rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

តុលាការបារាំង​នាំ​ខ្លួនអតីត​ប្រធានាធិបតី​ ​​លោក នីកូឡា សាកូហ្ស៊ី ​ទៅ​ជំនុំជម្រះ​ រឿង​ពុករលួយ

ដោយ អៀង សុខម៉ិញ

ក្រោយ​ពី​ត្រូវ​តុលាការ​ចោទប្រកាន់​ជាផ្លូវការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​ទទួល​លុយ​ពី​អតីត​មេដឹកនាំ​លីប៊ី លោក​អតីត​​ប្រធានាធិបតី​បារាំង នីកូឡា សាកូហ្ស៊ី នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​ជំនុំជម្រះ​នៅ​តុលាការ ក្នុង​សំណុំរឿង​ពុករលួយ​ផ្សេងមួយទៀត ដែល​គេ​ឱ្យ​​ឈ្មោះ​ថា “សំណុំ​រឿង​លប​ស្តាប់”។ នៅ​ក្នុង​សំណុំ​រឿង​នេះ ចៅក្រម​ស៊ើបអង្កេត​ សង្ស័យថា កាលពី​ឆ្នាំ​២០១៤ លោក​អតីតប្រធានាធិបតី ទំនង​ជា​បាន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ ដើម្បី​បាន​ព័ត៌មាន​សម្ងាត់​ផ្សេងៗ​ ក្នុង​រឿង​ក្តី​តុលាការ​ដែល​អាច​ពាក់ព័ន្ធ​នឹង​រូប​លោក។ នេះ​ជា​ដំណឹង​អាក្រក់​ថ្មី​មួយ​បន្ថែម​ទៀត សម្រាប់​លោក​នីកូឡា សាកូហ្ស៊ី ដែល​ប្រកាស​ថា​នឹង​ធ្វើ​ឧទ្ធរណ៍។

ជា​អតីត​ប្រធានាធិបតី​បារាំង​ពី​ឆ្នាំ ២០០៧-២០១២ ​លោក​នីកូឡា សាកូហ្ស៊ី រង​ការ​គំរាម​កំហែង​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​ធំៗ​ចំនួន​បី ៖ សំណុំ​រឿង​លួច​ស្តាប់ សំណុំ​រឿងទទួល​លុយ​ពី​លីប៊ី និង​សំណុំ​រឿង​ហរិញ្ញវត្ថុ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០១២។

ការ​​សម្រេច​បញ្ជូនលោក​ នីកូឡា សាកូហ្ស៊ី ទៅ​ជំនុំ​ជម្រះ​នៅ​តុលាការ​​នេះ ស្ថិត​ក្នុង​សំណុំ​រឿង “លបស្តាប់” ដែល​លោក​អតីត​ប្រធានាធិបតី​ត្រូវ​ជាប់​សង្ស័យ​ពី​បទ​ពុក​រលួយ បទ​ជំនួញឥទ្ធិពល​ (ប្រើ​អំណាច​ឬ​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​ជា​ថ្នូរ​នឹង​លាភ​សក្ការៈ​អ្វី​មួយ​ពីអ្នក​ដទៃ)។

សូម​អាន ៖ អតីត​ប្រធានាធិបតី​បារាំង នីកូឡា សាកូហ្ស៊ី ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពីបទ​ពុក​រលួយ

នៅ​ឆ្នាំ​២០១៣ នៅ​ពេល​មាន​ផ្ទុះ​រឿង​អាស្រូវ សង្ស័យ​ថា​លោក​នីកូឡា​សាកូហ្ស៊ី​ទទួល​លុយ​ពី​លីប៊ី​ ដើម្បី​ចាយ​វាយ​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០០៧ ចៅក្រម​ស៊ើប​អង្កេត​បាន​សម្រេច​តាម​ដាន​​​ស្តាប់​រាល់​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក​សាកូហ្ស៊ី និង​មនុស្ស​ជំនិត​ផ្សេង​ទៀត។ ការ​​ស្តាប់​​ដែល​បាន​ធ្លាយ​នាំ​ដល់​ភាព​សង្ស័យមួយ​ទៀត​ថា លោក នីកូឡា សាកូហ្ស៊ី ទំនង​ជា​បាន​ប្រើ​ឥទ្ធិពល​របស់​លោក ទៅ​លើ​រដ្ឋ​អាជ្ញា​ម្នាក់ នៅ​តុលាការ​កំពូល​ ដើម្បី​​ចង់​បាន​ព័ត៌មាន​សម្ងាត់​​​ទាក់ទង​នឹង​សំណុំរឿង ដែល​តុលាការ​កំពុង​ចាត់ការ ទាក់ទង​នឹង​លោក​សាកូហ្ស៊ី។ ជាថ្នូរមកវិញ លោក​សាកូហ្ស៊ី​សន្យាថា​នឹង​ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​រដ្ឋអាជ្ញា​នេះ​ទទួល​បាន​តំណែង​ដែល​គាត់​ចង់បាន។

