អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

សហគ្រាស​នៅ​អ៊ុយក្រែន​និង​រុស្ស៊ី​វាយប្រហារ​យ៉ាង​ខ្លាំង​ដោយ​ Cyberattack​

រលក Cyberattack យ៉ាងខ្លាំងក្លា​ដែល​ធ្វើ​ឲ្យ​នឹកឃើញ​ប្រភេទ​សកម្មភាព​នៃ​មេរោគ WannaCry កាលពី​ខែ​ឧសភា​ស្រាប់តែ​បាន​វាយប្រហារ​ថ្ងៃ​អង្គារ​២៧​មិថុនា​ក្នុង​ពេល​ជាមួយគ្នា​ទៅ​លើ​សហគ្រាស​ភាគ​ច្រើន​នៅអ៊ុយក្រែន​នាំ​ឲ្យ​ច្របូកច្របល់​ដល់​ការងារ​ធនាគារ​និង​អាកាសយានដ្ឋាន​ចំណែក​នៅ​រុស្ស៊ី​បាន​ធ្លាក់​ខ្លួន​រងការ​វាយប្រហារ​នោះ​ក៏​ទាំង​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​សំបើម​របស់​រដ្ឋ​ក្រោម​ឈ្មោះ ថា RosNeft។

អតិថិជន​​ឈរ​តម្រង់ជួរ​​នៅ​​ក្នុង​​ផ្សារ​​ទំនើប​​មួយ​​នៅ​​អ៊ុយក្រែន​ថ្ងៃ​២៧​មិថុនា​ឆ្នាំ​២០១៧​ ​​
អតិថិជន​​ឈរ​តម្រង់ជួរ​​នៅ​​ក្នុង​​ផ្សារ​​ទំនើប​​មួយ​​នៅ​​អ៊ុយក្រែន​ថ្ងៃ​២៧​មិថុនា​ឆ្នាំ​២០១៧​ ​​ REUTERS
ផ្សាយពាណិជ្ជកម្ម

គ្មានចំណង​អ្វី​ណាជា​ផ្លូវការ​ត្រូវបាន​កំណត់​ឡើយ​រវាងការ​វាយប្រហារ​ប្លែកៗ​នោះ​ដែល​តាម​អាការៈក្រៅដូច​ជា​ក្នុង​ពេលជាមួយ​គ្នា​ប៉ុន្តែ​ព័ត៌មាន​ផ្តល់​ដោយ​សហគ្រាស​ជាច្រើន​ស​ឲ្យ​ឃើញ​ថា​ជា​មេរោគ​ទារប្រាក់លោះ​ទំហំ ៣០០ ដុល្លារ​លេច​ចេញ​មក​នៅ​លើ​កញ្ចក់​កុំព្យូទ័រ​របស់​គេ។

 

ដោយមកពី​ការវាយប្រហារ​នេះ អ្នកធ្វើដំណើរ​នៃ​មេត្រូ​ក្រុងគៀវ​មិនអាច​បង់​ថ្លៃ​ធ្វើ​ដំណើរ​តាម​បណ្ណធនាគារ​ផ្ទាំង​ប័ណ្ណូប្រកាស​ដំណឹង​នៅ​អាកាសយានដ្ឋាន​ក្រុង​គៀវ​បែរ​ទៅ​ជា​លែង​ដើរ ហើយ​បណ្តាធនាគារ​អ៊ុយក្រែន​បង្ខំ​ចិត្ត​ផ្អាក​សេវាខ្លះ​សម្រាប់​អតិថិជន​ខ្លួន។

 

នៅរុស្ស៊ី ក្រុមហ៊ុន RosNeft ជាក្រុមហ៊ុន​ផលិតប្រេង​មួយ​ដ៏​ធំ​បំផុត​ក្នុង​លោក បាន​ត្អូញថា​ខ្លួន​រងគ្រោះ​នឹង​“ ការវាយប្រហារ​យ៉ាង​ខ្លាំង “ ប៉ុន្តែ​បានអះអាង​ថា ផលិតកម្ម​ប្រេងនៅ​តែ​បន្ត​ប្រព្រឹត្ត​ទៅ​ឥតអាក់ខាន​ឡើយ​ដោយសារ Serveur ដែលមាន​បម្រុង​ទុក។ រោងចក្រ​ផលិត​ដែក​ថែប Evraz ក៏បាន​រងការ​វាយប្រហារ​ដែរ- ការ​នេះ ត្រូវ​បាន​ថ្លែង​ដោយ​អ្នកនាំពាក្យ​របស់​រោងចក្រ​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី RIA Novosti ។

 

តាមទិន្នន័យ​របស់​ក្រុមហ៊ុន Group-IB ដែល​មាន​ឯកទេសកម្ម​ខាង​សុវត្ថិភាព​ព័ត៌មាន ៖ សរុបទៅ​នៅរុស្ស៊ និង​អ៊ុយក្រែន មាន​សហគ្រាស​ប្រមាណ ៨០ បាន​រងការវាយប្រហារ។ ក្នុងនោះ​មាន​ក្រុមហ៊ុន​រុស្ស៊ីRosNeft​និង​ធនាគារ​ធំៗ​នៅ​អ៊ុយក្រែន​ព្រមទាំង​ក្រុមហ៊ុន Mars Nivea Auchan និង​បណ្តា​ស្ថាប័ន​របស់​រដ្ឋាភិបាល​អ៊ុយក្រែន។

 

តាមប្រភពនោះ​ដដែល ការវាយប្រហារ​លើក​នេះ គឺ​បណ្តាល​មក​ពី “មេរោគ​ទំនើប” ក្រោមឈ្មោះ​ថា Petya។

 

តាមសំដី ស្ត្រីអ្នកនាំពាក្យ​នៃ​គណៈរដ្ឋមន្ត្រី​អ៊ុយក្រែន វ៉េបសៃ​រដ្ឋាភិបាល​នេះ នា​រសៀល​ថ្ងៃ​អង្គារ បាន​ពើបប្រទះ​នឹង​ការលំបាក​លុះរហូត​ទាល់តែ​ឈប់​ដំណើរការ​ទៅ​ផង។ មូលហេតុវា ស្ថិត​នៅ​ក្នុង​ការសិក្សាដោយ​ពួក​អ្នក​ឯកទេស​ប៉ុន្តែ​មិន​ភ្ជាប់ការ​លំបាក​នេះ​ទៅ​នឹង Cyberattack ប្រកាស​ដោយ​ស្ថាប័ន​សន្តិសុខអ៊ុយក្រន NBU ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