rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ហេតុអ្វី​បាន​ជា​អង់គ្លេស​ក្រាល​ព្រំក្រហម​ទទួល​ដំណើរ​ទស្សនកិច្ច​បស់​ស្តេចស្នងរាជ្យ​អារ៉ាប៊ីសាអូឌីត​?

ដោយ គួច គន្ធារ៉ា

ស្តេចស្នងរាជ្យ​អារ៉ាប៊ីសាអូឌីត​ម៉ូហាមេដ បេន សាលម៉ាន​ទើប​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស។ វត្តមាន​របស់​ព្រះអង្គម្ចាស់​សាលម៉ាន​ក្នុង​ប្រទេស​អង់គ្លេស​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រទេស​អឺរ៉ុប​មួយ​នេះ​កំពុង​រៀបចំ​នីតិវិធី​លែងលះ​ពី​សមាជិក​សហភាព​អឺរ៉ុប។

ក្រៅ​ពី​ស្វែង​រក​ការ​គាំទ្រ និង​លើកកម្ពស់​រូបភាព​ខ្លួន​ឯង​ជា​អ្នក​កំណែទម្រង់​សង្គម​អារ៉ាប៊ីសាអូឌីត ស្តេចស្នងរាជ្យ​អង្គ​នេះ​ក៏​ព្យាយាម​អូសទាញ​អង់គ្លេស​ធ្វើ​ជា​ដៃគូ​ពាណិជ្ជកម្ម​នា​ពេល​អនាគត​ដែរ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ ស្តេចស្នងរាជ្យ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​ត្រូវ​បាន​ទីក្រុង​ឡុងដ៏​ក្រាល​ព្រំក្រហម​ទទួល​តាំង​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃចុង​ក្រោយ។ នា​ឱកាស​នោះ ព្រះអង្គម្ចាស់​សាលម៉ាន​បាន​ចូល​ជួប​សន្ទនា​ជាមួយ​ឥស្សរជន​នយោបាយ និង​សាសនា​សំខាន់ៗ​របស់​អង់គ្លេស ស្រស់ស្រូប​អាហារ​ថ្ងៃត្រង់​ជាមួយ​ព្រះមហាក្សត្រិយានី Elizabeth ទី២ និង​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​ជាមួយ​លោកស្រី​នាយករដ្ឋមន្រ្តី Theresa May។ វត្តមាន​របស់​ស្តេចស្នងរាជ្យ​អារ៉ាប៊ីសាអីឌីត​សាលម៉ាន​រយៈពេល ៣ថ្ងៃ​ក្នុង​ទឹកដី​អង់គ្លេស​មិនមែន​ជា​រឿង​ចៃដន្យ​ទេ មិន​ចៃដន្យ​ព្រោះ​ទី១ អង់គ្លេស​កំពុង​រៀបចំ​នីតិវិធី​លះលែង​ពី​សហភាព​អឺរ៉ុប និង​ទី២ ព្រះអង្គម្ចាស់​សាលម៉ាន​ចង់​បន្ត​យុទ្ធនាការ​ផ្សព្វផ្សាយ​រូបភាព​ខ្លួន​ឯង​ជា​អ្នក​កំណែទម្រង់​សង្គម​អារ៉ាប៊ីសាអូឌីត។

សូម​ជម្រាប​ជូន​ថា​មាន​ព្រះជន្ម ៣២ព្រះវស្សា ស្តេចស្នងរាជ្យ​សាលម៉ាន​មិន​ញញើត​នឹង​ផ្លាស់ប្តូរ​សង្គម​អារ៉ាប៊ីសាអូឌីត​ដែល​ជា​របប​អភិរក្សនិយម​ជាង​គេ​មួយ​នៅ​ក្នុង​លោក។ គឺ​ស្តេចស្នងរាជ្យ​អង្គ​នេះ​ឯង​ដែល​បាន​អនុញ្ញាត​ស្រ្តី​ឲ្យ​មាន​សិទ្ធិ​បើកបរ​ដូច​បុរស និង​បាន​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ចជាតិ​ដោយ​ប្តូរ​ពី​សេដ្ឋកិច្ច​ពឹង​តែ​លើ​ចំណូល​បាន​មក​ពី​ការ​លក់​ប្រេងឆៅ​ទៅ​ជា​សេដ្ឋកិច្ច​ដែល​ចំណូល​បាន​មក​ពី​ប្រភព​ផ្សេង។ ផែនការ​កំណែទម្រង់​នេះ​ត្រូវ​បាន​ព្រះអង្គម្ចាស់​សាលម៉ាន​ឲ្យ​ឈ្មោះ​ថា “ផែនការ​ចក្ខុវិស័យ ២០៣០”។ អ្វី​ដែល​ព្រះអង្គម្ចាស់​សាលម៉ាន​ចង់​ប្រាប់​អង់គ្លេស​តាម​រយៈ “ផែនការ​ចក្ខុវិស័យ ២០៣០” គឺ​មហា​សក្តានុពល​ពាណិជ្ជកម្ម​ដែល​ទីក្រុង​ឡុងដ៏ និង​ទីក្រុង​រីយ៉ាដ​អាច​មាន​ជាមួយ​គ្នា។

