rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

តំបន់​មេឌីទែរ៉ាណេ​ជួប​ភាពតានតឹង ក្រោយការ​រកឃើញ​ជង្រុក​ឧស្ម័ន​ធម្មជាតិ

ដោយ អៀង សុខម៉ិញ

នាវា​ចម្បាំង ការ​គំរាម​កំហែង កិច្ចសន្យា​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ... ការ​រក​ឃើញ​តំបន់​មាន​ផ្ទុកធនធាន​​​ឧស្ម័នធម្មជាតិ​ នៅក្នុង​សមុទ្ទ​មេទីទែរ៉ាណេ​ខាង​កើត នាពេល​ថ្មីៗនេះ​ បាន​បំផុត​​ឱ្យមាន​​ក្តី​សង្ឃឹម​ដ៏​ធំធេង​ផង ប៉ុន្តែ​ក៏​ជា​ដើម​ហេតុ​បង្ក​​ឱ្យមាន​​ភាព​តាន​តឹង ក្នុង​តំបន់​ដែល​​កំពុង​ប៉ោង​តឹង​​ស្រាប់​ផង។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើតំបន់​មាន​ធនធាន​ធម្មជាតិ​​ឧស្ម័នរក​ឃើញ​ថ្មី មាន​បិរមាណ​ឧស្ម័ន​ទំហំ​​ប៉ុណ្ណាឱ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ! តែ​ប្រយោជន៍ថាមពល​​ធំ​ណាស់ ! ការ​​រក​ឃើញ​ប្រភព​ថ្មី​នេះ អាច​នឹ​ងជួយ ស្ហ៊ីប អេហ្ស៊ីប អ៊ីស្រាអែល និង​លីបង់ ឱ្យ​មាន​ឯករាជ្យ​​លើ​ផ្នែក​ថាមពល​ និង​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​ឧស្ម័ន​ ទៀត​ផង។ ប៉ុន្តែ​ដំណឹង​នេះ​បាន​បំផុស​ឱ្យ​មាន​ រួច​ស្រេច​ទៅ​ហើយ ជម្លោះ​ស្តី​ពី​សិទ្ធ​និង​ព្រំដែន​ទឹក រវាង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​នោះ។

មាន​ទីតាំង​នៅភាគ​ខាង​កើត​បំផុត​នៃ​សមុទ្ទ​មេឌីទែរ៉ាណេ ​ស្ហ៊ីបដែល​មាន​ប្រវត្តិ​​ប្រេះ​ឆាពុះ​ជា​ពីរ​ស្រាប់​ (ភាគ​ខាង​ជើង​​ស្ហ៊ីប​តួកគី និង​ភាគ​ខាង​ត្បូង​ជា​ប្រទេស​ស្ហ៊ីប) កំពុង​គាស់​​ជម្លោះ​ចំណាស់​​រាប់​ទសវត្សរ៍​ឱ្យ​កកើក​ឡើង​វិញ រហូត​ហៅ​ឱ្យ​សហភាព​អឺរ៉ុប​មក​ធ្វើ​ជា​អាជ្ញាកណ្តាល។ ម្ខាង​ទៀត ​ជា​សម្ពាធ​តាន​តឹង​រវាងអ៊ីស្រាអែល​និង​លីបង់ដែល​កំពុង​​ដណ្តើម​​តំបន់​រក​ឧស្ម័ន​​នេះ​ដែរ ដោយ​មាន​​សហរដ្ឋ​អាមេរិក កំពុង​សាក​ល្បង​សម្របសម្រួល។

