rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ចរន្ត​ទឹកសមុទ្ទ​ចុះ​ខ្សោយ ដោយ​ការប្រែប្រួល​អាកាសធាតុ

ដោយ អៀង សុខម៉ិញ

រដ្ឋាភិបាល​នូវែលសេឡង់​ប្រកាស​បញ្ឈប់​រាល់​ការ​ផ្តល់​អាជ្ញាប័ណ្ណ​​សម្រាប់​រុករក និង​ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​ក្រោម​បាតសមុទ្រ​របស់​ខ្លួន ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ ក្នុង​ពេល​ជាមួយគ្នា​ អ្នក​វិទ្យាសាស្រ្ត​ទើប​នឹង​បាន​ចេញផ្សាយ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​ដែល​បង្ហាញ​ថា ការឡើងកម្តៅ​នៃ​ភពផែនដី​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​ចរន្ត​ទឹកសមុទ្រ​ក្នុង​មហាសមុទ្រ​អាត្លង់ទិក ដែល​ជា​កត្តា​ដ៏​ចម្បងបំផុត​មួយ ក្នុងការ​រក្សា​ស្ថិរភាព​នៃ​អាកាសធាតុ​នៅទូទាំង​ពិភពលោក។

ឧស្សាហកម្ម​ប្រេង​និង​ឧស្ម័ន​របស់​នូវែលសេឡង់ ជា​តំណាង​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​ប្រទេស ដោយ​បាន​ប្រមូល​ចំណូល​បាន​ប្រមាណជាង​​១៤០០​លាន​​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំៗ ក្នុ​ងនោះ​ជា​ងពាក់​កណ្តាល​​ជា​ចំណូល​បាន​មក​ពី​នាំ​ចេញ​ថាមពល​ប្រេង​និង​ឧស្ម័ន។ វិស័យ​នេះ ផ្តល់​ការងារ​ដល់​ពលរដ្ឋ​​ចំនួន ១១០០០​នាក់។ ប៉ុន្តែ​ នូវែល​សេឡង់ នឹង​មិន​ផ្តល់​អាជ្ញាបណ្ណ​រុករក​និង​ធ្វើ​អាជីវកម្ម​ប្រេង​និង​ឧស្ម័ន​ក្នុង​បាត​សមុទ្ទ​​ថ្មីទៀតទេ ព្រោះ​រដ្ឋាភិបាល ចង់​​ធ្វើ​ឱ្យមាន​លំនឹង​សេដ្ឋកិច្ច​និង​បរិស្ថាន ដោយ​ការពារ​វិស័យ​ដែល​មាន​ស្រេចផង និង​ការពារ​បរិស្ថាន សម្រាប់​ក្មេង​ជំនាន់​ក្រោយ។ សម្រាប់​លោកស្រី​នាយក​រដ្ឋមន្ត្រី​ ការសម្រេចចិត្ត​នៅ​​ថ្ងៃ​នេះ ជា​ការ​បើក​ផ្លូវ​ និង​ផ្តល់​ពេលវេលា​​​​ច្រើន​ឱ្យ​នូវែលសេឡង់ ចាប់​ងាក​ទៅ​រក​ថាមពល​មិន​ចេះ​រីង​ស្ងួត​វិញ ព្រោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួលអាកាសធាតុ​កាន់​តែ​បន្ទាន់​ហើយ។

ការប្រែប្រួល​អាកាសធាតុ​ ប៉ះពាល់​ដល់​ចរន្ត​ទឹ​កសមុទ្ទ

អ្នក​វិទ្យាសាស្ត្រទើប​​បាន​ចេញ​ផ្សាយ​លទ្ធផល​នៃ​កា​រស្រាវជ្រាវមួយ​ ថា​ចរន្ត​ទឹក​សមុទ្ទក្នុង​មហា​សមុទ្ទ​អាត្លង់ទិក​ ដែល​មាន​តួនាទី​ដ៏​ចម្បង​ក្នុង​ការ​រក្សា​ស្ថិរភាព​សីតុណ្ហភាព​ពិភពលោក កំពុង​ធ្លាក់​ខ្សោយ​ខ្លាំងណាស់ ដោយ​សារ​តែ​ការ​ប្រែប្រួលអាកាសធាតុ។ ​ជា​ការ​​ចុះ​ខ្សោយ​ខ្លាំង ពុំ​ធ្លាប់​ឃើញ​មានទេ គិត​ចាប់​តាំង​ពី​១៦០០​ឆ្នាំ​មក។

