rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

រុស្ស៊ី​នឹង​បញ្ជូន​ទៅ​អោយ​ស៊ីរី​គឺ​ប្រព័ន្ធមីស៊ីល​ការពារ​ដែន​អាកាសធុន ​S-300 ​ដោយ​ឥត​ទារ​សំណង​

ដោយ កែវ ឆាយា

ថ្នាក់​ដឹកនាំ​រុស្ស៊ី​មាន​គម្រោង​ច្បាស់លាស់​ ផ្តល់​ទៅ​ឲ្យ​ស៊ីរី​ ក្នុងពេល​ឆាប់ៗ​ខាង​មុខ  ​គឺ ​ប្រព័ន្​ធ មីស៊ីលធុន S-300 សម្រាប់ការពារដែនអាកាសស៊ីរី ឲ្យ​បាន​កក់ក្តៅ ក្រោយពីប្រទេសនេះ ពីរសប្តាហ៏មុន បានរងនូវការវាយប្រហារ ពី ខាង សរអា និង សម្ព័ន្ធមិត្តអង់គ្លេសនិងបារាំង ទាំងគ្មានសេចក្តីសម្រេច របស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហេតុដែលតាមមតិ លោក​ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពុទីន គឺ បំពានយ៉ាង​កម្រោល​លើ​ច្បាប់​អន្តរជាតិ ​និង ជួយលើកទឹកចិត្តពួកភេរវជន ទេតើ។ ក្រសួងការបរទេសរុស្ស៊ី គូសបញ្ជាក់ថា ក្រោយពីការវាយប្រហារនេះ ម៉ូស្គូលែងចងដៃចងជើងខ្លួន ដោយសំណូមពរប្រទេសខ្លះ ដែលបានសុំឲ្យរុស្ស៊ីទប់ខ្លួនកុំផ្តល់ប្រព័ន្ធ S-300 ទៅក្រុងដាម៉ាសអី។ ទោះបី មិនទាន់មាន ប្រព័ន្ធការពារ ដែន​អាកាស​ S-300 ដែលមានប្រសិទ្ធិភាពកម្រិតខ្ពស់ក្តី ក៏ ដោយ​ប្រើ​ប្រព័ន្​ធការពារដែនអាកាសទទួលបាន​ពីសហភាពសូវៀត តាំងពី ៣០ ឆ្នាំមុនម៉្លេះ ស៊ីរីចេះទបស្កាត់បានដល់ទៅ ៨១ ដើមពីក្នុងចំណោមមីស៊ីល ១០៥ ដើម ដែលបានវាយប្រហារកាលណោះ រួច ២ ដើមដែលធ្លាក់ដល់ដី ប៉ុន្តែ មិនទាន់ផ្ទុះជារបស់ អាមេរិក ត្រូវបានដឹកមកដល់ម៉ូស្គូទៅហើយ សម្រាប់​ពួក​យោធារុស្ស៊ី សិក្សាដើម្បីកែឲ្យសុក្រឹតឡើង ប្រព័ន្ធ ការពារដែល​អាកាស​ខ្លួន។​ ចំណែកអ៊ីស្រាអែល បាន ព្រមានទៅហើយ ថានឹងកំទេច ប្រព័ន្ធ​ការពារ​​ដែន អាកាស S-300 ដែលរុស្ស៊ គ្រោងផ្តល់ទៅនោះ បើស៊ីរីស្រាប់​តែ​ប្រើ​វាប្រឆាំង​នឹងអ៊ីស្រាអែល។

ថ្នាក់ដឹកនាំរុស្ស៊ី គ្រោងចាប់ផ្តើម ក្នុងពេលឆាប់ៗខាងមុខ បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ការពារដែនអាកាស ធុន S-300 ទៅបំពាក់កងអាកាស ប្រទេស Syrie ដំណឹងនេះទើបទម្លាយឲ្យដឹងដោយកាសែតក្រុងម៉ូស្គួKommersant ។

