rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

កំណែ​ទម្រង់​ច្បាប់​អន្តោប្រវេសន៍​អឺរ៉ុប បន្ត​ជាប់​គាំង

ដោយ អៀង សុខម៉ិញ

ក្រុម​ប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប ​បាន​ប្រកាស​ទទួល​ស្គាល់​កាលពី​ថ្ងៃអង្គារនេះ​​ថា គម្រោង​​​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់​អន្តោប្រវេសន៍ ដែល​អឺរ៉ុប​បានរៀប​ចំ​ឡើង​​ធ្វើ​តាំង​ពី​ពីរ​ឆ្នាំ​មក​ហើយ​ ទំនង​ជា​គ្មាន​ច្រក​ចេញ​រួច​ទេ នា​ពេល​នេះ។ ជា​ព័ត៌មាន ដែល​ធ្លាក់​មក​ជួន​ចំ​ពេល​ទិដ្ឋភាព​នយោបាយ​អឺរ៉ុប​កំពុង​អាប់​អួរ​ស្រាប់ ព្រោះ​តែអ៊ីតាលី​ ទើប​មាន​រដ្ឋាភិបាល​ថ្មី ជា​ក្រុម​អ្នក​ប្រជាភិថុត។

បើ​ទោះ​បី​ជា​មាន​សំណើកំណែទម្រង់​​បែប​សម្របសម្រួលក្តី​ ក៏​​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃសហភាព​អឺរ៉ុប នៅ​តែ​បន្ត​ខ្វែង​គំនិត​គ្នា​ ! ទោះ​បី​ជា​​ប៊ុលហ្ការី ប្រធាន​ផ្លាស់​វេន​អឺរ៉ុប បាន​បង្ហាញ​សុទិដ្ឋនិយម ថា​ប្រមុខ​ដឹកនាំ​ប្រទេស​ជា​សមាជិក​ទាំង​អស់ នឹង​ធ្វើ​សេចក្តី​សម្រេច​ប្រកប​ដោយ​ភាព​ទទួល​ខុសត្រូវ​ក្តី ក៏​អឺរ៉ុប​ទំនង​ជា​មិន​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​ ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អន្តោប្រវេសន៍​របស់​ខ្លួន នៅ​ចុង​ខែ​មិថុនា​នេះ​ដែរ !

ថ្នាក់​ដឹកនាំ​ម្នាក់ៗ​សុទ្ធ​តែ​បាន​បង្ហាញ​ទស្សនៈ​បែប​អវិជ្ជមាន​ទាំងអស់គ្នា។ ​ ​ប៊ែលហ្សិក បាន​លើក​ដោយ​ចំៗ​ថា កំណែទម្រង់​ប្រព័ន្ធ​អន្តោប្រវេសន៍អឺរ៉ុប​​បាន​ស្លាប់​បាត់ទៅ​ហើយ ! គេ​មិន​ត្រូវ​ទម្លាក់​ដៃ​មុន​​ប្រយុទ្ធ​ចប់​ទេ ! នេះ​ជា​ទស្សនៈ​របស់​​​ស៊ុយអែតដែល​ទទួល​ស្គាល់​ថា ចំណុច​ត្រូវ​គ្នា​នៅ​ឆ្ងាយ​ណាស់ ! ទិដ្ឋភាព​នយោបាយ​នៅ​អឺរ៉ុប​កាន់តែ​តាន​តឹង​ឡើងៗ ព្រោះ​អ្នក​ជាតិ​​ជ្រុល​និយមរីកលូត​លាស់​ជា​លំដាប់។ សូម្បី​តែ​អាល្លឺម៉ង់ ក៏​រិះគន់​ចំណុច​ចរចា​ធ្វើ​កំណែទម្រង់​នេះ​ដែរ។

