rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

AIE៖​ការរុករក និង​អាជីវកម្ម​ប្រេងកាត ឧស្ម័ន​ចាប់​ផ្តើម​មាន​សន្ទុះ​ឡើងវិញ​ក្នុង​ឆ្នាំ ២០១៧

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​អង្គារ ទី១១ កក្កដា​នេះ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ AIE បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​ប្រមើល​ឃើញ​ថា ការ​រុករក និង​អាជីវកម្ម​ប្រេងកាត និង​ឧស្ម័ន​លើ​លោក​ត្រូវ​មាន​សន្ទុះ​ឡើង​វិញ​នា​ឆ្នាំ ២០១៧ បន្ទាប់​ពី​បាន​ថយ​ចុះ​ក្នុង​រយៈពេល ២ឆ្នាំ​ជាប់​គ្នា​កន្លង​ទៅ។ សម្មតិកម្ម​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ក្រុមហ៊ុន​ប្រេងកាត​ក្នុង​លោក​កំពុង​រួម​ប្រជុំ​គ្នា​ពី​ថ្ងៃទី១០ ដល់​ថ្ងៃទី១១ កក្កដា​នេះ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី។

គោលដៅ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ស្វែង​រក​វិធានការ​សម្របសម្រួល​ទៅ​នឹង​ប្រភព​ថាមពល​ថ្មី​ក្រៅ​ពី​ថាមពល​បាន​មក​ពី​ប្រេងកាត។

តាម​ការ​ប្រមើល​ទុក​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ការ​វិនិយោគ​នៅ​ក្នុង​វិស័យប្រេងកាត និង​ឧស្ម័ន​នឹង​ត្រូវ​កើន​ឡើង​ចំនួន ៦% នា​ឆ្នាំ ២០១៧ នេះ បន្ទាប់​ពី​មាន​ការ​ធ្លាក់​ចុះ​ជិត​ពាក់​កណ្តាល​តាំង​ពី​ឆ្នាំ ២០១៤។ កំណើន​នៃ​ការ​វិនិយោគ​នេះ​បាន​កើត​មាន​ជា​ពិសេស​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដែល​តម្លៃ​ផលិតកម្ម​មាន​កម្រិត​ទាប​ជាង​កន្លែង​ផ្សេង​ទៀត។ កត្តា​មួយ​ទៀត គឺ​តម្លៃ​ប្រេងកាត​នៅ​ទ្រឹង និង​ថែម​ទាំង​ផ្តើម​ឡើង​បន្តិច​វិញ បន្ទាប់​ពី​ប្រទេស​សមាជិក​នៃ​អង្គការ​នាំ​ប្រេងកាតចេញ Opep និង​ក្រុមប្រទេស​ជង្រុក​ប្រេងកាត​ផ្សេង​ទៀត​ដូច​យ៉ាង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ក្នុង​ការ​កាត់បន្ថយ​ការ​បូមប្រេងកាត។

សូម​ជម្រាប​ជូន​ថា ការ​ដែល​ក្រុមហ៊ុន​ប្រេងកាត និង​ឧស្ម័ន​បាន​កាត់​បន្ថយ​ការ​ចំណាយ​របស់​ខ្លួន​នៅ​ក្នុង​ការ​រុករក​អណ្តូង​ប្រេងកាត​ថ្មី​ក៏​ដោយសារ​ថា តម្លៃ​មាសខ្មៅ​មួយ​នេះ​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ពេក​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។ ជាក់ស្តែង​តាំង​ពី​កណ្តាល​ឆ្នាំ ២០១៤ មក តម្លៃប្រេងកាត​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ពី​តម្លៃ ១០០ដុល្លារ​ក្នុង​១បារីល​មក​នៅ​ក្រោម ៥០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១បារីល​នា​ពេល​បច្ចុប្បន្ន។ តម្លៃ​ធ្លាក់​ចុះ​នាំ​ឲ្យ​មាន​ចំណូល​តិច​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ប្រេងកាត​គ្មាន​ទឹកចិត្ត​នឹង​ចំណាយ​ដើម្បី​រុករក​អណ្តូងប្រេងកាត​ថ្មី។

