rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រុស្ស៊ី​​កាត់​បន្ថយ​​ខ្ទង់​​ចំណាយ​​យោធា​​ដោយ​​មក​​ពី​​ប្រឈម​​នឹង​​ទណ្ឌកម្ម​បស្ចិមលោក​​

media
ស្លាក​សញ្ញា ​SIPRI​

ខ្ទង់​ចំណាយ​យោធា ​របស់​ប្រទេស​រុស្ស៊ី​ បានធ្លាក់ចុះ ​ក្នុងឆ្នាំ​ ២០១៧ ​ដែល​ជាលើ​ក​ទី១​ បើ​​គិត​ ​ក្នុង​២០ឆ្នាំ​ចុងក្រោយ គឺ ដោយមកពី​ប្រទេស​រងគំនា​បទណ្ឌកម្មសេដ្ឋកិច្ចផ្ទួនៗ​គ្នា​ ការ​នេះ ​មាន​និយាយ ​ក្នុង​របាយការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ពុធ​ ដោយ​ វិជ្ជាស្ថាន​​អន្តរជាតិ​​ស្រាវជ្រាវ​​បញ្ហា​សន្តិភាព​ ដែល​ស្ថិត​នៅ ​ក្រុង Stockholm ​ហៅកាត់ថា Sipri ។​


ប្រទេសរុស្ស៊ីដែលមានថវិកាយោធាជាប់លេខ៣ ក្នុងឆ្នាំ ២០១៦ បានរំកិល​ចុះដល់​លេខ​៤ ​ក្នុងឆ្នាំ ២០១៧ ។ ខ្ទង់ចំណាយយោធាប្រទេសនេះ បានធ្លាក់អស់ដល់ទៅ ២០% មក​នៅ​ ត្រឹម ៦៦.៣០០ លាន ដុល្លារ ។ ការធ្លាក់ចុះលើកមុននៃខ្ទង់ចំណាយនេះ ត្រូវបាន​កត់​ត្រា​តាំង​ពី២០ឆ្នាំមុនម៉្លេះ គឺ ក្នុងឆ្នាំ ១៩៩៨ ដែលកាលណោះ មកពី​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ។

“ នៅរុស្ស៊ី ការធ្វើទំនើបកម្មផ្នែកយោធា បន្តស្ថិតនៅជាអាទិភាព ប៉ុន្តែថវិកាយោធាបាន​រួញ​​ខើចទៅ បណ្តាល មកពីសេដ្ឋកិច្ចឆ្លងកាត់ភាពលំបាក តាំងពីឆ្នាំ ២០១៤ មក  ឆ្នាំ​ដែល​​បស្ចិមលោកនាំគ្នា ចាប់ផ្តើមដាក់ ទណ្ឌកម្មរុស្ស៊ី ដែលជាប់ចោទថា បង្កឲ្យមាន​វិបត្ត​ក្នុងប្រទេសអ៊ុយក្រែនជិតខាង - សេចក្តីនេះពន្យល់បំភ្លឺ ដោយ អ្នកស្រាវជ្រាវនៃ វិជ្ជាស្ថាន​​អន្តរជាតិ​ស្រាវជ្រាវបញ្ហាសន្តិភាព Sipri លោក Siemon Wezeman ។

មកទល់ឆ្នាំ២០១៦ ថវិការុស្ស៊ីដែលឧទ្ទិសដល់វិស័យការពារប្រទេស តែង បានផ្សំឡើង តាមរយៈ ការ កាត់បន្ថយខ្ទង់ចំណាយសម្រាប់វិស័យផ្សេងបែបយ៉ាង វិស័យអប់រំ ឬ ហេដ្ឋារចនា​សម្ព័ន្ធ។ ម៉្លោះហើយ បានជាឥឡូវ រុស្ស៊ី លែងអាចទ្រទ្រង់ខ្ទង់​ចំណាយ​យោធា ​ឲ្យនៅកម្រិតខ្ពស់ ឫ បង្កើនវាថែមទៀតឡើយ អ្នកស្រាវជ្រាវនោះ កត់សម្គាល់។ ​

របាយការណ៍ Sipri លេចចេញមក នៅចំពេលដែល ការប្រឈមមុខដាក់គ្នា​រវាង​បស្ចិម​លោក​ និង ម៉ូស្គូ ឡើងដល់កម្រិតមិនធ្លាប់មាន តាំងពីសង្គ្រាមត្រជាក់បានចប់ទៅ ជាពិសេស​ ​ក្រោយពីមានការបំពុល កាលពី ថ្ងៃ  ៤ មីនា នៅប្រទេសអង់គ្លេស អតីត​ភ្នាក់ងារ​ឈ្លបការណ៍រុស្ស៊ី ឈ្មោះ Serguei Skripal ដែលតែងបាន លួចយកការណ៍​ឲ្យ​ក្រុង​ឡុងដ៏ និងការវាយប្រហារ ដោយ សរអា បារាំង អង់គ្លេស ថ្ងៃ ១៤ មេសា ទល់នឹង របប​ក្រុង ដាម៉ាស ជាសម្ព័ន្ធមិត្តម៉ូស្គូ ជាប់ចោទ​ក្នុងការ​ប្រើ​អាវុធ​គីមី​ប្រឆាំង​បណ្តាជន​ស៊ីវិល។​

អំពីការចំណាយយោធាក្នុងលោក Sipri បានឲ្យដឹងថា ៖ ២៩ ប្រទេសបក្សសម្ព័ន្ធ អូតង់ ក្នុងឆ្នាំ ២០១៧ បានចំណាយអស់ ៩០០.០០០ លានដុល្លារ ឫ ៥២% នៃការចំណាយ​យោធា​សរុប។ ចំណែក ៧ ប្រទេសធំៗ ពោលគឺ ចិន អារ៉ាប៊ី-សាអ៊ូឌីត រុស្ស៊ី ឥណ្ឌា បារាំង អង់គ្លេស ជប៉ុន ក្នុងឆ្នាំ ២០១៧ បានចំណាយ សរុបទៅតែ ៥៧៨.០០០ លាន​ដុល្លារ​ គឺ​តិចជាងសរអា តែម្នាក់ឯង ដែលមានទឹកប្រាក់ ដល់ទៅ ៦១០.០០០ លាន ដុល្លារ។

ជាការកត់សម្គាល់ ខាងខ្ទង់ចំណាយយោធា  បើ អារ៉ាប៊ី-សាអ៊ូឌីត ច្រានរុស្ស៊ី ឲ្យធ្លាក់​ពី​លេខ​​៣ ទៅលេខ៤ នោះ ឥណ្ឌាចេះដណ្តើមបានចំណាត់ថ្នាក់ទី៥ ដោយច្រានបារាំង ឲ្យធ្លាក់ដល់លេខ៦ ៕