rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ប៊ុលហ្ការី​ភ្ញាក់​រលឹក​ចង់​ស្តារ​ឡើងវិញ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ពិសេស​ក្នុង​វិស័យ​ថាមពល

ដោយ កែវ ឆាយា

ជា​ករណី​កម្រ​ណាស់ ដែល​តែ​ក្នុង​រយៈពេល ១០ ថ្ងៃ​សោះ ពី​ខាងប្រទេស​មួយ ជា សមាជិក សហភាពអឺរ៉ុប​ផង បក្សសម្ព័ន្ធ​អូតង់​ផង ពោល​គឺ​ប៊ុលហ្ការី មាន​ប្រមុខរដ្ឋ​ផង ប្រមុខ​រដ្ឋាភិបាល​ផង បាន មក​ធ្វើទស្សនកិច្ច​នៅ​រុស្ស៊ី។ ពោល​គឺ មុន​ដំបូង ប្រធានាធិបតី រួច​បន្ទាប់ នាយករដ្ឋមន្ត្រី ដែល ក្តាប់​ក្នុង​ដៃ​ខ្លួន អំណាច​ជាក់លាក់​មែន ពីព្រោះ ប៊ុលហ្ការី ជា​សាធារណរដ្ឋ គ្រប់គ្រង​ដោយ​រដ្ឋសភា ដែល តែងតាំង នាយករដ្ឋមន្ត្រី ហើយ​ពិត​ជា​ប្រមុខ​អំណាចនីតិប្រតិបត្តិ​នេះ ដែល ត្រូវ​រាយការណ៍​អំពី​ការងារ​ខ្លួន ជូន អំណាច​នីតិប្បញ្ញត្តិ តំណាង​ដោយ​រដ្ឋសភា។

បើ​ថ្ងៃ ២២ ឧសភា លោក ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​ទទួល​ជួប សមភាគី​ប៊ុលហ្ការី លោក Rumen Radev គឺ​នៅ​ឯ បុរី Sotchi មាត់សមុទ្រខ្មៅ នោះ ថ្ងៃ ៣០ ឧសភា​កន្លង​ទៅ គឺ​ក្នុង​វិមានក្រេមឡាំង​ក្រុង​មូស្គូ​តែ​ម្តង ដែល មាន​ប្រព្រឹត្ត​ទៅ ជំនួប លោកពូទីន និង លោក​នាយករដ្ឋមន្ត្រី​ប៊ុលហ្ការី Boiko Borissov ។ មេដឹកនាំ ប៊ុលហ្ការី ក៏​សុទ្ធ​តែ​ត្រូវបាន​ទទួល ជួប ដោយ លោក​នាយករដ្ឋមន្ត្រី Dmitri Medvedev ខាង​មុខ​ព្រួញ សេដ្ឋកិច្ច។ ជា​ផ្លូវការ ទស្សនកិច្ច​ទាំង​ពីរ នេះ គឺ ឧទ្ទិស​ដល់​ខួប​គម្រប់១៤០ឆ្នាំ នៃ​ការ​រំដោះ​ប៊ុលហ្ការី ពី​នឹម​ចក្រភព Ottoman អតីត​ដែនដី​តួកគី សព្វថ្ងៃ ដោយ​មាន​ជំនួយ​ពី​ខាង​កងទ័ព​ចក្រភព​រុស្ស៊ី។ ទន្ទឹម​នឹង បញ្ហាអន្តរជាតិ មេដឹកនាំ រុស្ស៊ី និង ប៊ុលហ្ការី បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី ដោយ​ផ្តោត​លើ​វិស័យ ថាមពល។ និយាយ​ឲ្យ​ចំ ប៊ុលហ្ការី ចង់ ឲ្យ​រុស្ស៊ី ចូល​ខ្លួន​សង់​ឡើង​វិញ ខ្សែបំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ពី​រុស្ស៊ី ត្រង់​ភ្លឹង​ទៅ​ប៊ុលហ្ការី ក្រោម​ឈ្មោះ​ថា Bulgarian Stream ជា​ជំនួស South Stream ដែល​ប៊ុលហ្ការី ក្រោម​សម្ពាធ​ពី​ខាង គណៈកម្មការ​អឺរ៉ុប និង​ក្រុង វ៉ាស៊ីនតោន បាន​បង្ខំ​ចិត្ត​បោះបង់​ទៅ ក្នុង​ឆ្នាំ ២០១៤ ហើយ​បោះបង់​នេះ គឺ ដោយ លោក នាយករដ្ឋមន្ត្រី​ប៊ុលហ្ការី Boiko Borissov តែ​ម្តង ដែល​ក្នុងសន្និសីទ កាសែត នៅ​វិមាន ក្រេមឡាំង ថ្ងៃ ៣០ ឧសភា បាន​សារភាព​ទទួល​ស្គាល់​កំហុស​ខ្លួន។

ហេតអ្វី​បានជា​អូស្ត្រាលី​ ខិតខំ​ពង្រឹង​វិស័យ​ការពារជាតិ​ខ្លាំងម្ល៉ោះ​?

