rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កាណាដា ប្រេងកាត ប្រែប្រួល​អាកាសធាតុ សន្និសីទ​អាកាសធាតុ​ប៉ារីស២០១៥

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ហេតុអ្វី​បានជា​នាយករដ្ឋមន្រ្តី​កាណាដា​ការពារ​គម្រោង​សង់​បំពង់បង្ហូរ​ប្រេង​ដ៏ចម្រូងចម្រាស់?

media
នាយករដ្ឋមន្រ្តី​កាណាដា លោកJustin Trudeauនៅក្នុង​សន្និសីទ​កាសែត​ស្តីពីគម្រោង​ពង្រីក​បំពង់បង្ហូរ​ប្រេង​ដ៏ចម្រូងចម្រាស់ កាលពីថ្ងៃអាទិត្យ​ទី ១៥​មេសា ២០១៨នៅទីក្រុង​អូតាវ៉ា ©REUTERS/Chris Wattie

នាយករដ្ឋមន្រ្តី​កាណាដា លោកJustin Trudeau ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ចេញមុខ​ការពារ​គម្រោង​បំពង់​បង្ហូរប្រេង ដ៏ចម្រូងចម្រាស​មួយ​នៅ​កាណាដា។ នៅក្នុង​អត្ថបទចុះផ្សាយ​របស់​កាសែត​បារាំង Les Echo នៅថ្ងៃអាទិត្យ ប្រមុខ​រដ្ឋាភិបាល​កាណាដា ដែល​ត្រូវ​ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅទីក្រុង​ប៉ារីស នៅថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​ស្អែក បាននិយាយ​ថា ប្រជាជន​កាណាដា ក៏​ដូចជា​ប្រជាជន​នៅក្នុង​ពិភពលោក គឺ​លែង​អាច​ជ្រើសរើស​រវាង​អ្វី​ដែល​ល្អ​សម្រាប់​បរិស្ថាន និង​អ្វី​ដែល​ល្អ​សម្រាប់​សេដ្ឋកិច្ច​ទៀតហើយ។ សម្រាប់​លោក គេត្រូវ​ជ្រើសរើស​យក​ទាំងពីរ ជាពិសេស នៅពេល​គេ​ត្រូវការ​រក​ទុន​បម្រុង ដើម្បី ធានា​ការផ្គត់ផ្គង់​ថាមពល ដែល​មិនបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់។