rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បោះឆ្នោត​សភា​បារាំង​ជុំ​ផ្តាច់ព្រាត់ ​បក្ស​លោក​ម៉ាក្រុង ​នឹង​ក្តាប់​សម្លេង​ភាគ​ច្រើន​ក្នុង​សភា​​យ៉ាង​ងាយ​

ដោយ ម៉ម ពិសី

ថ្ងៃ​អាទិត្យ​ទី១៨ ​មិថុនា ​នេះ ​គឺជា​ថ្ងៃ​បោះឆ្នោត​ជុំទីពីរ ​និង​ជា​ជុំ​ចុងក្រោយ ​ដើម្បី​ជ្រើសរើស​សមាជិក​សភា​បារាំង ​ទាំង​៥៧៧​អាសនៈ។ លទ្ធផល​ជុំទីមួយ ​កាល​ពី​សប្តាហ៍មុន ​បាន​បង្ហាញ​ថា ​បេក្ខជន​តំណាងរាស្ត្រ ​ជ្រក​ក្រោម​ផ្លាក​គណបក្ស​របស់​លោក​ប្រធានាធិបតី​ម៉ាក្រុង ​បាន​ទទួល​សម្លេង​ឆ្នោត​លើស​គេ។ ជាមួយ​នឹង​លទ្ធផល​នេះ ​ គេ​រំពឹង​ប្រាកដ​ថា ​នៅ​ជុំ​ចុងក្រោយ​ថ្ងៃ​នេះ ​ គណបក្ស​លោក​ប្រធានាធិបតី​ម៉ាក្រុង ​នឹង​ប្រមូល​បាន​អាសនៈ​សភា ​យ៉ាង​ហោច​ណាស់ ​ជាង​៤០០​អាសនៈ ​ក្នុង​ចំណោម​អាសនៈ​ទាំង​៥៧៧។

កាលពី​ជុំ​ទីមួយ​សប្តាហ៍មុន ​ ប្រជាជន​បារាំង​ភាគច្រើន​មិន​បាន​ទៅ​បោះឆ្នោត​ទេ។ ក្នុង​ចំណោម​ប្រជាជន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រមាណ​៤៧​លាន​នាក់ ​ មានតែ​ ៤៨,៧%​ប៉ុណ្ណោះ ​ដែល​បាន​ទៅ​បោះឆ្នោត ​ ពោលគឺ​អ្នក​មិន​ទៅ ​មាន​ដល់​ទៅ​ជាង​៥១%។

 
បើតាម​ការ​ស្ទាបស្ទង់​មតិ​ទូទៅ ​គឺ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ នៅ​ជុំ​ទីពីរ​ថ្ងៃនេះ ​ អាច​មាន​តិចជាង​​ កាល​ពី​ជុំ​ទី​មួយ​បន្តិចទៀត​ផង។ ពោល​គឺ​ចន្លោះពី​៤៦% ទៅ ៤៧%។ តាមការ​ស្មាន ​ប្រជាជន​បារាំង ​លែង​មាន​អារម្មណ៍​ចង់​ទៅ​បោះឆ្នោត​ទៀត ​ហើយ ​សម្រាប់​ឆ្នាំ​នេះ ​ ព្រោះថា ​ទីមួយ​បោះច្រើន​ដង​ពេក​ ហើយ​ទីពីរ​វិញ ​គឺ​ប្រជាជន​នឿយណាយ ​នឹង​នយោបាយ ​ មិនចង់​ជ្រើសរើស​រវាង​ បេក្ខជន​តំណាងរាស្ត្រ​ខ្លះ ​ដែល​ឈរឈ្មោះ​សឹងតែ​រាល់​អាណត្តិ ​និង​បេក្ខជន​ថ្មីៗ​ភាគ​ច្រើន ​ពុំមាន​បទពិសោធន៍ ​របស់​គណបក្ស​លោក​ ប្រធានាធិបតី ​ម៉ាក្រុង។
 
ជ័យជំនះ​ដែល​គេ​ដឹង​មុន​ របស់​បក្ស La République en Marche !
 
