rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

តើបុគ្គលិក​ក្រុមហ៊ុន​អយស្ម័យយាន​បារាំង​មាន​លក្ខន្តិកៈ​ការងារ​យ៉ាង​ដូចម្តេច ?

ដោយ អៀង សុខម៉ិញ

តាំង​ពី​ថ្ងៃទី ៣ មេសា ២០១៨ នេះ​ និង​រហូត​ដល់​ដំណាច់ខែ​មិថុនា ចរាចរណ៍​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ តាម​ផ្លូវ​ដែក មាន​ការ​រអាក់​រអួល​យ៉ាង​ខ្លាំង ព្រោះ​បុគ្គលិក​ក្រុមហ៊ុន​អយស្មយយាន​បារាំង ជាពិសេស​បុគ្គលិក​ជា​អ្នក​បើក​បរ​រថភ្លើង​ បាន​សម្រេច​នាំគ្នា​ធ្វើ​កូដកម្ម មិន​ធ្វើការ​ពីរ​ថ្ងៃ ជា​រៀង​រាល់​៥​ថ្ងៃ​ម្តង។ ជា​កូដកម្ម​ ​ប្រឆាំង​នឹង​កំណែទម្រង់​របស់​រដ្ឋាភិបាល ដែលគ្រោង​នឹង​លុប​ចោល​​លក្ខន្តិកៈ​ការងារ​​អយស្ម័យយាន​ សម្រាប់​បុគ្គលិក​ចូល​ថ្មី។ តើបុគ្គលិក​អយស្ម័យយាន មាន​លក្ខន្តិកៈការងារ​ យ៉ាង​ណា​ ?

បើ​តាម​គម្រោង​ធ្វើ​កំណែទម្រង់​ ស្នើ​ឡើង​​ដោយ​​រដ្ឋាភិបាល​ និង​ដែល​បាន​​បង្ហាញ​​ជា​សាធារណៈ​ កាលពី​ថ្ងៃទី ២៦ កុម្ភៈ ២០១៨ រដ្ឋាភិបាល​គ្រោង​នឹង​លុប​ចោល​ជាបណ្តើរៗ​លក្ខន្តិកៈ​របស់​បុគ្គលិក​អយស្ម័យយាន​ ចូល​ថ្មី ឱ្យ​មានឈ្មោះ​​ត្រឹម​តែ​បុគ្គលិក​​ក្រុមហ៊ុន​មួយ មិន​មែន​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​​​រដ្ឋ​ទៀត​ទេ។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​បើក​ចំហនិងដឹក​នាំតម្រង់​ទិស​​ក្រុមហ៊ុន​អយស្ម័យយាន​បារាំង​​បន្តិច​ម្តង ឱ្យ​ចូល​ក្នុង​គន្លង​នៃ​ការ​ប្រកួត​ប្រជែង។ ព្រោះ​រដ្ឋាភិបាល​មាន​គម្រោង​បើក​ឱ្យ​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​អឺរ៉ុប​ផ្សេង​ទៀត ចូល​មក​ប្រកួត​ប្រជែង​នៅក្នុង​ប្រទេស​បារាំង ចាប់​ពី​ឆ្នាំ ២០២៣​ទៅ។ មាន​ន័យ​ថា នេះ​ជា​វិធានការ​ដ៏​ចំបង ​មួយ ស្តី​អំពី​ជោគវាសនា​អនាគត​នៃ​វិស័យ​អយស្ម័យយាន​បារាំង។ ហើយ​នេះ​ក៏​ជា​ដើម​ហេតុ​ដែល​នាំ​មាន​បាតុកម្ម​ រយៈ​ពេល​វែង ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី ៣មេសាមក។

​កំណែទម្រង់លើលក្ខន្តិកៈ ​ គឺ​​ការ​បិទ​បញ្ចប់លក្ខន្តិកៈ​​ចំណាស់​ជិត​មួយ​សតវត្សរ៍​របស់​​ក្រុមហ៊ុន។ លក្ខន្តិកៈ​របស់​បុគ្គលិក​អយស្ម័យយាន​បារាំង​ដំបូង​គេ ត្រូវ​បាន​អនុម័ត ​កាលពី​ឆ្នាំ​១៩០៩ កំណត់​អំពី​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ប្រាក់​បៀរវត្សរ៍ អំពី​វិធាន​នៃ​ការ​ជ្រើសរើស​បុគ្គលិក​ថ្មី ​អំពីពេល​វេលា​ឈប់​សម្រាក​របស់​បុគ្គលិក ឬអំពី​ដំណើរ​ទៅ​មុខផ្នែក​វិជ្ជាជីវៈផ្លូវដែក។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មាន​បុគ្គលិក​ប្រមាណ​ជា ១៥​ម៉ឺន​​នាក់ ជាប់​ពាក់ព័ន្ធ​​នឹង​លក្ខន្តិកៈការងារ​ដ៏ចំណាស់​មួយ​នេះ ដែល​ជា​តំណាង​អត្ថប្រយោជន៍​ផង និង​ជា​ឧបសគ្គផង ​៖

