rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

នុយក្លេអ៊ែរអ៊ីរ៉ង់៖​ក្រោយ​ការ​ដកខ្លួន​របស់​អាមេរិក អឺរ៉ុប​កំពុង​ប្រឈម​នឹង​បញ្ហា​ដែល​ខ្លួន​ត្រូវ​ដោះស្រាយ

ដោយ គួច គន្ធារ៉ា

តាំង​ពី​លោក​ដូណាល់ ត្រាំ​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​មក ទំនាក់ទំនង​រវាង​អាមេរិក និង​ដែគូ​អឺរ៉ុប​កំពុង​ជួប​ប្រទះ​នូវ​ភាព​រកាំរកូស​មិន​ចេះ​ចប់ មិន​ចេះ​ហើយ។ ភាព​រកាំរកូស​ដែល​បាន​កើត​ចេញ​ពី​ជំហរ​របស់​លោក​ត្រាំ​ជាមួយ​ពិភពលោក និយាយ​ជា​រួម និង​ជាមួយ​អឺរ៉ុប និយាយ​ដោយឡែក។

នៅ​ពេល​ដែល​អឺរ៉ុប​កំពុង​ព្យាយាម​រួម​សាមគ្គី​គ្នា​ដើម្បី​ប្រយោជន៍​ពិភពលោក​ជា​ធំ អាមេរិក​ក្នុង​ជំនាន់​លោក​ត្រាំ​មិន​ញញើត​នឹង​គិត​ប្រយោជន៍​អាមេរិក​ជា​ចម្បង​ក្រោម​គោលការណ៍ « America First »។ ក្រោយ​ការ​ដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ថ្ងៃទី៨ ឧសភា ទំនាក់ទំនង​រវាង​អាមេរិក និង​អឺរ៉ុប​នឹង​រឹតតែ​ស្មុគស្មាញ​ថែម​ទៀត។

ពេញ​មួយ​ឆ្នាំ​នៃ​ការ​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ អឺរ៉ុប​បាន​ទទួល​រង​ការ​ទះកំផ្លៀង​ពី​អាមេរិក​មិន​តិច​ដង​ទេ។ កំផ្លៀង​ទី១ ទាក់ទង​នឹង​អង្គការ​អូតង់​ដែល​អឺរ៉ុប​បាន​ចំណាយ​ពេល​យូរ​ទំរាំ​អាច​និយាយ​ជំនះ​លោក​ត្រាំ​ឲ្យ​គោរព​មាត្រាទី៥ របស់​ស្ថាប័ន​មួយ​នេះ​ដែល​ចែង​ថា ក្រុម​ប្រទេស​សមាជិក​នឹង​ត្រូវ​ចូល​អន្តរាគមន៍​ជួយ​ប្រទេស​សមាជិក​ផ្សេង​ដែល​រងការ​វាយប្រហារ។ បន្ទាប់​មក លោក​ត្រាំ​ក៏​បាន​ទាមទារ​ឲ្យ​សមាជិក​ផ្សេង ពិសេស​អឺរ៉ុប​ចូលរួម​បង់​វិភាគទាន​ឲ្យ​បាន​ច្រើន​ជាង​នេះ ឬ​ក៏​យ៉ាង​ហោចណាស់​ឲ្យ​ស្មើ​នឹង​អាមេរិក​ដែរ។

កំផ្លៀង​ទី២ ទាក់ទង​នឹង​បញ្ហា​អាកាសធាតុ​ដែល​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស។ កំផ្លៀង​ទី៣ ទាក់ទង​នឹង​ពាណិជ្ជកម្ម​ដែល​លោក​ត្រាំ​ព្រមាន​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​អឺរ៉ុប​នាំ​ចូល​អាមេរិក និង​ដែល​អឺរ៉ុប​កំពុង​រង់ចាំ​ឲ្យ​លោក​ត្រាំ​លុប​ចោល​វិញ។ ចំណែក​កំផ្លៀង​ទី៤ ដែល​ជា​កំផ្លៀង​ចុង​ក្រោយ​ពេល​នេះ គឺ​ការ​ដែល​លោក​ត្រាំ​បាន​សម្រេចចិត្ត​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ដោយ​សមាជិក​អចិន្រ្តៃយ៍​ទាំង ៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ បូក​នឹង​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៥។

