rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី អឺរ៉ុប ស៊ីរី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ម៉ូស្គូ​អំពាវនាវ​បស្ចិមលោក​ឲ្យ​ " ជញ្ជឹង​គិត​អំពី​ផលវិបាក “ នៃ​ការ​គម្រាម​វាយប្រហារ​ទៅ​លើ​ស៊ីរី​

media
ប្រធានាធិបតីរុស្ស៊ី Vladimir Putin (ស្តាំ) និងប្រធានាធិបតីស៊ីរី Bashar al-Assad ទស្សនកិច្ច​នៅ​ Hmeymim មូលដ្ឋានអាកាសចរណ៍​ក្នុងខេត្ត​ Latakia នៅស៊ីរី ថ្ងៃទី​១១​ធ្នូ​​២០១៧​​ Sputnik/Mikhail Klimentyev/ via REUTERS

​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ រុស្ស៊ីអំពាវនាវ​បស្ចិមលោក​ឲ្យ​ "ជញ្ជឹងគិតយ៉ាងមធ្យ័ត​អំពី​ផលវិបាក”​ នៃ​”ការគម្រាម” របស់​ពួក​គេ​វាយប្រហារ​ ទៅ​លើ​ស៊ីរី​ ដើម្បី​សងសឹក របប​ក្រុង​ដាម៉ាស​ ដែល​ត្រូវ​គេ​ចោទ​ថា បានប្រើអាវុធគីមី ​ប្រឆាំង​បណ្តាជន​ស៊ីវិល។ រុស្ស៊ី​អំពាវនាវ​នេះ​ គឺ​ទាំង​អះអាង​ថា​ម៉ូស្គូ​ មិន​ប្រាថ្នា​ឃើញ​ ស្ថាន​ការណ៍​តានតឹង​ ជុំវិញ​ស៊ីរី ​កាន់តែ​ធ្ងន់ធ្ង​រ​ ឡើយ។​


ថ្លែង​ក្នុងសន្និសីទសារព័តិ៍មាន ថ្ងៃព្រហស្បត៏ ១២ មេសា អ្នកនាំពាក្យផ្លូវការ នៃ​ក្រសួង​ការបរទេស រុស្ស៊ី លោកស្រី Maria Zakharova លើកឡើងជាអាទ៏ ៖ យើងសូមអំពាវនាវគ្រប់តែសមាជិក នៃសហគមន៍ អន្តរជាតិ ជញ្ជឹងគិតឲ្យបាន​មធ្យ័ត​មែនទែន​ អំពីផលវិបាកដែលអាចកើតមាន បណ្តាលមកពី ការចោទ ប្រកាន់ ការគម្រាម និង សកម្មភាពគ្រោងធ្វើបែបនេះ ទល់នឹង រដ្ឋាភិបាលស៊ីរី ។ លោកស្រី បន្ថែមថា  គ្មាន នរណា​បានបំពាក់ទៅលើ ពួកអ្នកដឹកនាំបស្ចិមលោក នូរសិទ្ធិឲ្យដើរតួ ជាមេអាង​យ៉ាង​លើ​ពិភពលោក ដោយ​ក្នុងពេលជាមួយគ្នា ជា អ្នកធ្វើអង្កេតផង ជារដ្ឋអាជ្ញាផង ជា​ចៅក្រម​ផង និង ជាពេជ្ឈឃាតផង។ អ្នកការទូតរុស្ស៊ី គូសបញ្ជាក់តមកទៀត ៖ គោលជំហរម៉ូស្គូ គឺ ច្បាស់​ក្រឡែត និងជាក់លាក់ ក្នុងន័យថា យើងមិនចង់ ឲ្យ​ស្ថានការណ៍​​ស្រុតចុះធ្ងន់ធ្ងរ ទៅទៀតឡើយ។

លោកស្រីតំណាង​ឲ្យការ​ទូតរុស្ស៊ី បានសំដែងសេចក្តីសង្ឃឹមថា នៅតាម​រដ្ឋធានី​ប្រទេស​ខាង​លិច គេ” ពិតជា ប្រកបដោយ គតិបណ្ឌិតគ្រប់គ្រាន់ សម្រាប់វិលត្រឡប់ ទៅ​ស្ថិតនៅ​ក្នុង​ក្របខ័ណ្ឌច្បាប់ ហើយដោះស្រាយ ដោយរួមគ្នាបញ្ហាដែលមាន ដូចដែល​ប្រមើល​ដោយ​ធម្មនុញ្ញ អង្គការសហប្រជាជាតិ។ អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ី សង្កត់​ធ្ងន់​ថា ៖ ម៉ូស្គូ​មិនប្រាថ្នាឃើញ ស្ថានការណ៍កាន់តែកើនកំដៅឡើយ ប៉ុន្តែ ម៉ូស្គូ ក៏ មិនអាច​ទ្រាំទ្រ​ បានឡើយ នឹង ពាក្យចោទប្រកាន់ដែលធាតុពិតរបស់វា គឺជា សំដី​កុហក​សុទ្ធសាធ។

បស្ចិមលោក នាំមុខដោយ សរអា បានកំញើញវាយប្រហារ ទៅលើរបបក្រុងដាម៉ាស ក្នុង​ប៉ុន្មាន​ម៉ោង ឫ ប៉ុន្មានថ្ងៃចំពោះមុខ ដើម្បីសងសឹករបបនេះ ដែលត្រូវពួកគេចោទ ថា បាន​ប្រើអាវុធគិមី កាលពីដើមខែ មេសា ទៅលើបណ្តាជនស៊ីវិល នៃក្រុង Douma កាន់​កាប់​​ដោយពួកឧទ្ទាម។

រុស្ស៊ី ពីចំណែកខ្លួន បានបរិហារការចោទប្រកាន់នេះ ដែលត្រូវ​បស្ចិមលោក​ប្រឌិត​ជា​”លេស” សម្រាប់ វាត ប្រតិបត្តិការយោធាទល់នឹង របបក្រុងដាម៉ាស ទាំងព្រមានថា រុស្ស៊ី​នឹង​​បាញ់កំទេចរាល់តែមីស៊ីលណា ដែល វាយប្រហារទៅលើស៊ីរី ជាសម្ព័ន្ធមិត្តខ្លួន។

របបលោកប្រធានាធិបតីស៊ីរី  បាស្ហារ អាល់ អាសាដ រួមជាមួយបណ្តាសម្ព័ន្ធមិត្ត រុស្ស៊ី និង ​អ៊ីរ៉ង់ បាន បដិសេធដាច់អហង្ការ ការប្រើដោយស៊ីរី នូវអាវុគីមីស្អីណាក្នុងក្រុង Douma នោះ ប៉ុន្តែ សរអា នៅតែ អះអាង ថា របបលោកអាសាដ បានប្រើអាវុធ​បែប​នេះ​មែន ម៉្លោះហើយបានជា ក្រុងវ៉ាស៊ីនតោន នៅតែ គម្រាម វាយសងសឹករបបនេះ ៕