ស្រប​នឹងគម្រោងនេះ ប្រព័ន្ធ S-300 ដែលការពារដែនអាកាស ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ នឹងផ្តល់ទៅឲ្យ Syrie គឺដោយឥតទារសំណងអ្វីណាទេ។  ប្រព័ន្ធនេះ នឹងធានាយ៉ាងមាំ ដល់ការការពារ ទីក្រុង ដាម៉ាស និង ដែនដី​ណា ​នៅស៊ីរី ជាទីដែលមានគ្រឿងបច្ចេកទេសនៃទ័ពអាកាសស៊ីរី ស្ថិត​នៅ​ប្រចាំ​ការ។

តាមដែលប្រភព ក្នុងមជ្ឈដ្ឋានយោធា-នយោបាយរុស្ស៊ី បង្ហើបឲ្យដឹង បញ្ហា​បញ្ជូន​ប្រព័ន្ធមីស៊ីលនេះទៅឲ្យ ស៊ីរី ដោះស្រាយជិតរួចរាល់ទៅហើយ។ តាម​ទិន្នន័យ​ពីប្រភព ក្នុងក្រុមហ៊ុនរដ្ឋរុស្ស៊ីខាងលក់អាវុធទៅក្រៅ ថវិការជាតិស៊ីរី បច្ចុប្បន្ន គ្មានលុយទិញប្រព័ន្ធបែបនេះ ឡើយ ហើយភាគីរុស្ស៊ីសោត ក៏គ្មាន​បំណង ​ចាត់ទុក ការបញ្ជូនប្រព័ន្ធ S-300 ទៅឲ្យស៊ីរី ថាជាបំណុល​ជំពាក់​ដោយ​​ស៊ីរីឡើយ។ ដូច្នេះ S-300 នឹងត្រូវប្រគល់ ទៅឲ្យស៊ីរី គឺក្នុងក្របខ័ណ្ឌ នៃ ការផ្តល់ជំនួយយោធា-បច្ចេកទេស ដោយឥតទារសំណងអ្វីណាទេ។

តាម មើលទៅ នៅនឹងកន្លែង ដែលត្រូវដំឡើងប្រព័ន្ធមីស៊ីល S-300  មុន​ដំបូង​ ត្រូវដាក់ឲ្យវត្តមាន គឺ ពួកទីប្រឹក្សា យោធារុស្ស៊ី ដែលនឹងចែក​រំលែក​បទ​ពិសោធន៍ ហើយ សម្របសម្រួលសកម្មភាពួកអ្នកឯកទេសស៊ីរី។  មុន ពេលនេះ  រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Serguei Lavrov បានថ្លែងថា ៖

-ក្រោយពី សរអា អង់គ្លេស បារាំង បានពួតដៃគ្នា វាយប្រហារទៅលើស៊ីរី សម្រាប់ម៉ូស្គូ ចាប់ពីអំណើះតទៅ គឺលែងមានកាតព្វកិច្​ចផ្លូវចិត្ត​អ្វីណាទៀត​ឡើយ ​ដែលរាំងរា មិនឲ្យខ្លួន បញ្ជូនទៅឲ្យ សាធារណរដ្ឋអារ៉ាបស៊ីរី នូវ ប្រព័ន្ធ​មីស៊ីលការពារដែនអាកាសធុន S-300 សម្រាប់រដ្ឋអធិបតេយ្យនេះ អាចការពារ ពីការវាយប្រហារ បែបនេះជាយថាហេតុ ក្នុងអនាគត។

