rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ជិតបួនខែ​ក្រោយ​ការបោះឆ្នោត អាល្លឺម៉ង់​ទើប​រកឃើញ​ពន្លឺ​បង្កើត​រដ្ឋាភិបាលចេញ

ដោយ អៀង សុខម៉ិញ

បន្ទាប់​ពី​ជាប់​គាំង​នយោបាយ និង​ធ្លាក់ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន អស់​រយៈ​ពេល​ជាង​បី​ខែមក នៅទីបំផុត បក្ស​អភិរក្ស​និយម​របស់​លោក​ស្រី​អង់ហ្គឺឡា មែរកិល និង​បក្ស​សង្គម​ប្រជាធិបតេយ្យ​ បាន​រក​ឃើញ​ជា​កិច្ចព្រមព្រៀង​ជា​គោលការណ៍​ នៅ​ព្រឹក​ថ្ងៃសុក្រ​ទី ១២​មករា បង្កើត​រដ្ឋាភិបាលចម្រុះថ្មី។ នេះ​មិនមែន​ជា​ដំណឹង​ដ៏​ល្អ សម្រាប់តែ​​ប្រទេស​អាល្លឺម៉ង់​ និង​ ​លោកស្រី​ មែរកិល​ ដែល​ប្រាកដ​ថា​នឹង​អាច​បន្ត​តំណែង​ គម្រប់​អាណត្តិ​ទីបួនទេ សហភាព​អឺរ៉ុបទាំង​មូល​ក៏​ចាប់​មាន​កម្លាំង​ឡើង​វិញ​ដែរ។

អាល្លឺម៉ង់​បាន​បោះឆ្នោត​សភា​តាំង​ពី​ថ្ងៃ​ទី ២៤​ កញ្ញា ២០១៧​មក។ គណបក្ស​អភិរក្ស​និយម​​ CDU-CSU របស់​លោក​ស្រី​បាន​ឈ្នះ​ឆ្នោត​ និង​ទទួល​លទ្ធផល​នាំ​មុខ​គេ ប៉ុន្តែ​គ្មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​សម្រាប់​បង្កើត​រដ្ឋាភិបាល​ តែ​ម្នាក់​ឯង​ទេ។ លោកស្រី​មែរកិល ត្រូវ​ចរចាជា​មួយ​បក្ស​ផ្សេង​ទៀត​ ដើម្បី​មាន​រដ្ឋាភិបាល​ចម្រុះ។

កាលពី​ខែ​វិច្ឆិកា លោកស្រី​មែរកិល​បាន​ទៅចរចា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​នឹង​បក្ស​បរិស្ថាននិង​អ្នក​សេរីនិយម។ ប៉ុន្តែ​មិន​បាន​សម្រេច ទើប​នាំ​អាល្លឺម៉ង់​ឱ្យ​ធ្លាក់​ក្នុង​ភាព​ជាប់​គាំង​នយោបាយ ដ៏ធ្ងន់ធ្ងរ​មិន​ធ្លាប់​ជួប​ប្រទះ។

​ប្រឈម​នឹងគ្រោះ​រៀប​ចំ​ការ​បោះឆ្នោត​សភា​ឡើង​វិញ​ ប្រធានាធិបតីអាល្លឺម៉ង់​ ​បាន​ចេញ​មុខ​អំពាវនាវ​ឱ្យ​បក្ស​ជាប់​ឆ្នោត​ទាំង​អស់​ ជំនះ​ភាព​មានៈ​របស់​ខ្លួន និង​យក​ប្រយោជន៍​ជាតិ​ជា​ធំ​មក​គិត។ ព្រោះ​បើមាន​ការ​បោះឆ្នោត​ជា​ថ្មី​ឡើង​វិញ អ្នក​ដែល​អាច​ទាញ​ចំណេញ​បាន​ច្រើន​ជាងគេ គឺ​នឹង​បាន​ទៅ​លើ​ក្រុម​អ្នក​ជ្រុលនិយម​ហើយ។

