rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

អឺរ៉ុប ចង់​សង្រ្គោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ដោយ​របៀប​ណា?

ដោយ ម៉ម ពិសី

ស្ថានការណ៍អន្តរជាតិ កំពុងតែជ្រួលច្របល់ បន្ទាប់ពីរដ្ឋាភិបាលអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ទុកឲ្យប្រទេសហត្ថលេខី៥ផ្សេងទៀត នៅហេងហាង ជាមួយអ៊ីរ៉ង់។ សហរដ្ឋអាមេរិក បានប្រកាសថានឹងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ព្រមទាំងក្រុមហ៊ុនទាំងអស់ ដែលរកស៊ី ពាក់ព័ន្ធជាមួយអ៊ីរ៉ង់។ សហភាពអឺរ៉ុប ដែលមានបារាំង អង់គ្លេស និងអាល្លឺម៉ង់ ជាអ្នកនាំមុខ កំពុងតែគៀងគគ្នា ដើម្បីការពារកិច្ចព្រមព្រៀងនេះ មិនឲ្យរលាយ និងដើម្បីឈានទៅការពារផលប្រយោជន៍សេដ្ឋកិច្ច ដែលខ្លួនមាន ជាមួយនឹងអ៊ីរ៉ង់។ តើសហភាពអឺរ៉ុប ចង់ស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់នេះ ដោយកំរិតណា?

តើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់ អាចនឹងនៅមានជីវិតបន្ត ឬទេ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាប្រទេសហត្ថលេខី បានសម្រេចដកខ្លួនចេញ? ប្រទេសហត្ថលេខី៥ផ្សេងទៀត មានបារាំង អាល្លឺម៉ង់ អង់គ្លេស ចិន និងរុស្ស៊ី ព្រមទាំងអ៊ីរ៉ង់សាម៉ីខ្លួននោះ កំពុងតែព្យាយាមស្វះស្វែង រកដំណោះស្រាយ។

ទណ្ឌកម្មអាមេរិក ទៅលើ​ក្រុមហ៊ុន​ដែលរកស៊ីជាមួយអ៊ីរ៉ង់

ការដកខ្លួន របស់អាមេរិក មិនមែនមានន័យត្រឹមថា អាមេរិក ឈប់អនុវត្តកិច្ចព្រមព្រៀងនេះទេ តែវា​មានន័យថា អាមេរិកនឹងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើអ៊ីរ៉ង់។ គឺទណ្ឌកម្មសេដ្ឋកិច្ចនេះហើយ ដែលកំពុងធ្វើឲ្យ​ប្រទេសហត្ថលេខីផ្សេងទៀត  មានការព្រួយបារម្ភ។ អាមេរិក មានចេតនាអនុវត្តទណ្ឌកម្មសេដ្ឋកិច្ច ដែលមានវិសាលភាពក្រៅទឹកដីរបស់ខ្លួន (Extraterritorialité) ទៅលើក្រុមហ៊ុនណាទាំងអស់ មិនថានៅប្រទេសណាក៏ដោយ ដែលមករកស៊ី លើដីអាមេរិក បើសិនជាក្រុមហ៊ុននោះ រកស៊ីជាមួយអ៊ីរ៉ង់ដែរ។

ឧទាហរណ៍ ក្រុមហ៊ុនមួយដែលនាំចូលផលិតផល ទៅលក់នៅអ៊ីរ៉ង់ផង និងនៅអាមេរិកផង ប្រាកដជាត្រូវរងទណ្ឌកម្មរបស់អាមេរិក។ ឧទាហរណ៍មួយទៀត ក្រុមហ៊ុន ដែលផលិតទំនិញ បានមកពីវត្ថុធាតុដើម ដែលទិញពីអ៊ីរ៉ង់ ក៏មិនអាចយកទំនិញនោះទៅលក់នៅអាមេរិកបានដែរ។ នេះនៅមិនរាប់ដល់ ចរាចរណ៍មូលធន ជាសាច់ប្រាក់ដុល្លារ ដើម្បីបោះទុន ឬទិញវត្ថុធាតុដើមនានា ដែលអាចធ្វើឲ្យក្រុមហ៊ុនមួយ រងទណ្ឌកម្មអាមេរិក បើសិនជាក្រុមហ៊ុននោះ មានទំនាក់ទំនងជាមួយអ៊ីរ៉ង់។

