អានតួអត្ថបទ
អឺរ៉ុប-បរិស្ថាន

តំបន់​​​អឺរ៉ុប​​​មួយ​​​ផ្នែក​​​កំពុង​​​ប្រឈម​​​នឹង​​​ការ​​​បំពុល​​បរិយាកាស​​​ដ៏​​​ធ្ងន់ធ្ងរ​​​ពុំ​​​ធ្លាប់​​​មាន​​​ពី​​​​មុន​​​ឡើយ​​

តំបន់​អឺរ៉ុប​មួយ​ផ្នែក កំពុង​ប្រឈម​នឹង​ការ​បំពុល​បរិយាកាស​ដ៏​ធ្ងន់ធ្ងរ ជាពិសេស​ដោយ​សារតែ​ចរាចរ​នៅ​លើ​ដង​ផ្លូវ មាន​សភាព​ណែន​ណាន់​តាន់តាប់ពេក​​នៅ​តាម​ទីក្រុង​ធំៗ។  ដូច្នេះ​ហើយ​បាន​ជា​​អាជ្ញាធរ​​ទីក្រុង​ ប៉ារីស ​ទីក្រុង ​Londres ​ឬ​​នៅ​​ក្រុង Cracovie ​​ប្រទេស ​ប៉ូឡូញ នាំ​​គ្នា​​ចាត់វិធានការ​​ជា​បន្ទាន់​​ដើម្បី​​ទប់​ស្កាត់​​នឹង​​ការ​​បំពុល​​បរិយាកាស​​ដ៏​ធ្ងន់ធ្ងរ​បែប​​នេះ។

ទីក្រុង​​ Londres ​​នៅ​​ក្រោម​ពពក​ក្រាស់​​នៃ​ការ​​បំពុល​បរិយាកាស​​ថ្ងៃ​ទី​​២៤​​មករា​​២០១៧​​
ទីក្រុង​​ Londres ​​នៅ​​ក្រោម​ពពក​ក្រាស់​​នៃ​ការ​​បំពុល​បរិយាកាស​​ថ្ងៃ​ទី​​២៤​​មករា​​២០១៧​​ REUTERS/Toby Melville
ផ្សាយពាណិជ្ជកម្ម

 

តំបន់​អឺរ៉ុប​មួយ​ផ្នែក​​កំពុង​ប្រឈម​​នឹង​ការ​បំពុល​បរិយាកាស​ដ៏​ធ្ងន់ធ្ងរ​ពុំ​ធ្លាប់​មាន​ពី​ពេល​មុន ឡើយ។ នៅ​ប្រទេស​បារាំង ​អាជ្ញាធរ បាន​ចេញ​បំរាម​មិន​ឲ្យ​អ្នក​មាន​រថយន្ត​ចាស់​ខ្លាំង​​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ​ បើកបរ​​នៅ​លើ​ផ្លូវ​ក្នុង​ទីក្រុង​ប៉ារីស​និង​នៅ​ក្រុង​Grenoble​ឡើយ ។

នៅ​ឯ​ទីក្រុង​Londres ប្រទេស​អង់គ្លេស​វិញ អាជ្ញាធរ បាន​ទូន្មាន​ប្រជាជន​ខ្លួន​អោយ​កម្រិត​ការ​ចេញ​ដើរ​ក្រៅ​ផ្ទះ​ ដើម្បី​ជៀសវៀង​ការ​រង​ផ្សែង​ពុល​នៅ​ក្នុង​បរិយាកាស​ដែល​កំពុង​គ្រប​ដណ្តប់​នៅ​លើ​ប្រទេស​អង់គ្លេស។ ក្នុង​ករណី​ដែល​ទីក្រុង Londres ត្រូវ​ប្រឈម​នឹង​ការ​រង​ផ្សែង​ពុល​យូរ​ពេល​នោះ ​សាលាក្រុង ថែម​បាន​គិតគូរ​ពី​ការ​អភិវឌ្ឈន៍​នៅ​លើ​កង់​ជិះ​ដើម្បី​អនុញ្ញត​អោយ​ពលរដ្ឋ​អង់គ្លេស ប្រើប្រាស់​ជំនួស​យាន្តយន្ត​វិញ។ នៅ​លើ​គម្រោងការណ៍​នេះ សាលាក្រុង​អង់គ្លេស សន្យា​ថា​នឹង​ជួយ​ជា​ថវិការ​ជាង​​១​ពាន់​លាន​អឺរ៉ូ។​​

នៅ​ប្រទេស​ប៉ូឡូញ​ ក្រុង​Cracovie ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្រុង​មួយ​ដែល​រង​ដោយ​ផ្សែង​ពុល​​ខ្លំាង​ជាង​គេ​បំផុត។ ដូចនេះហើយ បាន​ជា​សភា​នៅ​តំបន់​Cracovie ទើប​នឹង​អនុម័ត​សេចក្តី​សម្រេច​ជា​លើក​ទី​មួយ​ដើម្បី​​​ទប់ស្កាត់​ប្រឆាំង​នឹង​ការ​បំពុល​បរិយាកាស ដោយ​មាន​វិធានការ​ដាក់​ជំនួស​ចង្រ្កាន​កំដៅ​ផ្ទះ​ដែល​ប្រើ​​អុស​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០២៣​ខាង​មុខ។​

ចំពោះ​អ្នក​ជំនាញ​វិញ យល់​ឃើញ​ថា ពុំចាំ​តែ​ដល់​ពេល​រង​ផ្សែង​ពុល​ខ្លាំង ទើប​គេ​នាំ​គ្នា​ចាត់​វិធានការ​ទប់ស្កាត់​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ ​គេ​ត្រូវ​តែ​ខិតខំ​ចាត់​វិធាន​ជា​បណ្តើរៗ​ទៅ។ ហើយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ការ​បំពុល​បរិយាកាស​នេះ​ដែរ​ ប្រជាជន​រាល់​រូប​គួរតែ​ផ្លាស់​ប្តូរ​ឥរិយាបទ​រៀង​រាល់​ថ្ងៃ​របស់​ខ្លួន  ដូចជា​ការ​ចេញ​ដើរ​ឬ​ក៏​ជិះ​កង់​វិញ ជំនួស​ការ​ជិះ​រថយន្ត​៕​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