អានតួអត្ថបទ

ប្រទេស​ហូឡង់​ដក​សញ្ជាតិ​ភេរវជន​ពីរ​នាក់​បងប្អូន

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ហូឡង់ បាន​សម្រេច​ដក​សញ្ញាតិហូឡង់ ​ពី​បងប្អូន​ប្រុស​ពីរ​នាក់ ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋភេរវកម្ម។ ជនទាំង​​ពីរ​នាក់​កំពុង​ស្ថិត​នៅ និ​ងមាន​សេរីភាពដើរហើរ​នៅ​ក្នុង​ប្រទេស​ហូឡង់ នៅក្រុង​កំពង់ផែ រ៉ូទែរដាំ នៅ​ឡើយ​ទេ​ នាពេល​​សព្វថ្ងៃនេះ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​និង​សារព័ត៌មាន​ហូឡង់។

ប៉ូលិស​ប៊ែលហ្សិក​យាម​នៅ​ចំណត​រថភ្លើង​Thalys ក្រោយភេរវកម្ម​មិន​សម្រេច​នៅ​អាំស្ទែរដាំ​
ប៉ូលិស​ប៊ែលហ្សិក​យាម​នៅ​ចំណត​រថភ្លើង​Thalys ក្រោយភេរវកម្ម​មិន​សម្រេច​នៅ​អាំស្ទែរដាំ​ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

លោក​រដ្ឋមន្ត្រី​បាន​បដិសេធ​មិន​លាត​ត្រដាង​អត្តសញ្ញាណ​ជន​ទាំង​ពីរ​នោះ​ទេ។ ប៉ុន្តែការ​ដក​សញ្ជាតិ​ហូឡង់ ពី​បង​ប្អូន​ប្រុស​មួយ​គូ​នេះ ធ្វើ​ឡើង​​ស្រប​តាម​​លក្ខខណ្ឌ​នៃ​ច្បាប់​ឆ្នាំ​២០១០ ដែល​តម្រូវ​ឱ្យធ្វើ​ចំពោះ​ជន​ជាប់​ទោស​ឧក្រិដ្ឋ​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវនិយម កាត់​ក្តី​ដោយ​តុលាការ​ហូឡង់។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។

ជន​​ទាំង​ពីរនាក់​នេះ ​ដែលមាន​កាន់​សញ្ញាតិ​មួយ​ផ្សេង​ទៀត មាន​ពេល​បួន​សប្តាហ៍​នឹងធ្វើ​បណ្តឹង​តវ៉ាទៅ​​តុលាការ​​​​ប្រឆាំង​នឹង​វិធានការ​នេះរបស់​រដ្ឋាភិបាល។ ប្រសិន​បើ​ចៅក្រម​កាត់​ក្តី​ស្រប​តាម​សេចក្តី​​សម្រេច​របស់​រដ្ឋមន្ត្រី នោះ​ការ​ដក​សញ្ជាតិ​នឹង​ចូល​ជា​ធរមាន ហើយ​ជន​ទាំង​ពីរ​ត្រូវ​បណ្តេញ​ចេញ​ពី​ទឹក​ដី​ហូឡង់​ភ្លាម ​ ឬ​ពី​ដែនដី​អឺរ៉ុបផង ទៅ​តាម​សញ្ជាតិ​ដែល​គេកាន់។

យោង​តាម​សន្ធិសញ្ញា​អន្តរជាតិ គេ​មិន​អាច​ដក​សញ្ជាតិ​ចេញ​ពី​ជនណា​ដែល​មាន​សញ្ញាតិ​តែ​មួយ​ដោយ ព្រោះ​នឹង​ធ្វើ​ឱ្យ​ជន​នោះ​គ្មាន​ប្រទេស។ ជា​សរុប​ មាន​ភេរវជន​​ចំនួន​៧​នាក់​រួច​មក​ហើយ​ដែល​ត្រូវ​បាន​ហូឡង់​ដក​សញ្ជាតិហូឡង់​។ កាលពី​ខែ​កញ្ញា​ ហូឡង់​បាន​ដក​សញ្ជាតិ​ហូឡង់​ពី​ជនជីហាត​បួន​នាក់​ដែល​បានរត់​​ទៅ​ចូល​ជួរ​អង្គការ​ភេរវនិយម​​នៅ​តំបន់​មាន​ជម្លោះ។ រដ្ឋាភិបាល​ហូឡង់ មាន​គម្រោង​ច្បាប់​ថ្មី​ ចង់​ដក​សញ្ជាតិ​ពី​គ្រប់​ជន​ជីហាត​មាន​សញ្ជាតិ​ពីរ​ទាំង​អស់ បើ​ទោះ​បី​ជា​ពុំ​ទាន់​ត្រូវ​បាន​តុលាការ​កាត់​ទោស​ពីបទ​ឧក្រិដ្ឋ​ភេរវកម្ម​ក៏​ដោយ។ ​សំណើរ​ច្បាប់​នេះ​បាន​បំផុស​ឱ្យ​មាន​រឿង​អាស្រូវ​យ៉ាង​ខ្លាំង​ក្នុង​រង្វង់​អ្នក​តំណាង​រាស្ត្រ។

បើ​តាម​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវនិយម មាន​ជនហូឡង់​ប្រមាណ​២៨០​នាក់ ក្នងុ​នោះ​មួយភាគបី​ជា​ស្ត្រី បាន​ចាក​ចេញ​ពី​ប្រទេសហូឡង់ ទៅ​ធ្វើ​យុទ្ធជនជីហាត​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។ កាលពី​៤៥​នាក់​បាន​ត្រលប់​ចូល​ស្រុក​វិញ ៤៥​នាក់​បាន​ស្លាប់ និង​១៩០​នៅ​កាន់​អាវុធ​នៅ​ដើម​បូព៌ា​នៅ​ឡើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