មាន​ការ​​សិក្សា​ថ្មី​ពីរ​ ទើប​បញ្ជាក់​បង្ហាញ​ថាពិត​នូវ​សម្មតិកម្មដែល​ជា​មន្ទិល​តាំង​ពី​យូរ​មក​​​ជុំ​វិញ​ការ​ចុះ​ខ្សោយ​នៃ​ចរន្ត​ទឹក​សមុទ្ទ​ក្នុង​មហាសមុទ្ទ​អាត្លង់​ទិក។ ការ​សិក្សា​ទី​មួយ​ អ្នក​វិទ្យាសាស្ត្រ​សិក្សា​មើល​គ្រាប់​ខ្សាច់​ដែរហូរ​មក​តាម​ខ្សែ​ទឹក។ បើ​ជា​គ្រាប់​ខ្សាច់​ធំ មាន​ន័យ​ថា​ចរន្ត​ទឹក​ខ្លាំង។ ជា​លទ្ធផល​ចរន្ត​ទឹក​មាន​លក្ខណៈ​ថេរ នៅរវាង​ពី​ឆ្នាំ ៤០០ ដល់​ឆ្នាំ​១៨៥០ និង​ចាប់​ផ្តើម​ចុះ​ខ្សោយ​ នៅ​ពេល​ផ្តើម​សករាជ​ឧស្សាហកម្ម។ ការ​សិក្សាទីពី​រ ផ្តោត​ទៅលើ​សីតុណ្ហភាព​ផ្ទៃទឹកសមុទ្ទ និង​បាន​វិភាគ​ឃើញ​ថា ចរន្ត​ទឹក​បាន​ចុះ​ខ្សោយ​កម្លាំង​១៥% ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុងក្រោយ​នេះ​ ហើយទំនង​ជា​ដោយ​សារការប្រែប្រួល​អាកាស​ធាតុ​ដែល​ជា​​ស្នាដៃ​មនុស្ស​។

តាមការពិត​ទឹក​សមុទ្ទ​ក៏​ហូរដែរ និង​មាន​​ចរន្ត​ជាប់​ជាប្រចាំ។ នៅ​ក្នុង​មហាសមុទ្ទ​អាត្លង់ទិក​នេះដោយ​ជាក់ស្តែង មាន​​ចរន្តទឹក​​ហូរ​ជាប់ នាំ​ចរន្ត​ទឹក​ក្តៅចេញ​​ពី​តំបន់​ត្រូពិក​ទៅ​ ភាគ​ខាងជើងមហា​សមុទ្ទ​អាត្លង់ទិក ឬ​ហៅ​ថា​ខ្សែទឹក​Gulf Stream។ ​ចរន្ត​ទឹក​ក្តៅ​នេះ នឹង​ចាប់​ត្រជាក់ នៅ​ពេល​​ដល់​ភាគ​ខាង​ជើង និង​ឡើង​ខាប់​ ធ្ងន់​ រួច​ក៏ហូរ​ មកចុះ​ត្រលប់​មក​ភាគខាង​ត្បូង​វិញ ក្រោម​ទឹក​ក្តៅ។ ជា​ចរន្ត​វិល​ទៅ​វិល​មក​ ប៉ុន្តែ​ពេល​នេះ​ចរន្ត​ទឹក​ត្រូវ​ចុះ​ខ្សោយ ដោយ​សារតែ​មាន​កា​ររំខាន ពី​ទឹក​សាប​រលាយ​ពី​ផ្ទាំង​ទឹក​កក​នៅ​តំបន់​ប៉ូល។ ទឹកកក​រលាយ​ ក្លាយ​ជា​ទឹក​សាប​ ហើយ​ទឹក​សាប​មិន​សូវ​ខាប់​ដូច​ទឹក​ប្រៃ ទឹក​សមុទ្ទ​ទេ (​​ក្នុង​មហាសមុទ្ទ​អាត្លង់ទិក​ខាង​ជើង)។ នៅ​ពេល​ទឹក​សាប​នេះ​បាន​ហូរ​ចូល​មក​លាយ​នឹង​ទឹក​ប្រៃ​ដែល​ត្រូវ​ហូរ​ត្រលប់​មក​ភាគ​ខាងត្បូង​វិញ​ ល្បាយ​ទឹក​លែង​សូវ​ខាប់​ ទើប​ត្រូវ​ហូរ​យឺត។ ​ចរន្តទឹក​​ក៏​ចាប់​ចុះ​ខ្សោយ។

