rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

បារាំង​បញ្ចូល​ជំនួញ​គ្រឿងញៀន ក្នុង​ការគណនា​ផលិតផល​សរុប​ជាតិ PIB

ដោយ អៀង សុខម៉ិញ

ក្រោយ​ពី​មាន​ការ​តស៊ូ​មតិ​​អស់​ជា​ច្រើន​ឆ្នាំ ចាប់​ពី​ចុង​ខែ​ឧសភា​នេះ​ទៅ វិទ្យាស្ថាន​ជាតិ​ផ្នែក​ស្ថិតិ​បារាំង នឹង​ចាប់​អនុវត្ត​​តាមសំណើ​របស់​អឺរ៉ុប បញ្ជូល​ការចាយ​វាយ​លើ​គ្រឿង​ញៀន ទៅ​ក្នុង​​ការ​គណនាកំរិត​កំណើន​សេដ្ឋកិច្ច​ជាតិ ពោល​គឺ​​ផលិតផល​ក្នុង​ស្រុក​សរុប PIBដែរ។ តើ​បារាំង​នឹង​ធ្វើ​ការ​គណនា​យ៉ាង​ដូច​ម្តេច បើ​ជំនួញ​គ្រឿង​ញៀន​ជា​ជំនួញ​ខុស​ច្បាប់​ ? តើ​ការ​បញ្ចូល​ជំនួញ​គ្រឿង​ញៀន​ទៅ​ក្នុងការ​គណនា​ផលិតផល​សរុប​ក្នុង​ស្រុក ផ្តល់​​ប្រយោជន៍ យ៉ាង​ណា​ខ្លះ ?

ផលិតផល​ក្នុង​ស្រុក​សរុប ជា​សន្ទទស្សន៍​សេដ្ឋកិច្ច​ វាស់​វែង​ផល​មាន​បាន​របស់​ប្រទេស​មួយ ! ដូច្នេះ​វា​ពិត​​​មិន​មែនជា​ការ​ខុស​ទាស់​អ្វី​​ឡើយ​ដែល​គេបូក​បញ្ចូល​​ជំនួញ​គ្រឿង​ញៀន​ ចូលក្នុង​សកម្មភាព​សេដ្ឋកិច្ច​ជាតិ​​ដែរ​នោះ។ ប៉ុន្តែ​តើ​គេអាច​​វាយ​តម្លៃ​ទម្ងន់​​នៃ​ជំនួញ​ផ្លូវ​ងងឹតលើ​កំណើន​សេដ្ឋកិច្ច​ជាតិ​​បាន​យ៉ាង​ដូចម្តេចទៅ ? ដោយ​គ្មាន​តួលេខ​ជា​ផ្លូវការ វិទ្យាសា្ថន​ជាតិ​ស្ថិតិនិង​សិក្សា​សេដ្ឋកិច្ច​​បារាំង​ (Insee) ត្រូវ​រំពឹង​លើ​​​ទិន្នន័យ ​នៃ​​ការ​សិក្សាប៉ាន់ស្មាន ​របស់​ស្ថាប័ន​អន្តរក្រសួង ​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន វិទ្យាស្ថាន​សិក្សា​ជាន់​ខ្ពស់​ផ្នែក​សន្តិសុខ​និង​យុត្តិធម៌។ ការ​សិក្សានោះ​ផ្តោតជា​សំខាន់​តែ​​ទៅលើ ទីផ្សារ​ជួញដូរ​កញ្ឆា អាភៀន និង​កូកាអ៊ីន។ ​​

