rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ក្រោយ​បោះឆ្នោតជាតិ​, ​អ៊ីស្រាអែល​ នៅតែ​លំបាកក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​

ដោយ ហេង ឧត្តម

​អ៊ីស្រាអែល បាន​រៀបចំ​ការ​បោះឆ្នោត​សភា​ជាតិ​ ជា​លើកទី២ នៅថ្ងៃ​អង្គារ​ថ្មីៗនេះ។ គឺជាការ​បោះឆ្នោត​យ៉ាង​ប្រញាប់​ប្រញាល ក្រោយ​ពីពេល​ដែល​គណបក្ស​របស់​លោក នេតាន់​យ៉ាហ៊ូ ពុំអាច​រក​ដៃគូ​គ្រប់​គ្រាន់​សម្រាប់​បង្កើត​រដ្ឋាភិបាល​ចម្រុះបាន​។ ពីថ្ងៃពុធ ទី​១៨កញ្ញា នៅ​ពេល​រាប់​សន្លឹក​ឆ្នោត​បា​នជាង​៩០ភាគរយ គេ​ឃើញថា លទ្ធផលបឋម​នេះ គឺនៅតែ​ពុំ​អាច​អនុញ្ញាត​ឱ្យ​បក្សណាមួយ​ឈ្នះ​ដាច់​ មា​នសំឡេង​គ្រប់​គ្រាន់​សម្រាប់​បង្កើត​រដ្ឋាភិបាល​តែម្នាក់​ឯង បាននោះ​​ឡើយ។ ដូច្នេះ តើ​​គណ​បក្ស​ដែល​មា​នសំឡេង​ច្រើនៗ និង​ដែល​មាន​និន្នាការ​ខុសៗគ្នា អាចស្រុះស្រួល​​ច្របាច់​ចូលគ្នាបានទេ? ចុះប្រសិន​បើ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​មិន​កើតទេ តើ​អ៊ីស្រាអែល​អាច​នឹងលុប​លទ្ធផល​បោះឆ្នោត​នេះ​ចោល ហើយ​​រៀបចំការ​បោះឆ្នោត​ជាថ្មី​ ជាគម្រប់​លើកទី៣​ បា​នដែរឬទេ?

ការ​រៀបចំ​រដ្ឋាភិបាល​​ចម្រុះ​ នៅ​តែ​ជា​ចំណោទ​ស្មុគស្មាញ​ដ៏​ខ្លាំង​ចំពោះ​នយោបាយ​អ៊ីស្រាអែល។ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​សប្តាហ៍​នេះ មានគណ​​បក្ស​​ដែល​មាន​និន្នាការ​ចម្រុះ​គ្នា ​ប្រមាណ​​១០បក្ស​បាន​ចូលរួមប្រកួត​ប្រជែង​យក​សន្លឹកឆ្នោត​​។ បន្ទាប់ពី​បាន​រាប់សន្លឹក​​ឆ្នោត​ អស់​ជាង​​៩២ភាគរយមក​រួ​ច, លទ្ធផល​បឋម​បណ្តោះ​អាសន្ន បាន​បញ្ជាក់បង្ហាញ​ឱ្យ​ឃើញ​ថា​ គណបក្សធ្លាប់​​កាន់អំណាច​ របស់​លោក នេតាន់យ៉ាហ៊ូ​ និង ​បក្ស​ប្រឆាំង គឺ​នៅតែ​ទទួល​បាន​​សំឡេង​ប្រកៀក​ប្រកិតប្រហាក់​ប្រហែល​គ្នាដដែល​ ក៏ប៉ុន្តែ នៅតែ​គ្មាន​​សំឡេង​គ្រប់​គ្រាន់​ដើម្បី​​បង្កើត​រដ្ឋាភិបាល​នោះឡើយ។​ ​បើ​ទោះបី​បក្សធ្លាប់​កាន់​អំណាច​ ​ ច្រចាប់​រួបរួម​ពួតដៃ​​ជាមួយ​ដៃគូ​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​​ក៏ដោយ​ក្តី ក៏​គេឃើញថា ​សម្ព័ន្ធបក្ស​ខាង​ស្តាំ​​និយមរបស់​លោក នេតាន់យ៉ាហ៊ូ នៅ​តែ​មិនទាន់​មាន​សំឡេង​គ្រប់​កូតា​៥០ភាគរយ​បូក១​​ សម្រាប់​ដឹកនាំ​​រដ្ឋា​បាលចម្រុះ​​បាន​នោះដែរ​។

