អានតួអត្ថបទ
រុស្ស៊ី

រឿងរ៉ាវ​បណ្តេញ​មន្រ្តីទូត​រុស្ស៊ី​ត្រូវ​បាន​លោក​ឡាវរ៉ូវ​បរិហារ​លើ​សម្ពាធ​ដ៏​ធំ​សម្បើម​ពី​អាមេរិក

សង្រ្គាម​ការទូត​រវាង​ប្រទេស​រុស្ស៊ី និង​បស្ចិមលោក​ទាក់ទង​នឹង​ការ​ប៉ុនប៉ង​សម្លាប់​អតីត​ចារកិច្ច និង​កូនស្រី​របស់​គាត់​ក្នុង​ប្រទេស​អង់គ្លេស​កំពុង​បន្ត​មាន​យ៉ាង​គគ្រឹកគគ្រេង។ មួយ​ថ្ងៃ ក្រោយ​ពី​មាន​ការ​ប្រកាស​បណ្តេញ​មន្រ្តីទូត​រុស្ស៊ី​ពី​សំណាក់​ប្រទេស​លោកខាងលិច​ចំនួន ២០មក លោក​ប្រមុខ​ការទូត​រុស្ស៊ី​ឡាវរ៉ូវ​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ដោយ​អះអាង​ថា មូស្គូ​នឹង​មិន​ឈរ​ឱបដៃ​មើល​ឡើយ និង​បាន​បរិហារ​លើ​សម្ពាធ​ដ៏​ធំសម្បើម​របស់​អាមេរិក។

លោក​ Sergei Lavrov ប្រមុខ​ការទូត​រុស្ស៊ី
លោក​ Sergei Lavrov ប្រមុខ​ការទូត​រុស្ស៊ី Reuters/路透社
ផ្សាយពាណិជ្ជកម្ម

« យើង​នឹង​ធ្វើ​ការ​ឆ្លើយ​បក​វិញ អស់​លោក​មិន​បាច់​មាន​មន្ទិល​សង្ស័យ​អ្វី​ទេ​នៅ​ត្រង់​ចំណុច​នេះ។ ព្រោះ​ថា គ្មាន​នរណា​ម្នាក់​អាច​អត់ឱន អនុគ្រោះ​ឲ្យ​មាន​ទង្វើ​ដ៏​កំរោល និង​គ្រោតគ្រាត​របៀប​នេះ​បាន​ឡើយ។

 

យើង​ពិត​ជា​មាន​ហេតុផល​ត្រឹមត្រូវ​ដែល​បញ្ជាក់​ថា​នៅ​លើ​លោក​សព្វថ្ងៃ​នេះ មាន​តែ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ​ដែល​មាន​ជំហរ​ឯករាជ្យ​ពិត​ប្រាកដ។ នៅ​ពេល​ដែល​គេ​បាន​ស្នើ​ឲ្យ​មន្រ្តីទូត​ម្នាក់ ឬ ២នាក់​ចាកចេញ​ពី​ប្រទេស​នេះ ឬ​ប្រទេស​នោះ រួច​បាន​និយាយ​សុំ​ទោស​ដោយ​ខ្សឹបៗ​ដាក់​ត្រចៀក​របស់​យើង យើង​បាន​ដឹង​យ៉ាង​ច្បាស់​ថា គឺ​ជា​លទ្ធផល​បាន​មក​ពី​ការ​ដាក់​សម្ពាធ និង​ការ​ជំរិត​ដ៏​ធំ​សម្បើម។

 

គួរ​ឲ្យ​ស្តាយ​ដែល​ទង្វើ​ក្រោម​រូបភាព​នេះ​កំពុង​ក្លាយ​ជា​អាវុធ​ដ៏​សំខាន់​ដែល​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ប្រើ​នៅ​លើ​ឆាក​អន្តរជាតិ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