គឺបញ្ហាទាំងអស់នេះហើយ ដែលកំពុងធ្វើឲ្យក្រុមហ៊ុនធំៗនៅអឺរ៉ុប មានការព្រួយបារម្ភ។ បារាំង អាល្លឺម៉ង់ អង់គ្លេស និងអ៊ីតាលី ជាប្រទេស ដែលបានចាប់ផ្តើមបោះទុករកស៊ី នៅអ៊ីរ៉ង់ ច្រើនជាងគេ បន្ទាប់ពីអ៊ីរ៉ង់ បានចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីខែកក្កដា ឆ្នាំ២០១៥។

ក៏ប៉ុន្តែ ថ្នាក់ដឹកនាំប្រទេសទាំងនេះ ក៏ដូចជាក្នុងនាមសហភាពអឺរ៉ុបទាំងមូល គេបានប្រកាសជំហរ ម្តងហើយម្តងទៀតថា ត្រូវតែរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះឲ្យបាន។ យ៉ាងណាមិញ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប បានថ្លែងថា ដរាបណា អ៊ីរ៉ង់បន្តគោរពកិច្ចព្រមព្រៀង សហភាពអឺរ៉ុប ក៏នឹងបន្តគោរពដែរ។កាលពីថ្ងៃអង្គារទី១៥ ឧសភា លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានជួបលោកស្រីប្រមុខការទូតអឺរ៉ុប ព្រមជាមួយរដ្ឋមន្ត្រីការបរទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដើម្បីនិយាយពីបញ្ហានេះ។

ចុះបើអ៊ីរ៉ង់ ឈប់អនុវត្តកិច្ចព្រមព្រៀង?

ចូរកុំភ្លេចថា​ អ៊ីរ៉ង់ យល់ព្រមផ្អាកកម្មវិធីចំរាញ់ជាតិអ៊ុយរ៉ានីញ៉ូម គឺដើម្បីតែហេតុផលតែមួយគត់ គឺការដកចេញនូវទណ្ឌកម្មសេដ្ឋកិច្ច បើកចំហរទីផ្សារជាមួយប្រទេសផ្សេងៗ។ តែសួរថា តើអ៊ីរ៉ង់ អាចបន្តគោរពអ្វីដែលមានចែង ក្នុងកិច្ចព្រមព្រៀងនេះបានដល់ពេលណា បើពេលនេះ សហរដ្ឋអាមេរិក គំរាមដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ទៅលើក្រុមហ៊ុនទាំងអស់ ដែលរកស៊ីជាមួយអ៊ីរ៉ង់?

លោក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្លែងថា ពេលវេលាកាន់តែខើចណាស់ហើយ ប្រជាជនអ៊ីរ៉ង់ ត្រូវការចង់ឃើញផលវិជ្ជមាន នៅក្នុងសេដ្ឋកិច្ចអ៊ីរ៉ង់ ក្រោយពេលប្រទេសខ្លួន សុខចិត្តធ្វើសម្បទាន ក្នុងវិស័យនុយក្លេអ៊ែរ។ បើពុំនោះទេ កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ នឹងត្រូវប្រជាជនគិតថា ជារឿងលេងសើចប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រោយការដកខ្លួនរបស់អាមេរិក លោកប្រធានាធិបតី ហាសាន់ រូហានី កំពុងត្រូវបានថ្នាក់ដឹកនាំនយោបាយ និងសាសនានៅអ៊ីរ៉ង់ រិះគន់ពីគ្រប់មជ្ឈដ្ឋាន ថាបានដើរផ្លូវខុស ជឿពាក្យលួងលោមរបស់អាមេរិក ឲ្យចុះកិច្ចព្រមព្រៀង តែដល់ទីបំផុត ត្រូវអាមេរិកបោកបញ្ឆោត បំបរបង់​ចោលកណ្តាល​ទីទៅវិញ។