ស្ហ៊ីប-តួកគី-អេហ្ស៊ីប

ក្រោយ​ពីខក​ចិត្តនឹង​ប្រតិបត្តិការ​រុក​រក​ប្រេង​​នៅ​តាម​បណ្តោយ​ឆ្នេរ​ស្ហ៊ីប ​ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ​២០១១​មក កាលពី​ដើម​ខែ ​ក្រុមហ៊ុន​តូតាល់​បារាំង​និង​អ៊ីតាលី​អេនី បាន​ប្រកាស​​រក​ឃើញជង្រុក​​ឧស្ម័ន​ធម្មជាតិ​​ដ៏​ធំ​ នៅ​ភាគ​​និរតី​នៃកោះ​ស្ហ៊ីប។ ពីរ​បី​ថ្ងៃ​ក្រោយ​មក​ នៅ​ពេល​ដែល​នាវា​អ៊ីតាលី​អេនី បើក​សំដៅ​នៅ​រក​តំបន់​​​មាន​ធនធាន​ឧស្ម័ន​ ស្ថិត​នៅ​ប៉ែក​ខាង​កើត នៃ​កោះ​ស្ហ៊ីប តែ​​កៀក​តំបន់​ដែលត្រួត​ត្រា​​ដោយ​ទាហាន​តួកគី ​ដើម្បី​​ផ្តើម​​ការ​រុករក​ ស្រាប់​តែ​ទាហាន​តួកគី​ចេញ​មក​​ស្ទាក់ ដោយ​ពន្យល់​ហេតុផល​ថា​ យោធាតួកគី​កំពុ​ង​ជាប់​ធ្វើ​សមយុទ្ធ​ក្នុង​តំបន់​នោះ។ នៅ​ថ្ងៃ​សុក្រ​ នាវា​ចម្បាំង​៥​គ្រឿង​របស់​តួកគី​បានចេញ​ទៅ​​ខ្ទប់​ផ្លូវទៀត​ មិន​ឱ្យ​នាវា​អ៊ីតាលី​អាច​បន្ត​ដំណើរ​ទៅមុខ​បាន ដែល​វិះ​តែ​មាន​ការ​​ប្រឈម​គ្នា ! នេះ​បើ​តាមប្រភព​​អាជ្ញាធរ​ស្ហ៊ីប។

ពី​មុន​មក​គេ​ធ្លាប់​គិត​ថា​ប្រសិន​បើ​ស្ហ៊ីប​មាន​ធនធាន​ថាមពលធម្មជាតិ​​ នោះវា​នឹង​អាច​ជំរុញ​ឱ្យ​​​ស្ហ៊ីប​ងាយ​​បង្រួបបង្រួមគ្នា​បាន ប៉ុន្តែ​ថ្ងៃ​នេះ ការ​​រក​ឃើញ​ជង្រុក​ឧស្ម័ន​ បាត​សមុទ្ទ កំពុង​តែ​ក្លាយ​ទៅ​ជា​ឧបសគ្គ​​ដ៏​ចំបង​នៃ​ការ​ចរចា​​រវាង​​ស្ហ៊ីបខាង​ជើង​និង​ខាង​ត្បូង​ទៅ​វិញ។

ចូល​​ត្រួត​ត្រា​និង​គាំទ្រ​តំបន់​ភាគ​ខាង​ជើង​ស្ហ៊ីបតាំ​ងពី​​ឆ្នាំ​១៩៧៤មក តួកគី​ បាន​ទាមទារ​ឱ្យរដ្ឋាភិបាល​ស្ហ៊ីប​ដែល​ទទួល​ស្គាល់ដោយ​សហគមន៍អន្តរជាតិ ​​​បញ្ឈប់​រាល់​គ្រប់​ការ​រុក​រង​ឧស្ម័ន​ ដរាប​ណា​​រក​ដំណោះស្រាយ​បង្រួប​បង្រួម​គ្នា​មិន​ទាន់​ចេញ។ ចំណែក​រដ្ឋាភិបាល​ស្ហ៊ីប បាន​ស្នើ​សុំអន្តរាគមន៍​ពី​សហភាព​​អឺរ៉ុប ឱ្យ​ជួយ​ធ្វើ​ជា​អន្តរការី ដោយ​យល់​ថា តួកគី​បាន​រំលោភ​ច្បាប់​អន្តរជាតិ​ ហើយ​បាន​ភ្ជាប់​ការ​ចរចា​បង្រួបបង្រួម​កោះ​ទៅ​នឹង​កា​រទម្លាយ​ស្ថានភាព​រុក​រក​ជង្រុក​ឧស្ម័ន។

ចំណែក​អេហ្ស៊ីប ដែល​ជាប្រទេស​មាន​ប្រភព​ធនធាន​ឧស្ម័ន​ច្រើន​ជាង​គេ​នៅក្នុង​តំបន់ ក៏​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំងពី​សំណាក់​តួកគី ដែល​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ផ្លូវ​ទឹក​ ចង​ភ្ជាប់​អេហ្ស៊ីប​និង​ស្ហ៊ីប។