សំណុំ​រឿង​លប​ស្តាប់​បាន​ចាប់​កំណើត។ ក្រោយ​ពី​បើក​អង្កេត​បឋម​រួច ​តុលាការក៏​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ លើ​រូប​លោក​ នីកូឡា សាកូហ្ស៊ី ពីបទ​ពុក​រលួយ​ និង​ជំនួញ​ឥទ្ធិពល​ នៅថ្ងៃទី​១​ខែ​កក្កដា ២០១៤ ជាមួយ​​នឹង​មេធាវី និង​រដ្ឋអាជ្ញា​ពាក់​ព័ន្ធ​នោះ​។ ជាង​បី​ឆ្នាំ​ក្រោយ​ ការ​អង្កេត​ស៊ី​ជម្រៅ​បាន​បិទ​បញ្ចប់ ចៅក្រម​ស៊ើប​អង្កេត​បាន​ចេញ​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ម្សិលមិញ បញ្ជូន​លោកអតីត​ប្រធានាធិបតី​ទៅ​ជំនុំ​ជម្រះ​នៅ​តុលាការ។

អតីត​ប្រធានាធិបតី​ លើ​កៅអី​ចុងចោទ

​លោក​នីកូឡា សាកូហ្ស៊ី មាន​សិទ្ធិ​ធ្វើ​ឧទ្ទរណ៍​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​ចៅក្រម​ស៊ើប​អង្កេត​​ម្សិលមិញ ហើយ​លោក​ដែល​ជា​មនុស្ស​តស៊ូ​មុះមុត​នោះ ក៏​បាន​ប្រកាស​ធ្វើ​បណ្តឹង​ឧទ្ទរណ៍​ដែរ។ តុលាការ​នឹង​ទទួល​បណ្តឹង​ឧទ្ធរណ៍​ ហើយ​នឹងអាច​​ប្រកាស​ក្នុង​ពេល​ឆាប់ៗ (ក្នុង​ករណី​បែបនេះ តុលាការ​មិន​ប្រើ​ពេល​យូរទេ) ថា​ព្រម​តាម​បណ្តឹង​ ឬ​ក៏​អត់។ ជា​ទូទៅ មក​ដល់​ដំណាក់​កាល​នេះ ជា​ការ​កម្រ​ណាស់ ដែល​តុលាការ​បក​ក្រោយ​នោះ។

បើ​តុលាការ​ច្រាន​បណ្តឹង​ឧទ្ធរណ៍ ហើយឈាន​ដល់​​ការ​ជំនុំ​ជម្រះ​នៅ​តុលាការ​មែន​ នោះ​ ​លោក​សាកូហ្ស៊ី ទំនង​ជា​នឹង​ត្រូវ​មក​អង្គុយ​នៅ​កៅអី​របស់​ចុង​ចោទ ឱ្យ​តុលាការ​កាត់​ទោស ! វា​ពិត​អាក្រក់​មើល និង​ឃោរឃៅ​​ខ្លាំង​ណាស់​​សម្រាប់​អ្នក​ដែល​ធ្លាប់​មាន​ឈ្មោះជា​ប្រមុខ​រដ្ឋ។ ហើយ​ម្យ៉ាង​ទៀត វាមិន​មែន​ជា​ប្រការ​ល្អ​ឡើយ​សម្រាប់​លោក​សាកូហ្ស៊ី ដែល​ក៏​មាន​ប្រលូក​ប្រលាក់​ក្នុង​សំណុំ​រឿង​ជា​ច្រើន​ផ្សេង​ទៀត។

លោក​សាកូហ្ស៊ី អតីត​ប្រធានាធិបតី​បារាំង​ដំបូង​គេ​ក្នុង​សាល​ជំនុំជម្រះ ?