អឺរ៉ុប ត្រូវរក្សាចំណងសេដ្ឋកិច្ច ជាមួយទីផ្សារអ៊ីរ៉ង់

ជាការពិត អ្វីដែលអឺរ៉ុបត្រូវធ្វើ ដើម្បីរក្សាកិច្ចព្រមព្រៀងនេះ ឲ្យគង់វង្ស គឺធ្វើឲ្យយ៉ាងណា បន្តអនុវត្តការបើកចំហរទីផ្សារសេដ្ឋកិច្ច ជាមួយអ៊ីរ៉ង់។ អឺរ៉ុប ត្រូវតែធានាអះអាង ប្រាប់ក្រុមហ៊ុនរបស់ខ្លួន ឲ្យបន្តរកស៊ី ជាមួយអ៊ីរ៉ង់តទៅទៀត។ ការរក្សាចំណងសេដ្ឋកិច្ច និងការវិនិយោគជាមួយអ៊ីរ៉ង់ គឺជាច្រកតែមួយគត់ ដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអែរ ឲ្យបានគង់វង្ស។

តើត្រូវធ្វើយ៉ាងណា ដើម្បីប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ច​របស់អាមេរិកនេះ? ទណ្ឌកម្មអាមេរិក និងចាប់ផ្តើមចូលជាធរមាន ចាប់ពីខែសីហាទៅ ក្នុងវិស័យនាំចូល និងផលិតយានយន្ត ហើយ ចាប់ពីខែវិច្ឆិកាទៅ ក្នុងវិស័យថាមពលប្រេង និងឧស្ម័ន។ សម្រាប់ពេលនេះ បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ​ កំពុងព្យាយាមចរចា ជាមួយភាគីរដ្ឋាភិបាលអាមេរិក ឲ្យលើកលែងចំពោះក្រុមហ៊ុនខ្លួន មួយចំនួន យ៉ាងហោចណាស់ ឲ្យរក្សាការពារកិច្ចសន្យា ដែលបានចុះហត្ថលេខាហើយ ជាមួយអ៊ីរ៉ង់។ តែយ៉ាងណា មន្ត្រីទូតខ្លះ បានលើកឡើងថា ភាគីអាមេរិក មិនសូវជាស្តាប់ការសំណូមពរនេះទេ។

លោកស្រី មូហ្គឺរីនី ប្រមុខការទូតអឺរ៉ុប បានលើកឡើងថា អ្វីដែលត្រូវធ្វើជាអាទិភាព គឺធ្វើយ៉ាងណា ស្វែងរកដំណោះស្រាយជាក់ស្តែង មួយករណី ទៅមួយករណី ដើម្បីរក្សាទំនាក់ទំនងពាណិជ្ជកម្ម ជាមួយអ៊ីរ៉ង់ ដូចជា​ បន្តទិញប្រេង និងឧស្ម័នពីអ៊ីរ៉ង់ បន្តធ្វើការទិញលក់ដោះដូរតាមផ្លូវធនាគារ រក្សាចរាចរណ៍ដឹកជញ្ជូនតាមផ្លូវអាកាស តាមផ្លូវទឹកជាដើម។

