អានតួអត្ថបទ

លោកម៉ាក្រុង ចៀសមិនឆ្លងឆ្លើយ នឹងសារវាយប្រហារលើTwitter របស់លោកដូណាល់ ត្រាំ

កាលពីល្ងាចថ្ងៃពុធ ទី១៤វិច្ឆិកា លោកម៉ាក្រុងបានផ្តល់បទសម្ភាសន៍មួយ ផ្សាយផ្ទាល់ពីលើនាវាផ្ទុកយន្តហោះច​ម្បាំង Charles de Gaule​ របស់បារាំង។​ ក្នុងឱកាសនោះ អ្នក​កាសែត បាន​ចោទសួរ អំពី​ប្រតិកម្ម​របស់លោក ម៉ាក្រុង បន្ទាប់​ពីបាន​ឃើញ នូវ​សារ​វាយប្រហារ ដែល​​លោក​ដូណាល់ ត្រាំ ​បាន​សរសេរ​លើ​Twitter ​រិះគន់​មកលើ​រូបលោកម៉ាក្រុង។ លោក​ម៉ាក្រុង បាន​ឆ្លើយ​ដោយ​​ខ្លីថា ក្នុងនាម​ប្រទេស​សម្ព័ន្ធមិត្ត យើង​ត្រូវ​គោរពគ្នា​ទៅវិញទៅមក ហើយលោក​ មិន​អាច​ទៅឆ្លើយឆ្លង​ យកចាញ់យកឈ្នះ តាមទំព័រTwitter ជាមួយនឹងលោកដូណាល់ ​ត្រាំ នោះទេ។

លោកម៉ាក្រុង ក្នុងបទសម្ភាសន៍ផ្សាយផ្ទាល់ពីលើនាវាចម្បាំង Charles de Gaulle។ ថ្ងៃទី១៤ វិច្ឆិកា ២០១៨
លោកម៉ាក្រុង ក្នុងបទសម្ភាសន៍ផ្សាយផ្ទាល់ពីលើនាវាចម្បាំង Charles de Gaulle។ ថ្ងៃទី១៤ វិច្ឆិកា ២០១៨ Handout / TF1 / AFP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបានចាកចេញពីទីក្រុងប៉ារីសវិញ លោកដូណាល់ ត្រាំ បានសរសេរសារជាច្រើន លើទំព័រTwitter ដោយបានរិះគន់ ដោយចំៗ ទៅលើលោកប្រធានធិបតីបារាំង អេ​ម៉ានុយអែល ម៉ាក្រុងថា ស្ថានភាពសេដ្ឋកិច្ចបារាំង ក្រោមការដឹកនាំរបស់លោកម៉ាក្រុង គឺ មិនល្អទាល់តែសោះ។

លោកត្រាំ ក៏បានរិះគន់សារជាថ្មី អំពីគំនិត ដែលលោកម៉ាក្រុង ចង់បង្កើត ឲ្យមានកងទ័ពសម្រាប់សហភាពអឺរ៉ុប។ ក្នុងចំណុចនេះ លោកដូណាល់ ត្រាំ​បានសរសេរថា៖ "យកល្អ អឺរ៉ុបគួរតែ​ ​រកលុយមកបង់ថ្លៃចំណាយរបស់អូតង់ ឲ្យគ្រប់​សិនទៅ មុននឹងចង់បង្កើតទ័ពដោយខ្លួនឯង"។ លោកត្រាំ ក៏បានឆ្លៀត រំលឹក ពីគុណបំណាច់របស់កងទ័ពអាមេរិក ដែលបានមកជួយបារាំង ក្នុងជំនាន់សង្រ្គាមលោកលើកទី២ ថា៖ "ប្រជាជនបារាំង វិះនឹងត្រូវបង្ខំចិត្តរៀនភាសាអាល្លឺម៉ង់ទៅហើយ កុំតែបានអាមេរិកទៅជួយរំដោះទាន់!"។

"ក្នុងនាមជាប្រទេសសម្ព័ន្ធមិត្តនឹងគ្នា យើងត្រូវគោរពគ្នាទៅវិញទៅមក..."

01:34

សម្រង់​​បទសម្ភាសន៍​​លោក​អេម៉ានុយអែល ម៉ាក្រុង ​ប្រែ​សម្រួល ដោយ​ម៉ម ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