rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ម៉ារ៉ុក រុស្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ទស្សនកិច្ចព្រះចៅម៉ារ៉ុកនៅរុស្ស៊ី

media
លោក​ប្រធានាធិបតី​រុស្ស៊ី​ Poutine ​ជួប​ប្រាស្រ័យ​ជាមួយ​ព្រះចៅ​ប្រទេស​​ម៉ារុក​ Mohammed ទី​៦​ នៅ​វិមាន​Kremlin,ក្រុង​​Moscou ១៥​មីនា​២០១៦ថ្ងៃ​ REUTERS/Maxim Shipenkov

 

ទ្រង់​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រុស្ស៊ី។ នេះ​ជា​ទស្សនកិច្ច លើក​ទី​២​នៅ​រុស្ស៊ី​តាំងពី​ព្រះអង្គ​ឡើងគ្រងរាជ្យ​ក្នុង​ឆ្នាំ ១៩៩៩ ដោយ​ស្នង​អំណាច​ពី​ព្រះបិតា​ព្រះអង្គ​ព្រះ​ចៅ ហាសាន ទី២ ដែល​បាន​ចូល​ទិវង្គត់​ក្នុង​ឆ្នាំ​នោះ។ លើក​មុន ព្រះអង្គ​ទ្រង់​បាន​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​នៅ​រុស្ស៊ី​គឺ​ក្នុង​ឆ្នាំ​២០០២។ អ្វី​ដែលលោក​ប្រមុខ​រដ្ឋ​រុស្ស៊ី គូស​បញ្ជាក់ នា កិច្ចចរចា​កំពូល​រុស្ស៊ី-ម៉ារ៉ុក​ល្ងាច​ម្សិលមិញ​នៅ​វិមានក្រេមឡាំង គឺ​ថា ទស្សនកិច្ច​ព្រះចៅ មុយហាម៉ាដ-ទី៦ លើក​នេះ ប្រព្រឹត្ត​ទៅ​នៅ​ចំ​ឆ្នាំ​ខួប​ទី​៥០​នៃ​ការ​តាំង​ទំនាក់ទំនង​ការទូត រវាង​រាជាណាចក្រ​ម៉ារ៉ុក​និង​សហភាពសូវៀត - សហភាព​ដែល​រលាយ​ទៅ​ក្នុង​ឆ្នាំ​១៩៩១ ហើយ ដែល​ត្រូវ​បាន​បន្ត​កេរ៌្ត​ដោយ​ប្រទេស​រុស្ស៊ី​បច្ចុប្បន្ន។ ជាលទ្ធផល​ទស្សនកិច្ច គូភាគី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ឆ្ពោះ​ទៅ​ស៊ីជម្រៅ ភាព​ជាដៃ​គូយុទ្ធសាស្ត្រ រវាង​សហព័ន្ធ​រុស្ស៊ី​និង​រាជាណាចក្រ​ម៉ារ៉ុក​និង​បានចុះ​កិច្ចព្រមព្រៀង ១៥​ច្បាប់​ស្តី​អំពី​សហប្រតិបត្តិការ​ក្នុង​វិស័យ​បែប​យ៉ាង​ពង្រីក​វិនិយោគ​ទៅវិញ​ទៅ​មកប្រឈម​នឹង​ភេរវកម្ម,ការពារ​ព័ត៌មាន​សម្ងាត់,វិស័យ​ដឹកជញ្ជូន,​បរិស្ថាន,ទេសចរណ៍។ល។