នៅ​ទីបំផុត បក្ស​សង្គម​ប្រជាធិបតេយ្យ SPD ដែល​ធ្លាប់​ចូល​រួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជា​មួយ​បក្ស​លោកស្រី​មែរកិល ដឹកនាំ​ប្រទេស​ ជា​ច្រើន​ ពី​ឆ្នាំ​ ២០១៣-ដល់​២០១៧ និង​ដែល​ក្រោយ​ពី​សម្រេច​ចិត្ត​​ជា​ដំបូង​ ចង់ធ្វើ​ជា​បក្ស​ប្រឆាំង ក៏​ប្រែ​ចិត្ត​ ត្រលប់​មកចូល​តុ​ចរចា​វិញ។ ការចរចា ​យ៉ាង​ស្វិតស្វាញ អស់​រយៈ​ពេល​ជាង ២៤​ម៉ោង បាន​សម្រេច​​កិច្ចព្រមព្រៀង​ជា​គោលការណ៍ ​នៅ​ព្រឹក​មិញ​នេះ។

ប៉ុន្តែ​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មិន​ទាន់​អាច​ចេញ​ជា​រូបរាង​ភ្លាម​បាន​ទេ ព្រោះ​ខាង​បក្ស​សង្គម​ប្រជាធិបតេយ្យ​ កិច្ចព្រមព្រៀង​ជាមួយ​បក្ស​CDU ថ្ងៃ​នេះ ត្រូវ​ឆ្លង​កាត់​ការអនុម័ត​របស់​ប្រតិភូបក្ស​នៅ​ក្នុង​សមាជ​វិសាមញ្ញ​បក្ស​ ថ្ងៃទី ២១​មករា​សិន។ បន្ទាប់​មក​នៅ​មាន​ការ​ចរចា​លម្អិត​កម្មវិធី​ដឹកនាំ​រដ្ឋាភិបាល​ទៀត។ បើ​អ្វីៗ​ប្រព្រឹត្ត​ទៅ​បាន​រលូន​ល្អ រដ្ឋាភិបាល​ចម្រុះ​ថ្មី​នឹង​ប្រសូត​ចេញ​ នៅ​រវាង​ចុង​ខែ​មីនា។

​​រដ្ឋាភិបាលចម្រុះ​ថ្មី អឺរ៉ុប​និយម​

បក្ស​ទាំង​ពីរ​មាន​គោលនយោបាយ​ប្រឆាំង​គ្នា​ច្រើន។ ខាងសង្គមប្រជាធិបតេយ្យ​ ចង់​បាន​ ​ការ​វិនិយោគ​ក្នុង​វិស័យ​អប់រំ លុប​បំបាត់​វិសមភាពរវាង​អ្នក​មាន​និង​អ្នកក្រ ​និងចង់​​បង្កើនពន្ធដារ​ពី​អ្នកមាន​ប្រាក់ខែ​ខ្ពស់ ពីអត្រា​៤២ទៅ​៤៥%។ ឯ​ខាង​បក្ស​អភិរក្ស​របស់​លោកស្រី​មែរកិល គិត​គូរ​ខ្លាំង​ខាង​សន្សំសំចៃ ​ជា​ជាង​ជំរុញ​ការ​ចាយវាយ ចង់​បញ្ចុះ​ពន្ធដារ​ជា​ទូទៅ​តែ​ម្តង។ SPD ការពារ​អឺរ៉ុប​ខ្លាំង ឯ​ខាង​អ្នក​អភិរក្ស​និយម CDU នៅ​ស្ទាក់ស្ទើរ ហើយចង់​រឹត​បណ្តឹង បញ្ហា​អន្តោប្រវេសន៍ ផ្ទុយ​ពី​បក្ស​​​SPD ដែល​ចង់​បន្ធូរបន្ថយ​នយោបាយជួបជុំ​គ្រួសារ។

