rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

រឿង​អាស្រូវ​ដែល​ធ្វើ​ឲ្យ​​រដ្ឋមន្រ្តីមហាផ្ទៃ​អង់គ្លេសលាលែង​ពី​មុខតំណែង?

ដោយ ឈាង បុប្ផា

រឿងអាស្រូវ​បណ្តេញ​ជនអន្តោប្រវេសន៍ ពី​ទឹកដី ប្រទេស​អង់គ្លេស បាន​ឈាន​ទៅ​ដល់​ការសុំ​លាលែង​ពីមុខ​តំណែង​របស់​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ។ នៅថ្ងៃ​ចន្ទទី ៣០​មេសា លោកស្រី នាយករដ្ឋមន្រ្តី​អង់គ្លេស តេរ៉េហ្សា មេ បាន​យល់ព្រម ទទួល​ការសុំ​លាលែង​របស់​លោកស្រី Amber Rudd ពី​មុខ​តំណែង​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​អង់គ្លេស បន្ទាប់ពី​លោកស្រី បាន​ផ្តល់​ព័ត៌មាន​មិនពិត ទៅ​សភា​អង់គ្លេស ស្តីពី​នយោបាយ បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ពី​ប្រទេស​អង់គ្លេស។

 

រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​អង់គ្លេស លោកស្រី Amber Rudd បាន​សុំលាលែង​ចេញពីមុខ​តំណែង នៅ យប់​ថ្ងៃ​អាទិត្យ បន្ទាប់ពី​មាន​រឿងអាស្រូវ​ទាក់ទង​នឹង​នយោបាយ​ប្រយុទ្ធប្រឆាំង​ជនអន្តោប្រវេសន៍ ខុសច្បាប់​នៅ ប្រទេស​អង់គ្លេស។

មុន​ឈាន​ដល់​ការសុំ​លាលែង​ពី​មុខតំណែង លោកស្រី​រដ្ឋមន្រ្តី​មហាផ្ទៃ អង់គ្លេស​បាន​រង​ការរិះគន់​ខ្លាំងៗ ជាពិសេស​ពី​គណបក្ស​ប្រឆាំង នៅក្រោយ​ការចុះផ្សាយ​ព័ត៌មាន របស់​កាសែត The Guardian ដែល​បាន​លាតត្រដាង​ឲ្យ​ឃើញថា លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អង់គ្លេស តាមពិត បាន​ដឹងគ្រប់រឿង និង​ជា​អ្នក​បើកភ្លើង​ខៀវ​ឲ្យ​អនុវត្ត​វិធានការតឹងរ៉ឹង ដើម្បី បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ពី​ទឹកដី​អង់គ្លេស។

លោកស្រី Amber Rudd នៅ សប្តាហ៍​មុន​បាន​ឡើង​និយាយ​ប្រាប់​សភា​អង់គ្លេស ថា ក្រសួង​មហាផ្ទៃ​របស់​លោកស្រី​មិន​បាន​ដៅ កំណត់​ចំនួន ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​រដ្ឋាភិបាល​ត្រូវ​ចាប់បញ្ជូន​ចេញ​ពី​ប្រទេស​នោះទេ។ នៅ​មុខ​សភា លោកស្រី នៅ​បាន​បដិសេធ​ថា លោកស្រី​មិន​បាន​ដឹង​ពី​គោល​នយោបាយ កំណត់​ចំនួន ជនអន្តោប្រវេសន៍ ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​អង់គ្លេស​នោះទេ។

ប៉ុន្តែ តាម​កាសែត អង់គ្លេស The Guardian ដែល​បាន​ចុះផ្សាយ​លិខិត​មួយ ចុះ​ហត្ថលេខា ដោយលោកស្រី​Amber Rudd និង​ផ្ញើ​ជូន​ទៅ​ដល់​ដៃ​នាយករដ្ឋមន្រ្តី​អង់គ្លេស តេរ៉េហ្សា មេ នៅ​ឆ្នាំ ២០១៧ លោកស្រី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​អង់គ្លេស​បាន​សន្យា​ថា នឹង​បន្ថែម​ចំនួន​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​ត្រូវ​បណ្តេញចេញ ពី​អង់គ្លេស ឲ្យ​បាន​១០ភាគរយ នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ។