ជាក់​ស្តែង បក្ស​ Likoud របស់​លោក នេតាន់យ៉ាហ៊ូ​ បាន​អាសនៈ ​ចន្លោះ ពី​៣០ ទៅ​៣២ ឬច្រើន​ជាង​នេះតិចតួច។ ប្រសិន​បើ​បក្សស្តាំ​និយម​​នេះ ចង​សម្ព័ន្ធ​ជាមួយ​គណបក្ស​តូចៗ​ដែល​ប្រកាន់​និន្នាការ​សាសនា​ជីហ្វ អរតូដុក្ស​ជ្រុល​និយម ហើយ​រាប់​សំឡេងរបស់​បក្ស​ទាំងនេះ​​បញ្ចូល​គ្នាទៅ គឺ បាន​កៅអី​ប្រមាណ​ ៥៦ អាសនៈ គឺវា​នៅ​តែ​​មិន​គ្រាប់​គ្រាន់ ​នឹង​សំឡេង​៥១ភាគរយបូក​១ ក្នុង​ចំណោម​កៅអី​សភា​១២០នោះឡើយនោះ។ ដូច្នេះ បក្ស​លោកនាយករដ្ឋមន្ត្រី​ និង​សម្ព័ន្ធ​បក្ស​ដៃគូ​របស់​លោក ពុំ​អាច​បង្កើ​ត​រដ្ឋាភិបាល​ចម្រុះ​ចេញ​នោះដែរ។

ចំណែក ​សម្ព័ន្ធ​​បក្ស​កណ្តាល​និយម​និង​បក្ស​ខាង​ឆ្វេង​និយម ដែល​​ជាបក្ស​ប្រឆាំង បូក​សំឡេង​ចូល​គ្នា ក៏​ស្ថិត​ក្នុង​សភាព​​ដូច​គ្នា​អ៊ីចឹងដែរ។​ បក្សប្រកាន់កណ្តាល​​និយម​របស់​លោក​អគ្គ​មេបញ្ជាការ បែនី ហ្គានស្សឺ​ (Benny Gantz)​ ​ដែល​មាន​ទង់ជាតិ​ពណ៌​ខៀវស តំណាង​ឱ្យ​ទង់ជាតិ​អ៊ីស្រាអែលនោះ​ ក៏​​បាន​ទទួល​សំឡេង​ ប្រមាណ​៣២កៅអី​ ប្រហាក់ប្រហែល​គ្នា​ដែរ​។ បក្ស​នេះ បើ​បូក​សំឡេង​ជាមួយ​បក្ស​តូចៗ​ពីរបីផ្សេង​ទៀត ដែល​ជា​ដៃគូ​សម្ព័ន្ធ​មិត្តស្រាប់​ ដូចជា​ បក្ស​ប្រជាធិបតេយ្យ, បក្ស​ពលករ​, និង​គណ​បក្ស​និន្នាការ​អារ៉ាប់​​និយម គឺ​បាន​សំឡេង​រួមគ្នា​ តែចំនួន​​ប្រហែល​៥៥អាសនៈតែ​ប៉ុណ្ណោះ​។ គឺ​មិន​គ្រប់​ ដល់ ​៦១កៅអី ដែល​ជា​ចំនួនកូរ៉ូម​ ​៥១%បូក​១ ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​នោះឡើយ។

រួបរួម​គ្នា​ទាំង​អស់​គ្រប់​បក្ស​តែម្តង?

