rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ចិនសម្រុក​ផ្តល់កម្ចី​វិនិយោគ​នៅ​តំបន់​បាល់កង់ ខណៈ​គេ​​បារម្ភ​ ពី​បញ្ហាបំណុល

ដោយ ម៉ម ពិសី

នៅថ្ងៃសុក្រទី១២មេសា លោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាំង បើកវេទិកាកំពូលមួយ ជាមួយប្រទេសអឺរ៉ុបខាងកើត តំបន់បាល់កង់ នៅឯទីក្រុងឌូប្រ៊ូវនីក ប្រទេសក្រូអាស៊ី។ វាគឺជាវេទិកាកំពូល ដែលផ្តោត​សំខាន់ ទៅលើគំរោង​អភិវឌ្ឍន៍​របស់ចិន នៅក្នុង​តំបន់បាល់កង់ ដែលជាតំបន់ក្រីក្រជាងគេនៃទី្វបអឺរ៉ុប។ ចិនមានគម្រោងផ្តល់ប្រាក់កម្ចី ទៅឲ្យប្រទេសទាំងនោះ ដើម្បីអភិវឌ្ឍ​ន៍ហេដ្ឋារចនាសម្ព័ន្ធ ហើយដែលរចនាសម្ព័ន្ធនោះ គឺស្ថិតក្នុងគម្រោងមហាសាល “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” របស់លោក ប្រធានា​ធិបតីចិន។ ដោយឡែក សហភាពអឺរ៉ុប នឹងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ កំពុងតែ​ព្រួយបារម្ភ ទាក់ទិននឹងបំណុលដោយសារកម្ចីរបស់ចិន ព្រមទាំងភាពគ្មានតម្លាភាព នៃគម្រោងអភិវឌ្ឍន៍របស់ចិន នៅតាមប្រទេសក្រីក្រទាំងនោះ។

វេទិការកំពូលថ្ងៃនេះ ជាវេទិកាកំពូល ១៦+១ ពោលគឺប្រទេសតំបន់បាល់កង់ទាំង១៦ បូកជាមួយចិន​ ដែលត្រូវបានថា្នក់ដឹកនាំប្រទេសទាំងនោះ ហៅថា ជាមិត្តថ្មី។ ក្រោមអធិបតីភាពលោក លី ឃឺឈាំង នាយករដ្ឋមន្ត្រីចិន វេទិកាកំពូលនេះ បានបើកទ្វានៅព្រឹកថ្ងៃទី​១២មេសា នៅទីក្រុង ឌូប្រ៊ូវនីក (Dubrovnik) ប្រទេសក្រូអាស៊ី ជាប់មាត់សមុទ្រ អាទ្រីយ៉ាទិក។

ភ្ជាប់ស្ពានឥន្ធនូ ពីអាស៊ី ទៅអឺរ៉ុប

កាសែតក្រូអាស៊ី បានចុះផ្សាយអត្ថបទធំមួយ នៅថ្ងៃនេះ ដោយបានស្រង់សំដី របស់លោក នាយក​រដ្ឋមន្ត្រី​ចិន​ ស្តីពីវេទិកាកំពូលជាប្រវត្តិសាស្ត្រនេះ។ លោក លី ឃឺឈាំង បាននិយាយថា “នៅពេលដែលយើងទាំង១៧នាក់ គ្រប់ពណ៌ រួមគ្នាតែមួយ គឺយើងបានបង្កើតនូវអ្វីមួយ ដែលមានតម្លៃ និងល្អ លើសពីឥន្ធនូទៅទៀត”។ លោកបន្តថា “ ប្រសិន​បើយើង​កសាងស្ពានឥន្ធនូមួយ តភ្ជាប់ ពីអាស៊ីទៅអឺរ៉ុប នោះយើងនឹងអាចកសាងអនាគត ប្រកបទៅដោយឱកាសល្អៗ នៃចំណងសហប្រតិបត្តិការ”។