ជាការកត់សម្គាល់ ប្រព័ន្ធការពារដែនអាកាស ទាំងផលិតដោយ​សហភាព​សូវៀត​ ទាំងផលិតដោយរុស្ស៊ី សុទ្ធ តែមានប្រសិទ្ធិភាពកម្រិតខ្ពស់ ដោយ​ធ្លាប់​បាន​បង្ហាញឲ្យឃើញលទ្ធផលជាក់ស្តែងទៅហើយ។ ឧទាហរណ៍ ក្នុង​សង្គ្រាម​នៅវៀតណាម ពីឆ្នាំ ១៩៦៤ ដល់ ១៩៧៤ ប្រព័ន្ធការពារ​ដែន​អាកាស​​សូវៀត បានជួយកងទ័ព វៀតណាមឲ្យបាញ់ធ្លាក់យន្តហោះ​ចម្បាំង​អាមេរិកាំងសរុបទៅ ជាង ៦.០០០ គ្រឿង ក្នុងនោះមានជាអាទ៏ គឺ យន្តហោះ​បើក​​ដោយ​ពីឡុតអាមេរិកាំងឈ្មោះ John  McCain ពេលគាត់​ឈ្លានពាន​ទៅ​ក្នុង​ ដែនអាកាស វៀតណាម ហោះទម្លាក់គ្រាប់បែកលើ ស្ថានីយ​អគ្គិសនី​ក្រុង​ហាណូយ ហើយត្រូវបានចាប់ខ្លួន ទាំងរបួស រួចមក ជាប់​ក្នុង​ពន្ធនាគារ​វៀតណាម នៅ ខែតុលាឆ្នាំ ១៩៦៧ ពេលគាត់អាយុ ៣១ ឆ្នាំ ។ ហើយ ៥​ឆ្នាំ​កន្លះ​ក្រោយមក គាត់ ត្រូវបានដោះលែងឲ្យមានសេរីភាព គឺ នៅខែ​មិនា​​ ឆ្នាំ​១៩៧៣​ ស្របនឹង កិច្ចព្រមព្រៀង រវាង សរអា និង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម។

ម៉្លោះ ហើយ បានជា តាំងពីឆ្នាំ ១៩៨៧ មក ក្រោយ​ពី គាត់ជាប់ឆ្នោត​ម្តង​ហើយ​ ម្តងទៀត ជា សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​ គណបក្ស​សាធារណរដ្ឋ​ លោក McCain គ្រាន់តែឮឈ្មោះសូវៀត និង រុស្ស៊ី​ តែងញ័រ​សាច់​​ជានិច្ច ។ គាត់ល្បី ខាង ផ្តួចផ្តើមគំនិត ឲ្យដាក់​ទណ្ឌកម្ម​រុស្ស៊ី ទៅ​តាម​​គ្រប់មូលហេតុ​ទាំងអស់​ មិនថា​ជា ​អ៊ុយក្រែន​បញ្ហា​លូកដៃ​ចូល​ ក្នុងការបោះ ឆ្នោត នៅសរអា រឿងប្រើថ្នាំគីមីបំពុលនៅ អង់គ្លេស ឬ នៅស៊ីរី ដែល​តាម​ពិត​​ជាឈុតប្រឌិត ដោយ អង់គ្លេស និង អាមេរិក ខ្លួនឯងសោះ ពីព្រោះ​រុស្ស៊ី​ មានក្នុងដៃខ្លួនភស្តុតាងឥតប្រកែកបាន ស្តីអំពីឈុតប្រឌិតនេះ​ ប៉ុន្តែ​តាម​មតិ​ម៉ូស្គូ​ បស្ចិមលោកមិនឈឺក្បាលនឹងការពិតទេ ដ្បិត​សំខាន់​សម្រាប់​គេ គឺ​អនុវត្ត​តាម​ ទ្រឹស្តី រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​របស់​ Hitler ដែលថា បើ​ភូត​កុហក​ ១០០ដង ច្រំដែលៗ នោះសម្រាប់ត្រចៀក អ្នកស្តាប់ គឺវាក្លាយ​ជា​ការ​ពិត​តែម្តង ហើយ រលកឃោសនាចោទរុស្ស៊ីបែបនេះ ដោយមិនចាំបាច់ មាន តឹកតាង ជាសំអាងឡើយ ឥឡូវក្លាយជា “ ម៉ូដ “ ទៅហើយ នៅ​តាម​ប្រទេស​បស្ចិម​លោក ។

