អានតួអត្ថបទ
បារាំង-អំពើភេរវកម្ម-អង្គការរដ្ឋជីហាត

នៅ​​បារាំង​​ ស្រ្តី​​​​២​​ នាក់​​បានស្លាប់​​​​​​​នៅ​​​​​ក្នុង​​​​ការ​វាយប្រហារ​​​មួយ​​​​​​​ដោយ​​​ប្រើ​កំាបិត​​ចាក់​សម្លាប់​​​​​​​​​​​​​នៅ​​​ Marseille​ ​​

នៅ​​ប្រទេស​បារាំង ស្ត្រី ​២ ​រូប ​បាន​រងគ្រោះ​​​ដល់​បាត់​បង់​ជីវិត​​​នៅ​ក្នុង​ការ​វាយប្រហារ​របស់​ជន​ឈ្លានពា​ន​ម្នាក់​ដែល​​​ប្រើ​​​កាំបិតចាក់សម្លាប់​​​​​​កាលពី​ថ្ងៃ​អាទិត្យ​ទី ១​ តុលា​ម្សិលមិញ​នៅ​វេលា​​ម៉ោង​​១៣. ៤៥​​នាទី​ម៉ោង​នៅ​ប្រទេស​បារាំង​មុន​នឹង​ត្រូវ​កង​យោធា​រក្សា​ការពារ​សន្តិសុខ​​ឈ្មោះ “ប្រតិបត្តិការ Sentinelle” ​បាញ់​សម្លាប់​។ ហេតុការណ៍​​នេះ បាន​កើត​ឡើង​នៅ​ពី​មុខ​ទីលាន​​អយស្ម័យាន្ត Saint-Charles នៅ Marseille ដែល​ស្ថិត​នៅ​​ប៉ែក​អាគ្នេយ៍​នៃ​​ប្រទេស​បារាំង។​

​ស្ថានីយ​រថភ្លើង Saint-Charles​ នៅ​ Marseille
​ស្ថានីយ​រថភ្លើង Saint-Charles​ នៅ​ Marseille Robert Valette/Creative Commons
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការថ្លែង​របស់​ប្រមុខ​នគរបាលនៅ​ Marseille យុវនារី​រងគ្រោះ​ទាំង​ពីរ​រូប ត្រូវ​ស្លាប់​ដោយសារ​ការ​ចាក់​នឹង​កាំបិត។ នារី​រងគ្រោះ​ទី​មួយ បាន​ស្លាប់​ភ្លាមៗ​នៅ​លើ​កន្លែង​ដោយសារ​ការ​អារ​ក ចំណែក​នារី​រងគ្រោះ​ទី​ពីរ ត្រូវ​ខ្មាំង​ចាក់​ដើម​ទ្រូង​នឹង​ពោះ ​ដែល​​បន្តិច​ក្រោយ​មកបាន​ស្លាប់​ដោយ​សារមុខ​របួសធ្ងន់ធ្ងរ។ ​សូមបញ្ជាក់ថា ជន​រងគ្រោះ​ទាំង​ពីរ​រូប មាន​​អាយុ​​ជាង​​២០​ឆ្នាំ។​

យោងតាម​ប្រភព​ជិតដិត​មួយ​នៃ​ការ​ស៊ើបអង្កេត ជន​ឈ្លានពាន មាន​អាយុ​ប្រមាណ​ពី​២៥​ទៅ​៣០ ឆ្នាំ​និង​បាន​ធ្វើសកម្មភាព​នេះ​ដោយ​​​​ម្នាក់​ឯង​គត់ និង​​​បាន​ស្រែក​ជា​ពាក្យ​ពេជន៍​ថា « Allahou Akbar" មុន​នឹងត្រូវ​កងយោធារក្សា​សន្តិសុខ​ឈ្មោះប្រតិបត្តិការណ៍ Sentinelle​ បាញ់សម្លាប់នៅ​លើកន្លែង​ម្តុំជុំវិញអយស្ម័យាន្ត​។ ​កាំបិត​របស់​ជន​ឈ្លានពាន ត្រូវ​បាន​គេ​រក​ឃើញ​ចំនួន​ ២ កាំបិត ​មួយរក​ឃើញ​នៅ​លើ​កន្លែង​ឃាតកម្ម​និង​មួយ​ទៀត ​ទុក​ចោល​នៅ​​ឆ្ងាយ​ពី​កន្លែង​កើត​ហេតុណ៍។

