អានតួអត្ថបទ
រុស្ស៊ី

អឺរ៉ុប​​ថ្កោលទោស​​ច្បាប់​​រុស្ស៊ី​​ដែល​​បង្ក្រាប​​”ការឃោសនា“ ​ឲ្យ​​យុវជន​​មិន​​ទាន់​​ពេញវ័យ​​ស្រឡាញ់​​ភេទ​​ដូច​​គ្នា​​

តុលាការ​អឺរ៉ុប​ខាង​សិទ្ធិ​មនុស្ស​ថ្ងៃ​អង្គារ​២០​មិថុនា បាន​សម្រេច​ឲ្យ​សកម្មជន​រុស្ស៊ី ៣ នាក់​ដែល​ការពារ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា បាន​ឈ្នះក្តី​លើ​រដ្ឋអំណាច​រុស្ស៊ី ដោយ​ចាត់ទុក ច្បាប់​រុស្ស៊ី​ដែល​ប្រឆាំង​នឹង” ការឃោសនា​អំពី​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​ក្នុង​ចំណោម​យុវជន​មិន​ទាន់​ពេញវ័យ“ថា​មាន​លក្ខណៈ​រើសអើង​ហើយ​បំពាន​លើ​សិទ្ធិ​ដើម្បី​បញ្ចេញ​មតិ​ដោយ​សេរី។

បាតុករ​ប្រឆាំង​ជនស្រឡាញ់ភេទដូចគ្នា​ប៉ុនប៉ង​ហែក​ទង់ជាតិ​ព័ណ៌​ឥន្ធនូ​នៅ​ឱកាស​ការរួមប្រជុំ​សហគមន៍​អ្នកស្រឡាញ់ភេទ​ដូចគ្នា​នៅ​ម៉ូស្គូ​ថ្ងៃ​៣០​ឧសភា​២០១៥​
បាតុករ​ប្រឆាំង​ជនស្រឡាញ់ភេទដូចគ្នា​ប៉ុនប៉ង​ហែក​ទង់ជាតិ​ព័ណ៌​ឥន្ធនូ​នៅ​ឱកាស​ការរួមប្រជុំ​សហគមន៍​អ្នកស្រឡាញ់ភេទ​ដូចគ្នា​នៅ​ម៉ូស្គូ​ថ្ងៃ​៣០​ឧសភា​២០១៥​ REUTERS
ផ្សាយពាណិជ្ជកម្ម

សាច់រឿង​ដែល​មាន​គឺ​ថា សកម្មជន​៣​នាក់​នោះ ត្រូវ​បាន​កាត់ទោស​ឲ្យ​បង់​ប្រាក់​ពិន័យចំពោះ​ការធ្វើបាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​រុស្ស៊ី​ទាំង​ថ្នាក់​សហព័ន្ធ​ទាំង​ថ្នាក់​ខេត្ត​ដែល​ហាម​មិនឲ្យ​”ពពាយនាយ​អំពី​ការ​រួម​ភេទ​ណា​ដែល​ផ្ទុយ​នឹង​ប្រពៃណី​ក្នុង​ចំណោម​មនុស្ស​មិន​ទាន់ពេញ​វ័យការ”។

ចំណែក​ច្បាប់​នោះ​ដែល​ត្រូវ​បាន​អនុម័ត​នៅ​រុស្ស៊ី​កាលពី​ឆ្នាំ ២០១៣ តាម​យោបល់​តុលាការអឺរ៉ុប​ខាង​សិទ្ធិ​មនុស្ស​ហៅកាត់​ថា CEDH គឺ​បំពាន​លើ​មាត្រា​ទី​១០ ដែល​ចែង​អំពី​សេរីភាព​បញ្ចេញ​មតិ​និង​មាត្រា​ទី​១៤​ដែល​ហាម​មិន​ឲ្យ​មាន​ការ​រើសអើង​នៅ​ក្នុង អនុសញ្ញា​អឺរ៉ុប​ស្តីអំពី​ការការពារសិទ្ធិ​និង​សេរីភាព​គោលៗ​របស់​មនុស្ស។​

តុលាការ CEDH ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន​ចេញ​ថ្ងៃ​២០​មិថុនា​ចង​ជា​កាតព្វកិច្ច​លើ​រដ្ឋ​រុស្ស៊ី​ឲ្យ​បង់​ទៅ​សកម្មជន​៣​នាក់​នោះ គឺ​ប្រាក់​សង​ជម្ងឺចិត្ត​និង​ថ្លៃ​សោហ៊ុយ​រត់ការ​ក្តីក្តាំ​សរុប​ទៅ​៤​ម៉ឺន​៩​ពាន់​១​រយ​អឺរ៉ូ។​

មាន​ទៅ​ហើយ​ប្រតិកម្ម​ពី​ខាង​ក្រុង​ម៉ូស្គូ ៖ ក្រសួង​យុត្តិធម៌​រុស្ស៊ី បាន​សំដែង​ការ​មិន​យល់​ព្រម​សោះ​ឡើយ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​អឺរ៉ុប​ខាង​សិទ្ធិ​មនុស្ស​ដែល​មាន​ទីស្នាក់ការ​នៅ​ក្រុង Strasbourg ប្រទេស​បារាំង​ហើយ​សន្យា​ដាក់​ពាក្យប្តឹង​តវ៉ា​ទល់​នឹង​សេចក្តី​សម្រេច​នេះ​ទៅ​កាន់ មហាសភា​នៃ​តុលាការ នេះ​តែម្តង។

គួរនិយាយថា​ទំហំ​ប្រាក់​ពិន័យ​ចំពោះ​ការ​រំលោភ​បំពាន​លើ​ច្បាប់​រុស្ស៊ី​ដែល​ហាម​មិន​ឲ្យឃោសនា​អំពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ក្នុង​ចំណោម​យុវជន​មិន​ទាន់​ពេញវ័យ​ការសម្រាប់​ពលរដ្ឋ​ធម្មតា​គឺ ៥.០០០ រូប្ល​ឬ​ម្តុំ ៨៥ ដុល្លារ​ហើយ​សម្រាប់​នីតិបុគ្គល​បែប​យ៉ាប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​រហូត​ដល់ ១០០.០០០​ រូប្ល ឫ ១.៧២៥ ដុល្លារ។ តាម​ស្ថិតិ​តុលាការ​រុស្ស៊ី ក្រោយពី​មាន​អនុម័ត​ច្បាប់់​នេះ​ក្នុង​ឆ្នាំ ២០១៣​មក​គិត​ពី​ដើម​ឆ្នាំ ២០១៤ ដល់​ចុង​ឆ្នាំ ២០១៦ កន្លង​ទៅ​មាន​មនុស្ស ១៤ នាក់​ត្រូវ​បាន​កាត់​ទោស​តាម​ប្រការ​ពិន័យ​ជា​ប្រាក់​បែប​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