rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

បារាំង ៖ ប្រវត្តិ​មហាបាតុកម្មខែឧសភា ៦៨

ដោយ អៀង សុខម៉ិញ

ឧសភា ១៩៦៨-ឧសភា ២០១៨ ! ឆ្នាំ​នេះ​ជា​គម្រប់​៥០​ឆ្នាំ​គត់​បដិវត្ត​វប្បធម៌​ ដែល​ជាមហាបាតុកម្ម​ដ៏​ធំ​បំផុត​​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​បារាំង។ ៥០​ឆ្នាំ​ក្រោយ​ អនុស្សាវរីយ៍​នៃ​មហាបាតុកម្ម​ នៅ​ត្រូវ​បាន​ពលរដ្ឋ​បារាំង​ចង​ចាំទុក ទុកដូច​ជា​ទង្វើ​ស្ថាបនាសង្គម​​បារាំង​សម័យ​ទំនើប​យ៉ាងដូច្នោះ។ តើ​មហាបាតុកម្ម​ខែ​ឧសភា ឆ្នាំ​៦៨ ជា​ព្រឹត្តការណ៍​អ្វី​ឱ្យ​ប្រាកដ​ទៅ ? និង​បាន​​ប្រព្រឹត្ត​ទៅ​យ៉ាង​ណាខ្លះ ?

ឧសភាឆ្នាំ​៦៨ ឬ​ Mai 68 ជា​ចលនា​បាតុកម្ម​ ដ៏​ធំ​ក្រៃ​ពុំ​ធ្លាប់ដែល​ឃើញ​មាន និង​មាន​ទម្រង់​ជា​ដូច​ជា​ការ​ប៉ះបោរ​ធ្វើ​បដិវត្ត។

ក្រោយ​បញ្ចប់សង្គ្រាម​លោក បារាំង​​បាន​ស្គាល់​ភាព​​រីក​លូត​លាស់ និង​រុងរឿងខ្លាំង ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​រហ័ស​ ទំនង​ជា​មិន​បាន​ចែក​ចាយ​​និង​ផ្តល់​ឱ្យ​ដល់​គ្រប់​ប្រជាពលរដ្ឋ។ ហើយ​ស្ថានភាព​សេដ្ឋកិច្ច​ហាក់​ចាប់​ធ្លាក់​ចុះ​វិញ។ នៅ​ដើម​ឆ្នាំ ១៩៦៨ បារាំង​មាន​អ្នក​អត់​ការងារ​ធ្វើ​ប្រមាណ​កន្លះ​លាន​នាក់។ ពលករ​ជាង​ពីរ​លាន​នាក់ មាន​ប្រាក់​ខែ​ទាប​ ជា​អប្បបរិមា​កំណត់​ដោយ​ច្បាប់​ ជា​ហេតុ​ធ្វើ​ឱ្យវណ្ណៈកម្មករ​​​មាន​អារម្មណ៍​ថា​ដូច​ជា​ត្រូវ​បាន​គេ​ធិប​ចោល​ និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​ភាព​សម្បូរ​សប្បាយ។ នេះ​ជា​បរិបទ​សេដ្ឋកិច្ច​ ! ឯ​បរិបទ​សង្គម​វិញ ប្រជាពលរដ្ឋ​បារាំងសម័យ​នោះ ​មួយ​ភាគ​បី​ជា​ក្មេង ! ចំនួន​សិស្ស​និស្សិត​កើន​ឡើង​ (១៤ម៉ឺ​ន​នាក់​នៅ​ឆ្នាំ​១៩៥៤​ ៥០​ម៉ឺន​នាក់​នៅ​ឆ្នាំ​១៩៦៨) ប៉ុន្តែ​រចនា​សម្ព័ន្ធ​មហាវិទ្យាល័យ​​សាកលវិទ្យា​ល័យ​នៅ​ដដែល ជា​ហេតុ​ធ្វើ​ក្រុម​អ្នក​ឆ្វេង​និយម​ជ្រុល​ឆ្លៀត​ឱកាស បង្ហាញភាព​មិន​សប្បាយ​ចិត្ត។ ឯ​ភាព​ក្រី​ក្រ សង្កាត់​តោកតាក​មាន​កើត​នៅ​ជាប់​របង​សាលា។