ប៉ុន្តែ​ថ្ងៃនេះ បក្ស​ទាំង​ពីរ​ ​ជំនះ​ភាព​ខុស​គ្នា បាន ! យោង​តាម​កិច្ច​ព្រមព្រៀង ដែល​ជា​ឯកសារ​គោល កម្រាស់ ២៨​ទំព័រ និង​ដែល​ជា​ទម្រ​នៃ​កិច្ចពិភាក្សា​ផ្លូវការ​រៀប​ចំ​​រដ្ឋាភិបាល អនាគត​​​រដ្ឋាភិបាល​ចម្រុះ​អាល្លឺម៉ង់​ថ្មី នឹង​សហការ​ការងារ​​ជាមួយ​បារាំង ដើម្បី​ពង្រឹង​អំណាច​អឺរ៉ុប ! ធ្វើ​កំណែទម្រង់តំបន់​អឺរ៉ូឱ្យ​ធុននឹង​វិបត្តិពិភពលោក​ អាល្លឺម៉ង់​នឹង​បង្កើន​វិភាគទាន​សម្រាប់​ហិបសហភាព​អឺរ៉ុប ស្រប​តាម​​ការ​ទាមទារ​ដ៏មុះមុតរបស់​បក្ស​សង្គមប្រជាធិបតេយ្យ។ កិច្ចព្រមព្រៀង​បាន​ចែង​យ៉ាង​ច្បាស់​អំពី​តួនាទី​ដ៏​ចាំបាច់​​នៃ​ភាព​ជា​មេដឹកនាំ​គូ បារាំង​-អាល្លឺម៉ង់ ដើម្បី​ស្ថាបនា​អឺរ៉ុប​ថ្មី​និង​​ខ្លាំង​ក្លា។ រដ្ឋាភិបាល​អាល្លឺម៉ង់​ថ្មី នឹង​កំរិត​អន្តោប្រវេសន៍ សុំ​សិទ្ធ​ជ្រកកោន ត្រឹមពី ១៨ ទៅ​ ២០ម៉ឺន​​នាក់​ ក្នុង​មួយ​ឆ្នាំ ដូច​ដែល​បក្ស​អភិរក្ស​និយម​ចង់​បាន។

លោកស្រី​អង់ហ្គឺឡា មែរកិល ដែល​នឹង​ក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល ជា​លើក​ទី​បួន បាន​​​ថែម​ទាំង​ប្រកាស​សន្យា​ ពង្រឹង​អឺរ៉ុប ក្នុង​សន្និសីទ​កាសែត ក្រោយ​ការ​ប្រកាស​សម្រេច​ព្រមព្រៀង​បង្កើត​រដ្ឋាភិបាល​ជាមួយ​បក្ស​សង្គម​ប្រជាធិបតេយ្យ​ទៀត។ ប៉ុន្តែ​​អ្នក​សារព័ត៌មាន​ ចាប់​ផ្តើម​ធ្វើ​ការ​រិះគន់​ថា រដ្ឋាភិបាល​ចម្រុះ​អាល្លឺម៉ង់​ថ្មី​ជា “​រដ្ឋាភិបាល​អ្នក​ចាញ់”​ ព្រោះ​បក្ស​ទាំង​ពីរ​បាន​ទទួល​សំឡេង​គាំទ្រ​ធ្លាក់​ចុះ បើ​បូក​បញ្ចូល​គ្នា​ទៅ​អាច​បង្កើត​រដ្ឋាភិបាល​បាន​មែន តែ​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​​ប្រផុត​ប្រផើយ​បំផុត។ បើ​តាម​ការ​ស្ទង់​មតិ ពលរដ្ឋ​អាល្លឺម៉ង់​ភាគ​ច្រើន (៥៦%) យល់​ថា​លោកស្រីមែរកិល​ នឹង​ត្រូវ​ចាក​ចេញ​ពី​តំណែង​នៅ​ក្រោយ​បញ្ចប់​អាណត្តិ​លើក​នេះ៕

ជំនួបកំពូល​ជាលើកទីមួយ​​រវាង​លោក ដូណាល់ ត្រាំ និងលោកពូទីន

ហៃទី៖ នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង ក្រោយ​ពី​បាន​ដំឡើង​ថ្ងៃ​ស្លាំង​ ហើយ​ពលរដ្ឋ​ផ្ទុះ​កំហឹង​

អង្គការ​សហប្រជាជាតិ​ រួមគ្នា​ផ្តួចផ្តើម​ កតិកា​​សញ្ញា​សកល ស្តីពី​ជន​អន្តោប្រវេសន៍