រហូត​មក​ដល់​ឆ្នាំ ២០១៦ ដែល​ទើប​ផុត​ថ្មីៗ​នេះ ការ​វិនិយោគ​នៅ​ក្នុង​វិស័យប្រេងកាត និង​ឧស្ម័ន​បាន​ធ្លាក់​ចុះ​ដល់​ទៅ ២៦% ហើយ​បើ​គេ​គិត​ពី​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ថាមពល​ទូទៅ​ក្នុង​លោក​វិញ គឺ​មាន​ការ​ថយចុះ​ចំនួន ១២% ក្នុង​ឆ្នាំ ២០១៦។ តែ​ទន្ទឹម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​ថាមពល​បាន​ពី​ប្រេងកាត និង​ឧស្ម័ន ការ​វិនិយោគ​ក្នុង​វិស័យ « ថាមពល​កើតឡើង​វិញ » មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។

ក្រុមហ៊ុន​ប្រេងកាតឥន្ធនៈ​ការពារ​ថាមពល​បាន​ពី​ប្រេងកាត ទោះ​បី​តម្រូវការ​« ថាមពល​កើតឡើង​វិញ » កំពុង​កើន​ឡើង

ពី​ថ្ងៃទី១០ ដល់​ថ្ងៃទី១១ កក្កដា​នេះ សមាជ​ប្រេងកាត​សកល​បើក​កិច្ចប្រជុំ​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ប្រេងកាតឥន្ធនៈ​គ្រាក់ៗ​ក្នុង​លោក មាន​ដូច​ជា​ក្រុមហ៊ុន Total ឬ​ក្រុមហ៊ុន Shell។ ទន្ទឹម​គ្នា​នេះ ក៏​មាន​វត្តមាន​រដ្ឋមន្រ្តី​ក្រសួង​ថាមពល​ជា​ច្រើន​រូប​ពី​ប្រទេស​សមាជិក​អង្គការ​នាំ​ប្រេងកាត​ចេញ Opep និង​ក្រុម​ប្រទេស​ជង្រុក​ប្រេងកាត​ផ្សេង​ទៀត ដូច​យ៉ាង​រុស្ស៊ី។ គោលដៅ​នៃ​ជំនួប​រយៈពេល ២ថ្ងៃ គឺ​ដើម្បី​ការពារ​ថាមពល​បាន​មក​ពី​ប្រេងកាត និង​ឧស្ម័ន ព្រម​ទាំង​បង្កើន​ការ​អភិវឌ្ឍន៍​បន្ថែម​លើ « ថាមពល​កើតឡើង​វិញ »។

« ថាមពល​កើតឡើង​វិញ » ដែល​ក្រុមអ្នកជំនាញ​ផ្នែក​បរិស្ថាន​ចាត់​ទុក​ជា​ថាមពល​គ្មាន​ឧស្ម័នផ្ទះកញ្ចក់ និង​ជា​គំរូសេដ្ឋកិច្ច​ថ្មី​សម្រាប់​ពិភពលោកនីកម្ម​នា​ពេល​អនាគត។ គេ​អាច​និយាយ​បាន​ថា សមាជ​ប្រេងកាត​សកល​ពេល​នេះ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ប្រេងកាតឥន្ធនៈ​ផ្តើម​គិតគូរ​ស្វែង​រក​ចំណូល​ថ្មី​ពី​ថាមពល​កើតឡើងវិញ​ដែល​តម្រូវការ​ក្នុង​លោក​មាន​ការ​កើន​ឡើង​ជា​លំដាប់ ពិសេស​ថាមពល​បាន​មក​ពី​ព្រះអាទិត្យ។ មាន​ប្រទេស​កាន់​តែ​ច្រើន​ឡើងៗ​បាន​មើល​ឃើញ​ពី​ចំណុច​វិជ្ជមាន​របស់​ថាមពល​កើតឡើងវិញ ទី១ គឺ​ជា​ថាមពល​ដែល​គ្មាន​ឧស្ម័នផ្ទះកញ្ចក់​បំពុល​បរិយាកាស និង​ទី២ គឺ​ជា​ថាមពល​ដែល​នៅ​តែ​មាន​តម្លៃ​ថោក​ជាង​ថាមពល​បាន​មក​ពី​ប្រេងកាត ទោះ​បី​ជា​តម្លៃប្រេងកាត​មាន​ការ​ធ្លាក់​ថ្លៃ​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ក៏​ដោយ។