គ្មានការ​បណ្តេញចេញ

តាំងពី​ដើម​មក​ ​លក្ខន្តិកៈការងារ​នេះ​ បាន​​ការពារ​​​​ភ្នាក់ងារ​ក្រុមហ៊ុន​អយស្ម័យយានមិន​ឱ្យ​មានការ​បណ្តេញ​ចេញ​ ក្រោមហេតុផល​សេដ្ឋកិច្ច​ទេ លើក​លែង​តែ​បុគ្គលិក​មាន​កំហុស​ធ្ងន់​ខ្លាំង​មែន​ទែន ! ប្រាក់​ខែនឹង ឡើង​​ទៅ​តាម​តែអតីតភាព​ការងារ មាន​ពេលវេលា​សម្រាក​ប្រចាំ​ឆ្នាំ និង​មាន​របប​ពិសេស​ផ្នែក​ធានារ៉ាប់រង​សុខភាព និង​នៅ​ពេល​ចូលនិវត្តន៍។ ​

ដើម្បី​ទទួល​បាន​នូវ​សិទ្ធិនេះ បុគ្គលិក​ម្នាក់​ត្រូវ​ឆ្លង​កាត់រយៈ​ពេលធ្វើការងារ​សាកល្បង​យូរ​ ដែល​អាច​មាន​រយៈ​ពេល​រហូត​ដល់​២ឆ្នាំ កន្លះ។ ដើម្បី​អាច​ក្លាយ​ជា​បុគ្គលិក​អយស្ម័យយានបារាំង ត្រូវ​មាន​សញ្ជាតិ​បារាំង ឬ​ជាពលរដ្ឋ​ក្នុង​អឺរ៉ុប មានអាយុ​ក្រោម​៣០​ឆ្នាំ បើ​លើស​ពី​នេះ​ក្រុមហ៊ុនអាច​ជ្រើសរើស​ឱ្យ​ចូល​ធ្វើការ​ដែរ តែ​​ ​ក្នុង​កិច្ចសន្យា​ដូច​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ធម្មតា។

ទទួល​អត្ថប្រយោជន៍ស្ទើរ​ជា​ ឯកសិទ្ធិ

ប៉ុន្តែ​គ្រប់​ភ្នាក់ងារ​ក្រុមហ៊ុន ជា​បុគ្គលិក​ពេញ​សិទ្ធិក្នុង​លក្ខន្តិកៈ ឬ​ជា​បុគ្គលិក​ក្រោម​កិច្ចសន្យា​ ព្រម​ទាំង​បុគ្គលិក​ចូលនិវត្តន៍​ទៅហើយ សុទ្ធ​តែ​មិន​សិទ្ធិ​ធ្វើ​ជិះរថភ្លើង​ដោយ​ឥត​គិត​ថ្លៃ ឬ​ក្នុង​តម្លៃ​ពិសេស សម្រាប់​ខ្លួន​ផ្ទាល់​និង​ក្រុមគ្រួសារ។ ឧទាហរណ៍ ម្តាយ​ក្មេក​អ្នក​បើក​​រថភ្លើង មាន​សិទ្ធិ​ទិញ​សំបុត្រ​ធ្វើ​ដំណើរ​ឱ្យ​គិត​ថ្លៃ​បួន​ដង​ក្នុង​មួយ​ឆ្នាំ ដែល​កំណែទម្រង់​មាន​គម្រោង​លុប​ចោល​ទេ។ អត្ថប្រយោជន៍​មួយ​ទៀត គឺ​បុគ្គលិក​ក្រុមហ៊ុន​ផ្លូវដែក​ អាច​រក​ផ្ទះ​ស្នាក់​នៅ​បាន​យ៉ាង​ស្រួល និង​ក្នុង​តម្លៃ​ទាប​។ ការ​ទទួល​អត្ថប្រយោជន៍​ដ៏​ច្រើន រហូត​ ជាប់​ឈ្មោះ​ថា ជា​ក្រុម​ឯកសិទ្ធិ។ ប៉ុន្តែ​ប្រាក់​ឧបត្ថម្ភបន្ថែម​ទាក់ទង​នឹង​ភាព​យាប់យឺន​រក​ផ្សែង​ធ្យូង (រថភ្លើង​ដោយ​ធ្យូងថ្ម កាលសម័យ​មុន) ត្រូវ​បាន​លុប​បំបាត់​តាំង​ពី​ឆ្នាំ​១៩៧៤មក។