ចំណែក​អ៊ីតាលី ដែល​រង​ថ្ម​បាក់​ខ្លាំង​ជាងគេ និង​ដែល​ទើប​មាន​រដ្ឋាភិបាល​ថ្មី ជា​អ្នក​ជាតិ​និយម ជា​ក្រុម​អ្នក​មាន​នយោបាយ​បែប​ប្រជាភិថុត​នោះ បាន​អវត្តមាន​ មិន​មក​ចូល​ប្រជុំ​ពិភាក្សា​ជាមួយ​គេ​ឯង​ឡើយ ដើម្បី​សម្តែង​ការ​ប្រឆាំង​នឹង​ស្ថានភាព​ចរចា​បច្ចុប្បន្ន។ រដ្ឋាភិបាល ​ថ្មី​បាន​ប្រកាស​ថា ​អ៊ីតាលីមិនមែន​ជា​ជំរំ​ជនភៀស​ខ្លួន​អឺរ៉ុប​ឡើយ !

តើ​អឺរ៉ុប​ចង់​ធ្វើ​កំណែទម្រង់​យ៉ាង​ដូចម្តេច ទើប​ពិបាក​សម្រេច​ចេញ​យ៉ាង​ដូច្នេះ ? តាំង​ពី​មាន​វិបត្តិ​អន្តោប្រវេសន៍​ដ៏​ធ្ងន់ធ្ងរ​ នៅ​ឆ្នាំ​២០១៥​មក អឺរ៉ុប​ទាំង​មូល​សុទ្ធ​តែទទួល​ស្គាល់​អំពី​ភាព​បន្ទាន់​នៃ​កា​រធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ទទួល​ជន​អន្តោប្រវេសន៍​ចាស់។ ​ច្បាប់​​ចុច​ចង្អុល​ឈ្មោះ​ប្រទេស​​ទទួល​​ខុស​ត្រូវ​លើ​ការ​​សុំ​សិទ្ធិ​ជ្រកកោន ដែល​ហួស​សម័យ​និង​មិន​អាច​អនុវត្ត​ប្រើ​បាន​ទៀត សម្រាប់​មតិសាធារណៈ​ទូទៅ​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អឺរ៉ុប​បាន​ផ្តួច​ផ្តើម​គំនិត ធ្វើ​កំណែទម្រង់ ដោយ​ចាត់​ចេញ​ជា​វិធានការ​បែង​ចែក​អន្តោប្រវេសន៍​គ្នា។

ប៉ុន្តែ​ការ​បែងចែក​ទំនួល​ខុស​ត្រូវ​ផ្នែក​ទទួល​ជន​អន្តោប្រវេសន៍ ក្នុង​រង្វង់​សហភាព​អឺរ៉ុប ដើម្បី​ជួយ​រំលែក​បន្ទុក​ប្រទេស​ជាប់​ព្រំដែន​ ប្រទេស​អ្នក​ទទួល​ជនភៀស​ខ្លួន​មុន​គេ ដូច​យ៉ាង​អ៊ីតាលី និង​ក្រិក នៅ​តែ​ជា​ចំណុចខ្ទាស់​ដ៏​សំខាន់​​នៃ​កិច្ចចរចា​ដដែល។ ប្រទេស​​អ៊ីតាលី​បាន​ស្រែក​ទាមទារ​ ឱ្យ​ប្រព័ន្ធ​បែង​ចែកអន្តោប្រវេសន៍ដែល​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​​​​ជា​ស្វ័យ​ប្រវត្តិ និង​ជា​អល្លជី​ តែ​ម្តង។ ឯនៅក្នុង​សំណើ​របស់​ប៊ុលហ្ការី អន្តោប្រវេសន៍​មក​ដល់​ប្រទេសអឺរ៉ុប​ណា​មុនគេ ប្រទេស​នោះ​ត្រូវមាន​កាតព្វកិច្ច​សិក្សា​សំណុំ​ឯកសារ​សុំសិទ្ធិជ្រកកោន ដែលមាន​តម្លៃ​រយៈ​ពេល​៨​ឆ្នាំ។ តែ​ក្រុមប្រទេស​ជា​ព្រំដែន​អឺរ៉ុប​យល់​ថា​យូរ​ជ្រុល ឬ​ឆាប់​ជ្រុល​សម្រាប់​អាល្លឺម៉ង់។