ស្តេចស្នងរាជ្យ​អារ៉ាប៊ីសាអូឌីត​អង្គ​នេះ​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា ក្រោយ​ពី​អង់គ្លេស​បាន​លែងលះ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​ហើយ ប្រទេស​មេម៉ាយ​មួយ​នេះ​នឹង​ប្រាកដ​ស្វែង​រក​ដៃគូ​ថ្មី​ដោយ​ចៀស​មិន​រួច ពិសេស​ដៃគូ​ពាណិជ្ជកម្ម​ដើម្បី​បន្ត​រស់។ ដូច្នេះ​វា​ពិត​ជា​ឱកាស​ល្អ​ណាស់​ដែល​អារ៉ាប៊ីសាអូឌីត​ត្រូវ​ចូល​ចែចង់​បណ្តើរៗ​ឲ្យ​បាន​មុន​គេ​ដូច​ដែល​ពាក្យ​ស្លោក​មួយ​ពោល​ថា ឡាន​ក្រោយ​ចង្អៀត​ជាង​ឡាន​មុខ។ ក្រៅ​ពី​សម្តែង​ឲ្យ​ឃើញ​ពី​សក្តានុពល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែល​អង់គ្លេស​អាច​មាន​ជាមួយ​អារ៉ាប៊ីសាអូឌីត ទីក្រុង​រីយ៉ាដ​ក៏​បាន​ធានា​នៅ​ចំពោះ​មុខ​ទីក្រុង​ឡុងដ៏​ថា ខ្លួន​នឹង​បន្ត​ជួយ​អង់គ្លេស​ឲ្យ​ភ្ជាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ផ្សេង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា និយាយ​ជា​រួម និង​នៅ​ក្នុង​ពិភព​អ៊ីស្លាម និយាយ​ដោយឡែក។

ជា​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​ក្នុង​ទីក្រុង​ឡុងដ៏​របស់​ព្រះអង្គម្ចាស់​សាលម៉ាន អង់គ្លេស និង​អារ៉ាប៊ីសាអូឌីត​សន្យា​ដោះដូរ​ពាណិជ្ជកម្ម​ក្នុង​ទឹកប្រាក់​ជិត ៩០ ០០០លានដុល្លារ​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ដោយ​ផ្តោត​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​រួម​មាន វិស័យ​ថាមពល ហិរញ្ញវត្ថុ ការពារ និង​វិស័យ​អប់រំ។ តែ​អ្វី​ដែល​បាន​លេច​ធ្លោ​ខ្លាំង​ជាង​គេ គឺ​កិច្ចសន្យា​ទិញ​យន្តហោះចម្បាំង​អង់គ្លេស​ចំនួន ៤៨គ្រឿង​ពី​អារ៉ាប៊ីសាអូឌីត​ក្នុង​ទឹកប្រាក់​ច្រើន​ពាន់លានដុល្លារ។ គួរ​ជម្រាប​ជូន​ថា អង់គ្លេស​ជា​ប្រទេស​លក់​អាវុធ​សំខាន់​ជាង​គេ​មួយ​ឲ្យ​អារ៉ាប៊ីសាអូឌីត។ គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ ២០១៧ ទឹកប្រាក់​នៃ​ការ​លក់​អាវុធ​អង់គ្លេស​ឲ្យ​អារ៉ាប៊ីសាអូឌីត​មាន​ជាង ១ ៥០០លានដុល្លារ។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ការ​លក់​អាវុធ​អង់គ្លេស​ឲ្យ​អារ៉ាប៊ីសាអូឌីត​តែង​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង ពិសេស​ទាក់ទង​នឹង​ការ​ដែល​អារ៉ាប៊ីសាអូឌីត​បាន​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​សង្រ្គាម​នៃ​ប្រទេស​យេម៉ែន និង​ការ​ផ្ទុះ​រឿងអាស្រូវ​ពុករលួយ​នៅ​ក្នុង​ជួរ​មន្រ្តី​អារ៉ាប៊ីសាអូឌីត។ ពិត​ណាស់​ថា ប្រយោជន៍​សេដ្ឋកិច្ច​ជា​ប្រយោជន៍​អាទិភាព​ដែល​ទីក្រុង​ឡុងដ៏ និង​អង់គ្លេស​សម្លឹង​ឃើញ​ដូច​គ្នា។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ក៏​នៅ​មាន​ប្រយោជន៍​នយោបាយ​ដែល​អារ៉ាប៊ីសាអូឌីត​ត្រូវ​ការ​អង់គ្លេស​ឲ្យ​គាំទ្រ​ខ្លួន​ប្រឈម​នឹង​ប្រទេស​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ស៊ីសាច់ហុតឈាម​នៅ​ក្នុង​តំបន់។ យ៉ាង​ណា​ក៏​ដោយ​គេ​អាច​និយាយ​បាន​ជា​រួម​ថា ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​របស់​ស្តេចស្នងរាជ្យ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​ក្នុង​ប្រទេស​អង់គ្លេស​បាន​បិទបញ្ចប់​ដោយ​ភាគី​ទាំង​ពីរ​ទទួល​បាន​ផលប្រយោជន៍​រៀងៗ​ខ្លួន៕