ធ្វើច្បាប់ការពារក្រុមហ៊ុនខ្លួន ពីការដាក់ពិន័យរបស់អាមេរិក

ចំណុចមួយទៀត​ ដែលជាការផ្តួចផ្តើមគំនិតរបស់បារាំង គឺជំរុញឲ្យគណកម្មការអឺរ៉ុប គាស់រំលើង យកមក​នូវអត្ថបទគតិយុត្តិមួយ ដែលធ្លាប់បានអនុម័ត កាលពីឆ្នាំ១៩៩៦។ អត្ថបទ ដែលពុំធ្លាប់ត្រូវបានយកមកអនុវត្តនោះ មានខ្លឹមសារ បដិសេធចោល នូវការដាក់ពិន័យលើក្រុមហ៊ុនអឺរ៉ុបពីសំណាក់ប្រទេសមួយផ្សេង បើសិនជាការដាក់ពិន័យនោះ មានខ្លឹមសារ ផ្ទុយពីច្បាប់របស់សហភាពអឺរ៉ុប។ ក្នុងន័យនេះ អត្ថបទច្បាប់នេះ អាចត្រូវយកទៅការពារក្រុមហ៊ុនអឺរ៉ុប ក្នុងករណីត្រូវអាមេរិកដាក់ពិន័យ។

តែសួរថា តើគំរោងអត្ថបទច្បាប់នេះ អាចធ្វើឲ្យក្រុមហ៊ុនទាំងអស់ ស្ងប់ចិត្ត លែងព្រួយបារម្ភដែរឬទេ?​ ក្រុមហ៊ុនធំៗមួយចំនួន បានពិចារណារកច្រកចេញ ខ្លះៗរួចទៅហើយ។ ក្រុមហ៊ុន Total កំពុងពិចារណា ចង់លក់ភាគហ៊ុនរបស់ខ្លួននៅអ៊ីរ៉ង់ ឲ្យទៅក្រុមហ៊ុនចិន។ មានកិច្ចសន្យាពាណិជ្ជកម្មជាច្រើន ដែលចុះហត្ថលេខារួចហើយ កំពុងតែព្រឈមមុខនិងឧបសគ្គ ដោយសារទណ្ឌកម្មអាមេរិក។

រកវិធីគេចចេញពីទណ្ឌកម្ម របស់អាមេរិក

ច្រកដើរផ្សេងមួយទៀត ដើម្បីតទល់ជាមួយទណ្ឌកម្មអាមេរិក គឺការរកវិធី គេចចេញពីទណ្ឌកម្មនេះ ក្នុងវិស័យហិរញ្ញវត្ថុ។ អ្នកជំនាញ បានលើកឡើងថា អឺរ៉ុបត្រូវ​ការបង្កើតជាយន្តការ ឬវិធីសាស្ត្រផ្សេង ដោយឯករាជ្យ ដាច់ចេញពីទីផ្សារហិរញ្ញវត្ថុ ដែលធម្មតាជាប់ទាក់ទងនឹងទីផ្សាររបស់អាមេរិក។ កម្មវត្ថុ គឺធ្វើយ៉ាងណា ឈប់ប្រើប្រាក់ដុល្លារជារូបិយបណ្ណ ក្នុងការដោះដូរ។

ដើម្បីងាយយល់ គឺជាមួយនឹងទណ្ឌកម្មអាមេរិក ធនាគារសឹងតែទាំងអស់ មិនមាននរណាមួយ ហ៊ានផ្តល់ប្រាក់កំចី ឲ្យក្រុមហ៊ុនណា ដែលចង់យកទៅបោះទុននៅអ៊ីរ៉ង់ឡើយ។ ជាក់ស្តែង ធនាគារ BNP¨ របស់បារាំង ធ្លាប់ត្រូវបានអាមេរិកពិន័យប្រាក់ ៨,៩ពាន់លានដុល្លារម្តងរួចមកហើយ នៅឆ្នាំ២០១៥ គ្រាន់តែក្រុមហ៊ុននេះ ទទួលទូទាត់កិច្ចសន្យាពាណិជ្ជកម្ម ជាមួយធនាគារកណ្តាលអ៊ីរ៉ង់ ដោយប្រើក្រដាសប្រាក់ដុល្លារ។

