អានតួអត្ថបទ
អាល្លឺម៉ង់-អង់គ្លេស

អង់គ្លេស​​​​តប​ទៅ​​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​​ថា​"ប្រទេស​​ខ្លួន​​​​នឹង​​​ក្លាយ​​​​​ជា​​​ដៃ​គូ​​ដ៏​​រ៉ឹ​ង​មាំ​​​មួយ​​របស់​​អឺរ៉ុប"​

“រាជាណាចក្រ​អង់គ្លេស​ បាន​អះអាង​​ថា”អង់គ្លេស​​នឹង​​ក្លាយ​​ជា​​ដៃ​គូ​​ដ៏​រ៉ឹង​មាំ​​មួយ​​របស់​​អឺរ៉ុប​”​​-នេះ​ជា​ការ​​ឆ្លើយ​​តប​​ទៅ​​នឹង​​លោកស្រី​  Merkel​ ដែល​​កាលពី​​ថ្ងៃ​​អាទិត្យ​​មុន​​បាន​​ថ្លែង​​ថា​" អឺរ៉ុប​​ពី​អំណេះ​​​ទៅ​​ត្រូវ​តែ​​ពឹង​​ពាក់​​លើ​​ខ្លួន​​ឯង​​និង​​លែង​​អាច​​ពឹងផ្អែក​​ទៅ​​លើ​​សម្ព័ន្ធមិត្ត​​នៅ​​ទីក្រុង​ Londres ​ឬ​​ក៏​​នៅ​ Washington ​ទៀត​​ឡើយ"។​​ 

រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​​អង់គ្លេស​​​លោកស្រី​ Amber Rudd ថ្លែង​តាម​វិទ្យុ BBC​ កាលពីថ្ងៃទី​២៨​ឧសភា​​២០១៧​
រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​​អង់គ្លេស​​​លោកស្រី​ Amber Rudd ថ្លែង​តាម​វិទ្យុ BBC​ កាលពីថ្ងៃទី​២៨​ឧសភា​​២០១៧​ Reuters
ផ្សាយពាណិជ្ជកម្ម

“យើង​ចង់​ធានា​ប្រាប់​ប្រទេស​អាល្លឺម៉ង់​និង​បណ្តា​ប្រទេស​ធំៗ​របស់​អឺរ៉ុប​ផ្សេងៗ​ទៀត​ថា ​អង់គ្លេស​នឹង​ក្លាយ​ជា​ដៃ​គូ​ដ៏​រឹងមាំ​មួយ​របស់​សហភាព​អឺរ៉ុប​​នៅ​លើ​វិស័យ​ការពារជាតិ​និង​សន្តិសុខ ហើយ​យើង​ក៏​រំពឹង​ទុក​ដែរ​​នៅ​លើ​វិស័យ​ពាណិជ្ជកម្ម” -នេះ​ជា​ការ​ថ្លែង​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អង់គ្លេសនៅ​លើ​វិទ្យុ​ BBC នា​ខណៈពេល​​ដែល​អង់គ្លេស​នឹង​ត្រូវ​ចូល​រួម​ការ​ចរចា​នៅ​ខែ​មិថុនា​ស្តីពី​អង់គ្លេស​ដក​ខ្លួន​ចេញ​ពី​សហភាពអឺរ៉ុប ។

ការ​គូស​បញ្ជាក់​មួយ​​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ ដែល​កាល​ពី​ថ្ងៃ​អាទិត្យ​មុន​ បាន​ថ្លែង​​ថា​”​ចាប់ពី​អំណេះ​ត​ទៅ អឺរ៉ុប ត្រូវ​តែ​ពឹង​ពាក់​លើ​ខ្លួន​ឯង ពីព្រោះ​ជំនាន់​ដែល​អឺរ៉ុប​​អាច​ពឹង​ផ្អែក​លើ​គ្នា​បាន​ទៅ​វិញ​ទៅ​មក​នោះ ស្ទើរ​តែ​រលត់​បាត់​បង់​ទៅ​ហើយ​ជាពិសេស​អំពី​ចំណង​មិត្ដភាព​ជាមួយ​អង់គ្លេស។

រដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស​លោកស្រី  Amber Rudd បាន​ថ្លែង​ធានាចំពោះ​លោកស្រី  Merkel ថា អង់គ្លេស ចង់​បាន​នូវ​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ​និង​ជាក់​លាក់​មួយ​​ដើម្បី​​រក្សា​ការពារ​សន្តិសុខ​នៅ​ក្នុង​អឺរ៉ុប​ទាំង​មូល ដើម្បី​ការពារ​ជនជាតិ​យើង​​ពី​ក្រុម​ភេរវករ​នៅ​បរទេស​ក៏ព្រម​ទាំង​បណ្តា​អ្នក​ដែល​ពេញចិត្ត​នឹង​ប្រទេស​យើង​ដែរ”​។

ដោយសារតែ​ប្រទេស​អង់គ្លេស ទើបត្រូវ​ទទួល​​រងដោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​កាច​សាហាវ​​​កាល​ពី​៧​ថ្ងៃ​មុន​ បញ្ហា​ការពារ​សន្តិសុខ​ជាតិ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើ​ភេរវនិយម បាន​វិល​​ត្រឡប់​មក​ជា​បច្ចុប្បន្នភាពឡើងវិញ​នៅ​ក្នុង​ប្រទេស​អង់គ្លេស។​

គួររំលឹកថា នាយក​រដ្ឋមន្ត្រី​អង់គ្លេស  Theresa May​ដែល​​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អង់គ្លេស​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៦ ធ្លាប់​ទទូល​រង​នូវ​ការ​ទិតៀន​យ៉ាង​ធ្ងន់ធ្ងរ​ពី​មតិ​សាធារណៈ​ ​ដោយ​សារតែ​វិធានការ​​របស់​គាត់​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​មន្ត្រី​ប៉ូលីស។  ហើយ​បញ្ហា​ទាំង​នេះ​ ក៏​ប្រហែល​ជា​នឹង​ត្រូវ​លើក​មក​ពិភាក្សាគ្នា​ដែរ​នៅ​​​ឱកាស​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភា​អង់គ្លេស​នា​ថ្ងៃ​ទី​៨​មិថុនា​ខាង​មុខ។​

ម្យ៉ាងទៀត​​នៅ​ខណៈ​ពេល​កិច្ច​ចរចា​ដ៏​ស្មុកស្មាញ​ស្តីពី​ការ​ដក​ប្រទេស​អង់គ្លេស​ចេញ​ពី​​អឺរ៉ុប​
ដែល​​នឹង​ត្រូវ​ចាប់​ផ្តើម​​នៅ​អំឡុង​ខែ​មិថុនា ក្រុម​អ្នកជំនាញ​ជា​ច្រើន មានការ​មន្ទិល​សង្ស័យ​រូច​ទៅ​​ហើយ ​ថា​​អង់គ្លេស អាច​ជួប​នឹង​បញ្ហា​ទន់​ខ្សោយ​នៅ​លើ​វិស័យ​ការពារ​សន្តិសុខ​ជាតិ​នៅ​ពេល​​ដែល​អង់គ្លេស​ដកខ្លួន​ចេញ​ពី​ស្ថាប័ណ​អឺរ៉ុប​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