លទ្ធផលនៃការ​អង្កេតតាម​គ្រួសារ​​បានបង្ហាញ​ឱ្យ​ឃើញ​ថា​ការប្រព្រឹត្ត-​ជួញដូរ​គ្រឿង​ញៀន​នៅ​បារាំងអាច​​មាន​ទំហំ​ប្រមាណ​ ៣១០០​លាន​អឺរ៉ូ ក្នុង​មួយ​ឆ្នាំៗ។ ហើយ​​ប្រសិន​បើ​គេ​ទូទាត់​ផាត់​លាត់​ដក​តម្លៃនាំ​ចូល​ទៅ (ដើម) វិទ្យាស្ថាន​ស្ថិតិជាតិ​ ប៉ាន់​ស្មាន​ថា​ជំនួញ​គ្រឿង​ញៀន​នៅ​បារាំង​ មាន​ទំហំ​ ២៧០០​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ពោល​គឺ​តំណាង​ឱ្យ​០,១%​នៃ​ផលិតផល​ក្នុង​ស្រុក​​សរុប។ បើ​ទោះ​បី​ជា​​ប៉ាន់​ស្មាន​នេះ អាច​ទំហំ​​ទាប​ជាង​ស្ថានភាព​ជាក់​ស្តែង​ក៏​ដោយ ក៏​សម្រាប់​វិទ្យាស្ថានស្ថិតិជាតិ​ របៀប​គណនា​ថ្មី​ដែល​មានគិត​​បញ្ចូលទំនួញ​​គ្រឿង​​ញៀន​ចូល​ផងនេះ មិន​បាន​ធ្វើឱ្យ​ផលិតផល​​​ក្នុង​ស្រុក​សរុប​របស់​បារាំងប្រចាំ​ឆ្នាំ​ស្ទុះ​ឡើង​ខ្លាំង​ប្លែក​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ឡើយ។ គឺ​ត្រឹម​តែ​ពីរ​បី​ពាន់​លាន​អឺរ៉ូ​ប៉ុណ្ណោះ បន្ថែម​​​ពី​លើ​ផលិតផល​ក្នុង​ស្រុក​សរុប​PIB ដែល​បារាំង​មាន​ចំនួន ២២០០​ពាន់​លាន​អឺរ៉ូ (២២០ម៉ឺន​លានអឺរ៉ូ)។ មាន​ន័យ​ថា សម្រាប់​បារាំង តួលេខ​នេះ​មិន​បាន​ជះ​ឥទ្ធិពល​អ្វី​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​បារាំង​ប្រចាំ​ឆ្នាំ ២០១៧​ឡើយ។

តាមការ​ពិត​ គេ​ពិបាក​នឹង​ធ្វើការ​ព្យាករ​ប្រកប​ដោយភាព​ច្បាស់​លាស់​ណាស់ ព្រោះ​ម្យ៉ាង ប្រទេស​ជា​សមាជិកមួយ​ចំនួន​មិន​បាន​រាយ​លម្អិតអំពី​​​ផលិតផលក្នុង​ស្រុក​សរុប ដែលទីផ្សារ​ជួញដូរ​ខុស​ច្បាប់​មានការ​​​ប្រែ​ប្រួល​ជា​រៀង​រាល់​ឆ្នាំ។ ហើយ​ម្យ៉ាង​ទៀត គេ​មិន​​ប្រាកដ​ថា​ប្រទេស​ជា​សមាជិក​ទាំង​នោះ​អនុវត្ត​របៀប​គណនា​ដូច​គ្នា​ តាមការ​កំណត់​របស់​វិទ្យាស្ថាន​ស្ថិតិ​​អឺរ៉ុប​​ឬ​ក៏​អត់​ផង។ ​

មាន​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​តិច​តួច​ណាស់ ផ្សព្វផ្សាយ​អំពី​ការ​ប្តូរ​ផ្លាស់​របៀប​គណនា។ ប៉ុន្តែ​គេ​សម្គាល់​ឃើញ​ថា អាល្លឺម៉ង់ ដែល​គណនា​បញ្ចូល​ទាំង​ជំនួញ​ផ្លូវ​ភេទ​ផង​នោះ មាន​ផលិតផលក្នុង​ស្រុក​សរុប ប្រសើរ​ឡើង​បាន​០,១​ពិន្ទុ នៅ​ឆ្នាំ​ប្តូរ​ការ​គណនា។ នៅ​ឆ្នាំ​២០០៩អង់គ្លេស​ក៏​ដូច​គ្នា​ PIB​ផលិតផល​សរុប​ក្នុង​ស្រុក​ បាន​កើន​ឡើង​០,៧ពិន្ទុ នៅ​ពេល​បូក​ការ​ជូញ​ដូរ​អាភៀន​ចូល។