ផលវិបាក​នៃ​ចរន្ត​ទឹក​សមុទ្ទ​ចុះ​ខ្សោយ

ការ​សិក្សា​មិន​បាន​បញ្ជាក់​ថា​ថាតើ​ប្រព័ន្ធ​ចរន្ត​ទឹក​សមុទ្ទ​​នឹង​បន្ត​ចុះ​ខ្សោយខ្លាំង​​​ទៀត​​ កំរិត​ណា​ទេ។ ប៉ុន្តែ​ប្រសិន​បើ​ចរន្ត​បន្ត​ចុះ​ខ្សោយ​មែន​ នោះ​លក្ខខណ្ឌ​អាកាសធាតុ​តាំង​ពី​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​រហូត​​ដល់​អាហ្វ្រិក​ផង នឹង​រងផល​ប៉ះពាល់​ខ្លាំង ដូច​ជា​មាន​ព្យុះ​ភ្លៀង​នៅ​រដូវ​ធ្លាក់​ទឹក​កក នៅ​អឺរ៉ុប ព្យុះ​ត្រូពិក​នឹង​រំកិល​នៅភាគ​ខាងត្បូង​នៃ​ភពផែនដី ... កម្ពស់​ទឹក​សមុទ្ទអាត្លង់ទិក​នឹង​អាច​ឡើង​លឿន​ជាង​ការ​គិត ជាពិសេស​នៅ​ខាង​ឆ្នេរ​ខាង​កើត​របស់​សហរដ្ឋ​អាមេរិក។

ចរន្ត​ទឹក​សមុទ្ទ​ មាន​តួនាទី​សំខាន់​ ក្នុង​ចែក​ចាយ​​​សារធាតុ​ចិញ្ចឹម​ ខ្យល់​អ៊ុកស៊ីសែន កំអែល​ផ្កាថ្ម ឬ​ត្រី ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត។ លំហូរ​ទឹក​ បាន​ធ្វើ​​សមុទ្ទ​អាច​ស្រូប​យក​ និងស្តុក​ឧស្ម័ន​កាបូនិក​ ប៉ុន្តែ​នៅពេល​ចរន្ត​ចុះ​ខ្សោយ តំបន់​ខ្លះ​នឹង​មាន​ទឹក​មិន​សូវ​សម្បូរ​អ៊ុកស៊ីសែន ត្រី​ក៏​លែង​សូវ​សម្បូរ ការ​នេសាទ​ត្រូវ​ប្តូរ​ទីតាំង ទៅ​រក​កន្លែង​មាន​ទឹក​ជ្រៅ​ មាន​ខ្សែ​ទឹក​ហូរ …

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​វិទ្យាសាស្ត្រ ភាព​កំខ្សោយ​នៃ​ចរន្ត​ទឹក​សមុទ្ទ​​ អាច​នឹង​ជួយ​ឱ្យ​មាន​ការ​ធ្លាក់​ចុះ ឬ​កើន​ឡើង​សីតុណ្ហភាព​ទឹក​ជា​ច្រើន​អង្សារ ដែល​ការ​នេះ បាន​ធ្វើ​ពូជ​ត្រី និង​សត្វ​ក្នុង​ទឹក​មួយចំនួន ព្រមទាំង​សត្វ​ស្លាប និង​ប៉ាឡែន រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។ ហើយ​បើ​ចរន្ត​ចុះខ្សោយ​ខ្លាំង​មែន​ទែន​ជាកំហុក​នោះ នោះ​សមត្ថភាព​ស្រូប​ឧស្ម័ន​កាបូនិក​​របស់​សមុទ្ទ​នឹង​ថយ​ចុះ​ខ្លាំង ដូច្នេះ​បើ​​ឧស្ម័ន​កាបូកនិកសល់​​​ច្រើន​ក្នុង​បរិយាកាស ភព​ផែនដី​នឹង​ឡើងកម្តៅ​កាន់​តែ​លឿន។

ចរន្ត​ទឹកខ្សោយ​​មាន​ចំណែក​សំខាន់​ណាស់​ក្នុង​ប្រែប្រួល​អាកាស​ធាតុ​ដែល​មិន​គួរ​មើល​ស្រាល​ទេ៕

មន្រ្តីអាមេរិក៖ អាមេរិក​នៅតែ​បន្តគាំទ្រ​សម្ព័ន្ធអារ៉ាប់ ដែល​អន្តរាគមន៍​យោធា​នៅយេម៉ែន

បារាំង៖ សមត្ថកិច្ច​​ប្រុង​ជើង ​ប្រឈមនឹង​បាតុកម្ម​លើកទី៣ របស់​​ចលនា​អាវកាក់​ពណ៌​លឿង

ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ប្រឆាំង​នឹង​Huawei ?

