អានតួអត្ថបទ
ហ្សកដានី-អឺរ៉ុប

ស្តេច​ហ្សកដានី ភ្ជាប់​សន្តិភាព​នៅ​ដើមបូព៌ា ទៅ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវនិយម

សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ប្រមូល​ផ្តុំ​គ្នា​ស្វែង​រក​សន្តិភាព​ឱ្យ​តំបន់​ដើម​បូព៌ា និង​សិទ្ធិ​សេរីភាព​របស់​ប៉ាឡេស្ទីន ប្រសិន​បើ​ពិភពលោក​ចង់​ប្រយុទ្ធ​យក​ឈ្នះបាន​​លើ​ពួក​ភេរវនិយម។ នេះ​ជា​សេចក្តី​ថ្លែងការណ៍​របស់​ព្រះ​ចៅ​អាប់ដាឡា នៃ​ប្រទេស​ហ្សកដានី នៅ​ចំពោះ​មុខ​សភា​អឺរ៉ុប នា​ទីក្រុង​ស្ត្រាស្បួរ Strasbourg ប្រទេស​បារាំង។

ព្រះ​ចៅ​អាប់ដាឡា របស់​ហ្សកដានី ថ្លែង​សុន្ទរកថា​នៅ​សភា​អឺរ៉ុប ថ្ងៃទី ១០ មីនា ២០១៥
ព្រះ​ចៅ​អាប់ដាឡា របស់​ហ្សកដានី ថ្លែង​សុន្ទរកថា​នៅ​សភា​អឺរ៉ុប ថ្ងៃទី ១០ មីនា ២០១៥ © Reuters
ផ្សាយពាណិជ្ជកម្ម

គ្មាន​ដំណោះ​ស្រាយ​នយោបាយ​ ឱ្យ​ជម្លោះ​ចំណាស់​​ជាង​៦០​ឆ្នាំ មាន​ន័យ​ថាធ្វើ​ឱ្យ​​ទំនុក​ចិត្ត​លើ​ច្បាប់​អន្តរជាតិ ធ្លាក់​ចុះ ហើយ​បើ​តាម​ព្រះចៅ​អាប់ដាឡា ការ​បាត់​បង់​ជំនឿនេះ​​អាច​ជា​ឈ្នាន់​សម្រាប់​ពួក​ជីហាត​សម្រាប់​យក​ទៅ​បំពើង​នយោបាយ​របស់​ពួក​គេ។ នៅ​ចំពោះ​មុខ​សភា​អឺរ៉ុប នា​រសៀល​ថ្ងៃ​ងអង្គារ​ទី ១០​មីនា​នេះ ព្រះ​ចៅ​ហ្សកដានី បាន​ពន្យល់​ថា ពួក​អ៊ីស្លាម​ជ្រុលនិយម នឹង​យក​ចំណេញ​ពី​ភាព​អយុត្តិធម៌​ និង​ជម្លោះ​រ៉ាំរ៉ៃ មក​ធ្វើ​ជា​គ្រឹះ​សម្រាប់​ស្ថាបនា​​ភាព​ស្រប​ច្បាប់​របស់​ពួក​គេ និង​សម្រាប់​ជ្រើសរើសកម្លាំងប្រយុទ្ធ​​ថ្មី ជា​យុទ្ធជន​​បរទេស​មក​ពី អឺរ៉ុប​ឬ​មក​ពី​ជុំ​វិញ​ពិភពលោក។

 

តើ​គេ​អាច​ឈ្នះ​​សង្គ្រាម​មនោគមន៍​វិជ្ជា​បាន​យ៉ាង​ដូច​ម្តេច​បើ​យើង​មិន​ត្រួសត្រាយ​ផ្លូវ​សន្តិភាព​ឱ្យ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីននោះ ?! សម្រាប់​ព្រះចៅ​អាប់ដាឡា ដែល​យាង​មក​បំពេញ​ទស្សនកិច្ច​​នៅ​អឺរ៉ុប​ជា​លើកទី​បួន ព្រះ​អង្គ​មិន​ភ្លេច​ទេ ភេរវកម្ម​ជីហាត​នៅទីក្រុង​ប៉ារីស និង​ឃាតកម្ម​ដ៏​សែន​ឃោរឃៅ​ដែល​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​បាន​ដុត​សម្លាប់​អ្នក​បើក​បរ​យន្តហោះ​ហ្សកដានី​ទាំង​រស់។ ហ្សកដានី និង​រដ្ឋ​អារ៉ាប​ផ្សេង​ទៀត ព្រមទាំង​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំង​អស់ ប្តេជ្ញា​ការពារ​ ​ពលរដ្ឋ​ទេ និង​​ជំនឿ​សាសនា​របស់​ខ្លួន​ ក្នុង​ន័យ​នេះ គេ​ត្រូវ​ធ្វើ​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​នឹង​សភាវៈ​អាក្រក់​នៅ​ក្នុង​ផ្ទៃ​អ៊ីស្លាម។

 
តែ​ព្រះ​ចៅ​អាប់ដាឡា ក៏​បាន​ពញ្ជាក់​​ស្មារតី​​ជា​ទូទៅ ថា ​ការ​វិវត្តន៍​នៃ​ចលនា​អ៊ីស្លាម​ប្រដាប់​អាវុធ​នៅ​អាស៊ី នៅ​អាហ្វ្រិក​ ពេល​នេះ​ប្រៀប​ដូច​ជាការ​ស្ទុះ​ឡើង​នៃ​ចលនា​ហ្វាស៊ីស និង​អ៊ីត្លែរ​ នៅ​អឺរ៉ុប​ក្នុង​ទសវត្សរ៍​ឆ្នាំ​៣០ ដែល​នៅទី​បំផុត​ទៅ​ សង្គ្រាម​នៅ​អឺរ៉ុប​បាន​ក្លាយ​ជា​សង្គ្រាម​លោក​។ ហើយ​បច្ចុប្បន្ន​នេះ យើង​កំពុង​ប្រឈមនឹង​​​​ សង្គ្រាម​ ដែល​មាន​ទម្រង់​ប្រហាក់​ប្រហែល​គ្នា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