យោង​តាម​លទ្ធផលជុំ​ទីមួយ​បង្ហាញ​ថា ​ ក្នុង​ចំណោម​អាសនៈ​៥៧៧ ​មាន​តែ​តំណាងរាស្ត្រ​៤នាក់ទេ​ ដែល​បាន​ឈ្នះដាច់​ យក​កៅអី​ភ្លាម ​កាល​ពី​ជុំ​ទីមួយ។ ដូច្នេះ​ជុំ​ទីពីរ​ថ្ងៃ​នេះ ​មាន​នៅ​សល់​៥៧៣​អាសនៈ។ នៅ​ជុំ​ទីពីរ​នេះ ​ បក្ស​របស់​លោក​ប្រធានាធិបតី​ម៉ាក្រុង​ មាន​បេក្ខជន​ឈរ​ឈ្មោះ​ សរុប​ ៤៥៤​នាក់។ បើ​សរុប​បេក្ខជន​ដែល ​មាន​ឈ្មោះ​ប្រកួត​ប្រជែង​នៅ​ជុំ​ទីពីរ​នេះ ​មក​ពី​គ្រប់​បក្ស​ទាំង​អស់ ​គឺមាន​១១៤៦​បេក្ខជន​ ដែល​ត្រូវ​ដណ្តើម​យក​អាសនៈ​ដែល​នៅ​សល់​ទាំង​ ៥៧៣។
 
តួលេខ​គួរ​ឲ្យកត់​សំគាល់​ ដែរ​គឺ​ថា ​ក្នុង​ចំណោម​បេក្ខជន​ដែល​ឡើង​មក​ដល់​ជុំ​ទីពីរ​នេះ ​មាន​បេក្ខជន​ជា​ស្ត្រី​៤០% ​ហើយ​ស្រ្តីដែល​មាន​សំលេង​នាំមុខ​នោះ ​មាន​២៤៦​នាក់។ ដូច្នេះ​មានន័យ​ថា ​សភា​អាណត្តិ​ថ្មី​នេះ ​អាច​មាន​តំណាងរាស្ត្រ​ជា​ស្ត្រីច្រើន។
 
ជា​ទូទៅ​នៅ​ជុំ​ទីពីរ​នេះ ​គឺ​នៅតាម​សឹង​តែ​គ្រប់​មណ្ឌល ​គឺ​ជា​ការ​ប្រជែង​គ្នា​រវាង​បេក្ខជន​២។ មាន​តែ​មួយ​មណ្ឌល​គត់​ ដែល​បេក្ខជន​មាន​៣​ត្រូវ​ប្រជែង​គ្នា។ ២ ឬ ៣ ​ប្រជែង​គ្នា​គឺ​វា​អាស្រ័យ​លើ​សម្លេង​ឆ្នោត​កាល​ពី​ជុំ​ទីមួយ។ ដូច្នេះ​ជារួម​ បេក្ខជន​របស់​បក្ស​លោក​ប្រធានាធិបតី​ម៉ាក្រុង​ ត្រូវ​ប្រជែង​ជាមួយ​បេក្ខជន​បក្ស​ផ្សេង ​សឹង​តែ​គ្រប់​មណ្ឌល។ បក្ស​ផ្សេង​ មាន​ដូចជា ​បក្ស​ស្តាំ​និយម ​Les Républicains ​មាន​សល់​បេក្ខជន ​២៦៤​នាក់ ​បក្ស​ស្តាំ​និយម​ជ្រុល ​Le Front National ​មាន​សល់​បេក្ខជន​១២០​នាក់ ​ បក្ស ​La France Insoumise ​មាន​សល់​បេក្ខជន​៦៧​នាក់​ បក្ស​សង្គម​និយម​ មាន​សល់​បេក្ខជន​៦៥​នាក់ ​ និង​បក្ស​ MoDem ​មាន​នៅ​សល់​បេក្ខជន​៦២​នាក់។
 
គ្មាន​បក្ស​ប្រឆាំង ​ក្នុង​សភា​ តែ​មាន​សម្លេង​ប្រឆាំង​នៅ​តាម​ផ្លូវ
 
គ្រប់គ្នា​ដឹង​ថា ​បេក្ខជន​របស់​បក្ស​លោក​ប្រធានាធិបតី​ម៉ាក្រុង ​ ប្រាកដ​ជា​ឈ្នះ​ភាគ​ច្រើន ​ ហើយ​បក្ស​នេះ ​នឹង​បាន​សម្លេង​ភាគច្រើន​ដាច់​ខាត​ក្នុងសភា។ មិនមែន​ឈ្នះ​ធម្មតា​ ទេ ​គឺ​ឈ្នះ​ដាច់​ប៉ិត​តែម្តង។ ការ​ប៉ាន់​ស្មាន​របស់​ស្ថាប័ន​ស្ថិតិ​សឹងតែ​ទាំង​អស់ ​បង្ហាញ​ថា ​គណបក្ស ​ La République En Marche ! ​របស់​លោក​ប្រធានាធិបតី​ម៉ាក្រុង ​ នឹង​ប្រមូល​អាសនៈ​សភា​ ចន្លោះពី​៤០០ ​ទៅ​៤៧០​អាសនៈ។
 
