rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

មហោស្រព​កាន​ក្រោម​សម្ពាធ​នៃ​រឿងអាស្រូវ​រំលោភផ្លូវភេទ

ដោយ ឈាង បុប្ផា

នៅភាគខាងត្បូង​ប្រទេស​បារាំង មហោស្រព​ភាពយន្ត​អន្តរជាតិ​កាន លើកទី​៧១ បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​យប់​ថ្ងៃ​អង្គារ​ទី​៨ នៅបរិបទ​ដែល​ពិភពភាពយន្ត​កំពុង​រញ្ជួយ​រង្គើ​ដោយ​រឿងអាស្រូវ​រំលោភ​ផ្លូវភេទ​។ អ្នករៀបចំ​កម្មវិធី​មហោស្រពកាន បាន​ប្រកាស​យក​ថ្ងៃ​សៅរ៍ទី ១២​ឧសភា ជាថ្ងៃ​ពិសេសសម្រាប់​បុព្វហេតុ​ស្រ្តី។

ក្រសួងវប្បធម៌​បារាំង​បាន​បង្កើត​ខ្សែទូរស័ព្ទ​ក្រហម​ដើម្បី​ឲ្យ​គេ​អាច​ប្តឹង​បរិហារ​ពី​ការប៉ុនប៉ង រំលោភបំពានផ្លូវភេទ នៅក្នុង​អំឡុង​មហោស្រពកាន ពីថ្ងៃទី ៨ដល់​ថ្ងៃទី ១៩ឧសភា។

មហោស្រពភាពយន្ត​កាន លើក​ទី​៧១ សំគាល់​ដោយ​បុព្វហេតុ​មនុស្ស​ស្រី បន្ទាប់​ពី​មាន​ផ្ទុះរឿងអាស្រូវ​រំលោភផ្លូវភេទ របស់​ផលិតករ​អាមេរិកាំង Harvey Weinstein។ តារាភាពយន្ត​អូស្ត្រាលី Cate Blanchette ដែល​ចេញមុខ​មុនគេ ​រិះគន់​ការរំលោភបំពាន​ទៅលើ​តារាស្រ្តី ក្នុង​ពិភពហូលីវូដ ជាអ្នក​ដឹកនាំគណៈមេប្រយោគ​ចំនួន ១០នាក់ ​(ស្ត្រី ៥នាក់ និង​ប្រុស​៥នាក់)ដែល​មក​ពី​៥ទ្វីប​ផ្សេងគ្នា( ។ មហោស្រពភាពយន្ត​កាន​លើកនេះ ប្រព្រឹត្ត​ទៅក្នុង​បរិបទ ​មួយ ដែល​ពិភពភាពយន្ត​កំពុងញាំ​ញី ដោយ​រឿងអាស្រូវ​រំលោភផ្លូវភេទ ការបំពារបំពាន​ផ្លូវភេទ​ទៅលើ​តារាភាពយន្ត។ ខ្សែភាពយន្ត​​ចំនួន ២១​​ត្រូវ​ប្រកួតប្រជែង សម្រាប់​​ដណ្តើម​​ពាន​រង្វាន់​តាល់ប័ត្រ​មាស La Palme d’or។

រងការរិះគន់​ថា អសកម្ម គ្មាន​ចាត់វិធានការ​អ្វី​ប្រឆាំង​នឹង​ការរំលោភ បំពាបំពាន​ផ្លូវភេទ​ទៅលើ​​តារា​ស្រី នៅ​ក្នុង​មហោស្រពកាន​កន្លងមក ​អ្នករៀបចំ​មហោស្រព​​លើកនេះ បាន​ធ្វើធំ​តែម្តង ដោយ​បាន​ប្រកាស​ចាត់ទុក​ថ្ងៃ​សៅរ៍​ខាងមុខ ជា​ថ្ងៃ​ពិសេស ដែល​មាន​សុទ្ធតែមនុស្ស​ស្រ្តី រាប់រយ​នាក់ឡើង​ជណ្តើរ​ក្រាល​ដោយ​កម្រាលព្រំក្រហម។

ក្រសួង​វប្បធម៌​បារាំង​វិញ ដែល​បាន​ផ្សព្វផ្សាយ​គ្រប់​មធ្យោបាយ​ប្រឆាំង​នឹង​ការបំពានផ្លូវភេត បានបង្កើត​​ ​ខ្សែទូរស័ព្ទ​ក្រហម​ ដើម្បី​ឲ្យ​មនុស្ស​គ្រប់រូប អាច​ប្តឹង​បរិហារ​អំពើ​រំលោភ បំពាន​ផ្លូវភេទ នៅក្នុងអំឡុង​មហោស្រព។