មាន​ជំហរ​ត្រូវ​គ្នា​នឹង​​អាល្លឺម៉ង់ និង​ស្រដៀង​គណៈកម្មការ​អឺរ៉ុប បារាំង​​ចង់​ឃើញ​ទំនួល​ខុស​ត្រូវ​ទទួល​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​ ជា​បន្ទុក​របស់​ក្រុម​ប្រទេស​ដែល​ជន​អន្តោប្រវេសន៍​ទៅ​ដល់​ជាន់​ដី​មុន​គេ លើក​លែង​តែ​ករណី​មាន​វិបត្តិ​លំហូរ​អន្តោប្រវេសន៍​ធ្ងន់ធ្ងរ​ខ្លាំង ទើប​មាន​ការ​លើក​ប្តូរ​ទំនួល​ខុស​ត្រូវ​ទៅ​ប្រទេស​ផ្សេងខ្លះ។

ចំណែក​ខាង​សមាជិក​សហភាព​អឺរ៉ុប នៅ​ភាគ​ខាង​កើតវិញ ​ ក្រុមប្រទេស​អឺរ៉ុប​ខាង​កើត​ដូច​ជា សាធារណរដ្ឋ​ឆែក ស្លូវ៉ាគី នាំ​មុខ​ដោយ​​ប៉ូឡូញ និង​ហុងគ្រី គាំទ្រ​ដោយ​អូទ្រីស បាន​ប្រឆាំង​ដាច់​ខាតតែ​ម្តង​នឹង​​វិធានការ​បែប​ចែក​អន្តោប្រវេសន៍​ ដូច​អ្វី​ដែល​ពួក​គេ​ធ្លាប់​ច្រាន​ចោល​កូតាឆ្នាំ​២០១៥-២០១៧យ៉ាង​ដូច្នោះ។

បើ​យោល​ទៅ​លើ​ភាព​ចម្រូង​ចម្រាស​នេះ គម្រោង​កំណែទម្រង់​ប្រព័ន្ធអន្តោប្រវេសន៍​ទំនង​ជា​មិន​អាច​កើត​ចេញ​ជា​រូប​រាង​បាននៅចុង​ខែ​មិថុនា នា​ឱកាស​ជំនួប​កំពូល​អឺរ៉ុបថ្នាក់​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល ​ថ្ងៃទី ២៨-២៩​មិថុនាទេ។ ប៉ុន្តែ​អឺរ៉ុប​អាច​នឹង​មាន​សន្ទុះ​ថ្មី​ ព្រោះ​ចាប់​ពី​ខែ​កក្កដា ទៅអូទ្រីស​នឹង​ក្លាយ​ជា​ប្រធាន​ផ្លាស់​វេន​អឺរ៉ុប។ ប្រភព​ការទូត​បានប​ង្ហើប​ឱ្យ​ដឹង​ថា អូទ្រីស​បាន​ព្រលយ​ថា​នឹង​ធ្វើ​សំណើ​ថ្មី ដែល​ខុស​ប្លែក​ពី សំណើ​និង​គម្រោង​កំណែទម្រង់កំពុង​ចរចា​បច្ចុប្បន្ន។ សង្ឃឹម​ថា​សំណើ​អូទ្រីស អាច​នឹង​រុញ​ច្រាន​ម៉ាស៊ីនអឺរ៉ុប​ឱ្យ​ដំណើរការ​ទៅ​មុខ និង​ឱ្យ​ប្រទេស​ដែល​ធ្វើ​គ​ធ្វើថ្លង់ខ្លាំង​​ព្រម​ទទួល​ដឹង​ឮ​នឹង​គេ​នឹង​ឯង​ទៅ​ចុះ !