ងាយយល់​ទេ ថា​ហេតុ​អ្វី​បាន​ឈ្នះ​យ៉ាង​ងាយ​ដូច្នេះ គឺ​ថា​បក្ស​លោក​ម៉ាក្រុង ​ជា​បក្ស​នៅ​កណ្តាល ​ចន្លោះ​ស្តាំនិយម ​និង​ឆ្វេង​និយម។ តែ​កាលណា ​បេក្ខជន​បក្ស​នេះ​ ត្រូវ​ប្រជែង​ជាមួយ​បក្ស​ឆ្វេង​និយម ​នោះ​អ្នក​គាំទ្រ​បក្ស​ស្តាំនិយម​ នឹង​នាំ​គ្នា​បោះ​ឲ្យ​បក្ស​លោក​ម៉ាក្រុង។ ហើយ​បើ​បេក្ខជន​បក្ស​លោក​ម៉ាក្រុង ​ត្រូវប្រជែង ​ជាមួយ​បេក្ខជន​បក្ស​ស្តាំ​និយម​វិញ​ គឺ​អ្នក​គាំទ្រ​ខាង​បក្ស​ឆ្វេង​និយម ​នឹងបោះ​ឲ្យ​បក្ស​លោក​ម៉ាក្រុង​ដែរ។ ដូច្នេះ​ក្នុង​ករណី​ណា ​ក៏​អាច​ឈ្នះ​ដែរ។
 
ការឈ្នះ​ដាច់​នេះ​ គឺ​មាន​ន័យ​ថា ​អាច​មិន​មាន​បក្ស​ប្រឆាំង​ក្នុង​សភា ​ដែល​មាន​កំលាំង​គ្រប់គ្រាន់​ទេ។ បក្សស្តាំ​និយម ​អាច​នៅសល់​អាសនៈ ​​ចន្លោះពី​៦០ ​ទៅ​ ១៣០ ​ប៉ុណ្ណោះ។ ចំណែក ​បក្ស​សង្គម​និយម ​ដែល​អាណត្តិ​មុន ​មាន​តំណាងរាស្ត្រ ​ជាង​៣០០​នាក់ ​លើកនេះ​នឹង​ចាញ់​សឹង​តែ​ទាំង​អស់ ​សល់តែ​ជាង​១០​នាក់​ប៉ុណ្ណោះ។ បក្ស​ផ្សេងៗ​ទៀត ​ ក៏ដូចគ្នា​ គឺ​នឹង​មាន​តំណាងរាស្ត្រ ​មិន​ដល់​១០​នាក់​ទេ។ ដូច្នេះ​ចង់​បង្កើត​ជាក្រុម​តំណាងរាស្ត្រ ​ក្នុង​សភា ​ក៏​មិនបាន​ដែរ​ ព្រោះ​គេ​ត្រូវ​ការ​ឲ្យមាន​១៥​នាក់ ​យ៉ាង​តិច។
 
ដូច្នេះគឺ​នឹង​មិនមាន​សម្លេង​ប្រឆាំង​ គ្រប់គ្រាន់​នៅ​ក្នុង​សភា​ទេ។ ស្ថានភាព​នេះ ​នឹង​បើក​ឱកាស ​ឲ្យ​លោក​ប្រធានាធិបតី​ម៉ាក្រុង​ អាច​ធ្វើ​កំណែទម្រង់​បាន​តាម​ចិត្ត​ ព្រោះ​សភា​ នៅ​ក្នុង​ដៃ​បក្ស​គាត់។ បើក្នុង​សភា ​គ្មាន​សម្លេង​ប្រឆាំង​ អ្វីដែល​គេ​រំពឹង​នោះ ​ គឺ​សម្លេង​ប្រឆាំង​នៅ​តាម​ផ្លូវ។ មាន​ន័យ​ថា ​គឺ​បាតុកម្ម ​តវ៉ា​នានា​របស់​ប្រជាជន​ ក្នុង​ករណី​ដែល​គេ​មិន​សុខចិត្ត​ នឹង​កំណែទម្រង់​របស់​លោក​ម៉ាក្រុង។ ដូច្នេះ ​អាណត្តិ​ថ្មី​៥ឆ្នាំ​នេះ ​លោក​ម៉ាក្រុង ​អាច​មាន​សម្លេង​ភាគ​ច្រើន​ក្នុង​សភា​មែន ​តែ​ក៏​មិន​អាច​មិន​ស្តាប់​ការ​តវ៉ា​របស់​ប្រជាជន​ នៅ​តាម​ផ្លូវដែរ៕

 

