អានតួអត្ថបទ

អាល្លឺម៉ង់កំរិតការទទួលជនភៀសខ្លួន តែ​អឺរ៉ុបនៅ​តែ​យល់​ថា​ល្អ

អាល្លឺម៉ង់​នឹង​ទទួល​យក​ជនភៀស​ខ្លួន​ឱ្យ​ជ្រក​កោន​ក្នុង​ទឹក​ដី​ខ្លួន ចំនួន ២០​ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំ​។ គណៈកម្មការ​អឺរ៉ុប​បាន​សម្តែង​ការ​អបអរ ចាត់​ទុក​សេចក្តី​សម្រេច​របស់​អាល្លឺម៉ង់​ថា ជា​ទស្សនៈ​វិស័យ​វិជ្ជមាន ប៉ុន្តែ​អឺរ៉ុប​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ថា​តើ​កំណត់​តួលេខ​ទទួល​ជនភៀស​ខ្លួន ដើម្បី​ដំណោះ​ស្រាយ​នយោបាយ​ផ្ទៃ​ក្នុង​ប្រទេស ជា​ទង្វើ​សមស្រប​ឬ​យ៉ាង​ណា​នោះ​ទេ។

លោកស្រី​មែរកិល និង​ប្រធានបក្ស​​CSUលោក  Horst Seehofer ដែល​ត្រូវ​ចង​សម្ព័ន្ធ​ភាព​បង្កើត​រដ្ឋាភិបាល​ថ្មីlemagne.
លោកស្រី​មែរកិល និង​ប្រធានបក្ស​​CSUលោក Horst Seehofer ដែល​ត្រូវ​ចង​សម្ព័ន្ធ​ភាព​បង្កើត​រដ្ឋាភិបាល​ថ្មីlemagne. REUTERS/Kai Pfaffenbach
ផ្សាយពាណិជ្ជកម្ម

ការ​កំណត់​ចំនួន​ទទួល​ជនភៀស​ខ្លួន ត្រឹម​២០​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ គឺ​ជាលទ្ធផល​នៃ​​កិច្ចព្រមព្រៀង​រវាង​គណបក្ស​អភិរក្ស​និយម​របស់​លោកស្រី អង់ហ្គឺឡា មែរកិល​ និង​សម្ព័ន្ធមិត្ត​ អ្នក​បរិស្ថាន និង​សេរីនិយម​ ដែល​ត្រូវ​មក​ចាប់​ដៃ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​រួម​គ្នា។

ក៏​ប៉ុន្តែនេះ​ជា​​ទស្សនៈ​វិស័យដ៏​​ល្អ​ ! សម្រាប់គណៈកម្មការ​អឺរ៉ុប អាល្លឺម៉ង់បាន​ផ្តល់​សញ្ញា​ដ៏​វិជ្ជមាន​បំផុត​ ព្រោះប្រទេស​នេះ​បាន​ទទួល​ជនភៀស​ខ្លួន​ជាង​មួយ​១​លាននាក់​ស្រាប់​ទៅ​ហើយ ហើយ​បាន​បង្ហាញ​ជំហរ​បន្ត​ទទួល​ជនភៀស​ខ្លួន ២០​ម៉ឺន​នាក់​​បន្ថែម​ទៀត ជា​រៀង​រាល់​ឆ្នាំ។ តើ​មិន​ឱ្យ​សរសើរ​ម្តេច​បាន​ ?! នេះ​ជា​ចម្លើយ​​របស់អ្នក​នាំ​ពាក្យ​សហភាព​អឺរ៉ុប ដែល​បដិសេធ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ជុំ​វិញ ភាព​ស្រប​ច្បាប់​នៃ​ការ​កំណត់​​បរិមាណ​ទទួល​ជនភៀស​ខ្លួន​របស់​អាល្លឺម៉ង់​នេះ។

សម្រាប់​គណៈកម្មការ​អឺរ៉ុប តួលេខនេះ មិនមែន​ទាន់​ជា​សេចក្តីសម្រេច​រ​បស់​រដ្ឋាភិបាល​ទេ ! វា​គ្រាន់​តែ​ជា​កិច្ចព្រមព្រៀង​នយោបាយ ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​រដ្ឋាភិបាល​ប៉ុណ្ណោះ។ ដូច្នេះ​គេ​មិន​អាច​បរិយាយអ្វី​ឱ្យ​បាន​ច្រើន​ជាង​នេះ​ឡើយ។ តាំង​ពី​ដើម​មក​អាល្លឺម៉ង់​តែង​តែ​ដើរ​តួនាទី​ជួរ​មុខ​ក្នុង​ចំណាត់ការ​លើ​វិបត្តិជនភៀស​ខ្លួន និង​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​អឺរ៉ុប​រួម​ស្តីពី​បញ្ហា​ជន​អន្តោប្រវេសន៍។

សូម​បញ្ជាក់​ថា​​ ពី​រសប្តាហ៍​ក្រោយ​ជោគជ័យ​ដ៏​ប្រផុតប្រផើយ របស់​បក្ស​គ្រិស្តសាសនា​ប្រជាធិបតេយ្យ លោកស្រី​មែរកិល អាច​បន្ត​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​គម្រប់​អាណត្តិ​ទី​បួន ប៉ុន្តែ​ត្រូវ​ការ​ចរចា​ជាមួយ​បក្សពីរ​ផ្សេង​ទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ បក្ស​សេរីនិយម ​និង​អ្នក​បរិស្ថាន​តែង​តែ​បរិហារ​តាំង​ពី​ជាង​ពី​រ​ឆ្នាំ​មក​ហើយ​នយោបាយ​ទទួល​ជនភៀស​ខ្លួន​ និង​បាន​យក​បញ្ហា​នេះ​មក​ធ្វើ​ជា​លក្ខខណ្ឌ​​ស្នូល​នៃ​ការ​ចរចា​បង្កើត​រដ្ឋាភិបាលថ្មី។

ថ្វី​បើ​លោកស្រី មែរកិល​សុខចិត្ត​​កំណត់​បរិមាណ​ទទួល​ជនភៀស​ខ្លួនមែន តែ​ជំហរ​ដាច់​ខាត​ការពារ​ជនភៀស​ខ្លួន​នៅ​តែ​ត្រូវ​បាន​រក្សា ដោយ​សភា​អាច​ប្តូរ​ផ្លាស់​បាន​ទៅ​តាម​សភាពការណ៍​ជាក់​ស្តែង និង​គ្មាន​ទេ​ការ​បញ្ជូន​ទៅ​ព្រំដែន។ គ្រប់ជនភៀស​ខ្លួន​សុទ្ធ​តែ​មាន​លទ្ធភាព​​សុំសិទ្ធិជ្រកកោន ហើយជា​​សិទ្ធិដែល​កំណត់​ដោយ​រដ្ឋ​ធម្មនុញ្ញ និង​គ្មាន​កំណត់​ចំនួនទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