rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាកាសធាតុ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ព្រឹល​​​​ធ្លាក់​​​​ខ្លាំង​​​​​​​​ជំរុញ​​​​ឲ្យ​​មាន​​​​ការ​​កក​ស្ទះ​​​​នៅ​​តាម​​​​ការ​ដឹក​​ជញ្ជូន​​​សាធារណៈ​​

media
ព្រិល​​គ្របដណ្ដប់​ដើមឈើត្រូវបានគេមើលឃើញនៅជិតប៉មTour Eiffel នៅ​ ប៉ារីស​​​ជាមួយ​​​នឹង​​ព្រិល​និង​សីតុណ្ហភាព​ត្រជាក់​​​នៅ​ប្រទេស​​បារាំង​​នា​ថ្ងៃ​​ទី​ ៧ ​​កុម្ភៈ​​ឆ្នាំ​ ២០១៨ នៅ​​ ​Paris REUTERS/Gonzalo Fuentes

អាកាសធាតុ​ត្រជាក់ បាន​​វាយលុក​យ៉ាង​ពេញ​ទំហឹង​នៅ​ក្នុង​ប្រទេស​បារាំង។ ​តំាងពីយប់​ថ្ងៃអង្គារ​ឆ្លងមកព្រឹក​ថ្ងៃ​ពុធ​នេះ ព្រិល​បាន​ធ្លាក់​យ៉ាង​សម្បើម​អស្ចារ្យ​នៅ​ទីក្រុង​ប៉ារីស​​និង​នៅ​តំបន់​ជាង​មួយ​ភាគ​បួន​ក្នុង​​​ភាគ​ខាង​ជើង​ប្រទេស​បារាំង។​ ការ​ធ្លាក់​ព្រិល​​នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​យ៉ាង​ខ្លាំង​​នៅ​ក្នុង​ការ​ដឹកជញ្ជូន​សាធារណៈ។


អាកាសធាតុត្រជាក់ខ្លាំង បាន​វាយលុក​​​ពេញទំហឹង​នៅ​​​ប្រទេស​បារាំង។ ទីក្រុង​ប៉ារីស​និង​តំបន់​ជាង​មួយ​ភាគ​បួន​​ក្នុង​​ភាគ​ខាង​ជើង​ប្រទេស បាន​​​​​រង​នូវ​ការ​ធ្លាក់​​ព្រិល​យ៉ាងខ្លាំង​​តាំង​ពី​យប់​ថ្ងៃ​អង្គារ​ឆ្លង​មក​ព្រឹក​ថ្ងៃ​ពុធ​នេះ ជាហេតុ​បណ្តាល​ឲ្យ​មាន​ការ​រាំងស្ទះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ដឹកជញ្ជូនសាធារណៈ។

ដើម្បី​​ទប់ទល់​នឹង​អាកាសធាតុ​​ដ៏សែន​ត្រជាក់​​នេះ រដ្ឋាភិបាល​បារាំង​ បាន​ចាត់​វិធានការ រៀបចំ​ទីកន្លែង​សម្រាប់​​ទទួល​​អ្នក​ឥត​ទីជម្រក​​ជាង ​​១០០០​កន្លែង​ទៀត​នៅ​​ទូទាំង​ប្រទេស ​បន្ថែម​ពី​លើ​ចំនួន​​មជ្ឈមណ្ឌល​ជាង​ ១​ម៉ឺន​៣០០០​កន្លែង ​ដែល​បាន​បើក​ទ្វារ​​ហើយ​​ដើម្បី​​ទទួល​​អ្នក​ឥត​ជម្រកស្នាក់​នៅ​​​ពេញ​មួយ​រដូវ​ត្រជាក់​​​។​​

ទន្ទឹម​នេះ ក្រសួង​ដឹក​ជញ្ជូន​ខាង​​រថភ្លើង​បារាំង បាន​ទូន្មាន​ដល់​ប្រជាជន អោយ​លើក​ពេល​​នៃ​ការ​ចេញ​ដំណើរ ចំណែក​អាជ្ញាធរ​​វិញ បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​បើក​រថយន្ត​ទៅ​ធ្វើការ ដោយសារ​តែព្រិល បាន​ធ្លាក់​ខ្លាំងពេក​​​ឥត​ឈប់ឈរ​។

គួរ​បញ្ជាក់ថា នៅ​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រជាជន​ជា​ច្រើន​ពាន់ បាន​នាំគ្នា​ទៅ​ស្នាក់​អាស្រ័យ​នៅ​តាម​មជ្ឈមណ្ឌលនានា​នៅ​ទីក្រុង​ប៉ារីស​និង​ជាយ​ក្រុង​ប៉ារីស​​​ ក៏ព្រម​នៅ​តាម​ទី​ចំណត​អាយស្ម័យាន្ត​ឬ​ក៏​ព្រលាន​យន្តហោះ។ ម្យ៉ាងទៀត តំបន់​ បារាំងវិញ ​ជាង ៣០​កន្លែង​រួម​ទាំង​ទីក្រុង​ប៉ារីស ​ត្រូវ​​ស្ថិត​នៅ​ក្នុងស្ថាន​ប្រុងប្រយ័ត្ន​ខ្ពស់​តាំងពី​យប់​ថ្ងៃ​អង្គារ​មក​ទល់ថ្ងៃ​ពុធ​នេះ។ ក្រសួង​ឧតុនិយម​បារាំង បាន​គ្រោងទុក​ថា ជារួម ព្រិល ​ធ្លាក់​ក្នុង​កម្រាស់​​ពី​៧​ទៅ ​១៥ Cm ឬ​ ក៏​រហូត​ដល់​ទៅ​២០​cm នៅ​តំបន់​ប៉ារីស​ក៏ព្រមទាំង​នៅ​ភាគ​ខាង​​កើត​នៃ​តំបន់ Pays de la Loire និង L’Aisne ។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​ព្រិលបានបន្ត​ធ្លាក់យ៉ាងសម្បើម​នៅ​តាម​ចិញ្ជើម​ថ្នល់​នានា​ក្នុង​រដ្ឋធានី ជាហេតុ​ធ្វើ​ឲ្យ​អ្នកបើកបរយាន្តយន្ត​ជាច្រើន​ត្រូវ​ជាប់​គាំង​និងបោះបង់​​​​យាន្ត​ចោល​ជំនិះ​របស់​​ខ្លួន​​នៅ​លើ​ផ្លូវ​ជាតិ​លេខ​ ១១៨ ​ភាគ​និរតី​នៃ​ទីក្រុងប៉ារីស​ដើម្បី​រក​ទីជម្រក​វិញ៕​​​​​