វិបត្តិអាវកាក់លឿង៖​រដ្ឋាភិបាល​បារម្ភ​ពី​អំពើហិង្សា​​កាន់​តែ​រីកធំ​ដែល​មិន​ពិបាកគ្រប់គ្រង

យេម៉ែន ភាគី​​ជម្លោះ​​លើវិថី​នៃ​ការចរចា​ស្វែង​រក​សន្តិភាព

បារាំង៖​ប្រឈម​នឹង​ចលនា « អាវកាក់លឿង » រដ្ឋាភិបាល​ថយ​ក្រោយ​មួយ​ជំហាន

ថវិកា​និង​ការកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល​ជាគន្លឹះ​ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​អាកាសធាតុ​

G20 ​ប្រជុំទាំង​​គ្មាន​​សង្ឃឹម ​ថា​​នឹង​​មា​ន​​សេចក្តី​​ប្រកាស​​រួម​​ចុង​ក្រោយ

ឥណ្ឌូណេស៊ី៖​ហេតុអ្វី​បាន​ជា​យន្តហោះ​ប៊ូអ៊ីង​របស់​ក្រុមហ៊ុន Lion Air ធ្លាក់​ក្នុង​សមុទ្រ?

ហេតុអ្វី​បានជា​ទីភ្នាក់ងារ​អវកាស​ណាសា បញ្ជូន​រ៉ូបូ​ទៅ​សិក្សា​ភពអង្គារ?

កងទ័ព​​រុស្ស៊ី​បាញ់រះ និងឃាត់ទុក​នាវាចម្បាំងអ៊ុយក្រែន នៅច្រកសមុទ្រ​អាហ្សូវ

បោះឆ្នោតឃុំសង្កាត់​តៃវ៉ាន់៖ បរាជ័យ​បាក់មុខ​​របស់​បក្ស​កាន់អំណាច​ដែលចង់​បាន​​ឯករាជ្យ​ពី​ចិន

បារាំង៖ ចលនា​ “អាវកាក់​ពណ៌​លឿង” ប្តេជ្ញា​បន្ត​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម៉ាក្រុង

របាយការណ៍​ទាមទារ​ឲ្យ​បារាំង​កែប្រែច្បាប់​ដើម្បី​ប្រគល់​វត្ថុបុរាណ​អាហ្វ្រិក​ដល់​ប្រទេស​ម្ចាស់ដើម

តើជនជាតិភាគតិច​​សង់ទីណែល​ ជា​ក្រុម​ដ៏​គ្រោះ​ថ្នាក់ជាងគេ​បំផុត នៅលើ​ពិភពលោក​ ​មែន​ឬ ?

ដូណាល់ត្រាំ​ប្រកាសថា​ទោះយ៉ាង​ណា អារ៉ាប៊ីសាអូឌីត​នៅតែ​ជា​សម្ព័ន្ធមិត្ត ដ៏​រឹងមាំ​របស់​អាមេរិក

តើ​នឹង​មាន​អ្វី​កើតឡើង​ បន្ទាប់ពី​នាយក​ក្រុមហ៊ុន​រថយន្ត​ដ៏ធំរបស់​បារាំង​ត្រូវ​ចាប់​ខ្លួន​នៅ​ជប៉ុន​?

ហុងកុង បើក​សវនាការ​ជម្រះ​ទោស​មេដឹកនាំ “បដិវត្ត​ឆ័ត្រ​លឿង”

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខ្នះខ្នែងរក្សារដ្ឋាភិបាលចម្រុះដែលអាចឈានដល់ការបែកបាក់

អាមេរិកនិងចិន ត្រដាង​ជម្លោះ​ប្រជែង​ឥទ្ធិពល​នៅ​វេទិកា APEC