អានតួអត្ថបទ
រុស្ស៊ី-អាកាសចរណ៍

យន្ដហោះ​រុស្ស៊ី​ធ្លាក់​​នៅ​ជាយក្រុង​ម៉ូស្គូ​​ប្រហែល​មក​ពី​​សន្សើម​កក​ជាប់​​លើ​ឧបករណ៍​វាស់ល្បឿន

ថ្នាក់ធ្លាក់យន្ដហោះរុស្ស៊ីធុន Antonov កាលពីថ្ងៃអាទិត្យកន្លងទៅ នៅមិនឆ្ងាយប៉ុន្មាន ពី​រដ្ឋធានី​ម៉ូស្គូ បណ្តាលឲ្យស្លាប់មនុស្សអស់ ៧១ នាក់ “ ប្រហែល “ មកពី សន្សើម​កក​ខាំ​ជាប់​លើ ប្រដាប់ វាស់ល្បឿនហោះ Pitot ម៉្លោះហើយបាន​ជា​ប្រព័ន្ធ​សម្រាប់​កំដៅ​ប្រដាប់​នោះ​លែង​ដំណើរការ - សេចក្តីនេះ ប្រកាសថ្ងៃអង្គារ ដោយក្រុមអង្កេត ក្រោយពីធ្វើវិភាគ​អំពី​ប្រអប់​ខ្មៅ ដែ​លថតជីពចរយន្ដហោះនោះ។

កំណាត់នៃយន្តហោះរុស្ស៊ី​ 'Antonov AN-148​ ដែលធ្លាក់នៅជាយក្រុង​ Moscou ថ្ងៃទី​១១​កុម្ភៈ២០១៨
កំណាត់នៃយន្តហោះរុស្ស៊ី​ 'Antonov AN-148​ ដែលធ្លាក់នៅជាយក្រុង​ Moscou ថ្ងៃទី​១១​កុម្ភៈ២០១៨ REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍ធ្លាក់នេះ “ អាចត្រូវពន្យល់ ដោយទិន្នន័យមិនត្រឹមត្រូវ អំពីល្បឿនហោះ ដែល តាមមើលទៅ បណ្តាលមកពីសន្សើមកកខាំជាប់លើ ប្រដាប់វាស់ល្បឿនហោះ Pitot លុះទាល់តែ ប្រព័ន្ធ សម្រាប់កំដៅប្រដាប់នោះ គាំងលែងដើរ -ការនេះ មានចង្អុល​ឲ្យ​ឃើញ ក្នុងសេចក្តីជូនដំណឹង នៃ គណៈកម្មាធិការអន្តររដ្ឋាភិបាលខាងអាកាសចរណ៍ ហៅកាត់ថា MAK ។

សេចក្តីសន្និដ្ឋាននេះ ទាញយកបានពី ការធ្វើវិភាគដំបូង អំពីព័តមាន​នានា​ថត​ជាប់​ក្នុង​ប្រអប់​ខ្មៅ ដែលរក្សា ទុក ទិន្នន័យបច្ចេកទេសនៃល្បឿនហោះ ព្រមទាំងបានមកពីការ​ធ្វើ​វិភាគ​ករណីបែបដូចគ្នានេះ ដែលធ្លាប់ កើតមានពីមុនៗ ការនេះលំអិត ដោយ គណៈកម្មាធិការ ​MAK ដែលមានឯកទេសកម្មខាងអង្កេតអំពី គ្រោះថ្នាក់ ក្នុងលំហ​អាកាស។

​ហៅម្យ៉ាងទៀតថា” បំពង់ Pitot “ ប្រដាប់ស្ទង់ល្បឿន Pitot អនុញ្ញាតឲ្យពួកពីឡុត ត្រួត​ពិនិត្យ​​លើល្បឿន នៃយន្ដហោះដែលខ្លួនបើកបរ ហើយវាជា គ្រឿងផ្សំ​គន្លឹះ​សម្រាប់​ទ្រទ្រង់​សមតា​យន្ដហោះ ពេលកំពុងហោះ។

ប្រសិនបើ ប្រដាប់ស្ទង់ល្បឿន Pitot ខាំជាប់ដោយសន្សើមកក ឫ តោងជាប់ដោយ​កំទេច​ផ្សេងៗ គឺវាអាច ផ្តល់ទៅ ពីឡុត នូវ ទិន្នន័យមិនត្រឹមត្រូវអំពីល្បឿនហោះ ហេតុដែល​អាច ​បន្ថយយ៉ាងគំហុក កម្លាំងទាញ តួ យន្ដហោះ ឲ្យឡើងកំពស់ត្រង់ភ្លឹងទៅលើ ក្នុង​ករណី​វាហោះដោយល្បឿនយឺតជ្រុល ឫ ក៏ បណ្តាលឲ្យតួ យន្ដហោះ ខូច​ទ្រង់ទ្រាយ​តែ​ម្តង​ ក្នុងករណី វាហោះដោយល្បឿនលឿនជ្រុល។

ពិតជា ប្រដាប់ស្ទង់ល្បឿន Pitot ដែលត្រូវបានគេលើកជាមូលហេតុ នៃគ្រោះថ្នាក់ធ្លាក់​យន្តហោះ​ Airbus-330 របស់ក្រុមហ៊ុន Air France ដែលបានរត់តាមផ្លូវ Paris-Rio de Janeiro ហើយធ្លាក់ក្នុងមហាសមុទ្រ អាត្លង់ទិក ថ្ងៃទី ១ មិថុនា ឆ្នាំ ២០០៩ ស្លាប់​អស់មនុស្សទាំង ២២៩ នាក់ ដែលបានស្ថិតនៅ ក្នុង យន្ដហោះនោះ។

បំពង់ Pitot “ ឫ ប្រដាប់ស្ទង់ល្បឿន Pitot គឺយោងទៅលើឈ្មោះវិស្វករ និង អ្នក​រូបសាស្ត្រ​បារាំង សតវត្សរ៏ទី ១៨ លោក Henri Pitot ដែលបានបង្កើត បំពង់អនុញ្ញាតឲ្យវាស់សម្ពាធ ក្នុងវត្ថុធាតុរាវដែលកំពុងហូរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