អង់គ្លេស​ជា​ប្រទេស​ដែល​មិន​ស្វាគម​ជនអន្តោប្រវេសន៍ មិន​ថា ខុស ឬ​ស្របច្បាប់

លោកស្រី​តេរ៉េហ្សា មេ ផ្ទាល់ មុន​នឹង​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​អង់គ្លេស ធ្លាប់​បាន​បង្កើត​ច្បាប់ ប្រយុទ្ធប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​ខុសច្បាប់ យ៉ាងសកម្ម នៅក្នុង ពេល លោកស្រី កាន់តំណែង ជា​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​អង់គ្លេស ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៦។ នៅ​ឆ្នាំ ២០១២ នៅក្នុង​ពេលលោកស្រី ធ្វើជា​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​របស់​រដ្ឋាភិបាល​អភិរក្សនិយម លោកស្រី តេរ៉ហ្សា មេ បាន​បង្កើត គោលនយោបាយ​មួយ ដែលមាន​ឈ្មោះ​ថា “បរិស្ថាន​ស្អប់​ជនអន្តោប្រវេសន៍​ខុសច្បាប់”។ នយោបាយ​របស់​លោកស្រី​មេ បាន​លើកទឹកចិត្ត​ឲ្យ​ម្ចាស់ផ្ទះ គ្រូពេទ្យ ថៅកែ​ក្រុមហ៊ុន តាមដាន​ត្រួតពិនិត្យ​ជា​ទៀងទាត់​ក្រដាសស្នាម​រស់នៅ​ស្របច្បាប់ របស់​អ្នក​ដែល​ជួលផ្ទះ របស់​អ្នកជម្ងឺ ឬ​របស់​បុគ្គលិក​របស់ខ្លួន។ នៅ​សម័យនោះ គេឃើញ​មានទាំង​ពាក្យឃោសនា​នៅ​លើ​ឡានក្រុង ដែល​សរសេរ​នៅក្រោម​រូបខ្នោះដៃ​ថា បើសិន​អ្នករស់នៅ​ខុសច្បាប់​នៅ​អង់គ្លេស អ្នកត្រូវ​ប្រញាប់​ត្រលប់​ទៅ​ប្រទេស​កំណើតវិញ បើសិន​មិន​ចង់​ជាប់គុក ជាប់​ច្រវ៉ាក់ នៅ​អង់គ្លេស។

សូមអាន៖ពលរដ្ឋ​អង់គ្លេស​ដើមកំណើត​បរទេស​ អាចកើន​ចំនួន​ដល់ជិត​១ភាគ៣​នៃ​ប្រជាជន​ក្នុងស្រុក​​ នៅឆ្នាំ​២០៥០​

តាម​កាសែត​អង់គ្លេស និង​ក្រុមបក្ស​ប្រឆាំង​អង់គ្លេស មកពី​បក្ស​ពលករ អ្នកដែល​មាន​ជំហរ ប្រឆាំង​ជនអន្តោប្រវេសន៍​ខ្លាំង​ជាងគេគឺ លោកស្រី នាយករដ្ឋមន្រ្តី តេរ៉េហ្សា មេ ដែល​ជាអ្នកត្រួសត្រាយ​តាំង​ពី លោកស្រី​នៅជា​រដ្ឋមន្រ្តី​មហាផ្ទៃ។ ចំណែក លោកស្រី​ Amber Rudd​តាមពិត​គ្រាន់តែ​ខែល ឧបករណ៍​ប្រើប្រាស់​របស់​លោកស្រី នាយករដ្ឋមន្រ្តី អង់គ្លេស​តែប៉ុណ្ណោះ។ លើកនេះ លោកស្រី Amber Rudd សុំ​លាលែង​ចេញ​ពីមុខ​តំណែង មិន​មែន ដោយសារ​តែ​រងការបន្ទោស ក្នុងរឿង​អនុវត្ត​នយោបាយ​តឹងរ៉ឹង ដើម្បី​ប្រឆាំង​ជនអន្តោប្រវេសន៍​ខុសច្បាប់​នោះទេ។ ប៉ុន្តែ លោកស្រី Amber Rudd ត្រូវ​បង្ខំ​ចិត្ត​លាលែង​ចេញពី​មុខតំណែង ដោយសារ​តែ​លោកស្រី​រងការបន្ទោស​ដែល​ថា លោកស្រី បាន​និយាយ​កុហក ផ្តល់​ព័ត៌មាន​មិនពិត ទៅ​សភា អង់គ្លេស​តែ​ប៉ុណ្ណោះ។