ពិត​ណាស់​ថា អឺរ៉ុប​ឆ្អែតឆ្អន់​នឹង​នយោបាយ​របស់​លោក​ត្រាំ​ជា​រឿង​មួយ តែ​រឿង​ដែល​សំខាន់​ជាង​នេះ និង​ដែល​គ្រប់​គ្នា​មិន​អាច​មើល​រំលង​បាន​នោះ គឺ​ការ​ដែល​លោក​ត្រាំ​កំពុង​បង្វិល​ពិភពលោក​ទាំង​មូល​ដូច​ជា​ការ​បង្វិល​អាប៉ោង​នៅ​ក្នុង​ចាន​មួយ ព្រោះ​ចង់​ឬ​មិន​ចង់ ជម្រើស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​នេះ​ជា​ការ​រំលោភ​លើ​គោលការណ៍​មួយ​ជា​សារវន្ត​នៃ​ច្បាប់អន្តរជាតិ។ ប្រសិន​បើ​អាមេរិក​ដែល​ជា​ប្រទេស​មហាអំណាច​មួយ និង​តែង​តាំង​ខ្លួន​ជា​បិតា​ពិភពលោក​មិន​គោរព​នូវ​អ្វី​ដែល​ខ្លួន​បាន​ពាក្យ​សន្យា តើ​ធ្វើ​ដូចម្តេច​ទើប​ឲ្យ​អ្នក​ផ្សេង​ជឿទុកចិត្ត​បាន​ថា កិច្ចព្រមព្រៀង​អន្តរជាតិ​ផ្សេង​ទៀត​អាច​នឹង​ធានា​បាន​នូវ​សន្តិសុខ​រួម​សម្រាប់​ពិភពលោក។

បើ​គិត​តាំង​ពី​ឆ្នាំ ២០០៣ ដែល​អាមេរិក រួម​ជាមួយ​សម្ព័ន្ធមិត្ត​អង់គ្លេស​បាន​បើក​ការ​វាយប្រហារ​លើ​ប្រទេស​អ៊ីរ៉ាក់​មក ទំនាក់ទំនង​រវាង​អន្តរអាត់ត្លង់ទិក​មិន​ដែល​ស្គាល់​ភាព​តានតឹង​ដូច​សព្វថ្ងៃ​នេះ​ទេ នោះ​បើ​ទោះ​បី​ជា​បារាំង និង​អាល្លឺម៉ង់​ធ្លាប់​បាន​ចេញ​មុខ​ប្រឆាំង និង​មិន​ចូលរួម​នៅ​ក្នុង​សង្រ្គាម​ពេល​នោះ​ក៏​ដោយ។ ឥឡូវ​នេះ និង​ក្រោយ​ពី​បាន​ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ លោក​ដូណាល់ ត្រាំ​ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ខ្លាំង​ជាង​មុន​ប្រឆាំង​នឹង​អ៊ីរ៉ង់។ ចំណាត់​ការ​របស់​លោក​ត្រាំ​ពេល​នេះ​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន រោងចក្រ​បរទេស​ដែល​កំពុង​បោះទុន​រកស៊ី​នៅ​អ៊ីរ៉ង់​រូសរាន់​ប្រញិបប្រញាប់​ដក​ខ្លួន​ចេញ​ពី​អ៊ីរ៉ង់​វិញ។ បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ។

នៅ​ក្នុង​ករណី​នេះ អឺរ៉ុប​មាន​ជម្រើស​តែ​ពីរ​គត់ ឬ​មួយ​ដើរ​តាម​ជំហរ និង​ការ​ចង្អុល​បង្ហាញ​របស់​លោក​ត្រាំ ឬ​មួយ​សុខចិត្ត​ឲ្យ​ក្រុមហ៊ុន រោងចក្រ​របស់​ខ្លួន​ទទួល​រង​ការ​ពិន័យ​ពី​រដ្ឋបាល​របស់​លោក​ត្រាំ។ តែ​បើ​តាម​មើល​ទៅ ប្រទេស​មហាអំណាច​អឺរ៉ុប​ចំនួន ៣ គឺ​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​ហាក់​មិន​ចង់​ទុក​បណ្តោយ​ឲ្យ​អាមេរិក​របស់​លោក​ត្រាំ​បង្វិល​ក្បាល​ស្រេច​នឹង​ចិត្ត​ទៀត​ឡើយ។ ប៉ារីស ប៊ែរឡាំង និង​ឡុងដ៏​ហាក់​បាន​ប្តេជ្ញាចិត្ត​បន្ត​រក្សា​ទុក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​មក​ទល់​ពេល​នេះ ភាគី​អ៊ីរ៉ង់​បាន​គោរព​យ៉ាង​ត្រឹមត្រូវ។ ចំណែក​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​រ៉ូហានី​ក៏​បាន​បញ្ជាក់​ពី​ការ​មិន​បោះបង់​ចោល​កិច្ចព្រមព្រៀង​នោះ​ដែរ សម្រាប់​ពេល​នេះ។