តើនឹង​មាន​អ្វីកើត​ឡើង ​បន្ទាប់​ពី​តំបន់​រ៉ាខា ​ត្រូវរំដោះ​បាន​ពីដៃ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​​អ៊ីស្លាម

ការបំពុល​ក្នុង​ខ្យល់ និងទឹក សម្លាប់​មនុស្ស ៩លាននាក់ នៅក្នុង​ពិភពលោក

BREXIT៖ ​លោកស្រី​តេរ៉េហ្សា ម៉េ ​ព្យាយាម​ពន្លឿន​កិច្ច​ចរចា ​ក្នុង​ឱកាស​ជំនួប​កំពូល​អឺរ៉ុប

សមាជលើកទី ១៩ ៖លោកស៊ីជិនពីង បង្ហាញ​ឆន្ទៈ​បើក​ចំហ​ចិន​ទៅ​រក​ពិភពលោក

អាកាសធាតុ៖​ការ​ប្រើប្រាស់​ដី និង​ការ​គ្រប់គ្រង​ព្រៃឈើ​បាន​ល្អ​អាច​កាត់​បន្ថយ​ឧស្ម័ន​កាបូនិច​នៅ​ក្នុង​បរិយាកាស

អស់ពីរួមគ្នា​កម្ចាត់​សត្រូវ​រដ្ឋអ៊ីស្លាម អ៊ីរ៉ាក់​និង​គួដឌីស្ថាន​វាយប្រយុទ្ធ​គ្នា​ឯង​ម្តង

ផ្ទុះរឿងអាស្រូវផ្លូវភេទ មិនធ្លាប់មាន នៅក្នុង​ពិភពភាពយន្ត​ហូលីវូត

ហេតុអ្វី​បាន​ជា​កម្លាំង និង​ឥទ្ធិពល​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី​កាន់​តែ​ចុះ​ខ្សោយ?

ទំនាស់​ពន្ធដារ​រវាង​កាណាដា​ និង​សហរដ្ឋ​អាមេរិក ​បន្ថែម​លើ​គំរោង​សើរើ​កិច្ច​ព្រមព្រៀង​ NAFTA

រដ្ឋាភិបាល​​តំបន់​កាតាឡូញ៉ា​ចុះ​ហត្ថលេខា​លើ​ការប្រកាស​ឯករាជ្យ ប៉ុន្តែ​ផ្អាកព្យួរ​មិនទាន់​អនុវត្ត

សង្រ្គាម​ប៉ាកកា​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​រដ្ឋអំណាច​អេស្ប៉ាញ និង​រដ្ឋអំណាច​ស្វយ័ត​កាតាឡូញ៉ា

សហរដ្ឋអាមេរិក​និង​តួកគីប្រកាស​សង្គ្រាម​ទិដ្ឋាការ

គីម ជុងអ៊ុន៖​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជួយ​ធានា​សន្តិភាព និង​សន្តិសុខ នៅក្នុង​តំបន់

ប្រជាជន​​អេស្ប៉ាញ​ ចុះផ្លូវ​ទូទាំង​​ប្រទេស ​ទាមទារ​ឲ្យ​​រដ្ឋាភិបាល​ និង​ ​តំបន់​កាតាឡូញ៉ា ​ចរចាគ្នា​

មេដឹកនាំ​តំបន់​កាតាឡូញ៉ា ​សន្យា​​ប្រកាស​​ឯករាជ្យ​ ដោយ​អត្តនោម័ត​​ក្នុង​ពេល​​ដ៏​​ឆាប់

ប៉ាឡេស្ទីន៖​តើ​ចលនា​ហាម៉ាស់ និង​ហ្វាតា​អាច​នឹង​ផ្សះផ្សា​គ្នា​បាន​ដែរ ឬ​ទេ?

ប្រជាមតិ​កាតាឡូញ៉ា បញ្ចប់​ដោយ​ការ​ហែកហួរ​ប្រទេស​អេស្ប៉ាញ

ទស្សនកិច្ច​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក ​នៅ​ប៉េកាំង​ ដើម្បី​និយាយ​រឿង​កូរ៉េ​ខាងជើង​

វិបត្តិរ៉ូហ៊ីងយ៉ា៖ ​អគ្គលេខាធិការ​អ.ស.ប​ទទូច​ឲ្យ​ភូមា​បញ្ឈប់​ប្រតិបត្តិការ​យោធា​នៅ​រដ្ឋរ៉ាឃីន

សភា​អាមេរិក​កោះហៅ​ហ្វេសប៊ុក ពីរឿង​គណនី​ក្លែងក្លាយ​របស់​រុស្ស៊ី