rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នៅ​រុស្ស៊ី ​ការ​ផ្តន្ទា​ទោស​បាន​កើន​ចំនួន​ ​ចំពោះ​ការបង្ហោះ​តាម​អ៊ិនធ័រនែត​​អត្ថបទ​ដែល​ថា​"ជ្រុលនិយម”​​

media
Red Square ​នៅ​ម៉ូស្គូ REUTERS/Maxim Zmeyev

នៅ​រុស្ស៊ី​ ការ​ផ្តន្ទាទោស​បាន​កើនចំនួន​ចំពោះ​ការបង្ហោះ​តាម​អ៊ិនធ័រនែត​ អត្ថបទ​ដែលថា​ “ជ្រុលនិយម”។ ការនេះ​ត្រូវបាន​សង្កេតឃើញ​ ថ្ងៃពុធ​ម្សិលមិញ​ ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ONG រុស្ស៊ី ​ដែល​ព្រួយបារម្ភ​​នឹង​ការ​អនុវត្ត​​ដោយ​អាជ្ញាធរ​យ៉ាងទូលំ​ទូលាយពេក ច្បាប់​ ដែល​នាំឲ្យ​ខូចខាត​​ដល់​សេរីភាព​បញ្ចេញមតិ។ ​​​


ស្របនឹងរបាយការណ៍ ចេញដោយ ONG រុស្ស៊ី ក្រោមឈ្មោះថា Sova ប្រែមកថា ទីទុយ  ដែល សិក្សាអំពី បាតុភាពស្អប់ជនបរទេស ចំនួនអ្នកដែលត្រូវបានកាត់ទោស ចំពោះ” ការឃោសនាជ្រុលនិយម” នៅរុស្ស៊ី បានកើនឡើងពី ២២០នាក់ ក្នុងឆ្នាំ ២០១៦ ដល់ ២២៨ នាក់ក្នុងឆ្នាំ ២០១៧ ដែលពីក្នុងនោះ ៤៧ នាក់ កាត់ទោសឲ្យជាប់គុកតែម្តង។  ហើយ ៩៦% នៃករណីកាត់ទោសនោះ ដោយអនុលោមតាម ច្បាប់ដែលប្រយុទ្ធទល់នឹង “ ការឃោសនា​ជ្រុលនិយម “ គឺតម្រង់ទល់នឹង រូបភាព ឫ វីដេអូ បង្ហោះតាម អ៊ិនធ័នែត ដែលអង្គការ​ក្រៅរដ្ឋាភិបាល​នោះ ពិបាកវិនិច្ឆ័យ តើច្បាប់នេះឯង គ្រាន់តែជា លេសសម្រាប់ រឹត បន្តឹង “ សម្ពាធនយោបាយ”ទេឬ?

តាមយោបល់ ONG Sova ៖ ការប្រយុទ្ធទល់នឹង ទំនោរជ្រុលនិយម ប្រព្រឹត្តទៅកាន់តែខ្លាំងក្លា ទាំងកម្រិត សេរីភាពវោហា ទៅតាមការបកស្រាយន័យរបស់វាយ៉ាង “ទូលំទូលាយពេក”។

ក្នុងចំណោមអ្នកត្រូវបានផ្តន្ទាទោស គឺមាន មេចលនាជាតិនិយមផុតលេខ ឈ្មោះ Dmitri Demouchkine កាត់ទោស កាលពីខែមេសា ឲ្យជាប់គុក ២ឆ្នាំកន្លះចំពោះការបង្ហោះ​តាម​បណ្តាញ​សង្គម គឺរូបភាព មាន លក្ខណៈប្រកាន់ពូជសាសន៍។ ៦ នាក់ទៀត ក៏ត្រូវបាន​កាត់ទោសឲ្យជាប់ពន្ធនាគារដែរ ដោយគ្រាន់តែគេ បាន ផ្សព្វផ្សាយអត្ថបទ តាមបណ្តាញសង្គម - ហេតុដែលមតិ ONG Sova  គឺ រឹងរ៉ឹងជ្រុល។

ONG នេះ កត់សម្គាល់ថា ​បញ្ជីអត្ថបទដែលហាមមិនឲ្យបោះផ្សាយនៅរុស្ស៊ី  មកពីលក្ខណៈ​ជ្រុលនិយម របស់វា ក្នុងឆ្នាំ ២០១៧ បានកើនឡើង ៣៣ ដង ដោយរួមក្តោបទាំង អត្ថបទរបស់​ពួកអ្នក​ប្រវត្តិសាស្ត្រ និង “ អត្ថបទស្លូតបូតសោះរបស់ពួកប្រឆាំង”។

ឆ្នាំ​ ២០១៧ ក៏ជាឆ្នាំដែលអាជ្ញាធររុស្ស៊ី ហាមហើយកត់ត្រាក្នុងឋានៈជា “ អង្គការភេរវនិយម “ គឺ សភាជា ប្រពៃណីរបស់សហគមន៍ជនជាតិតាតារ កាន់សាសនាអ៊ីស្លាមរស់នៅគ្រីមេ ហៅថា Medjlis ដែល ៤ ឆ្នាំមុន បានជំទាស់នឹងការភ្ជាប់ទឹកដីនេះ មកនឹងរុស្ស៊ី ។

ដោយមកពីអំពើឈ្លានពានតាមមូលហេតុសំអប់ ស្របនឹងតួលេខ ONG Sova  នៅរុស្ស៊ី ក្នុងឆ្នាំ ២០១៧ មានស្លាប់អស់ ៦ នាក់និងរបួស ៦៥ នាក់ ប៉ុន្តែបានធ្លាក់ចុះទេតើ បើធៀបទៅនឹងឆ្នាំ ២០១៦ ដែលកាល ណោះ ស្លាប់អស់ ១០ នាក់ និង របួសដល់ទៅ ៨២នាក់៕