rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ពិភពលោក​ដើរ​មក​ដល់​មាត់​ជ្រោះ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម ?

មិន​ថា​ជា​គូប្រជែង ជា​សម្ព័ន្ធ​មិត្ត ឬជា​អ្នក​ជិត​ខាង​ជាប់​របង​គ្នា​ទេ សហរដ្ឋ​អាមេរិក​​ សម្រេច​ដាក់​ទណ្ឌកម្ម ដោយ​មិន​រើស​មុខ​ឡើយ ! លោក​ ដូណាល់ ត្រាំ បាន​ប្រកាស​នៅថ្ងៃព្រហស្បតិ៍​ម្សិលមិញ ថា​ការ​ដំឡើង​ពន្ធ​នាំ​ចូល​​២៥% លើ​ដែក​ថែប​ និង១០%លើ​អាលុយមីញ៉ូមមកពី​កាណាដា ម៉ិចស៊ិក និង​សហភាព​អឺរ៉ុប ត្រូវ​​ចូល​ជា​ធរមាន​នៅ​ថ្ងៃសុក្រ​នេះ។ ដោយ​គ្មាន​បង្អង់ ដៃគូ​​ទាំង​បី ជា​ពិសេស​កាណាដា ក៏​បាន​ប្រកាស​រៀប​ចំ​វិធានការ​តប​ត​វិញ​ភ្លាម យ៉ាង​ជាក់​ស្តែង។

គ្រាន់​តែ​បាន​ឮ​​សេចក្តី​ប្រកាសរបស់​លោក​ ដូណាល់ ត្រាំ ថា​ចាប់​អនុវត្ត​ការ​ដំឡើង​ពន្ធនាំចូល​ដែកថែប និង​អាលុយមីញ៉ូម​​ភ្លាម ​ប្រតិកម្ម​តប​ត​ បាន​ផ្ទុះ​ឡើងយ៉ាង​​ព្រោង​ព្រាត។ លោក ទ្រូដូ (Justin Trudeau) ចាត់​ទុក​ការ​ដំឡើងពន្ធនាំ​ចូល​របស់​អាមេរិក ថា​មិនអាច​ទទួល​យក​បានទេ ព្រោះ​កាណាដា​ធ្លាប់​ដៃ​គូ​សន្តិសុខ​ ធ្លាប់​ជាប​ង​ប្អូន​រួម​អាវុធ​។ តែ​លោក​ត្រាំ បាន​បក​តាម​រយៈសេចក្តី​ថ្លែង​ការណ៍​ ​បញ្ជាក់​បន្ថែម យ៉ាង​ចំៗ​ទៀត​ថា អាមេរិក​ព្រមទទួលយក តែ​កិច្ចព្រមព្រៀង​ស្មើភាព​ប៉ុណ្ណោះ បើ​ពុំនោះ​ទេ​គឺ​សុខ​ចិត្ត​អត់ !

ក្រៅ​អំពី​ប្រតិកម្ម​ជា​ពាក្យ​សំដី រដ្ឋាភិបាល​កាណាដា ​បាន​ចាត់​វិធានការ​ជាក់ស្តែង​មុន​គេ​ យក​ពន្ធ​លើ​ផលិតផល​នាំចូល​មក​ពីសហរដ្ឋអាមេរិក។ ការ​យក​ពន្ធ​ដែល​មាន​ទំហំ​ដល់​ទៅ ១២ពាន់​លាន​ដុល្លារ​អាមេរិក។​ ចំណែក​រដ្ឋាភិបាល​ម៉ិចស៊ិក ក៏​បាន​ប្រកាស​វិធានការ​សង​សឹក​តប​វិញ ស្រដៀង​នឹង​កាណាដា​ដែរ ដោយគ្រោង​នឹង​យក​ពន្ធ​នាំ​ចូលលើ​ផលិតផលអាមេរិក​ផ្សេង​​ ដូចជា​ផ្លែឈើ ហ្វូម៉ា ឬ​គ្រឿង​ធ្វើ​ពី​ដែកថែប។ល។ ក្នុង​ទំហំ​ប្រហាក់​ប្រហែល​នឹង​ការ​ខាត​បង់​លើ​យក​ពន្ធ​នាំ​ចូល​អាលុយមីញ៉ូម និង​ដែកថែប​ទៅ​អាមេរិក។

​​អឺរ៉ុប ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

ប្រធានាធិបតី​បារាំង​លោក ម៉ាក្រុង បាន​បញ្ចេញប្រតិកម្ម​តប​តាម​ទូរស័ព្ទ​ទៅ​លោក​ត្រាំ ថា​សេចក្តី​សម្រេច​របស់​អាមេរិកជា​ការ​ខុស​ច្បាប់ និង​ជា​កំហុស​ឆ្គង ព្រម​ទាំង​សន្យា​ចាត់​វិធានការ​តប​វិញ​ឱ្យ​បាន​សក្តិសមបំផុត។