អេស្ប៉ាញ​ អ៊ីតាលី... បាន​ចាប់​ផ្តើមយក​​​ការ​ចាយ​វាយ​លើ​​គ្រឿងញៀន​​មក​គណនា​ជា​ផលិតផល​​ក្នុង​ស្រុកសរុបតាំង​ពី​ឆ្នាំ​២០១៤។ ​វិទ្យាស្ថានស្ថិតិ​អឺរ៉ុប​បាន​ស្នើ​សុំ​តាំងពី​ឆ្នាំ​២០១៣មក ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​​សហភាពអឺរ៉ុប​ទាំង​អស់ អនុវត្ត​របៀប​គណនា​ផលិតផលក្នុង​ស្រុកសរុប​របស់​ខ្លួន ឱ្យ​ដូចៗគ្នា ដោយ​បូក​បញ្ចូលទាំង​​ទឹក​ប្រាក់​នៃ​ជំនួញ​គ្រឿន​ញៀន​​ និង​ការ​ជំនួញ​ផ្លូវ​ភេទ​ផង ។​ សំណើអឺរ៉ុប​បែប​នេះ ក៏ដើម្បី​ឱ្យអឺរ៉ុប​​មាន​ភាព​ស៊ីចង្វាក់គ្នា ព្រោះ​​​មាន​សមាជិក​សហភាព​ខ្លះ ការ​ជួញដូរ​គ្រឿង​ញៀន និង​ផ្លូវភេទ​ដែល​ជា​របរ​ស្រប​ច្បាប់ បាន​មក​បំប៉ោង​ផលិតផល​ក្នុង​ស្រុក​សរុប ឱ្យ​បាន​ឡើង​ខ្ពស់ ​​ឧទាហរណ៍​​ជាក់​ស្តែង ប្រទេស​ហូឡង់។

បន្ទាប់​ពីស្ទាក់​ស្ទើរ​អស់​ជា​ច្រើនឆ្នាំ នៅ​ទី​បំផុត​បារាំង​ក៏​សម្រេច​​​សម្រប​ខ្លួន ព្រមយក​ជំនួញ​គ្រឿង​ញៀន​មក​គណនា​ ចាប់​ពី​ថ្ងៃ​នេះ ​ប៉ុន្តែ​បន្ត​បដិសេធ​យ៉ាង​ដាច់​ខាត​មិន​យក​ផលិតផល​បាន​មក​ពី​​ជំនួញ​ផ្លូវ​ភេទ​ ទៅ​បូក​​សរុប​ជា​ផលិតផលជាតិ​​ទេ។ វិទ្យាស្ថាន​ពន្យល់​ថា ជំនួញ​ផ្លូវភេទ​មិន​ប្រាកដ​ថា​ជា​ជំនួញ​ដោយ​ស្ម័គ្រ​ចិត្ត និង​ការ​ព្រមព្រៀង​ទេ។ មាន​ឯកសារ​ជា​ច្រើន​ណាស់ ដែល​បង្ហាញ​ស្ត្រី​លក់​ខ្លួន​តាម​ចិញ្ចើម​ថ្នល់​ ជា​ក្មេង​មិន​ទាន់​ពេញ​វ័យ ជា​មនុស្ស​គ្មាន​រស់​ខុស​ច្បាប់​ និង​ស្ថិត​ក្រោម​គំនាប​បណ្តាយ​ពេស្យាចារ បង្ខំ​ចិត្ត​លក់​ខ្លួន​ដើម្បី​ដោះ​បំណុល​ ជា​ទាសករ​ផ្លូវ​ភេទ៕

បណ្តាញ​ភេរវជន​ហើយ​និង​ស្មាតហ្វូន

លីប៊ី ៖ ដំណើរ​ការ​ចរចា​សន្តិភាព រាំងស្ទះ​ដោយ​ភាព​មិន​ស្របគ្នា រវាង​ប្រទេស​ពាក់ព័ន្ធ

ក្រោយ​ដណ្តើម​កាន់កាប់​រដ្ឋសភា ​តើ​គណបក្ស​ប្រជាធិបតេយ្យ​អាច​ធ្វើអ្វី​លោកដូណាល់ ត្រាំ​បាន?

