អានតួអត្ថបទ
បារាំង-អន្តោប្រវេស្តន៍

អំពើ​ហិង្សា​នៅតំបន់កាឡេ​ បាន​បណ្តាល​ឲ្យ​មាន​​អ្នក​រងរបួស​​ជា​​ច្រើន​​នាក់​​ក្នុង​​នោះ​​៤​​នាក់​​ត្រូវ​​គ្រាប់​​

នៅ​ប្រទេស​​បារាំង​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​ មាន​​ការ​​ផ្ទុះ​អំពើ​​ហិង្សា​​យ៉ាង​​ខ្លាំងក្លា​​​​រវាង​​ក្រុម​​ជន​អន្តោប្រវេស្តន៍​​​អាហ្វហ្កានីស្ថាន​​និង​​ពួក​​អាហ្រិ្វក​​សញ្ជាតិ​​អេរីត្រេ​ នៅ​​ទី​​កន្លែង​​ជា​​ច្រើន​​​ក្នុង​​តំបន់​ Calais ​​ភាគ​​ខាង​​ជើង​​ប្រទេស​​បារាំង។​ អំពើ​​ហិង្សា​​នេះ​ បាន​​បណ្តាល​​ឲ្យ​​មាន​​អ្នក​រង​​របួស​​ប្រមាណ​​ជា​​២០​​នាក់​​ក្នុង​​ចំណោម​​នោះ ​៤​​នាក់​​ត្រូវ​​រងរបួស​​​យ៉ាង​ធ្ងន់ធ្ង​​រ​ដោយ​ត្រូវ​​គ្រាប់​កាំភ្លើង។​​

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ Gerard Collomb ស្ថិតនៅ​ក្នុង​តំបន់ Calais  ក្នុងយប់​ទី​​១​កុម្ភៈ​ឆ្លងមកថ្ងៃទី​២​កុម្ភៈឆ្នាំ២០១៨នេះ​
រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ Gerard Collomb ស្ថិតនៅ​ក្នុង​តំបន់ Calais ក្នុងយប់​ទី​​១​កុម្ភៈ​ឆ្លងមកថ្ងៃទី​២​កុម្ភៈឆ្នាំ២០១៨នេះ​ Philippe Huguen / AFP
ផ្សាយពាណិជ្ជកម្ម

អំពើ​ហិង្សា​ដែល​​ផ្ទុះ​ឡើង​​នៅតាម​ទីកន្លែង​ជាច្រើន​នៅ​​​តំបន់​កាឡេ​​ម្សិលមិញ​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​លោក​ Gérard Collomb វាយតម្លៃថា​ ជាអំពើហិង្សា​មួួយ​​ក្នុង​​​កំរិត​​​ធ្ងន់ធ្ងរ​​​ដែល​​​គេ​​ពុំ​ធ្លាប់​​ស្គាល់​​និង​​ក៏​​​​ពុំ​អាច​​ទ្រាំទ្រ​​​​​​បាន​​ឡើយ។ ប្រសាសន៍​​របស់​​រដ្ឋមន្ត្រី​​មហា​ផ្ទៃ​​បារាំង​​នេះ​ ធ្វើ​​ឡើង​​នៅ​ខណៈ​ពេល​​ដែល​​លោក​​បាន​​អញ្ជើញ​​ទៅ​​ដល់​​ទីកន្លែង​​កើត​​ហេតុ​ក្នុង​ល្ងាច​ម្សិលមិញ។

​រដ្ឋមន្ត្រីមហាផ្ទៃបារាំង បាន​ថ្លែង​បន្ថែម​ទៀត​ថា វត្តមាន​របស់​លោក​នៅលើ​​ក​ន្លែង​ផ្ទុះអំពើ​ហិង្សា​នេះ​ គឺ​ដើម្បី បញ្ជាក់​​ជា​ថ្មី​ទៀត ពីកំណែន​​របស់​អាជ្ញាធរ​បារាំង​នៅ​ចំពោះ​មុខ​​ពួក​មេ​​ខ្យល់​​​​ដែលនៅតែ​​ចិញ្ចឹមចិត្ត​​បង្ក​​អំពើ​ហិង្សា​ជារៀងរាល់​ថ្ងៃ​។ លោក Gérard Collomb​ បាន​អញ្ជើញ​​ទៅ​ជួបប្រាស្រ័យដែរ ​ជាមួយ​កង​រក្សា​របៀបរៀបរយ ក្រុម​លត់​អគ្គីភ័យ​និង​សមាជិក​​​​របស់​ការរិយាល័យ​​ទទួលបន្ទុក​​អន្តោប្រវេស្តន៍​​របស់​​បារាំង​​​រួច​​ហើយ​​ដែរ។​​

គួរបញ្ជាក់ថា​អំពើ​ហិង្សា​ផ្ទុះ​ឡើង​នៅ​តំបន់​កាឡេ​ រវាង​ជន​អន្តោប្រវេស្តន៍​ជា​ច្រើន​រយ​នាក់​​​ដែល​​​មក​ពី​​​អេរីត្រេ​​និង​​អាហ្វហ្កានីស្ថាន បានបណ្តាល​អោយ​មាន​អ្នក​​រង​របួស​២២​នាក់​។​ ក្នុង​ចំណោមនេះ ​ជន​អន្តោប្រវេស្តន៍​៥​នាក់​ត្រូវ​រងរបួស​ដោយ​​គ្រាប់​កាំភ្លើង ​ក្នុង ​នោះ ៤ នាក់​​​​ដែល​មាន​សញ្ជាតិ​អេរីត្រេ​ អាយុ​ពី​១៦​ទៅ​១៨​ឆ្នាំ​​ ស្ថិត​​នៅ​​ក្នុង​​សភាព​​ធ្ងន់ធ្ងរ​អាច​ស្លាប់​ឬ​រស់។​​

យោងតាម​ប្រភព​នគបាលបារាំង​នៅ​​តំបន់កាឡេ ​តួលេខ​នៃ​ចំនួន​ជន​រងគ្រោះ​លើក​នេះ ​មាន​​លក្ខណៈធ្ងន់ធ្ងរ​ ​ចាប់តាំងពីថ្ងៃទី​១​កក្កដាឆាំ្ន ២០១៧​មក ដោយ​​កាលណោះ ជម្លោះ​វាយប្រតប់គ្នា ​រវាង​ជាតិ​ពិន្ទុ​នានា បាន​បណ្តាល​ឲ្យ​មានអ្នករងរបួស​១៦នាក់ ហើយ​ក្នុង​នោះ​​អ្នករងរបួសធ្ងន់មានតែ ម្នាក់គត់។ ចំណែកក្នុង​ឆ្នាំ២០១៦ វិញ ជម្លោះ​ជេរ​ទាស់ទែង​គ្នា​ បាន​​បណ្តាល​អោយ​មាន​អ្នក​រងរបួស​៤០នាក់តែគ្មានអ្នករងរបួសធ្ងន់ធ្ងរទេ។

ក៏ប៉ុន្តែ ជម្លោះហិង្សា​លើក​ចុង​ក្រោយ​រវាង​ជន​អន្តោប្រវេស្តន៍​អាហ្វហ្កានីស្ថាន​ពីរ ក្រុម​នៅ​​​ឆ្នាំ ២០១៧ មុននេះ​​ នៅ​ក្នុង​ការ​បាញ់​តទល់គ្នា​នោះ បាន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​៥​នាក់ ។ ​​ អ្នករងរបួស​​ដែល​​ក៏​ប្រហែល​​ជា​​ពួក​មេ​ខ្សល់​ដែល​​ធ្វើការសងសឹកគ្នា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