សម្រាប់​លោក​​​អនុប្រធាន​​បក្ស​កាន់​អំណាច République en Marche លោក​​គោរព​ ភាពអាច​​គ្មានទោស​របស់​ជនជាប់​ចោទ តែ​អំណាច​តុលាការ​​ត្រូវ​តែ​ចែក​ដាច់​អំពី​អំណាច​ប្រតិបត្តិ ដូច្នេះ​​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ឡើយដែល​ជនជាប់​ ជា​អតីត​ប្រធានាធិបតី ត្រូវ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​នៅ​តុលាការ​នោះ ព្រោះ​​នេះ​ជា​ដំណើរការ​ធម្មតា​នៃ​នីតិវិធី​បារាំង។

ប៉ុន្តែ​ បើ​និយាយ​ជា​លក្ខណៈ​ទូទៅ បញ្ជូន​អតីត​ប្រធានាធិបតី​​ទៅ​ជំនុំ​ជម្រះ ពីបទ​ពុក​រលួយ​និង​បទ​ជំនួញ​ឥទ្ធិពល​ គឺ​ជា​អ្វី​ដែល​ពុំ​ធ្លាប់​កើត​មាន​នៅ​ក្នុង​ប្រទេស​បារាំង សម័យ​សាធារណរដ្ឋ​​ទំនើប​​ទេ ! ព្រោះ​បន្ទាប់​ពី​ជំនុំ​ជម្រះ​ តុលាការ​នឹង​ត្រូវ​សម្រេច​ដាក់​ទោស។ ចំពោះ​​បទ​ពុក​រលួយ និង​ជំនួញ​ឥទ្ធិពល​ បើ​លោក​នីកូឡា សាកូហ្ស៊ី ត្រូវ​តុលាការ​ថ្កោល​ទោស​មែន នោះ​លោក​នឹង​លែង​មាន​សិទ្ធិ​​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ទៀត​ហើយ ! គឺ​ដូច​ជាមក​​កាត់​​ជីវិត​នយោបាយ​របស់​លោក សាកូហ្ស៊ី ឱ្យ​ក្ស័យ​ត្រឹម​ណេះ !​ និងអាច​ចាត់​ទុក​​ជា​​បរាជ័យ​ដ៏​អាម៉ាស​​បំផុត​សម្រាប់​លោក​អតីត​ប្រធានាធិបតី។

នៅក្នុង​ប្រវត្តិ​ប្រទេស​បារាំងសម័យ​ទំនើប លោក Jacques Chirac ជា​ប្រធានាធិបតី​ម្នាក់គត់​ដែល​ធ្លាប់​ត្រូវ​បាន​​កាត់​ទោស​ដោយ​តុលាការ​ ប៉ុន្តែ​មិន​មែន​ក្នុង​សំណុំ​រឿង​ពុករលួយ​និង​ជំនួញ​ឥទ្ធិពល​ទេ​ ហើយ​លោក​ក៏​មិន​បាន​បង្ហាញ​ខ្លួន​​ក្នុង​សាល​ជំនុំ​ជម្រះ​ដែរ។ ឯ​លោកសាកូហ្ស៊ីវិញ លោក​ទំនង​ជា​នឹង​អាចឡើង​​មក​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ ព្រោះ​លោក​មាន​អារម្មណ៍​ថា​តុលាការ​អយុត្តិធម៌​ ឈ្មុះ​ឈ្មុល​រក​រឿង​លោក។ បើ​ថ្ងៃ​នោះ​មក​ដល់​មែន នោះ​វា​ជា​រូប​ភាពថ្មីស្រឡាង​ ​ដែល​ពុំ​ធ្លាប់​មានផ្តិត​​​ឡើយ នៅ​បារាំង !