ចលនា​ដើម្បី​ស្រ្តី Me too ដែលត្រូវ​បាន​បង្កើតឡើង នៅក្រោយ​រឿងអាស្រូវ​រំលោភផ្លូវភេទ​ នៅ​ក្នុង​ពិភពខ្សែ​ភាពយន្ត​ បាន​ឆ្លៀតឱកាសរិះគន់​ផងដែរ ភាពអយុត្តិធម៌ អសមភាព ​រវាង​បុរស និង​ស្រ្តី ជាពិសេស​រឿងប្រាក់កម្រៃ នៅក្នុង​វិស័យ​ភាពយន្ត ហើយ​និង​ការចូលរួម​ដ៏តិចតួច​របស់​ស្រ្តី​នៅក្នុង​មហោស្រព។

ឆ្នាំនេះ ជាឆ្នាំ​លើកដំបូង ដែល​ស្រ្តី​មាន​ចំនួនជាង​បុរស នៅក្នុង​ចំណោម​គណៈមេប្រយោគ (ស្រ្តី៦នាក់ បុរស​៥នាក់) ប៉ុន្តែ នៅក្នុង​ចំណោម​កុនចំនួន ២១​ដែល​ត្រូវ​បានជ្រើសរើស​សម្រាប់​ប្រកួតប្រជែង​ដណ្តើម​តាល់ប័ត្រ​មាស មាន​តែ​ខ្សែភាពយន្ត​បីប៉ុណ្ណោះ ដែល​ដឹកនាំ​ដោយ​មនុស្ស​ស្រី។ គេ​នៅ​ចាំមើលថា តើ​ទឹកចិត្ត ការពារ​បុព្វហេតុ​មនុស្ស​ស្រី នឹងអាច​ធ្វើឲ្យ​សមិទ្ធិករ​ស្រី​ណាម្នាក់​អាច​ក្លាយ​ជា​ម្ចាស់​តាល់ប័ត្រ​មាស​ដែរឬទេ។ យ៉ាងណាក៏ដោយ លោក​Thierry frémaux ប្រធាន​មហោស្រពកាន បាននិយាយ​រួចហើយថា មហោស្រពកានគាំទ្រ​បុព្វហេតុ​របស់​ស្រ្តី ប៉ុន្តែ គឺ​គុណភាព​ និង​អត្ថន័យ​របស់​ខ្សែ​ភាពយន្ត ដែល​មហោស្រព​ផ្តល់​ជាអាទិភាព ​ជាចំបង។

ខ្សែភាពយន្ត​អាមេរិក​អវត្តមាន​ច្រើន ​នៅ​ក្នុង​មហោស្រពលើកទី​៧១

នៅក្នុង​មហោស្រព​កាន​លើកនេះ គេ​មិន​សូវ​ឃើញ​មាន​ខ្សែភាពយន្ត​អាមេរិក ចូលរួម​ប្រកួតប្រជែង​​នោះទេ។ ម្ចាស់ផលិត​កុន​អាមេរិកាំង​យក​ស្នាដៃ​របស់ខ្លួន​មក​ចូលរួម​ប្រកួត​នៅ​កាន គឺកាន់តែតិចៗទៅ ដោយសារ​ហេតុផល​សំខាន់​ពីរ។ ទី១ គឺ មហោស្រព​ភាពយន្ត​កាន ត្រូវ​បាន​រៀបចំ ឆាប់ពេក នៅ​ខែ​ឧសភា គឺ​មាន​គម្លាតឆ្ងាយពេក ពី​មហោស្រព ​អូស្កា​នៅ​អាមេរិក។ ខ្សែភាពយន្ត​ដែល​ត្រូវ​ចាក់បញ្ចាំង​នៅ កាន​រួចហើយ កម្រ​នឹង​អាច​លេច​មុខ​ម្តងទៀត នៅ អូស្កា ដែល​ត្រូវ​រៀបចំ​នៅ ខែ តុលា​ឯណោះ។ ដោយសារ​ហេតុផល​ពេលវេលា មហោស្រព Venise ​នៅ អ៊ីតាលីវិញត្រូវ​បាន​រៀបចំ​ ​នៅ​ខែ​តុលា ដើម្បី​ឲ្យ​បាន​កៀកជិត​នឹងមហោស្រព ​​អូស្កា។

