អានតួអត្ថបទ
បែលហ្សិក-បារាំង

ប៉ូលីស​បែលហ្សិក​និង​បារាំង​ចាប់​​ជន​៥​នាក់​នៅថ្ងៃពុធម្សិលមិញ​ពីបទ​ជាប់​សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម « Kamikaze Riders »​បែលហ្សិក​

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​ជន​ចំនួន​៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួនកាលពីថ្ងៃពុធម្សិលមិញ​​នៅ​​ទីក្រុង​ព្រុចសែល​ប្រទេស​​បែលហ្ស៊ិក​និង​នៅ​​​ភាគ​ខាង​ជើង​ប្រទេស​បារាំង​​ ​នៅ​ក្នុង​ក្របខណ្ឌ​​​នៃ​​ប្រតិបត្តិការ​​​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​​អំពើ​ភេរវនិយម​។ ជន​ទាំង​៥​​នាក់​នោះ​​​ ជាប់​សង្ស័យ​ពីបទមាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម« Kamikaze Riders »ឬ​ « ក្រុម​អត្តឃាតជន​បើក​ម៉ូតូ​​ »សញ្ជាតិ​​​បែលហ្សិក​​និង​ដែល​ខ្លះៗ​ជា​​សមាជិក​​របស់​​ចលនា​​អ៊ីស្លាម​​ជ្រុលនិយម​​ជីហាត។

រដ្ឋមន្រ្តី​ក្រសួង​​មហាផ្ទៃ​បែលហ្ស៊ិក​លោក ​Jan Jambon ​បាន​ជួប​សមាជិក​នៃ​អង្គភាព​ពិសេស​របស់​ប៉ូលីស​បន្ទាប់​ពីការវាយប្រហារ​ភេរវកម្ម​មួយ​នៅ​ក្នុង​រោង​ភាពយន្ត​នៅ​ទី​ក្រុងព្រុចសែល​បែលហ្ស៊ិក​កាលពី​ថ្ងៃ​ទី ៤ ​ខែ ​កក្កដា​ឆ្នាំ ២០១៧ ​
រដ្ឋមន្រ្តី​ក្រសួង​​មហាផ្ទៃ​បែលហ្ស៊ិក​លោក ​Jan Jambon ​បាន​ជួប​សមាជិក​នៃ​អង្គភាព​ពិសេស​របស់​ប៉ូលីស​បន្ទាប់​ពីការវាយប្រហារ​ភេរវកម្ម​មួយ​នៅ​ក្នុង​រោង​ភាពយន្ត​នៅ​ទី​ក្រុងព្រុចសែល​បែលហ្ស៊ិក​កាលពី​ថ្ងៃ​ទី ៤ ​ខែ ​កក្កដា​ឆ្នាំ ២០១៧ ​ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

ជន​សង្ស័យ​ចំនួន​៤​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​នា​ឱកាស​ប្រតិបត្តិការ​ឆែកឆេរ​មួយ​ចំនួន​ក្នុង​​សង្កាត់កុះករ​ប្រជាជនមួយ​នៅ​ក្នុងទីក្រុង​ព្រុចសែលប្រទេសបែលហ្សិក។ ចំណែក ​ជន​​ទី​​៥​វិញ​ ដែល​ជាប់​សង្ស័យ​ពី​បទ​​មាន​គម្រោងធ្វើសកម្មភាព​ហិង្សាមួយ ត្រូវ​បាន​ប៉ូលីស​បារាំង​​ចាប់​ខ្លួន​នៅ​ជាយ​ទីក្រុង Lille ប៉ែក​ខាង​ជើង​នៃ​ប្រទេស​បារាំង។

