អានតួអត្ថបទ
អាមេរិក-អូតង់

លោក​ James Mattis ​ទាមទារ​​ឲ្យ​​សមាជិក​​​​​​​​អូតង់​​​​​​បង្កើន​​​ថវិកា​​​ការពារ​​ជាតិ​​​

នៅ​ឱកាស​នៃ​ការ​ប្រជុំ​មួយ​របស់​​អូតង់​នា​​ថ្ងៃ​ពុធ​នេះ លោក​ Mattis រដ្ឋមន្ត្រី​​ការពារ​ជាតិ​​​អាមេរិក​ ​បាន​សុំ​ស្នើសមភាគី​របស់​លោក​ខាង​អ៊ឺរ៉ុប អោយ​ធ្វើការ​គោរព​កិច្ចសន្យា​របស់​ខ្លួន​នៅ​លើ​​​​ការ​បង្កើន​ថវិកា​​សម្រាប់​​កិច្ចការពារជាតិ​​ទៅតាម​វិធាន​ដែលបាន​កំណត់ទុក​។​

រដ្ឋមន្ត្រី ការពារជាតិ​អាមេរិក Jim Mattis (ឆ្វេង) ចាប់រលាក់ដៃជាមួយ​លោក Jens Stoltenberg អង្កលេខាធិការនៃអង្គការអូតង់​ prior នៅ​ទីស្នាក់ការ​អូតង់នៅ ទីក្រុង​ Brussels ថ្ងៃ​​ទី​​​៨​​វិច្ឆិកា​​២០១៧​​​​
រដ្ឋមន្ត្រី ការពារជាតិ​អាមេរិក Jim Mattis (ឆ្វេង) ចាប់រលាក់ដៃជាមួយ​លោក Jens Stoltenberg អង្កលេខាធិការនៃអង្គការអូតង់​ prior នៅ​ទីស្នាក់ការ​អូតង់នៅ ទីក្រុង​ Brussels ថ្ងៃ​​ទី​​​៨​​វិច្ឆិកា​​២០១៧​​​​ Virginia Mayo / POOL / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សម័យ​ប្រជុំ​មួយ​របស់​បណ្តា​រដ្ឋមន្ត្រី​ការពារជាតិ​ របស់​​អង្គការ​​អូតង់​នៅ​ថ្ងៃ​ពុធ​នេះ ​ប្រមុខ​ការពារ​ជាតិ​អាមេរិក​លោក James Mattis ​បាន​ថ្លែង​ថា សហរដ្ឋអាមេរិក សុំ​ស្នើ​​​​អោយ​​ប្រទេស​អ៊ឺរ៉ុប​ដែលជា​សមាជិក​របស់​អូតង់​ គោរព​លើ​កិច្ចសន្យា​របស់​ខ្លួន​​នៅ​លើ​​ការ​បង្កើន​ការ​ចំណាយ​ថវិការ​​សម្រាប់កិច្ចការពារ​ជាតិ។​​​

កន្លង​មក​ប្រធានាធិបតី​អាមេរិក លោក Donald Trump ធ្លាប់​បាន​គម្រាម​ ​ថា​អាមេរិក​នឹង​ដក​ការ​គាំទ្រ​របស់​ខ្លួន​​​ចំពោះ​បណ្តា​ប្រទេស​សមាជិក​អង្គការ​អូតង់ ​ដោយ​លោក​បាន​វិនិច្ឆ័យ​ថា ​ការចំណាយ​លើ​ថវិកាសម្រាប់​​ការពារជាតិ​នៅពុំគ្រប់គ្រាន់។

ក្នុងន័យនេះហើយ បាន​ជា​ក្រុម​​ប្រទេស​សមាជិក​អូតង់ បាន​ដាក់​ជូន​ជា​លើក​ទី​មួយ​​នូវ​​ផែនការ​នានា​របស់ខ្លួន​​ដើម្បី​​បញ្ជាក់​​ថា ​ប្រទេស​របស់​ខ្លួន ​នឹង ឈានទៅ​ដល់​​គោលដៅ​​​​នៅ​លើ​ការ​ចំណាយ​ថវិការ​សម្រាប់​កិច្ចការពារជាតិ​​ដែល​​​មានចំនួន​​ស្មើ​​នឹង ​​២% ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ឆ្នាំ​២០២៤។

