rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង ចិន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អតីត​​​ភ្នាក់ងារ​​​​ស៊ើបការណ៍​​​សម្ងាត់​​​​​​បារាំង​​​​២​​​​រូប​​​​​ជាប់​​​​សង្ស័យ​​​​​ថា​​​​​​ក្បថ​​​​​​​​ដោយ​​​​​បម្រើ​​​ផល​​ប្រយោជន៍​​​អោយ​​​បរទេស​​​​

media
នាយកដ្ឋានស៊ើបការណ៍សម្ងាត់ក្រៅប្រទេស​de ដែល​គេស្គាល់​​ក្រោម​​ឈ្មោះ​ថា DGSE​ AFP/Martin Bureau

នៅប្រទេស​បារាំង អតីត​ភ្នាក់ងារស៊ើបការសម្ងាត់បារាំង​២​ រូប​ ​នៃ​នាយកដ្ឋាន​សន្តិសុខក្រៅប្រទេស ត្រូវ​ជាប់​សង្ស័យ​ថា​បាន​ក្បថជាតិ​​ ដោយ​បាន​លួច​ស៊ើបការណ៍​ដើម្បី​បំរើ​ផល​ប្រយោជន៍​អោយ​ដល់​ទីក្រុង​ប៉េកាំង។ អតីត​ភ្នាក់ងារ​ស៊ើបការណ៍​បារាំង​ពីរ​នេះ​ ត្រូវ​បាន​ជាប់​នៅ​ក្នុង​ពន្ធនាគារ​តាំងពី​ខែធ្នូ​ឆ្នាំ ២០១៧ ។


នៅ​ប្រទេស​បារាំង រដ្ឋមន្ត្រី​​ការពារ​​ជាតិ​ ទើប​បាន​ប្រកាស​បញ្ជាក់​​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ ថា​ អតីត​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​បារាំង​២ ​រូប​ និង​ភរិយា​របស់គេ​ម្នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​អោយ​​ចៅក្រម​ស៊ើបអង្កេត​ហើយ នៅ​លើ ទង្វើ​​របស់​​ពួក​គេ​​ដែល​អាច​ចាត់​ទុក​ថា​ជា​បទ​ល្មើស​ក្បត់​​ជាតិ។

ហេតុការណ៍​នេះ ត្រូវ​បាន​លើក​ទម្លាយ​​​ ​​កាលពី​យប់​ថ្ងៃ​ព្រហសត្បិ៍​ម្សិលមិញ​ នៅ​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​​មួយ​នៅតាម​​បណ្តាញ​ទូទស្សន៍​បារាំង​មួយ​ឈ្មោះ TMC។ ប្រភពដដែល​ ​បាន ​អះអាង​ថា អតីត​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​បារាំង​ទាំង២​នាក់នោះ ត្រូវ​បាន​អាជ្ញាធរ​ចិន ​​​ជ្រើសរើស។ សូមរំលឹកថា អតីត​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​បារាំង​ទាំង​ពីររូប​និង​ភរិយា​របស់​គេ​ម្នាក់ ត្រូវ​បាន​ជាប់​ការសង្ស័យ​​​​តាំងពី​ថ្ងៃ​ទី ២២​ធ្នូ​ឆ្នាំ​២០១៧​មក​ម្ល៉េះ។

នៅ​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​៣​រូប​នោះ អតីត​ភ្នាក់ងារ​ស៊ើបការ​សំងាត់​បារាំង ២ រូប ​ត្រូវ​ប្រឈម​មុខ​​ការ​ចោទ​ប្រកាន់​របស់​តុលាការ ​ពីបទ​បាន​ផ្ទេរនិង​​បញ្ជូន​នូវ​ព័ត៌មាន​សម្ងាត់​អោយ​ដល់បរទេស ដែលទង្វើនេះ វា ប៉ះពាល់​ដល់​ផល​ប្រយោជន៍​គ្រិះ​របស់​ជាតិ​បារាំង​​​ក៏​ព្រមទាំង​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ដល់​កិច្ច​ការពារ​ជាតិ​បារាំងផងដែរ។​​

សូមបញ្ជាក់ថា អតីតភ្នាក់ងារស៊ើបការសម្ងាត់បារាំងម្នាក់​​​ក្នុង​ចំណោម​ជនជាប់សង្ស័យ​​ទាំង​​ពីរ​នាក់​នោះ ​​ត្រូវ​ជាប់​ចោទ ​ពី​បទញុះញង់ ​ដោយ​ផ្ទាល់ និង​ ជំរុញ​អោយ​​ធ្វើ ​​​អំពើ​ឧក្រិដ្ឋកម្ម​ក្បត់​ជាតិ-នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​​ប្រភព​ខាងលើដដែល។​​

ចំណែក​ជន​ទី​៣ដែលជាភរិយារបស់​អតីតភ្នាក់ងារសម្ងាត់​បារាំងម្នាក់​នោះ​ ត្រូវ​ជាប់​ចោទ​ ពី​បទ​បាន​បិទបាំង​អំពើ​ឧក្រិដ្ឋកម្ម​និងចូលរួម ​ប្រព្រឹត្ត​បទ​ល្មើស​​ក្បត់​ជាតិ​  កំពុង​​ស្ថិត​នៅ​ក្រោម​​ការ​ឃ្លាំមើល​​របស់​តុលាការ​បារាំង។

​សូមបញ្ជាក់ថា​ភ្នាក់ងារសម្ងាត់បារាំងដែលជាប់ពាក់ព័ន្ធនៅ​ក្នុង​បញ្ហា​ខាង​លើ​នេះ សព្វ​ថ្ងៃ​នេះ​​ ជាជនចូលនិវត្តន៍៕​