​និស្សិត​បារាំង ​​មិន​ចូល​ចិត្ត​នយោបាយ​បែប​ចក្រពត្តិ​របស់​អាមេរិក ដែល​ទៅធ្វើ​សង្គ្រាម​នៅ​វៀតណាម​ទែ។ បរិបទ​នយោបាយនេះ​ប្រៀប​ដូច​​ជា​ថ្នាំ​ប៉ូវ ប្រែក្លាយ​ភាព​មិន​សប្បាយ​ចិត្តទៅ​ជា​កំហឹង ​ និង​​រីក​រាល​យ៉ាង​លឿន ទៅ​ជា​ជម្លោះ​និន្នាការ​នយោបាយ នៅ​ពេល​ឃើញ​សកម្ម​ជន​និស្សិត​អ្នក​ប្រឆាំង​នឹង​សង្គ្រាម​អាមេរិក​នៅ​វៀតណាម​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កណ្តាល​ទីក្រុង​ប៉ារីស។

បុគ្គលិក​កម្មករ​ធ្វើ​បាតុកម្ម​ថ្ងៃទី ២៩​ឧសភា ១៩៦៨ © AFP/JACQUES MARIE

ដូច​យកសាំង​ទៅ​ចាក់​លើ​ភ្លើង​ និស្សិត​នៅ​សាកលវិទ្យាល័យ Nanterre ភាគ​ខាង​ជើង​ក្រុង​ប៉ារីស បាន​នាំ​គ្នា​កាន់កាប់​សាល​រដ្ឋបាល​សាលា​ នៅ​ថ្ងៃទី​២២​មីនា ១៩៦៨ ហើយ​ប្រកាស​បង្កើត​ចលនា​មួយ​មាន​ឈ្មោះ​២២​មីនា។ នៅ​ថ្ងៃទី ២​ឧសភា ទិវា​ប្រឆាំង​នឹង​ចក្រពត្តិ​​និយមបាន​ប្រារព្ធ​ធ្វើ​នៅ​សាកលវិទ្យាល័យ​ណង់ទែរ​ ក្រុម​អ្នក​ស្តាំ​និយម​សម្លុត​ធ្វើការ​វាយ​ប្រហារ សាកលវិទ្យាធិការ​ព្រួយ​ក៏​បិទ​មហាវិទ្យាល័យ។ ចលនា​និស្សិត​ថ្ងៃទី ២២មីនា ដែល​គេ​បណ្តេញ​ចេញ​ពី​សាកលវិទ្យាល័យ​ណង់ទែរ បាន​​​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​សាកលវិទ្យា​សកប៊ូន កណ្តាល​ក្រុង​ប៉ារីស។ ប៉ុន្តែ​បើ​ទោះ​បី​ជា​ប៉ូលិស​បាន​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ខ្លាំង (៩៤៥​នាក់​របួស ​និស្សិត​៤០០​នាក់ត្រូវ​ចាប់​ខ្លួន)ក៏​ក្រុម​និស្សិត​មិន​ចុះ​ញ៉ម។ ចលនា​បាតុកម្ម​និស្សិត​បាន​រាលដាល​ ទៅ​ដល់​តាម​ខេត្ត និង​នាំ​គ្នា​ដង្ហែក្បួន​បាតុកម្ម​តាម​ថ្នល់​ និងការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ជា​រៀង​រាល់​ថ្ងៃ។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី ១៣​ឧសភា ដោយ​មានការ​ចូល​រួម​ពី​​សហជីព​កម្មករ​ អ្នក​​រដ្ឋការ អ្នក​រដ្ឋបាល បាតុកម្ម​និស្សិត​បានក្លាយ​ជា​បាតុកម្ម​ទូទៅ និង​ប្រទេស​បារាំង​ទាំងមូល​ត្រូវ​ជាប់​គាំង លែង​មាន​សកម្មភាព​ គ្មាន​រថភ្លើង​ក្រោមដី គ្មានការ​ប្រមូល​សម្រាម គ្មានចែកចាយ​សបុត្រ គ្មានកាសែត គ្មានការ​ផ្សាយ​​វិទ្យុឬ​ទូរទស្សន៍ជាតិ​ទេ មានតែ​វិទ្យុRTL​និង​ទូរទស្សន៍ Europe 1​ ដែល​នៅ​បន្ត​ផ្តល់​ព័ត៌មាន​។ សម្រែក​ជ័យ​ឃោស បែប​បដិវត្ត សម្រែក​ទាមទារ​ឱ្យ​បើក​ចំហ​សេរីភាព​នៃទំនៀម​ទម្លាប់​ចាស់ ... ការ​បញ្ចេញ​មតិ ជជែក​វែកញែក ប្រជុំសភា​ប្រជាជន​ ប្រព្រឹត្ត​ទៅ​តាម​ថ្នល់​ តាម​ក្រុមហ៊ុន រោង​ល្ខោន និង​សាកលវិទ្យាល័យ។ ចំនួន​បាតុករ​បាន​ឡើង​ពី​រាប់​ពាន់​នាក់ ទៅដល់​២​លាន​នាក់ និង​ឡើង​ដល់​៨​ទៅ​១០លាន​នាក់ នៅថ្ងៃទី ២០ឧសភា។