ហេតុផល​សំខាន់ទី២​ដែលធ្វើ​ឲ្យ​ម្ចាស់ផលិតកុន​អាមេរិកាំង មិន​ចង់​មក​បង្ហាញ​កុន​នៅ​មហោស្រពកាន គឺ​មក​ពី​អ្នកកាសែត និង​អ្នករិះគន់ ដាក់​ពិន្ទុ​តឹងពេក។ ម្យ៉ាងទៀត អវត្តមាន​ខ្សែភាពយន្ត​អាមេរិកាំង​នៅ​មហោស្រព​អាច​ជាលទ្ធផល​នៃ​ការលែងលះ មិន​ចុះសម្រុងគ្នា​រវាង​អ្នករៀបចំ​មហោស្រព​កាន ហើយ​និង​ក្រុមហ៊ុន​អាមេរិកាំង Netflix។ ក្រុមហ៊ុន​អាមេរិកាំង​Netflix​ដែល​បាន​បដិសេធ​មិនព្រម​បញ្ចាំង​កុន​របស់ខ្លួន នៅតាម​រោងកុន​នៅ​បារាំង តាមការតម្រូវ​របស់​គណៈកម្មការ​ភាពយន្ត​កាន បាន​បដិសេធ​នៅ​ឆ្នាំ នេះ មិន​ទទួល​ការអញ្ជើញ ពីអ្នករៀបចំ​មហោស្រពកាន។ គ្មាន​Netflix តារាភាពយន្ត​អាមេរិកាំង ល្បីៗ ដែល​លេច​កាន់តែ​ច្រើន​នៅ​ក្នុង​កុន រឿងភាគរបស់​Netflix ក៏​មិន​អាច​លេចមុខ មាន​វត្តមាន​នៅ​លើ​កម្រាល​ព្រំក្រហមដែរ។​

បារាំង​ពង្រឹង​ដៃគូ​ជាមួយ​ចិន

អវត្តមាន​របស់​តារាភាពយន្ត​អាមេរិកាំង​ លើកនេះ នឹង​អា​ច​ធ្វើ​ឲ្យ​មហោស្រព​ស្ងាត់ មិន​អ៊ូអរ​ដូចមុនៗ ប៉ុន្តែ អ្នករៀបចំ​កម្មវិធី​របស់​មហោស្រព​នៅ​តែ​មាន​សុទិដ្ឋិនិយម ព្រោះ​ថា មហោស្រព​កាន​ដែល​បង្កើត​តាំង​ពី​ឆ្នាំ ១៩៤៦ ជាកន្លែង​តែមួយ ដែល​ប្រមូលផ្តុំចូល​​គ្នា​រវាងមហោស្រព ចាក់​បញ្ចាំង​កុន និង​ទីផ្សារ​លក់​ខ្សែភាពយន្ត​អន្តរជាតិ។ នៅ​ឆ្នាំនេះ មនុស្ស​១ម៉ឺន២ពាន់​នាក់​ចូលរួម​ក្នុង​មហោស្រព។ ចំណែក​ខ្សែភាពយន្ត​ដែល​ត្រូវ​ចាក់​បញ្ចាំង​ពី​ថ្ងៃទី នេះ​រហូត​ដល់​ថ្ងៃ​បិទបញ្ចប់ នៅ​ថ្ងៃទី ១៩​ឧសភា មាន​ដល់ទៅ ១៥០០។ ទោះជា​គ្មាន​ច្រើន​ខ្សែភាពយន្ត​អាមេរិកាំង ប៉ុន្តែ ចិន ដែល​ពេលនេះបាន​បង្កើត​រោងចក្រ​ភាពយន្ត ដូច​ហូលីវូដ ក្នុង​ទឹកដី​របស់ខ្លួន កំពុង​ក្លាយ​ជា​ដៃគូ​សំខាន់​របស់​កាន។ មហោស្រពកាន ទើប​មាន​ជាលើកទី១ បាន​ទទួល​ចាក់បញ្ចាំង​កុន ដែលផលិត​នៅ ប្រទេស​ អារ៉ាប៊ី សាអូឌីត៕

ពិពណ៌កសិកម្ម៖ លោក​ម៉ាក្រុង​ចង់​ឲ្យ​រួមគ្នា​រក​គំនិត​ថ្មីៗ ដើម្បី​គោលនយោបាយ​កសិកម្ម​អឺរ៉ុប

គណៈប្រតិភូ​អាមេរិក​ និង​ចិន​ជួប​ចរចា​គ្នា​ជាថ្មី​មុន​ថ្ងៃ​ផុតកំណត់​នៃ​ការ​ដំឡើងពន្ធ​

