អានតួអត្ថបទ
បារាំង-បាតុកម្ម​

​​​​​ទិវា​ពល​កម្ម​​​អន្តរជាតិ​​​​​​​​​​​​ទី​​​១​​​ឧសភា​​​​ ត្រូវ​​​បាន​​រំខាន​​​ដោយ​​​​​អំពើ​​​ហិង្សា​​​​​​​ពី​សំណាក់​​​​​​ក្រុុម​​ជ្រុលនិយម​​​

នៅ​ប្រទេស​បារាំង​ក្យួន​បាតុកម្ម​របស់​សហជីព​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​នា​ថ្ងៃ​ទី​១​ឧសភា​នា​ម្សិលមិញ​នៅទីក្រុង​ប៉ារីស​ ត្រូវ​បាន​រំខាន​ដោយ​អំពើ​ហិង្សានានា​ដែល​បង្ក​ឡើង​​ពួក​ឆ្វេង​ជ្រុល​និយម​ឬ​ហៅថា​ពួក « Black Blocs ។ ប៉ូលីស​បារាំង បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ពុធ​នេះ​ ​ពី​ការ​ឃុំ​ខ្លួន​ជន​ចំនួន​១០៩​នាក់​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ម្សិលមិញ​នេះ។

ឧស្ម័នធ្វើអោយចេញទឹកភ្នែក​ជះចំហាយទៅលើក្រុមជនបិទមុខដែលជាពួក" BlacK Blocs" នាពេលប្រឈម​ជាមួយក្រុមប៉ូលីស​​ប្រឆាំងកូដកម្ម​​​នៅ​​ក្នុង​ទិវា​ពលកម្មអន្តរជាតិ​ទី​១​ឧសភា​២០១៨​ក្នុង​ប្រទេស​បារាំង​​
ឧស្ម័នធ្វើអោយចេញទឹកភ្នែក​ជះចំហាយទៅលើក្រុមជនបិទមុខដែលជាពួក" BlacK Blocs" នាពេលប្រឈម​ជាមួយក្រុមប៉ូលីស​​ប្រឆាំងកូដកម្ម​​​នៅ​​ក្នុង​ទិវា​ពលកម្មអន្តរជាតិ​ទី​១​ឧសភា​២០១៨​ក្នុង​ប្រទេស​បារាំង​​ REUTERS / Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​បារាំង បាតុកម្ម​របស់​សហជីព​នៅ​ក្នុង​ទិវាពលកម្ម​អន្តរជាតិ​នា​ថ្ងៃ​អង្គារ​ទី​១​ឧសភា​ម្សិលមិញ ត្រូវ​បាន​អុកឡុក​រំខាន​ដោយ​អំពើ​ហិង្សា​របស់​ក្រុម​ឆ្វេង​ជ្រុលនិយម​។​​

ប្រមុខ​នគរបាល បាន​បញ្ជាក់​តាម​វិទ្យុ​ France Inter ថា ពួក​ឆ្វេង​​ជ្រុល​និយម​ដែល​មាន​គ្នា​ប្រមាណ​ ១២០០​នាក់​ក្នុង​សម្លៀក​បំពាក់​ព័ណ៌​ខ្មៅ​និង​បិទមុខ​ដែល​គេ​ហៅថា​ក្រុម​ « Black Blocs បាន​នាំ​គ្នា​សែ្រក​យ៉ាង​គង​រំពង​ថា “នរណា​ក៏​ស្អប់​ប៉ូលីស​ដែរ ឬ​ក៏​ថា​ប៉ារីស​ត្រូវតែ​​ងើបឡើងដើម្បី​ធ្វើការ​បះបោ”រ។ ​ពួក​ជ្រុលនិយម​ទាំង​នោះ​ បាន​ទៅ​ជួប​ជុំ​គ្នា​ជាតំបូង​នៅ​ម្តុំ​ស្ពាន Austerlitz ​ភាគ​ខាង​កើត​ប៉ារីស​​ជាទី​ដែល​មាន​​ក្បួន​ដង្ហែរ​របស់ក្រុម​សហជីព​។​

ក៏ប៉ុន្តែ​ក្រោម​សេចក្តី​សម្រេចចិត្ត​របស់​ប្រមុខ​នគរបាល​បារាំង​ ក្បួន​ដង្ហែរ​របស់​សហជីព បាន​ប្តូរ​ទិសដៅ​ឆ្ពោះ​ទៅ​កាន់​ម្តុំ​ទីលាន​ Italie ក្នុង​សង្កាត់​ប៉ារីស​ទី​​១៣​វិញ។ គឺ​ពេល​នោះ​ហើយ​ដែល​ពួក​« Black Blocs ត្រូវ​បាន​កម្លាំង​រក្សា​សណ្តាប់​ធ្នាប់​ដាក់​អោយ​នៅ​ទោល​ឯកា។ ​ក្រុម​ប៉ូលិស​ បាន​រង់​ចាំ​មើល​សភាពការណ៍​ពីរ​ឬ​៣​នាទី​​សិន​​មុន​នឹង​ចាប់ផ្តើម​អន្តរាគន៍​តប​ទៅ​នឹង​​ពួក​​Black Blocs ​​ដែល​បាន​គប់​ចោល​គ្រឿង​ឆេះ​ទៅ​លើ​ក្រុម​ប៉ូលីស។ ពេលនោះហើយ​ដែល​ប៉ូលីស​បាន​ប្រើ​កាណុង​បាញ់​ទឹក​និង​ឧស្ម័ន​ធ្វើ​ឲ្យ​​ចេញ​ទឹកភ្នែក​តបត​វិញ​ទៅ​នឹង​ពួក​​បះបោរ​ដើម្បី​បំបែក​ពួក​នេះ។​

ក៏ប៉ុន្តែ ពួក​ជ្រុលនិយម​ខ្លះៗ នៅ​តែ​មាន​ឱកាស​ក្នុង​ការ​វាយ​កំទេច​បំផ្លាញ​កញ្ចក់​ហាង​លក់​ទំនិញ​នានា​ប្រមាណ ៣១​កន្លែង​នៅ​ក្នងទីក្រុង​ប៉ារីស​ក្នុង​នោះ​ហាង​ពីរ​កន្លែង​ត្រូវ​ឆាបឆេះ​ ​យាន្តយន្ត​៦​គ្រឿង​ត្រូវ​ដុត​បំផ្លាញ​និង​១០​គ្រឿងផ្សេង​ទៀត​ត្រូវ​ខូតខាត។

ជា​សរុប​ ​ជន​ចំនួន​២៨៣​នាក់​ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន​​​ក្នុង​ចំណោម​នេះ ១០៩​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន។​​

មួយថ្ងៃ​បន្ទាប់ពី​​អំពើ​ហិង្សា​នេះ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​លោក Gérard Collomb តាមរយៈ​បណ្តាញ​ទូរទស្សន៍​បារាំង​ប៉ុស្ត៍​លេខ​២​ បាន​សន្យា​ថា​នឹង​បង្កើន​កម្លាំង​រក្សា​សណ្តាប់​ធ្នាប់​ឲ្យ​​​កាន់តែ​ចំនួន​ច្រើន​ថែម​ទៀត​នៅ​ពេល​​បាតុកម្ម​លើក​ក្រោយ ជាមួយ​នឹង​ឆន្ទះ​ដើម្បី​​ធ្វើ​ការ​បែងចែក​ឲ្យ​ដាច់​ស្រឡៈ​ពីគ្នា​រវាង​សហជីព​និង​​ពួក​បាតុករ​ដែល​ចង់​ធ្វើការ​បំផ្លិចបំផ្លាញ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