ចំណែក​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បានសន្យា​​ថា ចម្លើយ​តប ទៅ​នឹង​នយោបាយ "គិត​​ប្រយោជន៍​អាមេរិកមុនគេ" គឺ “អឺរ៉ុបរួបរួម” ហើយបាន​បញ្ជាក់​ក្នុង​នាម​អឺរ៉ុប​ទៀត​ថា ​សហភាព​អឺរ៉ុប​នឹងមិន​​​ព្រមចរចា​ជាមួយ​អាមេរិកដោយ​​មាន​សម្ពាធបែប​នេះ​ឡើយ។

ដោយ​ហេតុ​ថា ​​ ​ វិធានការ​តបត​យក​ពន្ធ​លើ​ផលិតផល​នាំ​មក​ពី​អាមេរិក ចូល​អឺរ៉ុប​មិន​សូវ​មាន​ទំហំ​ធំ អាច​ផ្អៀង​ផ្អង​ជញ្ជីង​ពាណិជ្ជកម្ម ​ ដែលធ្វើ​ឱ្យ​អាមេរិក​​ខ្វល់ខ្វាយ​ខ្លាំង គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​​ចាត់​វិធានការ​មួយ​ទៀត តាម​​ផ្លូវ​ច្បាប់​ប្រឆាំងនឹងសហរដ្ឋ​អាមេរិក​ ដោយ​គ្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

ចរចា​គ្មាន​លទ្ធផល ប្រើ​ទណ្ឌកម្ម

សេចក្តី​សម្រេចរបស់​លោក​ត្រាំ​​អនុវត្ត​ការ​យក​ពន្ធនាំ​ចូល​លើ​សហភាព​អឺរ៉ុប កាណាដា និង​ម៉ិចស៊ិច បាន​បំប៉ោង​គំនិត​ព្រួយ​បារម្ភ​​ខ្លាច​មាន​​សង្គ្រាម​ពាណិជ្ជកម្ម។ សង្គ្រាម​ដែល​នឹង​ធ្វើ​​ ​អ្នក​ក្រ​ខ្លាំង ​ត្រូវ​រង​ផល​ប៉ះពាល់​ខ្លាំងជាង​គេ។ នេះ​​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី អគ្គ​នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ពី​ប្រទេស​កាណាដា ទីដែល​មាន​​ជំនួប​ប្រជុំ​ហិរញ្ញវត្ថុ G7​​​ ថ្ងៃ​នេះ​និង​ថ្ងៃស្អែក។ ជំនួប​ប្រជុំ​ដែល​មាន​កម្មវត្ថុ​ផ្តោត​លើ​ការ​វិនិយោគ​ដើម្បី​ផ្តល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក ត្រូវ​បង់​ខាតពេល​មក​ជជែក​អំពី​រឿង​តម្លៃ​ដំឡើង​ពន្ធ​ទៅ​វិញ​។

ប៉ុន្តែអាមេរិក​ខ្លួនឯង​ ក៏​ជា​អ្នក​ចាញ់​ដែរ។ ថ្វី​បើ​សហរដ្ឋ​អាមេរិក​​ អះអាង​ថា​បាន​ត្រៀម​ស្ថានការណ៍​ស្រេច​ ប្រឈម​នឹង​វិធានការ​តប​ត​របស់​ប្រទេស​ដៃគូ​មែន​ហើយ​ក៏​ដោយ ក៏ផលវិបាក​​បាន​លេច​ចេញ​ភ្លាម​នៅ​ថ្ងៃ​នេះ ជាមួយ​នឹង​ទីផ្សារ​ហិរញ្ញវត្ថុ​អាមេរិក​ធ្លាក់​ថ្លៃស្ទើរ​គ្រប់​មុខ។ ​ផ្ទៃ​ក្នុង​នយោបាយ ក៏​មិន​សូវ​រលូន ព្រោះ​សូម្បី​តែ​ឥស្សរជន​ក្នុង​បក្ស​សាធារណរដ្ឋ​របស់​លោក​ត្រាំ​ផ្ទាល់ ក៏ពួកគេ​​មិន​យល់​នឹង​សេចក្តី​សម្រេច​​​របស់​លោក​ប្រធានាធិបតី​​ដែរ ថា​ហេតុ​អ្វី​អាមេរិក​ត្រូវ​បង្ក​ហេតុ​ជា​មួយ​សម្ព័ន្ធ​មិត្ត ជា​មួយដៃគូ ​ដែល​អាមេរិក​ត្រូវ​ធ្វើ​ការ​ជាមួយ ដើម្បីផ្តាច់​ទម្លាប់​រកស៊ី​ធ្វើ​ពាណិជ្ជកម្ម​មិន​ត្រឹម​ត្រូវ​ របស់​ចិន។