ហេតុ​ដូច្នេះ អ្នក​វិភាគស្ថានការណ៍​​នយោបាយអ៊ីស្រាអែល គេ​គិត​ទៅ​ដល់​គណ​បក្ស​របស់​លោក អាវីដរ លីបឺម៉ាន់ (Avigdor Lieberman) ដែល​ជា​អតីត​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​។ លោកបាន​សុំ​​ចុះ​ចេញពីតំណែង ដោយ​សារតែ​មាន​ទស្សននយោបាយ​ផ្ទុយ​ពី​​លោក​នាយករដ្ឋមន្ត្រី​ នេតាន់យ៉ាហ៊ូ ហើយមក​បើក​បក្ស​នយោបាយ​ថ្មី​ដោយ​ខ្លួនឯង។

នៅពេល​នេះ បក្ស​របស់​លោក​ Lieberman ទទួល​បាន​សំឡេង ប្រហែល​៩អាសនៈ។ ជា​សំឡេង​ ដែល​មាន​ប្រៀប​ បើ​សិន​ចូលទៅក្នុង​បក្ស​ខាងណាមួយ គឺ​អាច​ធ្វើ​ឱ្យ​ខាង​បក្ស​នោះ មាន​សំឡេង​ឈ្នះ​ប្រៀប។ ក៏ប៉ុន្តែ បញ្ហា​ត្រង់​ថា លោក​មិ​នចង់​រួបរួម​ជាមួយ​គណ​បក្ស​ដែលមាន​នយោបាយ​ប្រកាន់​សាសនា​តឹងតែ​ង​នោះទេ។ មិនតែប៉ុណ្ណោះ​ ​លោក​ Lieberman ជំទាស់​នឹង​លោកនេតាន់យ៉ាហ៊ូ និង​មិន​ចង់ចូលរួម​ស្នើ​យោបល់​​​ឱ្យតែង​តាំង​នាយករដ្ឋមន្ត្រី​ចាស់​វស្សា​រូបនេះ នៅ​តែ​បន្ត​ឈរ​ឈ្មោះ​ធ្វើ​ជានាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​តទៅទៀត​នោះឡើយ​។​

ទោះ​យ៉ាងណា​ក្តី ​លោក​ Lieberman ដែល​កំពុង​រស់នៅ​តំបន់​ស៊ីហ្ស័រ​ដានី ជាប្រជុំ​ជម្លោះ​ស្រាប់ លោក​ចង់​ឃើញ​អ៊ី​ស្រាអែល​រួប​រួម​គ្នា​ជាធ្លុង​មួយ ចម្រុះ​ជាតិ​សាសន៍ ចម្រុះ​សាសនា​​អាច​រស់​នៅ​ជុំ​គ្នា​បាន ដ្បិត​បើ​តាម​យោបល់​លោក អ៊ីស្រាអែល​ពុំ​មែន​ជា​រដ្ឋ​ផ្តាច់​មុខ​របស់​ក្រុម​ជីហ្វ តែ​ម្នាក់​ឯង​ទេ។ លោក​ក៏​ថែមទាំង​ចង់​សាកល្បង​ឱ្យ​មាន​ការ​ចរចា​រក​សន្តិភាព​ឱ្យ​ពលរដ្ឋ​ប៉ាឡេង​ស្ទីន​ផង​ដែរ​។ ចំពោះ​លោក Lieberman, ប្រសិន​បើ​មាន​ការពួត​ដៃគ្នា​គ្រប់​បក្ស​នយោបាយ បង្កើត​រដ្ឋាភិបាល​ថ្មី ដើម្បី​កុំ​ឲ្យ​ជាប់​គាំងនយោបាយ នោះ​គឺលោក​សុទ្ធ​ចិត្ត​​យល់​ព្រម​ចូល​រួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ ក៏ះ​ិន​បើ​មាន​ាព​លោក នេតាន់​យ៉ាហ៊ូ ជានាយករដ្ឋមន្ត្រី​ទេ។​គាំង លោក​សុទ្ធ​ចិត្ត​ចូល​រួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ តែ​មិន​ព្រម​ពី​សំប៉ុន្តែលោក​​មិន​ព្រម​ទទួល​យក​បេក្ខភាព​ នេតាន់​យ៉ាហ៊ូ ជានាយករដ្ឋមន្ត្រី​នោះទេ។​