នៅក្នុង​សំបុត្រ​ផ្ញើ​ទៅ នាយករដ្ឋមន្រ្តី​អង់គ្លេស នៅយប់​ថ្ងៃ​អាទិត្យ លោកស្រី Amber Rudd​បាន​សរសរថា លោកស្រី បាន​និយាយ​បន្លំ ដោយ​អចេតនា នៅពេល​លោកស្រី​ឆ្លើយ​សំណួ​របស់​សមាជិក​សភា ទាក់ទង​នឹង​ជោគវាសនា​របស់​ជំនាន់ Windrush។ ម្យ៉ាងវិញទៀត លោកស្រី​ Amber Rudd ​ជួប​អកុសល​អាក្រក់ ត្រូវ​បាត់បង់​តំណែង​របស់ខ្លួន ក៏​ដោយសារ​តែរឿង​អាស្រូវ ទាក់ទង​នឹងនយោបាយ​បណ្តេញចេញ​ មនុស្ស​របស់​ជំនាន់​Windrush នេះ​ដែរ។

ក្នុង​អាយុ ៥៤​ឆ្នាំ លោកស្រី Amber Rudd ​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អង់គ្លេស តាំង​ពី​ឆ្នាំ ២០១៦។ លោកស្រី ជា​រដ្ឋមន្រ្តី ដ៏​ស្មោះស្ម័គ្រ​ម្នាក់​របស់ លោកស្រី​នាយករដ្ឋមន្រ្តី អង់គ្លេស តេរ៉េហ្សា មេ។ លោកស្រី​Amber Rudd ជារដ្ឋមន្រ្តី​ទី៤ របស់លោកស្រី តេរ៉េហ្សា មេ​ដែល​បាន​ដើរ​ចេញ​ពី​រដ្ឋាភិបាល​អង់គ្លេស តាំង​ពី​ដើម​ឆ្នាំនេះ។

រឿងអាស្រូវ​ដោយសារ​ជំនាន់​Windrush​ដែល​គ្មាន​សញ្ជាតិ​អង់គ្លេស

ជំនាន់​Windrush ចង់​សំដៅ​ទៅដល់​បណ្តា​ប្រជាជន​អន្តោប្រវេសន៍​មក​ពី​តំបន់​ការ៉ាអ៊ីប ដែល​ធ្លាប់​ស្ថិតនៅ​ក្រោម​អាណានិគមកិច្ច​របស់​ចក្រភព​អង់គ្លេស និង​ដែល​អង់គ្លេស ដឹកជញ្ជូន​មកអង់គ្លេស នៅ​ចន្លោះ​ឆ្នាំ ១៩៤៨ ដល់ឆ្នាំ ១៩៧០ ដើម្បី​ចូល​មកជួយ​កសាង​អង់គ្លេស នៅក្រោយ​សង្រ្គាម​លោកលើកទី២ ជាពិសេស ក្នុង​វិស័យ​ផ្លូវដែក និង​នៅ​តាម​មន្ទីរពេទ្យ។ Windrush ​ជាឈ្មោះ​ទូក​របស់អង់គ្លេស ដែល​បាន​ដឹកនាំ​យក​ប្រជាជន​ហ្សាម៉ាអ៊ីក ដំបូង​គេ ប្រមាណ ៤៩២ នាក់​មក​កាន់ទឹកដី​អង់គ្លេស។ នៅពេលនោះ ពួកគេ​ត្រូវ​បាន​រដ្ឋាភិបាល​អង់គ្លេស អនុញ្ញាត​ឲ្យ​រស់នៅ​បន្ត នៅ​អង់គ្លេស ក្នុង​នាមជា​ប្រជាជន​មក​ពី​ប្រទេស​Commonwealth (ប្រទេស​ដែល​ធ្លាប់​ស្ថិតនៅក្រោម​អាណានិគម​អង់គ្លេស)។