អ៊ីចឹង​ហើយ​បាន​ជា​ក្រុមហ៊ុន​ប្រេងកាតឥន្ធនៈ​គ្រាក់ៗ​ដូច​យ៉ាង Total របស់​បារាំង រួម​ទាំង​ក្រុមប្រទេស​ជង្រុកប្រេងកាត​ខ្លះ​ផង​បាន​ផ្តើម​ងាក​ទៅ​បោះ​ទុន​កាន់​ច្រើន​នៅ​ក្នុង​វិស័យ​ថាមពល​កើតឡើងវិញ​ដើម្បី​បំពេញ​តម្រូវការ​ដែល​កំពុង​កាន់​ឡើង​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ប្រេងកាត​នៅ​ជា​ប្រភព​ថាមពល​ចម្បង​សម្រាប់​ចញ្ចឹម​កំណើន​សេដ្ឋកិច្ច និង​ប្រជាសាស្រ្ត

ប្រេងកាត​នៅ​មាន​អនាគត​វែងឆ្ងាយ​ត​ទៅ​មុខ​ទៀត ទោះ​បី​ជា « ថាមពល​កើតឡើង​វិញ » កំពុង​វាយលុក​ខ្លាំង​ក៏​ដោយ។ ប្រេងកាត​នៅ​តែ​ជា​ប្រភព​ថាមពល​ចម្បង​ដែល​បាន​និង​កំពុង​បន្ត​ចិញ្ចឹម​បំប៉ន​កំណើន​សេដ្ឋកិច្ច និង​ប្រជាសាស្រ្ត​របស់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ពិសេស​ចំពោះ​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង។ អគ្គនាយក​ក្រុមហ៊ុន​ប្រេងកាតឥន្ធនៈ Shell បាន​ទទួល​ស្គាល់​ថា ពិភពលោក​នា​ពេល​អនាគត​នឹង​ត្រូវ​ដើរ​ដោយ « ថាមពល​កើតឡើង​វិញ » តែ​មិនមែន​ជា​លក្ខណៈ​ទូទៅ​ទេ ពោល​ផ្អែក​លើ​តម្រូវ​ការ​ជាក់ស្តែង​របស់​ប្រទេស​នីមួយៗ។

ចំណែក​អគ្គនាយក​ក្រុមហ៊ុន Total វិញ​បាន​យល់​ឃើញ​ថា តម្រូវ​ការ​ប្រេងកាត​អាច​នឹង​ធ្លាក់​ចុះ​ក្នុង​រង្វង់​ឆ្នាំ ២០៤០ និង ២០៥០ ប្រសិន​បើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កំដៅ​លើ​ភពផែនដី​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ដូច​ដែល​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​បាន​សង្ឃឹម។ តែ​រូប​អគ្គនាយក Total បញ្ជាក់​ច្បាស់ៗ​ថា​ពី​ពេល​នេះ​ទៅ ប្រេងកាត​នៅ​ជា​ប្រភព​ថាមពល​មិន​អាច​ខ្វះ​បាន ហើយ​តម្រូវការ​របស់​វា​នឹង​រឹត​តែ​កើន​ឡើង។ ចំណាប់អារម្មណ៍​របស់​អគ្គនាយក Total ដូច​នេះ​ក៏​ជា​ការ​យល់​ឃើញ​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ដែល​ថា តម្រូវការ​ប្រេងកាត​ក្នុង​លោក​នឹង​កើន​ប្រមាណ​ជា ០,៤% ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៤០៕

កិច្ចសន្យារ៉ាហ្វាល់បារាំង-ឥណ្ឌា ក្លាយ​​ជា​រឿង​អាស្រូវ​នយោបាយ ?