ថ្ងៃ ២៥ មេសាម្សិលម៉្ងៃ នៅម៉ូស្គូ មានប្រព្រឹត្តទៅ ពិព័រណ៏តាំងបង្ហាញ បំណែក​ប្លែកៗ នៃមីស៊ីលអាមរិកាំង  Tomahawk , មីស៊ីល Scalp  និង Storm Shadow ដែលសុទ្ធតែផលិតរួមគ្នា ដោយអង់គ្លេស និង បារាំង បាញ់​ធ្លាក់​នៅស៊ីរី។ តាមសំដីនាយក អគ្គដេប៉ារតឺម៉ង់​ប្រតិបតិបត្តិការ​នៃ​អគ្គសេនាធិការ​កងទ័ពរុស្ស៊ី ឧត្តមសេនីយឯក Serguei Rudskoi មូលហេតុ​នៃ​ការ​តាំងបង្ហាញនេះ គឺមកពីប្រទេសខាងលិចទាំងនោះ នាំគ្នាអះអាងថា មីស៊ីលគ្រប់តែ ១០៥ ដើមនោះ សុទ្ធតែវាយប្រហារទៅចំ លើទីដៅ​ទាំង​អស់។​ ពួកយោធា រុស្ស៊ី បន្តធ្វើវិភាគ យ៉ាងល្អិតល្អន់ អំពី លទ្ធផល​នៃ​ការ​វាយប្រហារ​នោះ សិក្សាពិនិត្យមើល គ្រប់តែបំណែក នៃមីស៊ីលបាញ់ធ្លាក់ សិក្សាអំពីរណ្តៅ បណ្តាលមកពីការផ្ទុះនៃមីស៊ីល ហើយលក្ខណៈ​ខូចខាត​នៃ​សំណង់​ នានា ដែលបានរង ការវាយប្រហារនោះ អនុញ្ញាតឲ្យ​ទាញ​យក​សេចក្តីសន្និដ្ឋាន​ថា ពីក្នុងចំណោមមីស៊ីល ១០៥ ដើម ដែល សម្ព័ន្ធ អាមេរិក-បារាំង-អង់គ្លេស បានវាយប្រហារ ថ្ងៃ១៤ មេសា ទៅលើស៊ីរី មាន​យ៉ាង​ ច្រើនណាស់ តែ ២២ ដើម ប៉ុណ្ណោះ ដែលបាន បាញ់ត្រូវចំទីដៅ ដែល​មាន​ចុចទុក ប៉ុន្តែ នៅតាមទីដៅ ទាំងនោះ គ្មានសោះឡើយ អាវុធគីមី​ស្អីណា​របស់ស៊ីរី ។

ទស្សនាវដ្តីយោធា-នយោបាយអាមេរិកាំង The National Interest លេខថ្ងៃ ២៤ មេសា បានចុះផ្សាយ ទាំងដៀមដាមថា ក្រសួងការពាជាតិ សរអា ខំ​បន្ទាប​ដោយចេតនាប្រសិទ្ធិភាព នៃប្រព័ន្ធមីស៊ីលរុស្ស៊ី ខាង ការពារ​ដែន​អាកាស​ ដើម្បី បញ្ចុះបញ្ចូល តួកគី ជាសមាជិកបក្សសម្ព័ន្ធអូតង់ កុំឲ្យទិញ ប្រព័ន្ធ​មីស៊ីល រុស្ស៊ី  S-400 ដែលមានប្រសិទ្ធិភាពខ្ពស់ជាង ប្រព័ន្ធ S-300 ទៅទៀត។ តួកគី ជា ប្រទេសទី២ បន្ទាប់ពី ចិនប្រជាមានិត ដែលរុស្ស៊ី សុខចិត្ត​​លក់ទៅឲ្យ គឺ ប្រព័ន្ធ S-400 ។

ចំណែក អ៊ីស្រាអែល ថ្ងៃ ២៥ មេសា បានកំញើញថានឹងកំទេចដាច់ខាត ទោះបីប្រព័ន្ធ S-300 ក្តី ប្រសិន បើ ស៊ីរី ប្រើប្រព័ន្ធការពារ​ដែន​អាកាស​ម៉ាក​រុស្ស៊ី​នេះ សម្រាប់ប្រឆាំងនឹង កងយន្ថហោះនិងមីស៊ីលអ៊ីស្រាអែល៕

នៅរុស្ស៊ី ស្ពានប្រវត្តិសាស្ត្រ ត្រូវបាន​សង់ឡើង ទាំងក្រោម​គំនាប​ទណ្ឌកម្ម​បស្ចិមលោក

អឺរ៉ុប ចង់​សង្រ្គោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ដោយ​របៀប​ណា?