ចំណងសហប្រតិបត្តិការ ដែលលោក លឺ ឃឺឈាំង ចង់សំដៅនោះ តាមពិត គឺជាគម្រោងកម្ចីអភិវឌ្ឍន៍នានា ដ៏ច្រើនស្អេកស្កះ ដែលភាគីចិន សន្យាជួយប្រទេសតំបន់បាល់កង់ ក្នុងនោះមានជាអាទិ៍ ប្រទេសស៊ែប៊ី ប្រទេសបូសនី ប្រទេសម៉ុងតេណេក្រូ និងប្រទេសក្រូអាស៊ីជាដើម។ គម្រោងអភិវឌ្ឍន៍របស់ចិន នៅក្នុងតំបន់នេះ គឺវាជាផ្នែកមួយ នៃគម្រោង “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដែលលោកស៊ី ជីនពីង បានដាក់ចុះនៅឆ្នាំ២០១៣។

គម្រោងមហាសាលនេះ គឺចិនចង់ធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន កំពង់ផែ ផ្លូវដែកជាដើម ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ត្រូវបំរើទៅដល់ការដឹកជញ្ជូនទំនិងរបស់ចិន និងការដឹកជញ្ជូនវត្ថុធាតុដើមត្រលប់ទៅកាន់ចិនវិញជាដើម។ នៅតំបន់បាល់កង់ ចិន មានគម្រោងផ្តល់កម្ចីសរុប ប្រមាណ១ម៉ឺន២ពាន់លានអឺរ៉ូ ក្នុងនោះមានជាអាទិ៍ គម្រោងកសាងផ្លូវដែក ពីក្រុងប៊ែលហ្រ្កាដ ទីក្រុងប៊ូឌាប៉េស្ត៍ គម្រោងសាងសង់ស្ពានឆ្លងសមុទ្រ នៅកោះPeljesac របស់ក្រូអាស៊ី។ ក្រៅពីគម្រោង សាសង់ហេដ្ឋារចនាសម្ព័ន្ធ ចិនបានប្រមូលទិញយក រោងចក្រធំៗជាច្រើន ដូចជារោងចក្រស្លលោហៈធាតុ ដ៏ធំជាងគេនៅស៊ែរប៊ី ឧស្សាហកម្មរ៉ែ រ៉ែស្ពាន់ និងរោងចក្រធ្យូងថ្មជាដើម។

អឺរ៉ុប បារម្ភពីបញ្ហាបំណុលរបស់ប្រទេសតំបន់បាល់កង់

សម្រាប់ប្រទេសក្រីក្រទាំងនោះ គម្រោងអភិវឌ្ឍន៍របស់ចិន គឺប្រៀបបាន ដូច​ជាកាដូធ្លាក់ពីលើមេឃ។ ក៏ប៉ុន្តែ សហភាពអឺរ៉ុប មិនសូវជាពេញចិត្តប៉ុន្មានទេ ចំពោះការសម្រុកមកបោះទុន ផ្តល់ប្រាក់កម្ចី របស់ចិន នៅតំបន់អឺរ៉ុបខាងកើតនេះ។ គេ​ព្រួយបារម្ភ មិនមែនទាក់ទិន តែនឹងគម្រោងវិនិយោគរបស់ចិន នៅក្នុងតំបន់បាល់កង់នេះទេ តែបារម្ភនឹងគម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ចិននេះតែម្តង។ គម្រោងវិនិយោគមហាសាលរបស់ចិននេះ វាធំធេង ស្មុគស្មាញ និងសម្បើមជ្រុលពេក។ មិនមែនអឺរ៉ុបច្រណែនចិនទេ តែគេមិនទុកចិត្តចិន ព្រោះវាអាចមានចេតនាអ្វីផ្សេង នៅពីក្រោយពាក្យថា “សហការគ្នាអភិវឌ្ឍន៍” ​នេះ។

សហភាពអឺរ៉ុប យល់ឃើញថា​ ចិនលំអៀងណាស់ ចិនគិតប្រយោជន៍ខ្លួនធំជាងគេ ដោយមិនខ្វល់ពីប្រទេសតូចតាចទាល់តែសោះ។ ជាការពិត អឺរ៉ុបមិនអាចទៅរារាំងចិនបានទេ តែសម្រាប់ក្របខណ្ឌសហភាពអឺរ៉ុប គឺគេមានការប្រុងប្រៀងខ្លួន​ និងប្រាប់ទៅប្រទេសសមាជិកគេ។ យ៉ាងណាមិញ កាលពីដើមសប្តាហ៍​នេះ សហភាពអឺរ៉ុប បានទាមទារឲ្យចិន ត្រូវតែបើកចំហរទីផ្សារឲ្យបានធំជាងនេះ មិនមែនចាំតែកេងចំណេញ នាំផលិតផលខ្លួនទៅលក់ឲ្យគេ តែគេផ្សេង មិនអាចរកស៊ីក្នុងស្រុកចិនបាននោះទេ។ មានទៅ ត្រូវមានមក។