លោកដូណាល់ ត្រាំ៖ ផែនការ​Brexit របស់​លោកស្រី មេ អាច​សម្លាប់​កិច្ចព្រមព្រៀង​អាមេរិក អង់គ្លេស

លោកដូណាល់ ត្រាំ​ផ្តើម​ទស្សនកិច្ច​នៅ​អង់គ្លេស​ក្នុង​បរិបទ​នៃ​វិបត្តិ Brexit និង​មាន​ការ​ស្វាគមន៍​ពី​ក្បួន​បាតុកម្ម

អូតង់៖​អ្វី​ទៅ​ជា​ហេតុផល​ដែល​កំពុង​ធ្វើ​ឲ្យ​អាមេរិក និង​អឺរ៉ុប​បន្ត​ដំឡើង​សរសៃ ក ដាក់គ្នា​?

រដ្ឋាភិបាល​ចិន​​អនុញ្ញាត​ឲ្យ​លោកស្រី​លៀវ ស្យ៉ា​ចេញ​ពី​​ចិន​ទៅ​អាល្លឺម៉ង់ បន្ទាប់​ពី​ជាប់ឃុំ​ក្នុង​ផ្ទះ​រយៈពេល ៨ឆ្នាំ

រដ្ឋមន្ត្រី​អង់គ្លេស​ទទួល​បន្ទុក​Brexit លា​ឈប់ ​ទុកឲ្យ​លោកស្រី​តេរ៉េហ្សា ម៉េ​ តែលតោល

ក្មេងថៃ ៤នាក់ ត្រូវ​បាន​គេ​រំដោះ​ចេញ​រួច​ពី​ក្នុង​រូងភ្នំ

ប៊ុលហ្ការី៖​ចិន​បន្ត​ប្រតិបត្តិការ​ចែចូវ​​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អឺរ៉ុបកណ្តាល និង​អឺរ៉ុបខាងកើត

សង្គ្រាម​ពាណិជ្ជកម្ម​ ចិន​និងអាមេរិក ចាប់​ផ្តើម​ហើយ!

បារាំង៖​សុវត្ថិភាព និង​សន្តិសុខ​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​កំពុង​បន្ត​ចោទ​ជា​បញ្ហា

ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​នៅ​អូទ្រីស​កំពុង​បំពុល​ដោយ​ការ​ចាប់​ខ្លួន​មន្រ្តី​ការទូត​អ៊ីរ៉ង់​ម្នាក់

អាជ្ញាធរ​ថៃ៖ ក្មេងទាំង​១២នាក់ និង​គ្រូបង្វឹក នឹង​ស្ថិតនៅ​ជាប់កុន​យូរពេល​ទៀត ក្នុង​រូងភ្នំ

ធនាគារ​ពិភពលោក៖ ការប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឲ្យ​ឥណ្ឌា ខាតបង់ប្រាក់​ជាង ១ពាន់​លាន​ដុល្លារ

អឺរ៉ុប​រកឃើញ​កិច្ចព្រមព្រៀងដើម្បី​ដោះស្រាយ​វិបត្តិអន្តោប្រវេសន៍

ហេតុអ្វី​បាន​ជា​រុស្ស៊ី​ប្រឆាំង មិនទទួល​ស្គាល់អំណាច​ថ្មី​របស់​អង្គការ ហាមឃាត់​អាវុធ​គីមី?

កាតា ប្តឹង​អេមីរ៉ាតអារ៉ាប់​រួម នៅ​តុលាការ​ក្រុង​ឡាអេ ពី​បទ​រំលោភ​សិទ្ធិមនុស្ស

បារាំង-បុរីវ៉ាទីកង់៖​ជំនួប​ដែល​បង្កប់​ដោយ​និមិត្តរូប និង​ភាព​ស្និទ្ធស្នាល​រវាង​លោក​ម៉ាក្រុង និង​សម្តេចប៉ាប​ហ្រ្វង់ស័រ

វិបត្តិជនភៀសខ្លួន៖ ប្រទេស​អឺរ៉ុប​ប្រជុំ​បន្ទាន់ បើ​ទោះ​បី​គ្មាន​សង្ឃឹម​ថា​មាន​ដំណោះស្រាយ​រួម