ខ្យល់ពុលបរិយាកាស​កំពុង​ក្លាយ​ជា​ជម្ងឺដ៏រ៉ាំរ៉ៃ​របស់​រដ្ឋធានី​ញូវដេលី

អ្វី​ទៅ​ជា​គោលដៅ​ពិត​នៃ​ទណ្ឌកម្ម​អាមេរិក​លើ​អ៊ីរ៉ង់ និង​ថាតើ​អ្នក​ណា​ដែល​កំពុង​​រងគ្រោះ​ខ្លាំង​ជាង​គេ​ពី​ទណ្ឌកម្ម​នេះ?

នៅ​ប្រទេស​ក្រីក្រ ​អត្រាអ្នក​អត់​ការងារ​ទាប​ ព្រោះ​មនុស្ស​មិន​អាច​មិន​ធ្វើការ​

គ្រិស្តសាសនា​អ័រថូដុក្​សពិភពលោក​ត្រូវ​បែកបាក់​ជាពីរ​ដោយសារតែ​វិបត្តិ​អ៊ុយក្រែន

សង្គ្រាម​ពាណិជ្ជកម្មអាមេរិក​-ចិន​ វា​លើសពី​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម

ស្រីលង្កា ឈាន​​ចូល​​ជ្រៅ ​ក្នុង​​វិបត្តិ​​នយោបាយ​ដណ្តើម​អំណាច​

​ផ្កាយ​រណបសិក្សាពី​​​អាកាសធាតុរបស់​ចិន​និ​ងបារាំង​​ បង្ហោះ​ទៅ​អវកាស​ដោយ​ជោគជ័យ

តើ​ជម្លោះ​នៅ​តំបន់​ប៉ែកខាងត្បូង​ប្រទេស​ថៃ​រវាង​រដ្ឋាភិបាល​ថៃ និង​ពួក​ឧទ្ទាម​ចាប់​កំណើត​យ៉ាង​ម៉េច?

លោក​ខាស្ហូហ្ស៊ី អ្នក​កាសែត​អារ៉ាប៊ីសាអូឌីត ដែល​ហ៊ាន​រិះគន់​ព្រះអង្គម្ចាស់​រាជទាយាទ!

តើ​កិច្ចព្រមព្រៀងសន្តិភាព​រវាង​ប្រទេស​ហ្សកដានី និង​ប្រទេស​អ៊ីស្រាអែល​ផ្តើម​រង្គោះរង្គើ​ឬ?

ស្មាតហ្វូន ជា​ច្រក​ចេញចូល​នៃ​អសន្តិសុខ ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា

សកលវិទ្យាល័យ​ហាវ៉ាដ​ជាប់ចោទ​ពី​បទ​រើសអើង​ចំពោះ​សិស្ស​អាមេរិកាំង​ដើម​កំណើតអាស៊ី

រវាង​អារ៉ាប៊ីសាអូឌីត និង​​អាមេរិក តើ​អ្នក​ណា​ចំណេញ និង​អ្នក​ណា​ខាត​នៅក្នុង​រឿង​បាត់​ខ្លួន​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី?

ណូបែលសេដ្ឋកិច្ច២០១៨៖ របកគំហើញ​នៃ​ការ​បញ្ចូល​កត្តា​ធម្មជាតិ ​និង​ចំណេះដឹង​ក្នុង​ការ​វិភាគ​សេដ្ឋកិច្ច

តើ​យុទ្ធសាស្រ្ត​របស់​លោក​ដូណាល់ត្រាំ​ពិតជា​មាន​ប្រសិទ្ធភាព​​ក្នុងការ​ចរចា​ពាណិជ្ជកម្មមែនឬ?

តើ​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ឯណា ហើយ​ចុះ​បើ​អារ៉ាប៊ីសាអូឌីត​ជា​អ្នកសម្លាប់​នៅក្នុង​ទឹក​ដី​តួកគី?

តើ​ការ​ដក​ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​សហភាពអឺរ៉ុប​មាន​នីតិវិធី​យ៉ាងដូចម្តេច?