តើ​ជំនួប​លើក​ទី២​ រវាង​លោកត្រាំ​ និង​គីម ជុងអ៊ុន​ អាច​បញ្ចប់​សង្គ្រាម​កូរ៉េ​បានទេ​?

អារ៉ាប៊ីសាអូឌីតជួយប៉ាគីស្ថាន​ដើម្បី​បំពេញ​កម្មវត្ថុ​យុទ្ធសាស្ត្រ​ខ្លួនឯង ?

សេដ្ឋវិទូ​បារាំង​ Thomas Piketty ​៖ មូលធន​សតវត្សរ៍​ទី​២១​

តើ​វិបត្តិ​អត្រាកំណើត​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​ គឺជា​កំហុស​របស់​ស្ត្រី​ជប៉ុនមែន​ឬទេ​?

Huawei ៖ ​ជម្រើស​ដ៏ស្មុគស្មាញ​សម្រាប់​អឺរ៉ុប

៤០ឆ្នាំ​ក្រោយ​បដិវត្ត​អ៊ីស្លាម អ៊ីរ៉ង់​បន្ត​ស្ថិ​ត​ជា​ប្រទេស​មហាអំណាច​ឈីអ៊ីត​នៅ​មជ្ឈិមបូព៌ា

អេស្តូនី៖​ សង្គម​​បច្ចេកវិទ្យា​ (E-Nation)​ ដំបូង​​គេ​​របស់​​ពិភពលោក​​​

បារាំងឈឺក្បាល ថាតើ​ត្រូវ​យក​ពួក​ជីហាត​ជនជាតិបារាំង​ ពី​​ស៊ីរី​​ចូល​ស្រុក​វិញ ឬ​យ៉ាងណា?

តើភេរវកម្ម​លើ​វិហារ​កាតូលិក​អាច​ប៉ះពាល់​ដល់​ដំណើរការ​សន្តិភាព​នៅ​ខាងត្បូង​ហ្វីលីពីន​ឬទេ?

បារាំង-អេហ្ស៊ីប៖​ហេតុអ្វី​បាន​ជា​លោកម៉ាក្រុង​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​ទៅ​និយាយ​ជាមួយ​លោក​អាល់ស៊ីស៊ី?

ទ្រឹស្ដី​របស់​កាល់ម៉ាក្ស៍​ និង​ បច្ចុប្បន្នភាព​សេដ្ឋកិច្ចសាកល​

តើ​ជំនួបពូទីន-អាបេ ​លើក​នេះ​​ ដែល​ជប៉ុន​ថា ​មានន័យ​ជាប្រវត្តិសាស្ត្រ​ បាន​ចប់​ទៅដោយ​លទ្ធផល​យ៉ាងណា?​

តើសន្ធិសញ្ញាបារាំង-អាល្លឺម៉ង់ ចែងអំពីអ្វីខ្លះ ?

យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក៖ ​អាស៊ាន​អាច​ក្លាយជា​ចំណុចស្នូល ​តែ​ក៏អាច​ប្រឈម​នឹង​ការ​បែកបាក់

កូឡំប៊ី៖​តើ​កិច្ចចរចា​សន្តិភាព​ជាមួយ​ចលនា​ឧទ្ទាម « កងទ័ពរំដោះជាតិ » ត្រូវ​ចប់​ត្រឹម​នេះ ឬ?

ប្រទេស​ដែលប្រព័ន្ធ​សុខាភិបាល​មាន​ និង​គ្មាន​ប្រសិទ្ធភាព​បំផុត​

មន្ទិលសង្ស័យ​ជុំវិញ​ខ្លឹមសារ​នៃ​ជំនួប​ត្រាំ-ពូទីន​កំពុងតែ​ធ្វើឲ្យ​អ្នកបកប្រែ​ក្លាយជា​ចំណុច​ចាប់អារម្មណ៍​ខ្លាំង

តើអ្វីទៅ​ជា​យុទ្ធសាស្រ្ត ​“ឥណ្ឌូប៉ាស៊ីហ្វិក”?

ហេតុអ្វី កាណាដា​ផ្តល់​សិទ្ធិជ្រកកោន ដល់​កញ្ញាអារ៉ាប៊ី សាអូឌីត?