ការ​សម្រេច​ជា​ឯកតោភាគី ដាក់ទណ្ឌកម្ម​ ប្រកាស​ធ្វើ​សង្គ្រាម​សូម្បី​តែ​ជាមួយ​សម្ព័ន្ធ និង​ដៃគូ​របស់ខ្លួន ជា​សារ​បញ្ជាក់​ថា យុទ្ធសាស្ត្រ​របស់​លោក​ត្រាំ កំពុងជួប​បរាជ័យ លោក​មាន​ចំណុច​ខ្សោយ លោក​ជា​អ្នក​​ចាញ់ ចាញ់​ព្រោះ​មិន​អាច​ស្វែង​រក​លទ្ធផល​អ្វី​បាន​នៅ​ពេល​ចរចា ទើប​ត្រូវ​អនុវត្ត​ទណ្ឌកម្ម។ បើ​ចរចា​មិន​បាន​លទ្ធផល​ មាន​ន័យ​ថា លោក​ត្រាំ​ មិន​មែន​ជា​ដៃគូ​សន្ទនា​គួរ​ជាទី​ទុកចិត្ត។

តាំង​ពីចាប់​ផ្តើម​ប្រទូសរ៉ាយពាណិជ្ជកម្មមក​ សហរដ្ឋ​អាមេរិក អាច​ចរចា​ឡើង​វិញ​បាន​សម្រេច​តែ​ជាមួយ​កូរ៉េខាង​ត្បូង​មួយ​ប៉ុណ្ណោះ។​ សេអ៊ូល​សុខចិត្ត​​​ទទួល​យក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយអាមេរិក ក៏​ព្រោះ​តែ​កូរ៉េខាង​ត្បូង​ ត្រូវ​ការ​ដោះស្រាយ​សំណុំ​រឿង « កូរ៉េខាង​ជើង​”​ ដ៏​សំខាន់​បំផុត​​។ ចំណែក​ជាមួយ​ដៃគូ​ផ្សេង​ៗទៀត គ្មាន​អ្វី​ចេញ​ជា​លទ្ធផល​ឡើយ ! ​កិច្ចព្រមព្រៀង​អន្តរប៉ាស៊ីហ្វិក ដែល​ផ្តួច​ផ្តើម​ធ្វើ​ឡើងដោយ​លោក​អូបាម៉ា ដើម្បី​​ទប់​ឥទ្ធិពលចិន ត្រូវ​បាន​ក្រុម​ប្រទេស​ហត្ថលេខី អនុម័ត​ ដោយ​គ្មាន​អាមេរិក។ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិកខាងជើង​ ក៏​ចរចា​ឡើង​វិញ​ក៏​មិន​ទៅ​មុខ។

​​អាមេរិក​វាយ ចិនលួង

អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុតខ្លាំង​មួយ​ទៀត ដែល​អាច​ផ្ទុះ​ជា​សង្គ្រាម​ពាណិជ្ជកម្ម​មែនទែន និងធ្វើ​ឱ្យ​​បាត់​បង់​​សណ្តាប់​ធ្នាប់​ពាណិជ្ជកម្មអន្តរជាតិ នោះគឺ​ការ​​រាលដាល​ដល់​មាន​ការ​យក​ពន្ធ​នាំ​ចូល​រថយន្ត​ទៀត។ ការ​ព្រួយ​បារម្ភ​ដែល​ជំរុញ​ឱ្យ​សហភាពអឺរ៉ុប​និង​ជប៉ុន ​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ប្រឆាំងគម្រោង​អាមេរិក​នេះ ​កាលពី​ម្សិលមិញ។

ឯ​អ្នក​ដែល​អាច​ឈ្នះ​ទំនង​ជា​ចិន​ទេ​ដឹង ?! ​នៅ​ក្នុង​ពេល​ដែល​អាមេរិក​កំពុង​វាយ​សំពង​ដៃគូ​អឺរ៉ុប​កាណាដា និង​ម៉ិចស៊ិក អាមេរិក​បាន​បញ្ជូន​ប្រតិភូ​ជាង​៥០​នាក់​ទៅ​ប៉េកាំង ដើម្បី​ស្វែង​រក​គ្រប់​មធ្យោបាយ​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម ជាមួយ​គូប្រជែង​ចិន។ ចិន​​ជាប់​ទណ្ឌកម្ម​អាមេរិក​ ក្នុង​ការ​ដំឡើងពន្ធនាំ​ចូល​ដែកថែប​និ​ងអាលុយមីញ៉ូម​ដែរ តែ​នៅ​ពេល​អាមេរិក​ប្រើ​ដំបង ចិន​ហុច​ស្ករ​លួងចិត្ត ដោយ​បាន​ប្រកាស​បញ្ចុះ​ពន្ធ​លើ​ផលិតផល​ជា​ច្រើន ដូច​ជា​សម្លៀកបំពាក់ គ្រឿង​សំអាង គ្រឿង​អេឡិចត្រូនិក ចាប់​ពី​ខែ​ក្រោយ​ទៅ បន្ថែម​ពី​លើ​ការ​បញ្ចុះ​ពន្ធ​នាំ​ចូល​រថយន្ត៕