លើកលែង​អាមេរិក ប្រទេស​ចំនួន​ ១៥ ​ក្នុង​ចំណោម​ ប្រទេស​ទាំង​២៨​​របស់​អូតង់​ ចាប់ពី​អំណេះ​ តទៅ​មាន​​យុទ្ធសាស្រ្តមួយ​របស់ខ្លួនដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​​ខាង​លើ​ ។ គោលដៅ​​​​ដែលត្រូវ​បាន​សម្រេចឡើង​នៅ​ក្នុង​ឆ្នាំ ២០១៤ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទង្វើ​របស់​រុស្ស៊ី ដែល​យក​តំបន់ Crimé ​របស់ ​អ៊ុយក្រែន ​ធ្វើ​ជា​ដែនដី​របស់ខ្លួន។ គួររំលឹកថា ថវិកា ​សម្រាប់​ការ​ចំណាយ​លើ​ផ្នែក​យោធា​ នា​ជំនាន់​នោះ​មាន​ការ​ស្រុត​​ចុះ។​

យោង​តាម​លោកស្រី Katie Wheelbarger ដែល​​ជា​មន្ត្រី​ជំនួយការ​ម្នាក់​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​​អាមេរិក "លោក James Mattis នឹង​ធ្វើ​សេចក្តី​ថ្លែង​ទៅ​ដល់​បណ្តា​ប្រទេស​ដែលនៅ​ពុំ​ទាន់​មាន​កម្មវិធី​សម្រាប់​ការចំណាយលើកិច្ច​ការ​ពារជាតិរបស់ខ្លួន​​ ឲ្យបាន​ដល់​​ចំនួន​ ២% ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​នោះ នឹង ក៏​​ត្រូវ​ធ្វើការ​អភិវឌ្ឈន៍នៅ​លើ​កម្មវិធី​របស់​ខ្លួនដែរ។​

យោងតាមទិន្ន័យ​របស់​អង្គការអូតង់ ប្រទេសអង់គ្លេស  Grèce  Roumanieនិង​រដ្ឋ​នៃ​តំបន់​បាល់​​ចំនួន​៣​ដែល​មាន Estonie, Lettonie et Lituanie បាន​បង្កើន​ថវិការ​យោធា​បាន​ទៅ​ដល់ ​២​% ​ឬ​ ក៏ ​ជិត ​ឈាន ​ដល់​តួលេខ​នេះ​ដែរ។

ចំណែក​ប្រទេស​បារាំង​ បាន​គ្រោង​ទុក​ការ​បង្កើន​ថវិការ​សម្រាប់កិច្ចការពារជាតិ​​របស់ខ្លួន​បាន​ចំនួន​​ជាង​១/៣​​ ​នៅក្នុង ​រវាង​ឆ្នាំ​​២០១៧​ និង​២០២៥ ​ ហើយ​​ប្រទេស​តួកគីវិញ នឹង​បាន​​សម្រេច​លើ​ផែនការចំណាយលើកិច្ចការពារជាតិ​​នេះ ​ដ៏​ឆាប់​រហ័ស​ដែរ​។

ប្រទេស​អេស្ប៉ាញ​វិញ ​បានធ្វើការបញ្ជាក់​ឲ្យដឹងថា ប្រទេសខ្លួន​នៅ​​ពុំ​ទាន់​ឈាន​ទៅ​ដល់​គោលដៅ​ខាងលើនេះទេ។ ប្រទេស​បែលហ្សិក​និង​អ៊ីតាលីវិញ នៅតែយឺតយ៉ាវ។ រីឯ អាល្លឹមង់ ថ្វីត្បិត​តែ​មាន​គម្រោង​ដ៏​សំខាន់​នៅ​លើ​ការ​បង្កើន​ថវិការ​សម្រាប់​យោធា​ក្តី ក៏​នៅ​តែ​មាន​ការ​ពិបាក​ក្នុង​ការឈានទៅ​ដល់គោលដៅខាងលើនេះ។ ចំណែក​​ប្រធានាធិបតី​អាមេរិក​វិញ បាន​ស្នើ​បង្កើន​ការ​ចំណាយ​សម្រាប់​កិច្ច​ការពារ​នៅ​អឺរ៉ុប​ចំនួន​១ពាន់៧០០​លាន​ដុល្លារអាមេរិក​សម្រាប់ឆ្នាំ​២០១៩៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