ជញ្ជីងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប គឺផ្អៀងទៅខាងចិន​ដល់ទៅ ១៨ម៉ឺន៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨កន្លងទៅ។ នាយករដ្ឋមន្ត្រីចិន បានយល់ព្រមចុះហត្ថលេខា លើឯកសារ កម្រាស់៧ទំព័រ ជាមួយអឺរ៉ុប កាលពីដើមសប្តាហ៍នេះ ដោយសន្យាថា “​នឹងបើកចំហរទីផ្សារខ្លួន ហើយរៀបចំឲ្យមាន​ ការគោរពច្បាប់វិធាន ឲ្យបានត្រឹមត្រូវ និងលប់បំបាត់ឲ្យបាន ​នូវគោលនយោបាយសេដ្ឋកិច្ចផ្តាច់មុខ ការពារតែផលប្រយោជន៍ខ្លួន”។

សម្រាប់តំបន់បាល់កង់នេះ តាមពិតទៅកន្លងមក គម្រោងកម្ចីនានា គឺបានមកពីសហភាពអឺរ៉ុបប្រមាណ៧០% ហើយមកពីចិននោះ មានតែ១%ទេ។ ក៏ប៉ុន្តែអ្វីដែលគេព្រួយបារម្ភ គឺថា ចិនកំពុងសម្រុងខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចិនសម្រុកទិញ សម្រុកផ្តល់កម្ចីរាប់លានដុល្លារ ក្នុងការប្រាក់ថោកៗ យ៉ាងងាយបំផុត ទៅឲ្យប្រទេសទាំងនោះ។

“កម្ចីការប្រាក់ទាប អន្ទាក់បំណុលចិន”

កម្ចីក្នុងការប្រាក់ទាប ដែលចិនផ្តល់ឲ្យយ៉ាងងាយៗបែបនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចខ្លះ លើកឡើងថា មិនមែនជាចំណុចល្អប៉ុន្មានទេ សម្រាប់ប្រទេសដែលជាប់បំណុល។ កម្ចីការប្រាក់ទាបបំផុត ហើយដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ វាខុសពីគម្រោងវិនិយោគ ដែលមកពីសហភាពអឺរ៉ុប ដែលជាទូទៅ ត្រូវភ្ជាប់ជាមួយលក្ខខណ្ឌយ៉ាងច្រើន ជាពិសេស ទាក់ទិនបញ្ហាសិទ្ធិមនុស្ស ការគោរពលទ្ធិប្រជាធិបតេយ្យ ការលុបបំបាត់អំពើ​ពុករលួយ​ អីជាដើម។ តែគម្រោងចិនវិញ ចិនមិន​ដែល​ខ្វល់ឡើយ ទាំងដឹងថា ប្រទេសសឹងតែទាំងអស់នៅតំបន់បាល់កង់នេះ ពោរពេញដោយអំពើពុករលួយ យ៉ាងធ្ងន់ធ្ងរ។

បំណុលវ័នក មិនមែនជារឿងល្អនោះទេ។ ជាក់ស្តែង កាលពីថ្ងៃព្រហស្បតិ៍ ទី១១មេសា មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក បានចេញសេចក្តីប្រកាសរួមគ្នា ដោយបានអំពាវនាវឲ្យចិន ផ្តល់​តម្លាភាពឲ្យបានប្រសើរ ដល់កម្ចី ក៏ដូចជាគម្រោងអភិវឌ្ឍន៍របស់ខ្លួន នៅតាមប្រទេសក្រីក្រ។ ស្ថាប័នហិរញ្ញវត្ថុទាំង២នេះ មានការព្រួយបារម្ភ អំពីបញ្ហាបំណុល។

លោក David Malpass អគ្គនាយកថ្មី របស់ធនាគារពិភពលោក បានលើកឡើងថា កម្ចីអភិវឌ្ឍន៍វាល្អហើយ ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក៏ប៉ុន្តែ បើសិន ជាវាធ្វើទៅដោយគ្មានតម្លាភាព ហើយកម្ចីទាំងនោះ មិនបានហុចផលផ្លែផ្កា ជាក់ស្តែង និងយូរអង្វែង ទៅលើ​សេដ្ឋកិច្ចរបស់ប្រទេសអ្នកខ្ចី នោះមានន័យថា បំណុលនិងក្លាយទំងន់ទុក្ខ សម្រាប់ប្រទេសនោះ។