រវាង​អារ៉ាប៊ីសាអូឌីត និង​​អាមេរិក តើ​អ្នក​ណា​ចំណេញ និង​អ្នក​ណា​ខាត​នៅក្នុង​រឿង​បាត់​ខ្លួន​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី?

ណូបែលសេដ្ឋកិច្ច២០១៨៖ របកគំហើញ​នៃ​ការ​បញ្ចូល​កត្តា​ធម្មជាតិ ​និង​ចំណេះដឹង​ក្នុង​ការ​វិភាគ​សេដ្ឋកិច្ច

តើ​យុទ្ធសាស្រ្ត​របស់​លោក​ដូណាល់ត្រាំ​ពិតជា​មាន​ប្រសិទ្ធភាព​​ក្នុងការ​ចរចា​ពាណិជ្ជកម្មមែនឬ?

តើ​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ឯណា ហើយ​ចុះ​បើ​អារ៉ាប៊ីសាអូឌីត​ជា​អ្នកសម្លាប់​នៅក្នុង​ទឹក​ដី​តួកគី?

តើ​ការ​ដក​ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​សហភាពអឺរ៉ុប​មាន​នីតិវិធី​យ៉ាងដូចម្តេច?

បំណុល​របស់​រដ្ឋាភិបាលបារាំង​កើន​ជិត​១០០ភាគរយ

Brexit អាច​គំរាម​ដល់​ប្រសិទ្ធិភាព ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ​នៅ​អឺរ៉ុប

តុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីឱ្យបូលីវី​ចាញ់​ស៊ីលី​ក្នុង​ជម្លោះ​ព្រំដែន

អេស្ប៉ាញ៖​អ្វី​ទៅ​ជា​ស្ថានការណ៍​ពិត​នៅ​តំបន់​កាតាឡូញ៉ា ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យ​កាល​ពី ១ឆ្នាំមុន?

អ៊ីស្រាអែល-រុស្ស៊ី ៖ ទំនាក់ំ​ទំ​​​​​​​​​​​​​​​​​​​​​នងសាំញ៉ាំ ​តាំង​ពី​ឆ្នាំ​ ១៩៤៧​ មក​

ដោយចង់​ចំណេញ​ច្រើន នាយក​Facebook ​កាន់តែ​ផ្តាច់ការ ?

តើគេ​អាច​ធ្វើជំនួញ​ជាមួយ​អ៊ីរ៉ង់ បាន ដោយ​មិនឲ្យ ជាប់​ទណ្ឌកម្ម​របស់​អាមេរិក​ដែរឬទេ?

បោះឆ្នោតប្រធានាធិបតីម៉ាល់ឌីវ៖​បុរសខ្លាំង​លោក​អាប់ឌូឡា យ៉ាមីន​ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក​អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី

បំណុល​សាធារណៈ​សាកល​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​ជាង​ពី​មុន​វិបត្តិ​ហិរញ្ញវត្ត​ឆ្នាំ​២០០៨​

អឺរ៉ុប៖ កំណែទម្រង់​ច្បាប់​កម្មសិទ្ធិបញ្ញា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​លើ​បណ្តាញ​អ៊ីនធឺណិត?

តើ​ហេតុដូចម្តេច​បាន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​​អូស្លូ នាំ​​វិបត្តិ​អ៊ីស្រាអែល​​ប៉ាឡេស្ទីន​ឱ្យ​​ទ័ល​ច្រក ?!

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិ​ក​កាន់​តែ​ច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ?

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ

ជំនួប​​កំពូល​ចិន-រុស្ស៊ី​ និង​សមយុទ្ទ​រួម​ គូស​បញ្ជាក់​ពី​ មហិទ្ធិ​ឫទ្ធ​បន្ទាត់​នយោបាយ​ម៉ូស្គូ-ប៉េកាំង​

ហេតុអ្វី​បានជា​មហាអំណាច​នាំគ្នា​ទៅ​បង្កើត​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​ជីប៊ូទី