អ្នក​វិភាគ​វិទ្យាសាស្ត្រ​នយោបាយ​ពី​បញ្ហា​អ៊ីស្រាអែល សម្លឹង​មើល​ផ្លូវ​មួយ​ទៀត ដែល​ជា​សេណារីយ៉ូ​យ៉ាង​លំបាក នោះគឺថា​តើអាចទៅរួចទេ ដែល​​បក្ស​ប្រឆាំង​និង​បក្ស​របស់​លោក​នេតាន់​យ៉ាហ៊ូ ​រួបរួម​ចូល​គ្នាតែម្តង​ ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​នោះ​?  ប៉ុន្តែ​ចំណោទមួយ​នៅត្រង់​ថា បក្ស​ប្រឆាំង​មិន​ចង់​លូកដៃ​ប្រឡាក់​ប្រលូក​ជាមួយ​លោក នេតាន់​យ៉ាហូ ដែល​កំពុង​ត្រូវ​រដ្ឋអាជ្ញា​ចោទប្រកាន់​ពី​សំណុំ​រឿង​ពុករលួយ លួច​បន្លំ​លុយ​ជាតិ។

ចំណោទ​មួយ​ទៀត​ គឺនៅ​ត្រង់​​គណ​បក្ស​និន្នាការ​អារ៉ាប​និយម ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​បក្ស​ប្រឆាំង ។ ក្រុម​បក្ស​អារ៉ាប់ គឺ​បាន​បដិសេធ​ចាប់​ដៃ​​រួប​រួមចូល​​​ជាមួយ​លោក​ នេតាន់យ៉ាហ៊ូ ដែល​ជា​អ្នក​ជាតិ​និយម​ជ្រុល ប្រកាន់​ពូជសាសន៍​ជីហ្វ។ ​​បក្ស​និន្នាការ​អារ៉ាប យល់ថា បើ​ទុក​លោក នេតាន់យ៉ាហ៊ូ ឱ្យ​ដឹង​នាំប្រទេស​ត​ទៀត គឺ​ពលរដ្ឋ​កាន់សាសនា​អ៊ីស្លាម គ្មា​នបាន​សុខទេ​ ហើយ​សន្តិភាព​ជាមួយ​ពលរដ្ឋ​ប៉ាឡេស្ទីន ក៏​នៅ​តែគ្មាន​ដដែល។

បោះឆ្នោត​លើកទី៣?

ហេតុនេះ ផ្លូវ​ចុងក្រោយ​បំផុត​មួយ​ទៀត បើ​រួប​រួម​គ្នា​មិន​កើត​ទេ គឺមាន​តែរំលាយ​លទ្ធផល​បោះឆ្នោត​ចោល ហើយ​រៀបចំ​ការ​បោះឆ្នោតជាថ្មី​ ​លើកទី៣ទៀត​។ ប៉ុន្តែ​ សេណា​រីយ៉ូ​នេះ ទៅមិន​រួចទេ។ ទៅមិនរួច ពីព្រោះ​ ​ប្រធានាធិបតី​អ៊ីស្រាអែល លោក រឺវើន រីវលីន (Reuven Rivlin)​ បាន​អះអាង​រួច​ស្រេច​ហើយថា «គ្មា​នទេ ការ​បោះឆ្នោត​លើកទី៣នោះ»។​ លោក​នឹង​កោះប្រជុំ​សភា​​ជាមួយអ្នក​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​ថ្មី​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​រៀបចំ​តែង​តាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​។

