អានតួអត្ថបទ

លោក ពូទីន ព្រួយបារម្ភជាថ្មី នឹងបញ្ហាប្រជាសាស្ត្រ នៅរុស្ស៊ី

ស្ថានការណ៍ប្រជាសាស្ត្រនៅរុស្ស៊ី ក្រោយពីវិបត្តិ្ងធ្ងន់ធ្ងរកើតឡើង បន្ទាប់ពីការរលំរលាយទៅ នៃសហភាពសូវៀត​កាលពី ២ ទសវត្សរ៏កន្លះមុន ឥឡូវធ្លាក់ចុះដុនដាបជាថ្មី - សេចក្តីនេះ ត្រូវបានព្រមាន ថ្ងៃអង្គារម្សិលមិញ ដោយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ទាំង ប្រកាសវិធានការលើកទឹកចិត្តមួយ ចំនួន ខាង នយោបាយគ្រួសារ កាលដែលនៅសល់ ៤ ខែទៀត ដល់ពេលបោះឆ្នោតរើសប្រធានាធិបតី។

លោក ពូទីន ព្រួយបារម្ភជាថ្មី នឹងបញ្ហាប្រជាសាស្ត្រ នៅរុស្ស៊ី
លោក ពូទីន ព្រួយបារម្ភជាថ្មី នឹងបញ្ហាប្រជាសាស្ត្រ នៅរុស្ស៊ី Sputnik/Mikhail Klimentyev/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន ជាទូទៅ គឺ ដោយមកពិមូលហេតុទេសកាលៈ ដែលស្ថានការណ៍ខាងប្រជាសាស្ត្រនៅរុស្ស៊ី ធ្លាក់ចុះដុនដាបជាថ្មី - នេះជា អំណះអំណាង លោកប្រធានាធិបតីរុស្ស៊ី ក្នុងកិច្ចប្រជុំ ដែលឧទ្ទិសដល់ បញ្ហាគ្រួសារ។ គាត់បន្ថែមថា “ ទំនោរនេះ អាចប្រមាណឃើញជាមុន ដ្បិតវាបណ្តាលមកពីវិបត្តិលង់ជ្រៅ ខាង ប្រជាសាស្ត្រ ពោលគឺ ការធ្លាក់ចុះខ្លាំងនៃចំនួនបណ្តាជន សម័យ មហាសង្គ្រាមការពារមាតុភូម៏ ពី ឆ្នាំ១៩៤១ ដល់ ១៩៤៥ និង ការធ្លាក់ចុះបែបនេះ នៅកណ្តាលទសវត្សរ៏ទី ៩០ នៃសតវត្សរ៏មុន។

 

មកពី គេកើតបានចំនួនតិចតួច កាលពីរង្វង់ទសវត្សរ៏ទី៩០នោះ បានជាសព្វថ្ងៃ ស្ត្រីក្នុងវ័យអាចបង្កើតបាន យ៉ាងហោចណាស់កូនម្នាក់ មានមិនសូវច្រើនទេ ដូច្នេះ ផលប៉ះពាល់ គឺ អត្រាកំណើតក្នុងប្រទេសធ្លាក់ចុះ - សេចក្តីសន្និដ្ឋាននេះ ទាញយក ដោយក្រុមអ្នកប្រជាសាស្ត្រ។

 

លោកពូទីន ប្រមុខរដ្ឋរុស្ស៊ី បានលើកជាអាទិភាពមួយនៃ អំណាច ៣ អាណត្តិរបស់គាត់ គឺជំរុញដល់ការ កើនឡើងនៃ ចំនួនបណ្តាជន តាមរយៈការដាក់ឲ្យដំណើរការអស់ប៉ុន្មានឆ្នាំជាប់មកហើយ កម្មវិធីផ្តល់ប្រាក់ ឧបត្ថម្ភ ដើម្បីឲ្យគ្រួសាររុស្សី បង្កើតបានកូនយ៉ាងច្រើន។ ជាក់ស្ដែងអស់១០ឆ្នាំមកហើយ សម្រាប់គ្រួសារ ណា ដែលកើតបានកូនទី២ គឺទទួលប្រាក់ឧបត្ថម្ភបែបនេះ ជិត កន្លះលានរូប្ល ឫ ជាង ៦.៥០០ អឺរ៉ូ -ប្រាក់ បែបនេះ ទទួលបានដោយ គ្រួសារចំនួន ៨លាន៥សែន ទៅហើយ រួចចាប់ពីដើមឆ្នាំក្រោយទៅ សម្រាប់ គ្រួសារណាដែលកើតបានកូនម្នាក់ដំបូង ប្រាក់ជំនួយនេះ គឺក្នុង ទំហំ ១៥០ អឺរ៉ូ ក្នុង១ខែ លុះរហួតដល់ កូននោះអាយុបាន ១៨ ខែ។ ក្នុងគោលដៅនេះ រដ្ឋរំលែកទឹកប្រាក់ ជាង ២.០០០ លានអឺរ៉ូ - លោកពូទីន លំអិតឲ្យដឹង។

ប្រទេសរុស្ស៊ី បច្ចុប្បន្ន មានបណ្តាជន ១៤៦ លាន ៩សែននាក់ ក្រោយពីបាត់បង់អស់ ៥ លាននាក់ តាំងពី សហភាពសូវៀតរលំទៅក្នុងឆ្នាំ ១៩៩១ ។ មូលហេតុមកពី លក្ខណៈជីវភាពរស់នៅស្រុតចុះ ញ៉ាំងឲ្យ អត្រាមរណៈកើនខ្ពស់ជាង អត្រាកំណើត។

ស្របនឹង ស្ថិតិរដ្ឋរុស្ស៊ី បើប៉ុន្មានឆ្នាំចុងក្រោយ ស្ថានភាពប្រជាសាស្ត្រនៅរុស្ស៊ី ដូចជាចាប់ងើបឡើងវិញខ្លះៗ ឧទាហរណ៍ក្នុងឆ្នាំ ២០១៦ កន្លងទៅ មានបណ្តាជនកើនឡើង ១៨.២០០ នាក់ នោះ ក្នុង១០ខែកន្លងទៅ នៃ ឆ្នាំនេះ ប្រទេសស្រាប់តែបាត់បង់ពលរដ្ឋខ្លួន អស់ ១០៦.២០០ នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