វិសមភាព​ប្រាក់បៀរវត្សរ៍​

ចំណែក​ពេល​វេលា​សម្រាក​ប្រចាំ​ឆ្នាំវិញ បន្ថែម​ពី​លើ​៥​សប្តាហ៍​មួយ​ឆ្នាំ​ស្រប​តាម​ច្បាប់​ជាតិ បុគ្គលិក​អយស្ម័យយាន​ និង​១០​ថ្ងៃ​សម្រាប់​ថ្ងៃ​បុណ្យ ពួកគេ​មាន​ថ្ងៃ​ឈប់​សម្រាក​បន្ថែម ប្រែប្រួល​ទៅ​តាម​តួនាទី​ ប្រមាណ​ពី​២២​ទៅ​២៨​ថ្ងៃ​បន្ថែម​ទៀត​ ដើម្បី​សង​នូវ​កាតព្វកិច្ច​ធ្វើការ​ពេល​យប់ និង​ពេល​ថ្ងៃ​សៅរ៍​អាទិត្យ។

ភ្នាក់ងារ​អយស្មយយាន មាន​ឯកសិទ្ធិខ្លាំង​តែ​ប្រាក់​ខែ​ទាប និង​មាន​​​​គម្លាតដ៏ខ្លាំង​ណាស់ រវាង​ពី​តួនាទី​មួយ​តួនាទី​មួយ។ ជាទូទៅ​ ​បុគ្គលិក​អយស្ម័យយាន ទទួល​បាន​ប្រាក់ខែ ជាមធ្យម​ ២៣០០អឺរ៉ូ ស្ទើរ​តែ​ទាប​ជាង​ប្រាក់​ខែ​ជា​មធ្យម​របស់​បុគ្កលិក​បារាំង​ទូទៅ និង​ក្នុង​ក្រុមហ៊ុន​ឯកជន​ផង។ តែមន្ត្រី​ជាន់​ខ្ពស់​របស់ក្រុមហ៊ុន​​អាច​ឡើង​ដល់​ជិត​៧​អឺរ៉ូ។ ៦០%​នៃ​បុគ្គលិក​បើកបរ​រថភ្លើង មាន​ប្រាក់ខែ​ក្រោម​ ២៣០០អឺរ៉ូ។

របប​ចូល​និវត្តន៍

អាជីពក្នុង​វិស័យ​ផ្លូវ​ដែក បាន​បើក​សិទ្ធិ​ឱ្យ​​​បុគ្គលិកអយស្ម័យយាន មាន​របប​ចូល​និវត្តន៍​ពិសេស ដែល​លោក​ប្រធានាធិបតី​ម៉ាក្រុង ចង់​លុប​បំបាត់​ចោល តាម​រយៈ​កំណែទម្រង់​នេះ ឱ្យ​មក​ត្រឹម​របប​ចូល​និវត្តន៍​សកលទូទៅ​វិញ។ ច្បាប់​​ចូល​និវត្តន៍បារាំង​សម្រាប់​ពលរដ្ឋ​ទូទៅ​កំណត់​ត្រឹម​​អាយុ​៦២​ឆ្នាំ ឯ​ភ្នាក់ងារ​អយស្ម័យយាន តាម​លក្ខន្តិកៈ​ចាស់ អាច​ចូល​និវត្តន៍​បាន​ នៅ​អាយុ​​៥២-៥៧ ឆ្នាំ​ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដល់​ទៅ ៧៥%​នៃ​ប្រាក់​ខែ​៦​ខែ​ចុងក្រោយ ទល់​នឹង​២៥​ឆ្នាំ​បើ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​។ របប​ចូល​និវត្តន៍​ពិសេស​នេះ បាន​កែប្រែ និង​ធ្វើ​កំណែទម្រង់ហើយ កាលពី​ឆ្នាំ​២០០៨ បង្ខិត​ឱ្យ​ជិត​ដូច​របបចូល​និវត្តន៍​ទូទៅ ប៉ុន្តែ​នៅ​តែ​មាន​លក្ខណៈ​អំណោយ​ផលខ្លាំង​ជាង​គេ​ដដែល៕