យ៉ាង​ណា​ក៏​ដោយ សេចក្តីសម្រេច​របស់​លោក​ត្រាំ​បាន និង​កំពុង​ធ្វើ​ឲ្យ​អឺរ៉ុប​ស្ថិត​ក្នុង​ផ្លូវ​ទាល់​មួយ​ដែល​ចៀស​មិន​រួច​ពី​រក​ផ្លូវ​ថ្មី​ដើម្បី​ចេញ​ទេ។ នៅ​ក្នុង​ន័យ​នេះ មាន​ថ្នាក់ដឹកនាំ​អឺរ៉ុប​ជា​ច្រើន​បាន​បន្ត​បញ្ចេញ​ប្រតិកម្ម​ដូច​គ្នា​ថា វា​ល្មម​ដល់​ពេល​ដែល​អឺរ៉ុប​ត្រូវ​ពឹង​លើ​សមត្ថភាព​ខ្លួន​ឯង​ក្នុង​រឿង​សេដ្ឋកិច្ច​ដើម្បី​ការពារ​ប្រយោជន៍​អឺរ៉ុប​ប្រឈម​នឹង​ការ​គំរាម​របស់​លោក​ត្រាំ​ដែល​ចង់​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន រោងចក្រ​បរទេស​ដែល​កំពុង​រកស៊ី​នៅ​អ៊ីរ៉ង់។ ថ្មីៗ​នេះ​នៅ​ក្នុង​ជំនួប​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​ចង់​បាន​អឺរ៉ុប​ខ្លាំង និង​រួបរួម។ តាម​លោកស្រី​មែរកិល ពេល​វេលា​ដែល​យើង​ពឹងពាក់​លើ​អាមេរិក​ឲ្យ​ជួយ​ការពារ​យើង​បាន​បិទ​បញ្ចប់​ហើយ និង​ថា អឺរ៉ុប​ត្រូវ​តែ​គិតគូរ​ជោគវាសនា​អនាគត​របស់​ខ្លួន​ដោយ​ខ្លួន​ឯង។

មែនទែន​ទៅ អ្វី​ដែល​លោកស្រី​មែរកិល​បាន​និយាយ​នេះ​មិនមែន​ជា​រឿង​ថ្មី ហើយ​ក៏​មិនមែន​ជា​លើកទី១ ដែរ។ លោកស្រី​ធ្លាប់​បាន​និយាយ​យ៉ាង​ដូច្នេះ​នៅ​ក្រោយ​កិច្ចប្រជុំ​ក្នុង​ក្របខណ្ឌ​អង្គការ​អូតង់ និង​ក្របខណ្ឌ​នៃ​ក្រុម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច G៧ ក្នុង​ឆ្នាំ ២០១៧។ តាំង​ពី​ពេល​នោះ​មក ទ្រឹស្តី​នៅ​តែ​ជា​ទ្រឹស្តី​ដោយ​មិន​ទាន់​មាន​ការ​អនុវត្ត​ជាក់ស្តែង​ឡើយ។ ពិត​ណាស់ អឺរ៉ុប​មាន​សក្តានុពល និង​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍ និង​ពង្រឹង​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​វិស័យ​យោធា សេដ្ឋកិច្ច និង​ការទូត។ ចុះ​ហេតុអ្វី​បាន​ជា​អឺរ៉ុប​ចេះ​តែ​ភ័យ​ស្លន់ស្លោ​នៅ​ពេល​ដែល​អាមេរិក ឬ​ប្រទេស​ផ្សេង​ឈប់​សហការណ៍​ជាមួយ?។

គ្មាន​អ្វី​ពិបាក​យល់​ទេ គឺ​មក​ពី​អឺរ៉ុប​ខ្វះ​ការ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ព្រោះ​ចូរ​កុំ​ភ្លេច​ថា ក្រោយ​ការ​ដក​ខ្លួន​របស់​អង់គ្លេស អឺរ៉ុប​នៅ​មាន​សមាជិក ២៧ប្រទេស​ទៀត ហើយ​ដើម្បី​សម្រេច​អ្វី​មួយ អឺរ៉ុប​ត្រូវ​ការ​កុងសង់ស៊ុស​ពី​គ្រប់​ប្រទេស​សមាជិក​ទាំង​អស់៕

បារាំង ៖ តំបន់ជាយក្រុង ជាតំបន់ក្រីក្រ ស្តារ​មិនរួចឬ ?