ភ្លាមៗនោះ ​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត ​បាន​ប្រកាសភ្លាមៗដែរ​​ថា”​អំពើ​ឃាតកម្ម​នៅ Marseille នោះ​ គឺ​ជាស្នាដៃ​របស់​ក្រុមខ្លួន​។ ដោយសារតែ​នៅលើខ្លួន​ជន​ឈ្លានពាន​ពុំ​ឃើញ​​មាន​​អត្តសញ្ញាប័ណ​​នោះ ​នគបាលបារាំង​ បាន​ផ្តិត​យក​ស្នាម​ម្រាម​ដៃរបស់ជននេះ ​​ដើម្បីយក​ទៅ​ប្រៀបធៀប​នៅ​លើ​ឯកសារ​ជាតិទៀត​។ ម្យ៉ាងទៀត ​ឈ្មោះជន​នេះក៏​ពុំ​មាន​ស្ថិត​​នៅ​ក្នុង​បញ្ជឺ​នៃ​​ក្រសួង​ប្រយុទ្ធប្រឆាំងនឹង​ភេរវនិយម​ឬ​​​ក៏មួយ​ក៏​​​នៅ​ក្នុង​ឯកសារ​នៃ​ក្រសួង​ស៊ើបការ​បារាំង​​​ដែរ។​

ក៏ប៉ុន្តែ​ ជន​នេះ ​ត្រូវ​បាន​ក្រសួង​នគបាល ស្គាល់​មុខ​ពីបទ​ប្រព្រឹត្ត​បទល្មើស​​តួចតាច​។​

ម្សិលមិញ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​លោក​ Gérard Collomb ដែល​​បាន​អញ្ជើញ​ទៅ​ដល់​​​​​កន្លែង​កើតហេតុណ៍ក្រោយពីអំពើភេរវកម្មនេះភ្លាម បាន​ថ្លែង​នៅ​ពីមុខ​ក្រុម​សារព័ត៌មាន​​នៅ​វេលា​ម៉ោង​ ១៩ ​យប់​ ដោយ​​បាន​សារភាពថា​​"សកម្មភាពខាងលើនេះ​ អាច​​​ ជា​អំពើភេរវនិយម​ ក៏ប៉ុន្តែនៅខណៈនេះ គេនៅពុំទាន់អាច​​បញ្ជាក់​ថា​ជា​ការ​ពិត​បាន​នៅ​ឡើយទេ។​

ទន្ទឹមនេះ​ដែរ ការស៊ើបអង្កេត​លើ​​អំពើឃាតកម្មនេះ ​ត្រូវ​បាន​​ប្រគល់​អោយ​​ដល់​​រដ្ឋអាជ្ញា​ទីក្រុង​​ប៉ារីស​ បន្ថែម​ពី​លើ​ការស៊ើបអង្កេត​​របស់​រដ្ឋអាជ្ញា​នៅ​ Marseille ​ដើម្បី​​បើក​ការ​អង្កេតស្រាវជ្រាវ ​រកកាពិត​​ឲ្យ​បាន​ជាក់​ច្បាស់​​នៅ​លើ​អំពើ​ឃាតកម្មនៅ​ Marseille​ កាលពី​​ម្សិលមិញ​នេះ  ថា​តើ​​វា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​បណ្តាញ​ភេរវនិយម​​ដែរ​​ឬ​​ទេ ?៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