ច្បាប់ អន្តោប្រវេសន៍ អង់គ្លេស នៅ​ឆ្នាំ ១៩៧១ បាន​លុប​ចោល នយោបាយ​ទទួល​យក​ជនអន្តោប្រវេសន៍ មក​ពី​ការ៉ាអ៊ីប សម្រាប់​អ្នកដែល​មកដល់​​អង់គ្លេស នៅ​ក្រោយ​ឆ្នាំ ១៩៧៣។ ច្បាប់ អន្តោប្រវេសន៍ ឆ្នាំ ១៩៧១ ក៏​មិន​បាន​កំណត់​តម្រូវ​ឲ្យ​ប្រជាជន​អន្តោប្រវេសន៍​ដែល​មាន​សិទ្ធិ​ស្នាក់​នៅ អង់គ្លេស ត្រូវ​តែ​សុំ​សញ្ជាតិ ដើម្បី​រស់នៅ​ស្របច្បាប់ នៅ​ប្រទេស​អង់គ្លេស​ដែរ។ កូនចៅ​របស់​ជនអន្តោប្រវេសន៍ Windrush ភាគច្រើន មិន​បាន​ខ្វាយខ្វល់​សុំ​សញ្ជាតិ​អង់គ្លេស ឬ​លិខិត​ឆ្លងដែន  ដោយសារ​តែ​ពួកគេ​មិនត្រូវការ​វា ចាំបាច់​សម្រាប់​ការធ្វើដំណើរ​ទៅបរទេស។

កូនចៅ​របស់ជនអន្តោប្រវេសន៍ អាចរស់នៅ​ជាមួយ នឹង​លិខិត​ស្នាក់នៅ​ធម្មតា អស់ ៤០​ឆ្នាំមកហើយ នៅអង់គ្លេស ប៉ុន្តែ ទើប​តែ​ចាប់​រងគ្រោះ ចាប់ពី​ឆ្នាំ ២០១២​ដោយសារ​នយោបាយ​រឹតបន្តឹង​ជនអន្តោប្រវេសន៍​ខុសច្បាប់​របស់​លោកស្រី​តេរ៉ហ្សា មេ ដែល​កាលណោះ​ធ្វើ​ជា​រដ្ឋមន្រ្តីមហាផ្ទៃ​អង់គ្លេស។ គ្មាន​ប័ណ្ណសំគាល់ខ្លួន ដែល​បញ្ជាក់​សញ្ជាតិ​អង់គ្លេស កូនចៅ​របស់​ជនអន្តោប្រវេសន៍​Windrush បាន​រងគ្រោះ ប្រឈម​នឹង​ការបណ្តេញ​​ចេញ​ពី​ការងារ គ្មាន​សិទ្ធិ​បាន​ទទួល​ការព្យាបាល នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ដែល​ធ្ងន់ធ្ងរ​ជាងគេ គឺ​ធ្លាក់ខ្លួន​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​ជា​មុខសញ្ញា​ចាប់បញ្ជូន​ចេញ របស់​រដ្ឋាភិបាល​អង់គ្លេស។ លោកស្រី​នាយករដ្ឋមន្រ្តី អង់គ្លេស តេរ៉េហ្សា មេ​បាន​រងការរិះគន់​ខ្លាំងណាស់ ដោយសារ​រឿងអាស្រូវ​លើកនេះ។ លោកស្រី មេ នៅ សប្តាហ៍​មុន​បាន​សន្យាថា នឹង​ផ្តល់​សញ្ជាតិ ដោយ​មិន​គិតថ្លៃ ដល់​បណ្តា​កូនចៅ​ជំនាន់ Windrush ដែល​ មាន​ចំនួន ជាង​៥សែននាក់​នៅអង់គ្លេស។

តើ​លោកស្រី មេ និយាយពិត ធ្វើពិត មែន ឬ​ក៏​និយាយ​សន្យា​ដើម្បី គ្រាន់​តែ​​ចង់បាន​​សន្លឹកឆ្នោត នៅ​ថ្ងៃ​បោះឆ្នោត​ទី ៣ឧសភា​ខាងមុខ?