តុល្យាការ​ខ្លះ​នៃ World Cup 2018 ដែល​នឹង​ចប់​សព្វគ្រប់​នៅថ្ងៃ ១៥ កក្កដា

ឥណ្ឌា៖ យក្សសេដ្ឋកិច្ចដែលទើបងើបពីដេក តែនៅផុយស្រួយ

នៅពេល​ដែល​ចិន​ចាប់អារម្មណ៍​តំបន់​ដើមបូព៌ា

វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍ នឹងមាន​​រូបរាង​នៅពេល​ឆាប់ៗខាងមុខ?

ណាជីព រ៉ាហ្សាក់៖ ​ពីនាយករដ្ឋមន្រ្តី​ ក្លាយ​ជា​ជនជាប់ចោទពុក​រលួយ​

តើ​សហភាពអាហ្រ្វិក​អាចរស់​ដោយ​ទីពឹង​ខ្លួនឯង​ជាង​ទីពឹង​លើ​ជំនួយបរទេស​បាន​ដែរ​ឬ​ទេ?

អត្រា​​កំណើន​​អត្តឃាត​​នៅ​​សហរដ្ឋ​អាមេរិក​​កាន់​តែ​​ព្រួយ​បារម្​ភ​

ការ​ប្រកួត World Cup-2018 នៅ​រុស្ស៊ី​ដែល​ឈាន​ដល់​ពាក់កណ្តាល​ទី​ហើយ ក៏​ល្អក់​ដោយ​ឧប្បត្តិហេតុ​ខ្លះៗ

បារាំង​រៀបចំ​សន្និសីទ​ស្តីពី​វិបត្តិ​មនុស្សធម៌​នៅ​យេម៉ែន តែ​ត្រូវ​បាន​ក្រុម​អង្គការ​​ក្រៅរដ្ឋាភិបាល​ស្តី​បន្ទោស

បរិបទ​​តានតឹង​នៃ​​ទស្សនកិច្ច​​​​រដ្ឋមន្ត្រី​​ការពារជាតិ​​អាមេរិក​លើកទី១​ ​​ក្នុង​​ទឹកដី​​ចិន​

អាវុធគីមី៖​ហេតុអ្វី​បាន​ជា​ពិភពលោក​ត្រូវ​ពង្រឹង​អំណាច​របស់​អង្គការ​ដើម្បី​ហាម​ឃាត់​អាវុធគីមី?

តើ​កង​យោធា​អវកាស​អាមេរិក​អាច​នឹង​លេច​ចេញ​រូបរាង​ដែរ​ឬទេ?

ការ​​ប្រកួត​ World Cup - 2018 ​នៅ​រុស្ស៊ី​បន្ត​ទៅ​៨ថ្ងៃ​ហើយទាំង​ហែរហម​ដោយ​ចំណុច​ខ្លះ​គួរ​អោយ​ភ្ញាក់​ផ្អើល​

​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​អនុវត្តន៍​នយោបាយ​ឯកតោភាគីនិយម និង​ឯកោនិយម?

តួកគី៖​ហេតុអ្វី​បាន​ជា​លោក​អ៊ែរដូហ្កាន​ហាក់​បាន​ធ្លាក់​កូដ​នៅ​ក្នុង​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​ថ្ងៃទី២៤ មិថុនា?

បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ៖ កាណាដា ម៉ិចសិក និងសហរដ្ឋអាមេរិកបានទទួលសិទ្ធិរួមគ្នាធ្វើជាម្ចាស់ផ្ទះក្នុងបរិបថជម្លោះពាណិជ្ជកម្ម

បទវិភាគ៖​សម្រាប់​លោកពូទីន World Cup ២០១៨ជា​មុខមាត់​ប្រទេស​រុស្ស៊ី

វិបត្តិ​ជនភៀស​ខ្លួន​តាម​ទូក​កំពុង​ធ្វើឱ្យ​អ៊ីតាលី​និង​បារាំង មើលមុខ​គ្នា​មិន​ចំ

គីម ជុងអ៊ុន ពី​មេដឹកនាំ​ផ្តាច់ការ ក្លាយ​ជា​ប្រមុខរដ្ឋ ស្មើមុខ​​នឹង​ប្រធានាធិបតី​អាមេរិក

ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង និង​បុគ្គលិកលក្ខណៈ​របស់​លោកត្រាំ និង​លោកគីម!