រវាងឥណ្ឌា និង​ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត​ព្យាយាម​នៅ​កណ្តាល​ទាំង​លំបាក

វ៉េណេស៊ុយអេឡា៖​ជំនួយមនុស្សធម៌​កំពុង​ក្លាយ​ជា​អាវុធការទូត​រវាង​ក្រុម​គាំទ្រ​លោកម៉ាឌូរ៉ូ និង​ក្រុម​គាំទ្រ​លោកហ្កាយដូ

លោកត្រាំ បង្ខំ​អឺរ៉ុប​ឱ្យ​ទទួល​យក​ពលរដ្ឋ​​ជីហាត​នៅស៊ីរី​ត្រលប់​ចូល​ស្រុក​វិញ

អឺរ៉ុប៖​ក្រុមហ៊ុន​ផលិត​យន្តហោះអ៊ែរប៊ូស (Airbus) ប្រកាស​បញ្ឈប់​កម្មវិធី​ផលិត​យន្តហោះ​ធុន A៣៨០

ថៃ៖​គណបក្សរ៉ាក់សាឆាត​ដែល​ស្និទ្ធនឹង​​លោកថាក់ស៊ីន​កំពុង​ប្រឈម​នឹង​ការ​រំលាយ​ពី​តុលាការធម្មនុញ្ញ?

អេស្ប៉ាញ​បើក​សវនាការ​កាត់ទោស​មេដឹកនាំ​ទាមទារ​ឯករាជ្យ​តំបន់​កាតាឡូញ៉ា

មេ​ដឹកនាំ​​សឹកថៃ​​ ថា​​គម្រោង​ធ្វើ​រដ្ឋប្រហារ​សាជាថ្មី​ជា​ "ព័ត៌មាន​មិនពិត​"

កូរ៉េ​ខាងត្បូង​​ព្រម​ដំឡើង​ចំណាយ ដើម្បី​​ទ្រទ្រង់​​វត្តមាន​​កងទ័ព​​អាមេរិក លើ​ទឹកដីខ្លួន

ថៃ៖ មិនបាន​មួយថ្ងៃ​ផង ម្ចាស់ក្សត្រី​អ៊ុប៊ុនរ៉ាត់ ដក​​បេក្ខភាព​ឈរឈ្មោះ​ជា​នាយករដ្ឋមន្រ្តី​វិញ​

បេក្ខនារី​នាយករដ្ឋមន្រ្តី​របស់​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​កំពុង​ធ្វើ​ឲ្យ​រញ្ជួយ​នយោបាយ​ថៃ?

លោកដូណាល់ ត្រាំ ប្រកាសថា​នឹង​ជួប​លោក គីម ជុងអ៊ុន ជា​លើកទី២​នៅ​វៀតណាម

អាមេរិក៖​លោកត្រាំ​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ទៅ​កាន់​ប្រជាជាតិ​នៅ​ក្នុង​បរិបទ​ប្រទាញប្រទង់​រឿង​សង់ជញ្ជាំង​ជាមួយ​ម៉ិចស៊ិក

ហ្វេសប៊ុក​អាយុ​បាន​១៥ឆ្នាំ រង​​ការរិះគន់​​កាន់​​តែច្រើន ប្រមូល​​ចំណូល​​បាន​​កាន់តែ​​ខ្ពស់

សង្រ្គាមពាណិជ្ជកម្ម៖​តើ​ចិន​កំពុង​រួសរាន់​បញ្ចប់​ច្បាប់ថ្មី​ស្តីពី​វិនិយោគបរទេស​ដើម្បី​បំពេញចិត្ត​សហរដ្ឋអាមេរិក​ឬ?

ព្រឹត្តិការណ៍​សំខាន់ៗបី​ បង្កើន​ភាពតានតឹងនៅវ៉េណេស៊ុយអេឡា

អឺរ៉ុបខំរកវីធី​ ​​បន្តធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ ហើយ​គេច​ពី​ទណ្ឌកម្ម​​របស់​​អាមេរិក

គ្រោះ​ត្រជាក់​ខ្លាំង​ខុស​ប្រក្រតី​នៅ​អាមេរិក ជា​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ ?

វ៉េណេស៊ុយអេឡា៖​លោក​ម៉ាឌូរ៉ូ​ថយក្រោយ​មួយ​ជំហាន តែ​លោក​ហ្កាយដូ​បោះជំហាន​ទៅ​មុខ​កាន់​តែ​លឿន