ដើម្បីបញ្ចៀសបញ្ហារបៀបនេះ គណកម្មការអឺរ៉ុប បានលើកឡើងពីជំរើសមួយ តាមរយៈការបង្កើត ឲ្យមានបណ្តាញលំហូរមូលធន ទឹកប្រាក់វិនិយោគ ដាច់ដោយឡែក ដើម្បីអនុញ្ញាតិឲ្យក្រុមហ៊ុនដែលរកស៊ីនៅអ៊ីរ៉ង់ អាចបន្តរកស៊ី បោះទុនវិនិយោគជាមួយអ៊ីរ៉ង់។ ដើម្បីសម្រេចវិធីនេះ ទីមួយ គេអាចបង្កើតបណ្តាញមូលធនពិសេស ក្នុងធនាគារវិនិយោគអឺរ៉ុប (BEI) ដើម្បីជួយឲ្យ​ក្រុមហ៊ុនអឺរ៉ុប មានស្វ័យតភាពពេញលេញ ក្នុងការវិនិយោគនៅអ៊ីរ៉ង់។ វិធីទី២ គឺគេអាច បង្កើតឲ្យមានមូលនិធិហិរញ្ញវត្ថុពិសេសមួយ ដាច់ដោយឡែក ដើម្បីធានាការពារឯករាជ្យភាព ក្នុងការដោះដូរពាណិជ្ជកម្មនៃសហគ្រាសអឺរ៉ុប។ ហើយជំរើសចុងក្រោយ គឺគេអាចប្រើប្រាស់ ធនាគារកណ្តាលតាមប្រទេសនីមួយៗ ឲ្យធ្វើជាស្ថាប័នស្នូល ក្នុងការវិនិយោគ និងការទូទាត់ផ្សេងៗ។

តែយ៉ាងណាក៏ដោយ ជំរើសបង្កើតបណ្តាញហិរញ្ញវត្ថុដាច់ដោយឡែកនេះ មិនមែនជាការងារនោះទេ។ ធនាគារវិនិយោគអឺរ៉ុប ដែលជាស្ថាប័នមួយដ៏តឹងតែង មិនអាចមកចាត់ចែងកិច្ចការនេះ ឲ្យបានទូលំទួលាយឡើយ។ ការព្យាយាមផ្តល់សញ្ញាវិជ្ជមាន ពីសំណាក់ថា្នក់ដឹកនាំអឺរ៉ុប ស្តីពីការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ មិនអាចធ្វើឲ្យក្រុមហ៊ុននានា ត្រជាក់ចិត្តបានទេ។ ជាងនេះទៅទៀត ក្រុមហ៊ុន​មួយចំនួន ដែលមានទីផ្សារធំនៅអាមេរិក យូរឆ្នាំមកហើយនោះ គឺគេមិនអាចមកប្រថុយ ជាមួយនឹងទីផ្សារថ្មី ទើបនឹងចាប់ពន្លក​នៅអ៊ីរ៉ង់នេះ បានទេ។

បន្ថែមពីនេះទៀត រដ្ឋាភិបាលលោកហាសាន់ រ៉ូហានី ក៏កំពុងតែរងសំពាធ ពីថ្នាក់ដឹកនាំនយោបាយនៅអ៊ីរ៉ង់ដែរ ដែលពួកគេមានទំនោរ ចង់ទាត់ចោលកិច្ចព្រមព្រៀងនេះ ហើយងាកទៅបន្តកម្មវិធីផលិតគ្រាប់បែកបរមាណូវិញ។ នាពេលនេះ សហភាពអឺរ៉ុប មានបារាំង អាល្លឺម៉ង់ អង់គ្លេស កំពុងតែទទួលថ្មបាក់  ដែលបង្កឡើងដោយរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ៕

តើ​ហេតុដូចម្តេច​បាន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​​អូស្លូ នាំ​​វិបត្តិ​អ៊ីស្រាអែល​​ប៉ាឡេស្ទីន​ឱ្យ​​ទ័ល​ច្រក ?!

