អានតួអត្ថបទ

លោកម៉ាក្រុង​បើក​វេទិកាG7 ជាមួយ​នឹង​សុទិដ្ឋិនិយម បើ​ទោះបី​សំណុំរឿង​ធំៗ​ពេញ​ដោយ​ភាព​តានតឹង

វេទិកាកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ ហៅកាត់ថា G7 បានបើកទ្វារ កាលពីថ្ងៃសៅរ៍ ទី២៤សីហា នៅឯក្រុងប្យ៉ារីត្ស ភាគនិរតីប្រទេសបារាំង។ ក្នុងនាមជាម្ចាស់ផ្ទះ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងសន្ទរកថាទៅកាន់ប្រជាជនបារាំង ដើម្បីបង្ហាញ​​​​ពី​កម្មវត្ថុ ក៏ដូចជាការតាំងចិត្តរបស់លោក ធ្វើឲ្យវេទិកាកំពូលG7លើក​នេះ ទទួលបានផលវិជ្ជមាន។

លោកដូណាល់ត្រាំ និងលោកម៉ាក្រុង បាយថ្ងៃត្រង់​​ជាមួយគ្នា នៅ​​ទីក្រុង​ប្យ៉ារីត្ស មុនបើក​ជំនួប​កំពូល​ G7 ថ្ងៃ​ទី​​២៤ ​សីហា​ ២០១៩​
លោកដូណាល់ត្រាំ និងលោកម៉ាក្រុង បាយថ្ងៃត្រង់​​ជាមួយគ្នា នៅ​​ទីក្រុង​ប្យ៉ារីត្ស មុនបើក​ជំនួប​កំពូល​ G7 ថ្ងៃ​ទី​​២៤ ​សីហា​ ២០១៩​ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

មុនបើកវេទិកាកំពូលនេះ លោកប្រធានាធិបតីបារាំង និងលោកប្រធានាធិបតីអាមេរិក បានពិសារ​បាយថ្ងៃត្រង់ជាមួយគ្នាតែ២នាក់​ ដោយឥតបានព្រៀងទុកមុន ដើម្បី​សាកល្បងខិតចូលកៀកគ្នា ខណៈដែល​ភាពខ្វែងគំនិតគ្នារវាងមេដឹកនាំទាំង២ ត្រូវបានបង្ហាញកាន់តែច្បាស់ ក្នុងរយៈពេលចុងក្រោយនេះ​។

មេដឹកនាំទាំងពីរ បានបង្ហាញភាពរាក់ទាក់ល្អូកល្អឺននឹងគ្នា ហើយសុទ្ធតែអះអាងថា មានទំនាក់ទំនងដ៏ល្អវិសេសជាមួយគ្នា។ លោកម៉ាក្រុង បានឆ្លៀតលើកឡើង នៅតុបាយ អំពីផលអាក្រក់នៃការធ្វើសង្រ្គាមពាណិជ្ជកម្មដាក់គ្នា។ រីឯលោកដូណាល់ ត្រាំ វិញ ជាមួយ​នឹង​ស្នាមញញឹម​បែប​ប្រឹងៗ បានលើកឡើងថា​ លោកម៉ាក្រុងគឺជាមិត្តល្អ បើទោះបី​មាន​ទើស​សម្តីគ្នា​ខ្លះក៏ដោយ តែមិនថ្វីទេព្រោះជំនួបកំពូលលើកនេះ នឹងមានអ្វីនិយាយគ្នាច្រើន។

គួរបញ្ជាក់ថា វេទិកាកំពូលG7លើកនេះ គឺធ្វើឡើងក្នុងបរិបទ​ ដ៏សែនតានតឹងជាទីបំផុត ដោយសារតែពិភពលោក ត្រូវប្រឈមនឹងបញ្ហាខ្វែងគំនិតគ្នាជាច្រើន រវាងប្រទេសមហាអំណាច​ ក្នុងនោះមាន​សំណុំរឿងអ៊ីរ៉ង់ បញ្ហាសង្រ្គាមពាណិជ្ជកម្ម ព្រមទាំងបញ្ហាបរិស្ថាន-អាកាសធាតុ។

02:06

សម្រង់ប្រសាសន៍ សន្ទរកថារបស់លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