ក្លឹប​អ្នកកាសែត​បរទេសមិនលុបចោល​ការអញ្ជើញ​សកម្មជន​​ហុងកុង តាមការទាមទារ​របស់​ប៉េកាំង

អ៊ែរដូហ្កាន ៖ អាមេរិក​ឃុបឃិត​នយោបាយ​និង​ហិរញ្ញវត្ថុ​​ធ្វើបាប​​​តួកគី

ប្រទេស​៥ បើក​កិច្ច​ប្រជុំកំពូល​កំណត់​ពី​លក្ខន្តិកៈសមុទ្រ ​កាស្ព្យែន ​(Caspienne)

ណាសា​បញ្ជូន​ឧបករណ៍​ទៅ​បំបែក​អាថ៌កំបាំង​របស់​ផ្កាយ​ព្រះអាទិត្យ​

អតីត​ប្រធានធិបតី​ប្រេស៊ីល​កំពុងជាប់​ពន្ធនាគារ ឈរ​ឈ្មោះ​បោះឆ្នោត និងចង់​តស៊ូមតិ​លើ​កញ្ចក់​ទូរទស្សន៍​

ព្រឹទ្ធសភា​អាហ្សង់ទីន​ច្រាន​ចោល​ច្បាប់​រម្លូតកូន

៣០​ឆ្នាំ​ក្រោយ​ការងើបបះបោរ​ប្រឆាំង​របបសឹក តើ៨៨៨៨ មាន​ន័យ​យ៉ាងណា​សម្រាប់​ភូមា?

អ៊ីរ៉ង់៖ ទណ្ឌកម្ម​អាមេរិក​ចូល​ជាធរមាន ខណៈ​អឺរ៉ុប​ព្យាយាម​ការពារ​ក្រុម​ហ៊ុន​ខ្លួន

វ៉េណេស៊ុយអេឡា៖ ភេរវកម្ម​សំដៅ​សម្លាប់​ប្រធានាធិបតី​ម៉ាឌុយរ៉ូ តែ​មិន​បាន​សម្រេច

វេទិកាអាស៊ាន ៖ លោក ប៉ុមប៉េអូ អំពាវនាវ​ឱ្យពិភពលោក​បន្ត​រក្សា​សម្ពាធ​លើ​កូរ៉េ​ខាងជើង

សីតុណ្ហភាព​ផែនដី ​ក្តៅ​កាន់​តែ​ខ្លាំង គំរាម​កសិផល ​និង​ជីវិត​មនុស្ស​សត្វ

ហេតុអ្វី​បាន​ស៊ីមបាវ៉េ​មិនផ្លាស់ប្តូរ ទោះនៅក្រោយ​​សករាជ​របស់​មូហ្កាបេ?

តុលាការ​អាមេរិក​បញ្ជា​ឲ្យ​ផ្អាក​គំរូប្លង់ កាំភ្លើងដែល​​ផលិត​ចេញពី​ម៉ាស៊ីនបោះពុម្ព​3D ​

លោក ត្រាំ បង្ហាញ​ជំហរ​ចង់​ជួបមេ​ដឹកនាំ​អ៊ីរ៉ង់ ដោយ​គ្មាន​លក្ខខណ្ឌ

នាយក​ញូវយ៉កថែមស៍ ព្រមាន​លោក​ត្រាំ​អំពី​គ្រោះថ្នាក់​នៃ​ការវាយប្រហារ​អ្នកកាសែត

ក្រុមប្រទេស​មាន​​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង BRICS ស្វែង​រក​ដង្ហើម​ថ្មី

អតីតកីឡាករគ្រីតកេត ឈ្នះឆ្នោត​នៅ​ប៉ាគីស្ថាន

អាមេរិក​និង​សហភាព​អឺរ៉ុប​ ​ព្រមព្រៀងគ្នា​បន្ធូរបន្ថយ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម

ប៉ាគីស្ថាន៖ តើប្អូន​​អតីតនាយករដ្ឋមន្ត្រី ​ឬ​អតីត​កីឡាករ​គ្រីកេត ​នឹងក្លាយ​ជា​នាយករដ្ឋ​មន្ត្រី​ថ្មី?

កូរ៉េខាងជើង​ ផ្តើម​រុះ​រើ​ទីតាំង​សាកល្បងមីស៊ីលបាលីស្ទិក