ព្រឹត្តិការណ៍ និង​ស្នាដៃ​នៃ​ការ​កាន់​តំណែង​ប្រមុខ​អង្គការ​ពិលោក​រយៈពេល ១០ឆ្នាំ​របស់​លោក​កូហ្វី អាណាន់

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផ្តល់​វិធានការ​​​ការពារ​ជន​ប៉ាឡេស្ទីន

មន្ទីរបញ្ចកោណ បារម្ភថាយោធាចិនខំប្រឹង​ហ្វឹកហាត់ទ័ព​ដើម្បីវាយប្រហារទីតាំងរបស់អាមេរិក

ហេតុអ្វី​បានជា​ថៃ​ហាម​លែង​ឲ្យ​នាំចូល​សំរាម​អេឡិចត្រូនិកពី​បរទេស?​

តើ​មាន​អ្នក​ឈ្នះ និង​អ្នកចាញ់​ឬ​ទេ​នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​តួកគី?

ក្លឹប​អ្នកកាសែត​បរទេសមិនលុបចោល​ការអញ្ជើញ​សកម្មជន​​ហុងកុង តាមការទាមទារ​របស់​ប៉េកាំង

អ៊ែរដូហ្កាន ៖ អាមេរិក​ឃុបឃិត​នយោបាយ​និង​ហិរញ្ញវត្ថុ​​ធ្វើបាប​​​តួកគី

ប្រទេស​៥ បើក​កិច្ច​ប្រជុំកំពូល​កំណត់​ពី​លក្ខន្តិកៈសមុទ្រ ​កាស្ព្យែន ​(Caspienne)

ណាសា​បញ្ជូន​ឧបករណ៍​ទៅ​បំបែក​អាថ៌កំបាំង​របស់​ផ្កាយ​ព្រះអាទិត្យ​

អតីត​ប្រធានធិបតី​ប្រេស៊ីល​កំពុងជាប់​ពន្ធនាគារ ឈរ​ឈ្មោះ​បោះឆ្នោត និងចង់​តស៊ូមតិ​លើ​កញ្ចក់​ទូរទស្សន៍​

ព្រឹទ្ធសភា​អាហ្សង់ទីន​ច្រាន​ចោល​ច្បាប់​រម្លូតកូន

៣០​ឆ្នាំ​ក្រោយ​ការងើបបះបោរ​ប្រឆាំង​របបសឹក តើ៨៨៨៨ មាន​ន័យ​យ៉ាងណា​សម្រាប់​ភូមា?

អ៊ីរ៉ង់៖ ទណ្ឌកម្ម​អាមេរិក​ចូល​ជាធរមាន ខណៈ​អឺរ៉ុប​ព្យាយាម​ការពារ​ក្រុម​ហ៊ុន​ខ្លួន

វ៉េណេស៊ុយអេឡា៖ ភេរវកម្ម​សំដៅ​សម្លាប់​ប្រធានាធិបតី​ម៉ាឌុយរ៉ូ តែ​មិន​បាន​សម្រេច

វេទិកាអាស៊ាន ៖ លោក ប៉ុមប៉េអូ អំពាវនាវ​ឱ្យពិភពលោក​បន្ត​រក្សា​សម្ពាធ​លើ​កូរ៉េ​ខាងជើង

សីតុណ្ហភាព​ផែនដី ​ក្តៅ​កាន់​តែ​ខ្លាំង គំរាម​កសិផល ​និង​ជីវិត​មនុស្ស​សត្វ

ហេតុអ្វី​បាន​ស៊ីមបាវ៉េ​មិនផ្លាស់ប្តូរ ទោះនៅក្រោយ​​សករាជ​របស់​មូហ្កាបេ?

តុលាការ​អាមេរិក​បញ្ជា​ឲ្យ​ផ្អាក​គំរូប្លង់ កាំភ្លើងដែល​​ផលិត​ចេញពី​ម៉ាស៊ីនបោះពុម្ព​3D ​

លោក ត្រាំ បង្ហាញ​ជំហរ​ចង់​ជួបមេ​ដឹកនាំ​អ៊ីរ៉ង់ ដោយ​គ្មាន​លក្ខខណ្ឌ

នាយក​ញូវយ៉កថែមស៍ ព្រមាន​លោក​ត្រាំ​អំពី​គ្រោះថ្នាក់​នៃ​ការវាយប្រហារ​អ្នកកាសែត