តើ​ក្រុមភេរវជន​នៅ​ពីក្រោយ​ការវាយប្រហារ​អត្តឃាត​នៅ​ឥណ្ឌូណេស៊ី​ជា​នរណា?

នុយក្លេអ៊ែរអ៊ីរ៉ង់៖​ក្រោយ​ការ​ដកខ្លួន​របស់​អាមេរិក អឺរ៉ុប​កំពុង​ប្រឈម​នឹង​បញ្ហា​ដែល​ខ្លួន​ត្រូវ​ដោះស្រាយ

តើ​កិច្ច​សន្យា​ពាណិជ្ជ​កម្ម​ជាមួយ​អ៊ីរ៉ង់​ក្នុង​ទឹកប្រាប់​រាប់​ពាន់​លាន​ដុល្លារ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា

ម៉ាឡេស៊ី៖ ទោះ​មិនសូវ​មាន​ប្រជាប្រិយ ​តែ​បក្ស​លោក​ណាជីប រ៉ាហ្សាក់ ​អាច​នឹង​ឈ្នះឆ្នោត​ជាថ្មី​

តើ​វិបត្តិ​ប្រជាសាស្រ្ត​ជប៉ុន​អាច​បង្ក​នូវ​ផលប៉ះពាល់​អ្វីខ្លះ​ខាង​សេដ្ឋកិច្ច?

តួកគី៖​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​ផ្តើម​យុទ្ធការឃោសនា​សម្រាប់​ការ​បោះឆ្នោត​មុនអាណត្តិ​ថ្ងៃទី២៤ មិថុនា

តើ​​​ទស្សនៈកិច្ជ​​​​របស់​​​​ប្រធានាធិបតី​​​នី​ហ្សេរីយ៉ា​​​​ Muhammadu Buhari ​​​​នៅ​​​​សហរដ្ឋ​អាមេរិក​​​​មាន​​​​គោលដៅ​​​​អ្វី​​ខ្លះ?​​​

តើ​ជំនួបកំពូល​រវាង​កូរ៉េទាំងពីរ​ជា​ក្តីសង្ឃឹមថ្មី​ឬ​ក៏ជាការ​ដើរ​ជាន់​ដានចាស់?

បារាំង ៖ ប្រវត្តិ​មហាបាតុកម្មខែឧសភា ៦៨

នៅ​តំបន់​ដើមបូព៌ា ប្រមុខ​ការទូត​អាមេរិក​បង្ហាញ​ពី​ជំហរ​ម៉ឹងម៉ាត់​របស់​អាមេរិក​ចំពោះ​អ៊ីរ៉ង់

ក្រុមហ៊ុន​​ Altaba ​(អតីតៈ​ក្រុមហ៊ុន​ Yahoo!) ​ត្រូវ​​​បង់​​ប្រាក់​​​ផាក​​ពិន័យ​​​ចំនួន​​​ ៣៥ ​​លាន​​​​ដុល្លារ​​

បង់ក្លាដែស៖​៥ឆ្នាំ​ក្រោយ​សោកនាដកម្ម​នៅ​រ៉ាណា ប្លាហ្សា នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ

អាមេនី ៖ នាយក​រដ្ឋមន្ត្រី​លាលែង​ពីតំណែង វិបត្តិ​នយោបាយ​នឹង​បិទ​បញ្ចប់ ?!

បញ្ហា​ប្រឈម​សំខាន់ៗ សម្រាប់​ការបោះឆ្នោត​សភា នៅ​អាហ្វហ្កានីស្ថាន

តើប្រាជ្ញាសប្បនិមិត្ត (Intelligence artificielle) អាចដោះស្រាយរាល់បញ្ហាទាំងអស់របស់ Facebook បានដែរឬទេ?

ជប៉ុន​រកឃើញរ៉ែលោហៈ​កម្រជាង​១៦លានតោន

តើមនុស្សយន្ត នឹងទៅ​​ជំនួស​ទាហាន​មនុស្ស​នៅទីលាន​សមរភូមិ?