តើ​ហេតុដូចម្តេច​បាន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​​អូស្លូ នាំ​​វិបត្តិ​អ៊ីស្រាអែល​​ប៉ាឡេស្ទីន​ឱ្យ​​ទ័ល​ច្រក ?!

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិ​ក​កាន់​តែ​ច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ?

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ

ជំនួប​​កំពូល​ចិន-រុស្ស៊ី​ និង​សមយុទ្ទ​រួម​ គូស​បញ្ជាក់​ពី​ មហិទ្ធិ​ឫទ្ធ​បន្ទាត់​នយោបាយ​ម៉ូស្គូ-ប៉េកាំង​

ហេតុអ្វី​បានជា​មហាអំណាច​នាំគ្នា​ទៅ​បង្កើត​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​ជីប៊ូទី

តើ​អាមេរិក​ពិតជា​ហ៊ាន​ដាក់​ទណ្ឌកម្មលើ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ?

លោកស្រី​មីសែល បាឈើឡេ ពី​ប្រធានាធិបតី​ឈីលី​ក្លាយ​ជា​ឧត្តមស្នងការ​របស់ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិមនុស្ស

បរាជ័យរបស់មីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រ

តើលោកត្រាំ​ពិតជា​មិនខ្វល់ពី​វត្តមានកាណាដា​ក្នុង​កិច្ចព្រមព្រៀង​ពាណិកម្មសេរីឬយ៉ាងណា​​?

លោកស្រី​ស៊ូជី ប្រឈម​នឹង​ការ​រិះគន់ ​ក្រោយ​ការ​កាត់ទោស​អ្នក​កាសែត​ដែល​ស៊ើប​រឿង​រ៉ូហ៊ីងយ៉ា

តើ​ការ​វិវាទ​រវាង​ប្រទេស​អង់គ្លេស និង​ប្រទេស​ម៉ូរីស​ជុំវិញ​ប្រជុំកោះឆាហ្គូស​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

ករណី​​ដែល​​បាន​​ញ៉ាំង​​លោក​​ពូទីន ​​ឲ្យ​ថ្លែងសារ​​តាម​​ទូរទស្សន៍​​ ទៅ​​កាន់​​ប្រជាជាតិ​​

​​វិស័យថាមពលនៅអឺរ៉ុប កំពុង​ក្លាយ​ជារបស់ចិន ?

ភូមា៖​តើ​ជម្រើស​តុលារការអន្តរជាតិ​មួយ​ណា និង​មាន​អ្នកពាក់ព័ន្ធ​ណា​ខ្លះ​ដែល​អាច​ទទួល​ទោស​ក្នុង​បទប្រល័យ​ពូជសាសន៍​លើ​ពួករ៉ូហ៊ីងយ៉ា​?

​តុលាការ​យុត្តិធម៌អន្តរជាតិ បើក​សវនាការ​សំណុំរឿង​អ៊ីរ៉ង់​និង​អាមេរិក

អាស៊ាន៖ ចលករ​សម្រាប់​សន្តិភាព​ក្នុង​តំបន់ និង​សមាហរណកម្ម​សេដ្ឋកិច្ច​អនាគត

ហេតុអ្វី​លោក​ខាងលិច​នៅរារែក មិន​​ទាន់​គាំទ្រ​​មាតុភូមិនិវត្ត​របស់ជនភៀសខ្លួន​ស៊ីរី?

វ៉េណេស៊ុយ​អេឡា៖ ​ពលរដ្ឋ​ជាង​២លាន​៣សែន​នាក់ រត់​ចោលស្រុក ដោយសារហេតុអ្វី?​

ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​បស្ចិមលោក​គ្រាក់ៗ​ខ្លះដែល​រក​ស៊ី​នៅ​អ៊ីរ៉ង់​លុតក្រាប​តាម​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់?

ឥទ្ធិពល​នៃសង្គ្រាម​ពាណិជ្ជកម្ម​លើ​បណ្តា​ប្រទេស​អាស៊ាន