ហេតុអ្វី​បាន​ជា​ប្រជាជន​ប៉ាឡេស្ទីន​បារម្ភ​​ខ្លាំង​ពី​ស្ថានភាព​សុខភាព​របស់​លោក​ម៉ាមូដ អាបាស់?

ហេតុអ្វី​បាន​ជា​ប្រទេស​ក្វាតេម៉ាឡា​ផ្ទេរ​ស្ថានទូត​ទៅ​កាន់​ទីក្រុង​ហ៊្សេរុយសាឡិម​ដូច​សហរដ្ឋអាមេរិក?

នៅរុស្ស៊ី ស្ពានប្រវត្តិសាស្ត្រ ត្រូវបាន​សង់ឡើង ទាំងក្រោម​គំនាប​ទណ្ឌកម្ម​បស្ចិមលោក

អឺរ៉ុប ចង់​សង្រ្គោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ដោយ​របៀប​ណា?

តើ​ក្រុមភេរវជន​នៅ​ពីក្រោយ​ការវាយប្រហារ​អត្តឃាត​នៅ​ឥណ្ឌូណេស៊ី​ជា​នរណា?

តើ​កិច្ច​សន្យា​ពាណិជ្ជ​កម្ម​ជាមួយ​អ៊ីរ៉ង់​ក្នុង​ទឹកប្រាប់​រាប់​ពាន់​លាន​ដុល្លារ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា

ម៉ាឡេស៊ី៖ ទោះ​មិនសូវ​មាន​ប្រជាប្រិយ ​តែ​បក្ស​លោក​ណាជីប រ៉ាហ្សាក់ ​អាច​នឹង​ឈ្នះឆ្នោត​ជាថ្មី​

តើ​វិបត្តិ​ប្រជាសាស្រ្ត​ជប៉ុន​អាច​បង្ក​នូវ​ផលប៉ះពាល់​អ្វីខ្លះ​ខាង​សេដ្ឋកិច្ច?

តួកគី៖​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​ផ្តើម​យុទ្ធការឃោសនា​សម្រាប់​ការ​បោះឆ្នោត​មុនអាណត្តិ​ថ្ងៃទី២៤ មិថុនា

តើ​​​ទស្សនៈកិច្ជ​​​​របស់​​​​ប្រធានាធិបតី​​​នី​ហ្សេរីយ៉ា​​​​ Muhammadu Buhari ​​​​នៅ​​​​សហរដ្ឋ​អាមេរិក​​​​មាន​​​​គោលដៅ​​​​អ្វី​​ខ្លះ?​​​

តើ​ជំនួបកំពូល​រវាង​កូរ៉េទាំងពីរ​ជា​ក្តីសង្ឃឹមថ្មី​ឬ​ក៏ជាការ​ដើរ​ជាន់​ដានចាស់?

បារាំង ៖ ប្រវត្តិ​មហាបាតុកម្មខែឧសភា ៦៨

នៅ​តំបន់​ដើមបូព៌ា ប្រមុខ​ការទូត​អាមេរិក​បង្ហាញ​ពី​ជំហរ​ម៉ឹងម៉ាត់​របស់​អាមេរិក​ចំពោះ​អ៊ីរ៉ង់

ក្រុមហ៊ុន​​ Altaba ​(អតីតៈ​ក្រុមហ៊ុន​ Yahoo!) ​ត្រូវ​​​បង់​​ប្រាក់​​​ផាក​​ពិន័យ​​​ចំនួន​​​ ៣៥ ​​លាន​​​​ដុល្លារ​​

រុស្ស៊ី​នឹង​បញ្ជូន​ទៅ​អោយ​ស៊ីរី​គឺ​ប្រព័ន្ធមីស៊ីល​ការពារ​ដែន​អាកាសធុន ​S-300 ​ដោយ​ឥត​ទារ​សំណង​

បង់ក្លាដែស៖​៥ឆ្នាំ​ក្រោយ​សោកនាដកម្ម​នៅ​រ៉ាណា ប្លាហ្សា នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ

អាមេនី ៖ នាយក​រដ្ឋមន្ត្រី​លាលែង​ពីតំណែង វិបត្តិ​នយោបាយ​នឹង​បិទ​បញ្ចប់ ?!

បញ្ហា​ប្រឈម​សំខាន់ៗ សម្រាប់​ការបោះឆ្នោត​សភា នៅ​អាហ្វហ្កានីស្ថាន