អានតួអត្ថបទ
អាមេរិក-កូរ៉េ​ខាង​ជើង

លោក​ Mattis ​​និយាយ​​​ការពារ​​​​​​​​​​​លោក​​​ Rex Tillerson​ ​ចំពោះ​​​​​​កិច្ច​​ប្រឹងប្រែង​​​​ការ​ទូត​​​​​​​​​នៅ​​​ក្នុង​​​​វិបត្តិ​​​​កូរ៉េ​​​ខាង​​​ជើង​​​

កាលពី​​ថ្ងៃ​​អង្គារ​​ម្សិលមិញ​ លោក Jim Mattis ​រដ្ឋមន្ត្រី​ការពារជាតិ​​អាមេរិក​ បាន​​ខិតខំ​​ថ្លែង​​ការពារ​​​យ៉ាង​​ចំហ​រាល់​​កិច្ច​​ខិតខំ​ប្រឹងប្រែង​​ការទូត​​របស់​​​​លោក Tillerson​ ​រដ្ឋមន្ត្រី​​ការបរទេស​​អាមេរិក​​នៅ​​ក្នុង​​ដំណោះស្រាយ​​វិបត្តិ​​កាទូត​​​​ជា​មួយ​​កូរ៉េ​​ខាង​​ជើង​​។ 

រដ្ឋ​មន្ត្រី​​ការពារ​ជាតិ​​អាមេរិក​ James Mattis (ស្តាំ​) រង់ចាំ​ទទួល​​ឧបនាយក​រដ្ឋមន្ត្រី​​​និង​រដ្ឋមន្ត្រី​​ការពារជាតិ​​កូវេត​​​ថ្ងៃ​៧​កញ្ញា​​២០១៧​​
រដ្ឋ​មន្ត្រី​​ការពារ​ជាតិ​​អាមេរិក​ James Mattis (ស្តាំ​) រង់ចាំ​ទទួល​​ឧបនាយក​រដ្ឋមន្ត្រី​​​និង​រដ្ឋមន្ត្រី​​ការពារជាតិ​​កូវេត​​​ថ្ងៃ​៧​កញ្ញា​​២០១៧​​ REUTERS/Mike Theiler
ផ្សាយពាណិជ្ជកម្ម

​នៅ​ចំពោះ​មុខ​គណៈកម្មការ​សភា​អាមេរិក​កាលពី​ថ្ងៃ​អង្គារ៍​ម្សិលមិញ​ រដ្ឋមន្ត្រី​ការពារ​ជាតិ លោក James Mattis បាន​​ថ្លែង​គាំទ្រ​ទាំង​ស្រុង​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក Rex Tillerson រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ដើម្បី​​ប៉ុនប៉ង​ស្វែងរក​ដំណោះស្រាយ​នៅ​ក្នុង​​វិបត្តិ​ការ​ទូត​​ជាមួយ​កូរ៉េ​ខាង​ជើង។

​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក បានថ្លែងបន្ថែមទៀតថា​ "ជាមួយគ្នានេះ កងទ័ព​អាមេរិក ​ក៏​ផ្តោត​​ផង​ដែរ​ ​ទៅ​លើ​​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​​​នៅក្នុង​កិច្ច​​​ការពារ​ជាតិ​​ក៏ព្រមទាំង ការ​ពារ​​បណ្តា​ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដែរ។

យ៉ាងណាមិញ ការ​ថ្លែង​គាំទ្រ​ដោយ​ចំហរ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ចំពោះ​ប្រមុខ​ការទូត​របស់ខ្លួន ​​នៅ​​​លើ​​ដំណោះស្រាយ​វិបត្តិ ​កូរ៉េ​ខាង​នេះ ​បាន​​លាន់​សូរ​ ​​ហាក់​ដូច​ជា​លោក ​និយាយ​ផ្ទុយគ្នា​​ពី​លោក Donald Trump  ​ដែលបាន​​អះអាង​​ថា​”កិច្ច​ប្រឹងប្រែង​ការទូត​របស់​លោក Tillerson ​នៅ​ក្នុង​វិបត្តិ​កូរ៉េ​ខាង​ជើងនេះ​ គឺ​ជា​រឿង​ខាត​ពេលវេលា​ឥត​ប្រយោជន៍”។​

ដោយហេតុថា ​តាម​រយៈសារ Twitter របស់​លោក​ប្រធានាធិបតី​អាមេរិក​​​មួយ​​ចំនួន​​​កាល​ពី​​ថ្ងៃ​អាទិត្យ​មុន លោក Trump  បាន​ធ្វើការ​ស្តី​បន្ទោស​ខ្លាំងៗ​​​ទៅ​​លើ​​​​លោក Tillerson ​ថា​​ប្រមុខការទូតអាមេរិក បានចំណាយពេល​​វេលា​​​ឥត​ប្រយោជន៍​នៅ​ក្នុង​ការ​ស្វែង​រក​កិច្ច​ចរចា​ជាមួយ ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង គឺម ជុង អ៊ុន​”។ មិនតែប៉ុណ្ណោះ ​លោក Trump បាន​សរសេរ​បែប​​ចំអក​ឡក​លើយ​ ដោយ​ដាក់ងារ​ឲ្យ​ប្រមុខដឹកនាំកូរ៉េខាងជើង​ថា ជា​”បុរស​គ្រាប់​រុកកែត​ល្អិតលោ្អច”​”le petit Rocket Man។​ ​​​

ក្នុង​សំណួរទាក់ទងនឹងបញ្ហា​​ខាងលើ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បាន​ថ្លែង​ធានា​ដែរ​ថា” នៅ​ក្នុង​រង្វង់​រដ្ឋបាល​អាមេរិក​ ​ពុំ​មាន​ការ​ខ្វែង​គំនិត​គ្នា​ អ្វី​ច្រើន ​ដូច​ដែល​អ្នក​ខ្លះ បាន​គិត​ឃើញ​នោះ​ទេ។

លើសពីនេះ លោក Mattis ក៏​បាន​ថ្លែង​ប្រាប់ទៀត​ថា​" សេចក្តីណែនាំ​របស់​លោក​ប្រធានាធិបតី​​ត Trump ​គឺ​​ជាក់​ច្បាស់​ណាស់ដែលថា”​ ​ ​ពួក​យើង ​ត្រូវតែ​បន្ត ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​​កិច្ចការទូត ត​ទៅមុខទៀត ​​រូម​ជាមួយ​នឹង​គំនិតផ្តួចផ្តើម​​ផ្សេងៗទៀត​​ដែល​​ដឹក​នាំ ​​ដោយ​​ប្រទេស​ចិន ​ក៏ព្រមទាំង​ ​បង្កើន ​ការ​ដាក់ទណ្ឌកម្ម​នានា និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៀត ដែល​​មាន​គោលដៅ​ រក្សា​រាល់​កិច្ចការ​ទំាងអស់​​នេះ​នៅ​ក្នុង​ក្របខណ្ឌ​ការទូត​ផង​-នេះ​ជា​សេចក្តី​​ថ្លែង​បញ្ជាក់​របស់​​រដ្ឋមន្ត្រី​​ការពារ​ជាតិ​អាមេរិក៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