មន្រ្តីអាមេរិក៖ អាមេរិក​នៅតែ​បន្តគាំទ្រ​សម្ព័ន្ធអារ៉ាប់ ដែល​អន្តរាគមន៍​យោធា​នៅយេម៉ែន

បារាំង៖ សមត្ថកិច្ច​​ប្រុង​ជើង ​ប្រឈមនឹង​បាតុកម្ម​លើកទី៣ របស់​​ចលនា​អាវកាក់​ពណ៌​លឿង

ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ប្រឆាំង​នឹង​Huawei ?

វិបត្តិអាវកាក់លឿង៖​រដ្ឋាភិបាល​បារម្ភ​ពី​អំពើហិង្សា​​កាន់​តែ​រីកធំ​ដែល​មិន​ពិបាកគ្រប់គ្រង

យេម៉ែន ភាគី​​ជម្លោះ​​លើវិថី​នៃ​ការចរចា​ស្វែង​រក​សន្តិភាព

បារាំង៖​ប្រឈម​នឹង​ចលនា « អាវកាក់លឿង » រដ្ឋាភិបាល​ថយ​ក្រោយ​មួយ​ជំហាន

ថវិកា​និង​ការកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល​ជាគន្លឹះ​ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​អាកាសធាតុ​

G20 ​ប្រជុំទាំង​​គ្មាន​​សង្ឃឹម ​ថា​​នឹង​​មា​ន​​សេចក្តី​​ប្រកាស​​រួម​​ចុង​ក្រោយ

ឥណ្ឌូណេស៊ី៖​ហេតុអ្វី​បាន​ជា​យន្តហោះ​ប៊ូអ៊ីង​របស់​ក្រុមហ៊ុន Lion Air ធ្លាក់​ក្នុង​សមុទ្រ?

ហេតុអ្វី​បានជា​ទីភ្នាក់ងារ​អវកាស​ណាសា បញ្ជូន​រ៉ូបូ​ទៅ​សិក្សា​ភពអង្គារ?

កងទ័ព​​រុស្ស៊ី​បាញ់រះ និងឃាត់ទុក​នាវាចម្បាំងអ៊ុយក្រែន នៅច្រកសមុទ្រ​អាហ្សូវ

បោះឆ្នោតឃុំសង្កាត់​តៃវ៉ាន់៖ បរាជ័យ​បាក់មុខ​​របស់​បក្ស​កាន់អំណាច​ដែលចង់​បាន​​ឯករាជ្យ​ពី​ចិន

បារាំង៖ ចលនា​ “អាវកាក់​ពណ៌​លឿង” ប្តេជ្ញា​បន្ត​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម៉ាក្រុង

របាយការណ៍​ទាមទារ​ឲ្យ​បារាំង​កែប្រែច្បាប់​ដើម្បី​ប្រគល់​វត្ថុបុរាណ​អាហ្វ្រិក​ដល់​ប្រទេស​ម្ចាស់ដើម

តើជនជាតិភាគតិច​​សង់ទីណែល​ ជា​ក្រុម​ដ៏​គ្រោះ​ថ្នាក់ជាងគេ​បំផុត នៅលើ​ពិភពលោក​ ​មែន​ឬ ?

ដូណាល់ត្រាំ​ប្រកាសថា​ទោះយ៉ាង​ណា អារ៉ាប៊ីសាអូឌីត​នៅតែ​ជា​សម្ព័ន្ធមិត្ត ដ៏​រឹងមាំ​របស់​អាមេរិក

តើ​នឹង​មាន​អ្វី​កើតឡើង​ បន្ទាប់ពី​នាយក​ក្រុមហ៊ុន​រថយន្ត​ដ៏ធំរបស់​បារាំង​ត្រូវ​ចាប់​ខ្លួន​នៅ​ជប៉ុន​?

ហុងកុង បើក​សវនាការ​ជម្រះ​ទោស​មេដឹកនាំ “បដិវត្ត​ឆ័ត្រ​លឿង”

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខ្នះខ្នែងរក្សារដ្ឋាភិបាលចម្រុះដែលអាចឈានដល់ការបែកបាក់

អាមេរិកនិងចិន ត្រដាង​ជម្លោះ​ប្រជែង​ឥទ្ធិពល​នៅ​វេទិកា APEC