ជន​ទាំង​៥​នាក់​នោះ ជាប់​សង្ស័យ​​ពីបទមាន​ទំនាក់​ទំនងដោយ​​ផ្ទាល់​ជាមួយ​ក្រុម ​Kamikaze Riders ឬប្រែថា« ក្រុម​អត្តឃាតជន​បើក​ម៉ូតូ​​” ។ ក្រុមអត្តឃាតជន​ដែល​​បើក​ម៉ូតូ​ធំៗ​នោះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ​២០០៣ ដោយ​ជន​បែលហ្ស៊ិក​ម្នាក់​ឈ្មោះ​ Saïd Saouti អ្នក​កាន់​សាសនា​អ៊ីស្លាម​ជ្រុល​និយមហួស​ហេតុម្នាក់​​ដែល​​​ត្រូវ​បាន​តុលាការ​បែលហ្ស៊ិក ​​ផ្តន្ទាទោស​កាលពី​ខែ​តុលា​ឆ្នាំ ​២០១៦ ​ពី ​បទ​​បាន​​ចូល​រួម​សកម្មភាពជា​មួយ​​​ក្រុម​​ភេរវនិយម​​មួយ ​ជាអាទិ៍​ ការ​ជើ្រសរើស​ប្រជាជន​ដើម្បី​ធ្វើការ​បង្ក​អំពើភេរវនិយម”។​​

តុលាការ​​ព្រហ្មទណ្ឌ​បែលហ្សិក ​​ក៏​​​មានភស្តុតាង​ជាច្រើនគ្រប់គ្រាន់នៅក្នុងការផ្តន្ទាទោស លើជននោះ ​ដូច​​ជា ​វីឌីអូ​​​ដែល​​ផ្សព្វផ្សាយ​អំពី​ការលើក​សរសើរ​​កាន់​ជើង​ក្រុម​ជីហាត​អ៊ីស្លាម​​ ដែល​ ​ជន Saïd Saouti ​បានធ្វើការ​​​បង្ហោះ​នៅតាម​ប្រព័ន្ធ​អ៊ីនធឺណែត។​

ម្យ៉ាងទៀត​នៅ​ក្នុង​​ប្រតិបត្តិការ​ឆែកឆែរ​ចំនួន​៦លើក​​នៅ​សង្កាត់​ Anderiecht ​​ប៉ូលីស​បែលហ្ស៊ីក​​ បាន​ ​រកឃើញ​​អាវុធ​ជា​ច្រើន​ដើម​លាក់​​នៅ​ក្នុង​រោង​ដាក់​រថយន្ត​មួយ​ ដែល ក្នុង​នោះ​ ក៏​មានកាំភ្លើង​ kalachnikov​ ២​​ដើមផង។​

ចំណែក​ខាង​​ប្រទេស​​បារាំង​វិញ កាលពីម្សិលមិញនេះដែរ​ប៉ូលីសបាន​ដាក់​ពង្រាយ​គ្នា​ប្រមាណ​ជាង​៣០​នាក់​បំពាក់​ដោយ​អាវុធ​ធុនធ្ងន់​ដើម្បី​តាម​ស្វែងចាប់​ខ្លួន​​ជន​សង្ស័យ​មួយ​រូប​រស់​នៅ ​Wattignies ​ជិត​ទីក្រុង​ Lille​​ នៅក្នុង​ភាគ​ខាង​ជើង​ប្រទេស​បារាំង​​។​ យោង​តាម​​សាកសី​​មួយ​​រូប​​ដែល​​រស់​​​នៅ​ក្បែរ​ផ្ទះ​របស់​ជន​សង្ស័យ​ ​ប៉ូលីស ​បាន​​បុក​ទម្លាយ​ទ្វារ​ផ្ទះ​របស់​ជន​សង្ស័យ​ ដោយ​ដាក់​​គ្រឿង​ផ្ទុះ ​និង​​នៅ​ទីបំផុត​ បាន​ចាប់​​ខ្លួន​ជន​សង្ស័យ ​ដែល​​អ្នក​ជិត​ខាង​ម្នាក់​​​ដោយ​​មិន​បញ្ចេញ​ឈ្មោះ​ បាន​រៀបរាប់​ថា ជា​បុរស​ម្នាក់​​​ដែល​​មាន​មុខ​មាត់​គួរ​ឲ្យ​ចូល​ចិត្ត​និង​ចេះ​​គួសមខ្លាំង​៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