ជីវិត​មនុស្ស​​បួន​នាក់ ត្រូវ​បាន​បាត់​បង់ នៅបាតុកម្ម​ទូទៅ​នេះ។ គេ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី ១៩​ឧសភា ពេលប្រធានាធិបតី​ De Gaulle ត្រលប់​មក​ពី​បំពេញ​ទស្សនកិច្ច​នៅ​រ៉ូម៉ានី​វិញ​ ទើប​មាន​ការ​ប្រកាស​ពី​រដ្ឋាភិបាល​ព្រមធ្វើ​កំណែទម្រង់។ រដ្ឋាភិបាល​បើក​ការ​ចរចា​ជាមួយ​ក្រុម​សហជីព និង​ចុះ​កិច្ចព្រមព្រៀង​នៅ​ថ្ងៃទី ២៧​ឧសភា ៖ ដំឡើង​ប្រាក់​ខែ​អប្បបរិមា​៣៥% និង​១០% សម្រាប់​ប្រាក់​ខែ​ផ្សេង​ទៀត កាត់​បន្ថយ​ពេល​ម៉ោង​ធ្វើការកម្មករ ព្រមទាំង​ធ្វើ​កំណែទម្រង់​សង្គមសំខាន់ៗ​ជា​ច្រើន ទៅ​តាម​អ្វី​ដែល​បាតុករ​​ចង់បាន។

បី​ថ្ងៃ​បន្ទាប់ ប្រធានាធិបតី​ De Gaulle ប្រកាស​រំលាយ​សភា។ ការ​បោះឆ្នោត​សភា បាន​រៀប​ចំ​ឡើង​នៅ​ថ្ងៃទី ៣០​មិថុនា។ ​គណបក្ស​ស្តាំ​និយម​របស់​លោក​ ដឺហ្គោល ​ជា​អ្នក​ឈ្នះ និង​មាន​អាសនៈ​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុងសភា។

ចលនា​បាតុកម្ម​និស្សិត សហជីព​កម្មករ ​ខែ​ឧសភា​៦៨ ដែល​ជា​ចលនា​បាតុកម្ម​សង្គមដ៏​ធំ​ក្នុង​​ប្រវត្តិសាស្ត្រ​បារាំង​​ប្រចាំ សតវត្សរ៍​ទី ២០ បាន​បិទ​បញ្ឈប់​ជាមួយ​នឹង​ការ​ពង្រឹង​របប​សាធារណរដ្ឋ​ ជាមួយ​នឹង​ការ​បើក​ចំហ​វប្បធម៌​នៃ​ការ​ចរចាសង្គម​ ការ​ផ្តល់​តម្លៃ​ដល់​បុគ្គល ដល់​គំនិត​ផ្តួចផ្តើម​ថ្មី ដល់​សេរីភាព​ផ្លូវភេទ ... និង​ជា​ដំណាក់កាល​ដ៏​សំខាន់​នៃការយល់​ដឹង​អំពី​សាកលភាវូបនីកម្ម របស់​​សង្គម​ជឿន​លឿន៕

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិ​ក​កាន់​តែ​ច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ?

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ

ជំនួប​​កំពូល​ចិន-រុស្ស៊ី​ និង​សមយុទ្ទ​រួម​ គូស​បញ្ជាក់​ពី​ មហិទ្ធិ​ឫទ្ធ​បន្ទាត់​នយោបាយ​ម៉ូស្គូ-ប៉េកាំង​

ហេតុអ្វី​បានជា​មហាអំណាច​នាំគ្នា​ទៅ​បង្កើត​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​ជីប៊ូទី

តើ​អាមេរិក​ពិតជា​ហ៊ាន​ដាក់​ទណ្ឌកម្មលើ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ?

លោកស្រី​មីសែល បាឈើឡេ ពី​ប្រធានាធិបតី​ឈីលី​ក្លាយ​ជា​ឧត្តមស្នងការ​របស់ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិមនុស្ស

បរាជ័យរបស់មីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រ

តើលោកត្រាំ​ពិតជា​មិនខ្វល់ពី​វត្តមានកាណាដា​ក្នុង​កិច្ចព្រមព្រៀង​ពាណិកម្មសេរីឬយ៉ាងណា​​?

លោកស្រី​ស៊ូជី ប្រឈម​នឹង​ការ​រិះគន់ ​ក្រោយ​ការ​កាត់ទោស​អ្នក​កាសែត​ដែល​ស៊ើប​រឿង​រ៉ូហ៊ីងយ៉ា

តើ​ការ​វិវាទ​រវាង​ប្រទេស​អង់គ្លេស និង​ប្រទេស​ម៉ូរីស​ជុំវិញ​ប្រជុំកោះឆាហ្គូស​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

ករណី​​ដែល​​បាន​​ញ៉ាំង​​លោក​​ពូទីន ​​ឲ្យ​ថ្លែងសារ​​តាម​​ទូរទស្សន៍​​ ទៅ​​កាន់​​ប្រជាជាតិ​​

​​វិស័យថាមពលនៅអឺរ៉ុប កំពុង​ក្លាយ​ជារបស់ចិន ?

ភូមា៖​តើ​ជម្រើស​តុលារការអន្តរជាតិ​មួយ​ណា និង​មាន​អ្នកពាក់ព័ន្ធ​ណា​ខ្លះ​ដែល​អាច​ទទួល​ទោស​ក្នុង​បទប្រល័យ​ពូជសាសន៍​លើ​ពួករ៉ូហ៊ីងយ៉ា​?

​តុលាការ​យុត្តិធម៌អន្តរជាតិ បើក​សវនាការ​សំណុំរឿង​អ៊ីរ៉ង់​និង​អាមេរិក

អាស៊ាន៖ ចលករ​សម្រាប់​សន្តិភាព​ក្នុង​តំបន់ និង​សមាហរណកម្ម​សេដ្ឋកិច្ច​អនាគត

ហេតុអ្វី​លោក​ខាងលិច​នៅរារែក មិន​​ទាន់​គាំទ្រ​​មាតុភូមិនិវត្ត​របស់ជនភៀសខ្លួន​ស៊ីរី?

វ៉េណេស៊ុយ​អេឡា៖ ​ពលរដ្ឋ​ជាង​២លាន​៣សែន​នាក់ រត់​ចោលស្រុក ដោយសារហេតុអ្វី?​

ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​បស្ចិមលោក​គ្រាក់ៗ​ខ្លះដែល​រក​ស៊ី​នៅ​អ៊ីរ៉ង់​លុតក្រាប​តាម​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់?

ឥទ្ធិពល​នៃសង្គ្រាម​ពាណិជ្ជកម្ម​លើ​បណ្តា​ប្រទេស​អាស៊ាន

សរអា ផ្អាក ការបំពេញ ជាមួយ រុស្ស៊ី តាម សន្ធិសញ្ញា​ស្តីអំពី​មេឃ​ចំហ