ម​សេដ្ឋកិច្ច​អនាគត

ហេតុអ្វី​លោក​ខាងលិច​នៅរារែក មិន​​ទាន់​គាំទ្រ​​មាតុភូមិនិវត្ត​របស់ជនភៀសខ្លួន​ស៊ីរី?

វ៉េណេស៊ុយ​អេឡា៖ ​ពលរដ្ឋ​ជាង​២លាន​៣សែន​នាក់ រត់​ចោលស្រុក ដោយសារហេតុអ្វី?​

ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​បស្ចិមលោក​គ្រាក់ៗ​ខ្លះដែល​រក​ស៊ី​នៅ​អ៊ីរ៉ង់​លុតក្រាប​តាម​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់?