អឺរ៉ុប​ដែល​នៅខ្វែងគំនិត ក្នុង​រឿងអន្តោប្រវេសន៍ ចង់​ផ្តល់សន្ទុះ​ដល់​ការចរចា​Brexit

តើ​លទ្ធផល​នៃ​ជំនួប​រវាង​កូរ៉េ​ទាំងពីរ​អាច​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែរ​ឬ​ទេ?

លោកដូណាល់ ត្រាំ ដំឡើងពន្ធ​១០ភាគរយ លើ​ពាក់កណ្តាល​នៃ​ទំនិញចិន នាំចូល​អាមេរិក

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទៅ​ម៉ាសេដ្វាន ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​រុស្ស៊ី

ប្រធាន​ក្រុមហ៊ុន​សាំស៊ុង និង​ហ៊ីយុនដាយ នឹង​អមដំណើរ​លោក​មូនចៃអ៊ីន ទៅ​ព្យុងយ៉ាង

សង្គ្រាមពាណិជ្ជកម្ម​ ​តម្រូវ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​​ធ្វើ​​កំណែទម្រង់

តើ​ក្នុង​លក្ខខណ្ឌ និង​កំហុសឆ្គង​បែប​ណា​ដែល​ជំរុញ​អឺរ៉ុប​ឲ្យ​ប្រើ​មាត្រាទី៧ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​សមាជិក?

កិច្ចប្រជុំស្តីពីអាកាសធាតុ ប្រឈម​នឹង​ការ​ខ្វះ​ឆន្ទៈនយោបាយ​និង​ថវិកា

រុស្ស៊ី​បាន​បង្ហាញ​អានុភាព​យោធា​តាម​រយៈ​មហាសមយុទ្ធ​មិន​ធ្លាប់​មាន​ចាប់ពី​ក្រោយ​សង្រ្គាមត្រជាក់

សំណុំរឿងអ៊ុយហ្គួរ៖ អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យ សហគមន៍អន្តរជាតិ មានចាត់ការចិន

បោះឆ្នោត​សភា​នៅ​ស៊ុយអែត៖​ហេតុអ្វី​បាន​ជា​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​ឡើង​សម្លេង​ខ្លាំង?

កម្ពុជា​ជា​ប្រទេសកិត្តិយស​ក្នុង​មហោស្រព​ខ្លែង​អន្តរជាតិ

សង្រ្គាម​នៅ​ស៊ីរី៖​ជោគវាសនា​ទីក្រុង​អ៊ីដឡិប​កំពុង​ស្ថិត​លើ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​ញូយ៉ក

ឥណ្ឌា៖ តុលាការកំពូល​លុបចោល​ទោស​ព្រហ្មទណ្ឌ លើ​ទំនាក់ទំនង​ផ្លូវភេទ​រវាង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា

ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូងទៅព្យុងយ៉ាង​ដើម្បី​ផ្តល់​​សន្ទុះថ្មី​ដល់​កា​រចរចា

បី​ឆ្នាំក្រោយមក កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​មានតែនៅលើ​ក្រដាស

វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​​ចិន​-អាហ្វ្រិក​​ចាប់​បើក​នៅ​ប៉េកាំង

ប្រធានាធិបតីហ្វីលីពីន ឌុយទែរតឺ ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង នៅ​អ៊ីស្រាអែល

អាមេរិក​ឈប់​ផ្តល់​ជំនួយ​ដល់​ភ្នាក់ងារ​អ.ស.ប.​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន