rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រុមស៊ើបអង្កេត​​របស់​​អង្គការ​​ហាមឃាត់​អាវុធគីមី(OIAC)​ ធ្វើ​​ដំណើរ​ទៅ​​​ឌូម៉ា​ប្រទេសស៊ីរី​​

media
ក្រុម​អធិការ​​នៃ​អង្គការ​​ OIAC ​​នៅ​​ក្រុង​​ Salisbury ​ក្នុង​ប្រទេស​​អង់គ្លេស​ ​នៅ​លើ​ទីកន្លែងវាយប្រហារ​ដាយសារធាតុពុល​ប្រឆាំង​អតី​ត​ភ្នាក់ងារ​សម្ងាត់​ លោក Sergueï Skripal ​និង​កូនស្រីរបស់​គាត់​ REUTERS/Peter Nicholls

ក្រុម​អ្នកជំនាញ​ពីរ​ក្រុម​នៃ​អង្គការ​ហាមឃាត់​អាវុធ​គីមី (OIAC) ធ្វើដំណើរ​​ទៅ​ដល់​ប្រទេស​ស៊ីរី​នៅ​ថ្ងៃ​សៅរ៍​​ទី​១៤​​​មេសា​ស្អែក​នេះ ដើម្បី​​ស៊ើបអង្កេត​​នៅ​លើ​ហេតុការណ៍​នានា​ដែល​បាន​កើត​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​មេសា​មុន​​នៅ​ក្រុង​ Douma ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ស៊ីរី។​​ នៅ​ទីនោះហើយ​​ដែល​​​លោកខាងលិច​​ បាន​ចោទ​ថា ​​គឺរបបដឹកនាំ​ស៊ីរីនេះឯងជា​​អ្នក​​វាយប្រហារ​​​អាវុធ​គីមី។ ​ក្រុម​អ្នកស៊ើបអង្កេត បានទទួល​​ការយល់ព្រមហើយ​ដែរពីសំណាក់​អាជ្ញាធរស៊ីរី​នៅ​ក្នុង​ការ​​​​​ងារស៊ើ​បអង្កេតរបស់ខ្លួន។


តើនៅ​ក្រុង​ Ghouta ​ខាង​កើត​ មានហេតុការណ៍​​អ្វី​កើត​ឡើង​កាលពី​ថ្ងៃ​ទី​៧​មេសា​មុន? ​​តើ ​ក្រុង Douma កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ស៊ីរី  ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​ដោយអាវុធគីមីមែន​​ឬ​ ?។ ហើយ​បើ​ពិតមែន​ ​តើ​របប​របប​ដឹកនាំ​នៅ​ទីក្រុង​ដាម៉ាស ជា​អ្នក​ទទួល​ខុសត្រូវ​ឬ​ ?

​​សំណួរ​ទាំង​អស់​នេះ​ហើយ ដែល​ក្រុម​អ្នក​ជំនាញ​នៃ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី (OIAC) ​​អង្គការ​ឯករាជ្យ​មួយ​មានដែល​មាន​​ទីស្នាក់ការ​នៅ​ទីក្រុង La Haye ​ប្រទេស​ហូឡង់ នៅត្រូវ​​ឆ្លើយ​បំភ្លឺ ។​

អង្គការ​(OIAC) ​នេះ​ ​កាលពី​ខែ​កញ្ញា​ឆ្នាំ ២០១៧ នៅ​​ឱកាស​បេសកកម្ម​ស៊ើបអង្គេត​មួយ​របស់ខ្លួន​នៅ​ Cheikhoun តំបន់​ភាគ​ខាង​ជើង​ស៊ីរី ធ្លាប់​​បាន​​អះអាង​បញ្ជាក់​ពី​ការ​ប្រើប្រាស់​ អាវុធ​គីមី ​​Sarin ដែល​ជា​សារធាតុ​ដ៏​កាចសាហាវ​បំផុត​សម្រាប់​សម្លាប់​មនុស្ស​។ ការវាយប្រហារ​នៅ​កាលនោះ បាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន ៨៧​នាក់ ​ដែល​ក្នុង​ចំណោម​នោះ​ ភាគ​ច្រើន ​​ជា​ប្រជាជន​ស៊ីវីល​ស៊ីរី។ ​ឧស្ម័ន​សារាំង​នេះ ត្រូវ​បាន​គេ​ប្រើ​ជា​ថ្មី​ម្តង​ទៀត ​កាលពី​ខែ​សីហា​ឆ្នាំ ២០១៣ នៅ​ឱកាស​​ការ​វាយប្រហារ​មួយ ប្រឆាំង​ទៅ​លើ​ក្រុង Ghouta ។ ការ​ស៊ើប​អង្កេតរបស់ ​អ.ស.ប ​​ជំនាន់​នោះ ពុំ​មាន​​តួនាទី​រក​មុខ​ជន​​​ជាប់​ចោទ​នៅ​ក្នុង​ការ​វាយប្រហារ​សារាំង​នោះទេ ​​ពីព្រោះ​អាណត្តិ​របស់​អសប ​ពុំមាន​បំណង​​បង្កើត​​អោយមាន​ការ​ទទួលខុសត្រូវណា​មួយ​ដែរ។​

ក៏ប៉ុន្តែ​ក្រុម​អ្នកជំនាញ​របស់​​អង្គការ​ហាមឃាត់​អាវុធ​គីមី (OIAC ​ដែល​​ធ្វើ​អន្តរាគម​នៅ​ស៊ីរី ​​​ដើម្បី​​តាម​ដានមើល​​​​លើ​ការ​​គោរព​កិច្ច​សន្យា​នានា​​នៅ​ក្នុង​ការ​កំទេច​បំផ្លាញ​ចោល​អោយអស់​​​រាល់​ឃ្លាំង​ស្តុក ​សារធាតុ​គីមី​ មានកាតព្វកិច្ច នៅ​​​ក្នុងការកំណត់​អត្តសញ្ញាណ​របស់ ជន ​ឬ  ​​​អង្គភាព ​​ឬ ​ក្រុម​ ​ឬ ​ក៏ រដ្ឋាភិបាល​ណាមួយ​ដែល បាន​ប្រព្រឹត្ត ឬ ចាត់ចែង​រៀបចំ​ ឬ​ក៏​ឧត្ថម្ភ ​នៅ​ក្នុង​ការប្រើប្រាស់​អាវុធគីមី ​រួមទាំង​សាធាតុ ​Chlore ​ផងដែរ។​​

នៅ​​ក្នុងពេលរង់ចាំ​សេចក្តីសន្និដ្ឋាន​របស់​បេសកកម្មនេះ  អង្គការ​​ហាម​ឃាត់​អាវុធ​គីមី ​(OIAC) គ្រោងនឹង​ធ្វើការរួមប្រជុំមួយនៅ​ថ្ងៃ​ចន្ទទី១៦មេសាខាងមុខ ដើម្បីជជែក​ពិភាក្សា​គ្នា​​ ​នៅលើបញ្ហា ការវាយប្រហារនៅ​ឌូម៉ាកាលពីថ្ងៃសៅរ៍ទី​៧​មេសាមុន​ដែល​​គេសង្ស័យ​ជា​​ការវាយប្រហារ​អាវុធគីមីនិង​​បានសម្លាប់​ជីវិត​មនុស្សចំនួន ៤០ នាក់​៕​​​​​​