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិ​ក​កាន់​តែ​ច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ?

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ

ជំនួប​​កំពូល​ចិន-រុស្ស៊ី​ និង​សមយុទ្ទ​រួម​ គូស​បញ្ជាក់​ពី​ មហិទ្ធិ​ឫទ្ធ​បន្ទាត់​នយោបាយ​ម៉ូស្គូ-ប៉េកាំង​

ហេតុអ្វី​បានជា​មហាអំណាច​នាំគ្នា​ទៅ​បង្កើត​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​ជីប៊ូទី

តើ​អាមេរិក​ពិតជា​ហ៊ាន​ដាក់​ទណ្ឌកម្មលើ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ?

លោកស្រី​មីសែល បាឈើឡេ ពី​ប្រធានាធិបតី​ឈីលី​ក្លាយ​ជា​ឧត្តមស្នងការ​របស់ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិមនុស្ស

បរាជ័យរបស់មីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រ

តើលោកត្រាំ​ពិតជា​មិនខ្វល់ពី​វត្តមានកាណាដា​ក្នុង​កិច្ចព្រមព្រៀង​ពាណិកម្មសេរីឬយ៉ាងណា​​?

លោកស្រី​ស៊ូជី ប្រឈម​នឹង​ការ​រិះគន់ ​ក្រោយ​ការ​កាត់ទោស​អ្នក​កាសែត​ដែល​ស៊ើប​រឿង​រ៉ូហ៊ីងយ៉ា

តើ​ការ​វិវាទ​រវាង​ប្រទេស​អង់គ្លេស និង​ប្រទេស​ម៉ូរីស​ជុំវិញ​ប្រជុំកោះឆាហ្គូស​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

ករណី​​ដែល​​បាន​​ញ៉ាំង​​លោក​​ពូទីន ​​ឲ្យ​ថ្លែងសារ​​តាម​​ទូរទស្សន៍​​ ទៅ​​កាន់​​ប្រជាជាតិ​​

​​វិស័យថាមពលនៅអឺរ៉ុប កំពុង​ក្លាយ​ជារបស់ចិន ?

ភូមា៖​តើ​ជម្រើស​តុលារការអន្តរជាតិ​មួយ​ណា និង​មាន​អ្នកពាក់ព័ន្ធ​ណា​ខ្លះ​ដែល​អាច​ទទួល​ទោស​ក្នុង​បទប្រល័យ​ពូជសាសន៍​លើ​ពួករ៉ូហ៊ីងយ៉ា​?

​តុលាការ​យុត្តិធម៌អន្តរជាតិ បើក​សវនាការ​សំណុំរឿង​អ៊ីរ៉ង់​និង​អាមេរិក

អាស៊ាន៖ ចលករ​សម្រាប់​សន្តិភាព​ក្នុង​តំបន់ និង​សមាហរណកម្ម​សេដ្ឋកិច្ច​អនាគត

ហេតុអ្វី​លោក​ខាងលិច​នៅរារែក មិន​​ទាន់​គាំទ្រ​​មាតុភូមិនិវត្ត​របស់ជនភៀសខ្លួន​ស៊ីរី?

វ៉េណេស៊ុយ​អេឡា៖ ​ពលរដ្ឋ​ជាង​២លាន​៣សែន​នាក់ រត់​ចោលស្រុក ដោយសារហេតុអ្វី?​

ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​បស្ចិមលោក​គ្រាក់ៗ​ខ្លះដែល​រក​ស៊ី​នៅ​អ៊ីរ៉ង់​លុតក្រាប​តាម​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់?

ឥទ្ធិពល​នៃសង្គ្រាម​ពាណិជ្ជកម្ម​លើ​បណ្តា​ប្រទេស​អាស៊ាន