តាម​ការ​ពិត បើ​តាម​អ្នក​វិភាគ តួកគី មិន​ចង់​បាន​ការ​ប្រឈម​ទេ ! ហើយ​ក៏​​មិន​ត្រូវ​ការ​ឱ្យ​គេ​ផ្ទាត់​ទុក​ម្តុំ​ដែរ ហេតុ​ដូច្នេះ​ហើយ​បាន​តួកគី​ត្រូវ​តែចេញ​មុខ​រារាំង​ ប្រសិន​បើ​នាវា​រុករក​ណា​ហ៊ាន​ចូល​កៀក​ដែន​សេដ្ឋកិច្ច​ផ្តាច់​មុខ​ ក្បែរ​កោះ​ស្ហ៊ីប​ខាងជើង​ដែល​គេ​ត្រួតត្រា ដើម្បី​ការពារ​ផលប្រយោជន៍ខ្លួន។​

បើ​តាម Tamar និង Leviathan មាន​ជង្រុក​ឧស្ម័ន​ធំ​ពីររក​ឃើញ​តាម​បណ្តោយ​ឆ្នេរHaïfa​របស់អ៊ីស្រាអែល RFI

សង្គ្រាម​ឧស្ម័ន លីបង់-អ៊ីស្រាអែល

នៅ​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ​ខាង​កើត​នេះ​ដែរ តែ​ចុះ​ទៅភាគ​ខាង​ត្បូង​បន្តិច ក៏​មាន​ជង្រុក​ឧស្ម័ន​ដ៏​ក្រាសក្រែល​ ដែល​អ៊ីស្រាអែល​បាន​រក​ឃើញដំបូង​គេ​ នៅ​​ឆ្នាំ​២០០៩​។ កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ​កន្លង​ទៅនេះ អ៊ីស្រាអែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្មជាតិ​នេះ​​ទៅ​ឱ្យ​អេហ្ស៊ីប ប្រទេស​អារ៉ាប​តែ​មួយ​ដែល​បាន​ចុះ​សន្ធិសញ្ញា​សន្តិភាព​នឹង​គ្នា។

ក្រៅ​អំពី​មាន​ទស្សនៈ​វិស័យ​ចង់​ក្លាយ​ជា​ប្រទេស​មាន​ឯករាជ្យ​ថាមពល​ជាងគេ​មួយ ការ​រក​ឃើញ​ជង្រុក​ឧស្ម័ន​នេះ បាន​ផ្តល់​​ឱកាសឱ្យ​អ៊ីស្រាអែល​​បានក្លាយ​ជា​ប្រទេស​​នាំ​ចេញ​ឧស្ម័ន​មក​កាន់​អឺរ៉ុប​ និង​មាន​ចំណង​ភ្ជាប់​ជា​យុទ្ធសាស្ត្រ​ថ្មី​នៅ​ក្នុង​តំបន់​ទៀត។

ប៉ុន្តែ​ការ​ចុះ​ហត្ថលេខា​​លើ​កិច្ចសន្យា​រុករក​ឧស្ម័ន ជា​លើក​ដំបូង​រវាង​លីបង់ ជាមួយសម្ព័ន្ធ​ក្រុមហ៊ុន​បារាំង អ៊ីតាលី និង​រុស្ស៊ី បានមក​​រំខាន​អ៊ីស្រាអែល​ណាស់ ព្រោះតំបន់​នៃ​ការ​រុករក​នោះ មាន​មួយ​ភាគ​ស្ថិត​ក្នុង​តំបន់​ដែន​ទឹក​ជាប់​ជម្លោះ​ជាមួយ​អ៊ីស្រាអែល។

ចលនា​ហេស្ប៉ូឡា​លីបង់ ដែល​ត្រូវ​បាន​អ៊ីស្រាអែល​កំចាត់​កំចាយ​កាលពី​ឆ្នាំ​២០០៦ និង​ដែល​មាន​អាវុធ​មីស៊ីល​អាច​បាញ់​ដល់​តំបន់​មាន​រចនា​សម្ព័ន្ធ​រុក​រក​ថាមពល​អ៊ីស្រាអែល​នោះ បាន​សន្យា​ការពារ​លីបង់​ដើម្បី​យក​ឈ្នះ​ក្នុង​​សង្គ្រាម​ឧស្ម័ន។

