rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី បាល់ទាត់ពិភពលោក២០១៨

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក ​ពូទីន​អួត​ថា​រុស្ស៊ី​កំពុង​ “ដើរទៅមុខ​តាម​ទិសដៅ​ត្រូវល្អ​ “ខណៈ​ដែល​ខ្លួន​ត្រៀម​ទទួល​ World Cup ២០១៨​

media
លោក Vladimir Poutine ប្រធានាធិបតីរុស្ស៊ី នៅ​ក្នុងការផ្សាយព័ត៌មានបន្ទផ្ទាល់​មួយ​កាល​ពីថ្ងៃទី​៧​មករា​២០១៨​ REUTERS/Ilya Naymushin

ដោយចង់ឲ្យមានទំនុកចិត្តពីខាងប្រជាពលរដ្ឋរុស្ស៊ី ប៉ុន្តែ​ដោយប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ដដែល​ ចំពោះលោកខាងលិច ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរពូទីន ថ្ងៃព្រហស្បត៏ទី ៧ មិថុនា បានឆ្លើយអស់ជិត ៤ ម៉ោងកន្លះ​ តបនឹងក្តីកង្វ​ល់​របស់ជនរួមឈាមខ្លួន​ តាម”​ ស្ពាន​ទូរទស្សន៍​ត្រង់​ផ្ទាល់ ​” ទាំងអួតថា ប្រទេស រុស្ស៊ីកំពុង” ដើរទៅមុខ​តាម​ទិសដៅ​ត្រូវ​ល្អ " កាល​ដែលនៅសល់មួយសប្តាហ៏ ដល់ ការប្រកួតជើងឯក ពិភពលោក​ខាង​បាល់​ទាត់​​ឆ្នាំ ២០១៨ ដែលរុស្ស៊ីផ្ទាល់ជាម្ចាស់ផ្ទះ ទទួលការប្រកួតនេះ។


“ស្ពានទូរទស្សន៍ត្រង់ផ្ទាល់លើកនេះ “ ដែលភ្ជាប់លោកប្រធានាធិបតី ពូទីន ទៅ​នឹង​អ្នក​ស្រុក​នៅតាម ច្រកល្ហកប្លែកៗ នៃប្រទេសរុស្ស៊ីសែនល្វឹងល្វើយ ចាត់ចែងឡើង ជាលើក​ទី ​១៦ ទៅហើយ ប៉ុន្តែខុសពីំ លើកមុនៗ លើកនេះ គាត់បានបញ្ជា​ឲ្យគ្រប់តែ​អភិបាល​នៃ​ខេត្ត​ទាំង ៨៥ ចំណុះសហព័ន្ធរុស្ស៊ី និង គ្រប់តែ រដ្ឋមន្ត្រីរបស់រដ្ឋាភិបាល ស្ថិតនៅ​ខាន​មិន​បាន​នៅនឹងកន្លែងធ្វើការរៀងៗខ្លួន ពេលដែល”ស្ពាននេះ “ ប្រព្រឹត្តទៅ ដើម្បីគាត់​ងាយ​បញ្ជូនទៅមន្ត្រីទាំងនោះ ឲ្យអន្តរាគម ឆ្លើយបំភ្លឺភ្លាមភ្លែត តបនឹងសំនួរណា ប្រកប​ដោយ ​ពាក្យត្អូញត្អែរ ពីខាងអ្នកស្រុក។

យ៉ាងណាមិញ ចូលខ្លួនឆ្លើយបំភ្លឺមុនគេ គឺលោករដ្ឋមន្ត្រីក្រសួងថាមពល Alexandre Novak តបនឹង សំនួរ ចោទទៅលោកពូទីន ដោយពលរដ្ឋម្នាក់ឈ្មោះ Alexei ដែលថា៖ កាលពីថ្ងៃ ១៨ មិនា ប្រទេសជាតិទាំងមូល បានបោះឆ្នោតឲ្យលោកជាប់ជាប្រធានាធិបតី ហើយលោកមិនអាច ខ័ណ្ឌបញ្ចប់ឯណា ការឡើងថ្លៃគ្មាន ឈប់ នៃប្រេងសាំង” ។

បានចូលខ្លួន ឆ្លើយត្រង់ជើង ក៏ទាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាល អប់រំ កសិកម្ម និង​អភិបាល​ខេត្តមួយចំនួន។

លោកប្រធានាធិបតី ពូទីន ក្នុងចម្លើយរបស់គាត់ទៅអ្នកស្រុក ថ្លែងថា ៖ ជាទូទៅ ប្រទេស​​រុស្ស៊ី កំពុងដើរ ទៅមុខតាមទិសដៅត្រូវល្អ ។ យើង​ស្ថិត​នៅ​ទៅ​ហើយលើ​ផ្លូវ​នៃ​កំណើនសេដ្ឋកិច្ចឋិតថេរ ។ ឧស្សាហកម្ម និង កសិកម្មបន្តលូតលាស់ ចំណែក​អតិផរណា​ធ្លាក់​ចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិប្រទេសរុស្ស៊ី។ ប្រាកដ ណាស់ ដែលនៅមាន​បញ្ហា​ជាក់លាក់​មួយចំនួន ដែលត្រូវដោះស្រាយ បែបយ៉ាង កាត់បន្ថយចំនួនអ្នកក្រ ក្នុង​ប្រទេស​ឲ្យបានពីរដង និង ធ្វើយ៉ាងណាឲ្យរុស្ស៊ីស្ថិតនៅ ក្នុង​ចំណោម​៥​ប្រទេស​មាន​សេដ្ឋកិច្ចនាំមុខគេ លើពិភពលោក។

ក្រៅពីសេដ្ឋកិច្ច ប្រមុខរដ្ឋរុស្ស៊ី បាននិយាយប៉ះលើ ភាពតានតឹងរវាងរុស្ស៊ី និង បស្ចិម​លោក​ ដែលឡើង ដល់កម្រិតខ្ពស់មិនធ្លាប់មាន បណ្តាលមកពីការខ្វែងគំនិតគ្នារ៉ាំរ៉ៃ ជុំវិញ​បញ្ហាស៊ីរី និង អ៊ុយក្រែន ជាដើម។ តាមលោកពូទីន ការ​ចោទ​ប្រកាន់​ពី​ខាង​បស្ចិម​លោក ​ក៏ដូចជាទណ្ឌកម្ម ទល់នឹងម៉ូស្គូ គឺជា មធ្យោបាយ ដើម្បីទប់ដំណើរ​អភិវឌ្ឍន៍​របស់​រុស្ស៊ី កុំឲ្យក្លាយជាគូប្រជែងជាមួយលោកខាងលិច។ ប៉ុន្តែច្បាស់ណាស់ ដែលរុស្ស៊ី ត្រូវ​តែ​​ការពារផលប្រយោជន៍សេដ្ឋកិច្វនិងសន្តិសុខខ្លួន រួចទោះយ៉ាងណាក្តី ក៏រុស្ស៊ីតែងខិតខំ ជានិច្ច និយាយឲ្យបានត្រូវរ៉ូវ ជាមួយបស្ចិមលោក៕