ការផ្តល់ប្រាក់កម្ចី ដោយគ្មានសិក្សាឲ្យបានច្បាស់លាស់ ថាគម្រោងនីមួយៗ ហុចផលចំណេញអ្វីខ្លះ ដល់ប្រទេសអ្នកខ្ចី ហើយដោយមិនបានគិតដល់សមត្ថភាពសងវិញ របស់អ្នកខ្ចី  គឺមិនមែនជាកម្ចីល្អទេ។ ខ្ចីហើយខ្ចីទៀត បំណុលជាន់លើបំណុល រដ្ឋនឹងរលំស្រុតក្រោមទំងន់បំណុលរបស់ចិន។ ជាក់ស្តែង ប្រទេសម៉ុងតេណេក្រូ បច្ចុប្បន្នមានបំណុលសាធារណៈដល់ទៅ៧០% នៃទំហំផលិតផលដុលក្នុងស្រុកសរុបទៅហើយ បន្ទាប់ពីប្រទេសនេះ បានខ្ចីលុយចិន ចំនួន៨០០លានអឺរ៉ូ។ នៅអាហ្វ្រិកវិញ ប្រទេសមិនតិចជាង១៧ទេ ដែលកំពុងជំពាក់បំណុលចិន​វ័នក ហើយអាចត្រូវក្រុមហ៊ុនចិន រឹបអូសយកហេដ្ឋារចនាសម្ព័ន្ធ យកទៅគ្រប់គ្រង ផ្តាច់មុខ។

លោកអគ្គនាយក​ធនាគារពិភពលោក បានអំពាវនាវថា “បើចង់ជួយប្រទេសក្រីក្រមែន ចិនត្រូវតែផ្សព្វផ្សាយគម្រោងខ្លួន ឲ្យមានតម្លាភាព ហើយត្រូវ​បង្ហាញ អំពីផែនការសងបំណុល ព្រមទាំង ផលវិជ្ជមានដល់ប្រទេសអ្នកខ្ចី នៅក្នុង​គម្រោងនីមួយៗ របស់ចិន”៕

អ៊ុយក្រែន​នឹង​មាន​សភាថ្មី ក្មេងខ្ចី ដូច​ប្រធានាធិបតី ?

២០កក្កដា៖ ខួប​៥០ឆ្នាំនៃ​​ការបញ្ជូន​មនុស្សឱ្យ​​ទៅ​ចុះចត​លើឋាន​ព្រះចន្ទ

OMS ប្រកាស​កម្រិត​អាសន្ន​នៃ​ការ​​ឆ្លង​​មេរោគ​​អេបូឡា នៅ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​តួកគីដែល​ចូល​ទៅ​ជីកខួង​បូមឧស្ម័ន​​នៅ​សមុទ្រ​ស្ហ៊ីប

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប

ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់៖ ហ្វេសប៊ុក​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ៥ពាន់លាន​ដុល្លារ

បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

អ៊ីរ៉ង់​រករឿង​ចង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ Ormuz

អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សា​កិច្ចការ​បរទេស​បារាំង​ទៅ​អ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​សម្របសម្រួល

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

Amnesty International៖ អាជ្ញាធរ​ហ្វីលីពីន កំពុង​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ផ្លូវច្បាប់ យ៉ាង​ចំហ

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

​ហេតុអ្វី​ធនាគារ​កណ្តាល​អាមេរិកឈឺក្បាល នៅពេលចំនួន​ការងារ​កើនឡើងខ្លាំង?

អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប

តើ​អ្វីជា​ជំហរ​របស់​ចិន នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ហុងកុង ?

ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា

លោក ត្រាំ ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បំផុត​ដែល​បាន​ឆ្លង​ព្រំដែន ទៅ​កូរ៉េ​ខាង​ជើង

G20៖ ជំនួបកំពូល​​បាន​បញ្ចៀស​រឿង​អាក្រក់ៗ ខណៈ​ភាព​តានតឹង​មាន​សឹង​​គ្រប់​វិស័យ