​ប៉ុន្តែ​បើ​​តាម​​អ្នក​វិភាគអ៊ីស្រាអែល ថ្វីបើ​មាន​សង្គ្រាម​ពាក្យ​​ គំរាម​សំឡុតគ្នា​យ៉ាងណា​ក្តី ក៏​អ៊ីស្រាអែល​និង​លីបង់​​គ្មាន​ហេតុផល​អ្វី​ត្រូវ​ផ្សង​ព្រេង​ជាមួយ​នឹង​ជម្លោះ​ឡើយ ​បើ​យោល​ទៅ​សេចក្តី​ត្រូវការ​ផ្នែក​ថាមពល​របស់​លីបង់ និង​កិច្ចសន្យា​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​របស់​អ៊ីស្រាអែល៕

តើប្រទេសណាមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតសម្រាប់ឆ្នាំ២០១៩?

តើ រុស្ស៊ី ផ្អែកឬទេ លើ “ ការទូតវាតឥទ្ធិពល”?

បារាំង រៀប​ចំ​ការតស៊ូមតិ ស្តីពីអន្តោប្រវេសន៍ នៅ​សភា និង​ព្រឹទ្ធសភា

ឥណ្ឌា​ ដាក់​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​របេង​ជា​អាទិភាព​

ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំសម្រេចដកទ័ពអាមេរិកចេញពីតំបន់ប៉ែកខាងជើងស៊ីរី?

រុស្ស៊ីក្រាលព្រំក្រហម ស្វាគម Huawei ដើម្បីទទួលបណ្តាញ 5G

កំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន បណ្តុះ​អត្តសញ្ញាណ​តៃវ៉ាន់

សាធារណរដ្ឋប្រជាមានិតចិន៖ ម៉ៅសេទុងអ្នកបង្កើតតែតេងស៊ាវភីងជាអ្នកបណ្តុះឲ្យរីកលូតលាស់

១ឆ្នាំក្រោយឃាតកម្មសម្លាប់លោកយ៉ាម៉ាល់ ខាស្ហូហ្ស៊ី អារ៉ាប៊ីសាអូឌីតពិបាកស្រោចស្រង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ

ហេតុអ្វី​ចំនួន​មនុស្ស​ចាស់​កើនឡើង​ជំរុញឱ្យ​ថៃ​ត្រូវការ​កម្លាំង​ពលកម្ម​បរទេស​?

អ៊ុយក្រែន​បារម្ភ​បាត់បង្អែក​អាមេរិក ដ្បិតជាប់​ក្នុង​ដង្កាប់​វិវាទ រវាង​លោកត្រាំ និង ពួកប្រឆាំង គាត់

UN ​ជំរុញ​ឱ្យ​ដាំដើមឈើ​នៅ​ទីក្រុង​ ​ដើម្បី​ជួយ​កាត់​បន្ថយការ​កើន​កម្តៅ

Greta Thunberg និមិត្តរូប​នៃ​កុមារលើពិភពលោក ក្នុង​ការ​​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​

ក្នុងរយៈពេល ៥០ឆ្នាំ អាមេរិកខាងជើងបានបាត់បង់សត្វស្លាបជិត ៣ ០០០លានក្បាល

តើ​ព័ត៌មាន​អាក្រក់ ​(Bad News) ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងដូចម្ដេច?

រុស្ស៊ី-ចិន៖ ចំណងទូត៧០ឆ្នាំ បានបើកយុគសម័យថ្មី

ក្រោយ​បោះឆ្នោតជាតិ​, ​អ៊ីស្រាអែល​ នៅតែ​លំបាកក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​

ហេតុអ្វី​បានជា​ឥណ្ឌូណេស៊ី​តែងតែ​ប្រឈម​នឹង​បញ្ហា​ភ្លើង​ឆេះព្រៃ?

ហេតុអ្វីបានជាមានផ្ទុះអំពើហិង្សាប្រឆាំងនឹងជនបរទេសនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង?

សេដ្ឋកិច្ច ហុងកុង តើវិបត្តិនយោបាយហុងកុងមានពាក់ព័ន្ធអ្វីនឹងវិសមភាពសង្គម?