ត្រង់​នេះហើយ ដែល​ជា​ការ​លំបាក​ចំពោះនាយករដ្ឋមន្ត្រី​ផុត​អណត្តិ​ ​លោក នេតាន់​យ៉ាហ៊ូ ដែល​ត្រូវ​រក​ផ្លូវ​ដើម្បី​រក្សា​តំណែង​ផង និង​ត្រូវ​រក​ច្រក​សម្រាប់​ចរចា​បង្កើត​រដ្ឋាភិបាលចម្រុះ​​ថ្មីផង​ ព្រមទាំង​រក​មធ្យោបាយ​ដើម្បី​ការ​ពារ​អភិភ័យ​ឯកសិទ្ធ​ផង ពីព្រោះថា លោក​នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​មុខ​តុលាការ នៅថ្ងៃទី​៣តុលា​ខាងមុខ​នេះ តាម​បណ្តឹង​​អាជ្ញា​ ជុំវិញសំណុំ​​រឿង​ពុករលួយ កេងបន្លំ​ និង លួច​បន្លំ​លុយ​ជាតិ​៕​

អាល្លឺម៉ង់ បណ្តេញមន្ត្រីការទូតរុស្ស៊ីពីរនាក់ចេញ ហើយក្រុងម៉ូស្គូសន្យាឆ្លើយបកវិញ

អាកាសធាតុ ៖ ហ្កាស ជា​ថាមពល​អន្តរកាល ឬជា​ដំណោះស្រាយ​ខុសឆ្គង ?

តៃវ៉ាន់ជម្រកថ្មីរបស់ពលរដ្ឋហុងកុងក្មេងៗ ?

ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិមាននាយកថ្មី តែសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់បន្តជាអាទិភាពចម្បង

នគរូបនីយកម្មក្នុងតំបន់អាស៊ាន

ក្រោយ​​មរណភាព​​ទាហាន​​នៅ​​ម៉ាលី តើ​​បារាំង​​គួរ​បន្តរក្សា​វត្តមាន​យោធា​នៅ​បរទេស​ទៀត​ឬ​យ៉ាងណា ?

តើ​ចិន​ ប្រើប្រាស់​ចំណាត់ការ​អ្វីខ្លះ​ដើម្បី​គ្រប់គ្រង​ជនជាតិ​អ៊ុយហ្គួរ​នៅឯ​ជំរំ​ស៊ីនជាំង​?

ហេតុអ្វីបានជាអឺរ៉ុបបង្កើតឲ្យមានបេសកកម្មឃ្លាំមើលផ្លូវសមុទ្រនៅតំបន់ឈូងសមុទ្រពែក្ស?

តើ​ជប៉ុន​គ្រប់គ្រង​បំណុលសាធារណៈ​យ៉ាងដូចម្ដេច?

រុស្ស៊ីស្តារឥទ្ធិពលនៅទ្វីបអាហ្វ្រិកតាមរយៈ​វិស័យ​អប់រំ

បារាំង​ប្រមូល​ផ្តុំ​កម្លាំង ដើម្បី​ចាត់​វិធានការ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​កុមារ

តើវិបត្តិ​ហុងកុង នឹង​អាច​បញ្ចប់​ដោយ​របៀបណា?

តើរដ្ឋាភិបាលអ៊ីរ៉ង់កំពុងទទួលរងថ្មបាក់ពីនយោបាយដំឡើងថ្លៃតម្លៃប្រេងឬ?

អឺរ៉ុបត្រូវការចិនច្រើនជាងចិនត្រូវការអឺរ៉ុប

តើកោះគ្រីមេ អាចរបូតពីដៃរុស្ស៊ី ទៅក្នុងដៃអ៊ុយក្រែនវិញឬទេ ?

ក្រិកបង្កើនល្បឿនផ្តល់ "ទិដ្ឋាការមាស" ដល់អ្នកវិនិយោគចិន

ហេតុអ្វីអាមេរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធលើការនាំចូលទំនិញថៃ?

អ៊ីស្រាអែល និង ហ្សកដានី អាច​នឹង​ត្រូវ​ប្រឈម​មុខដាក់​​គ្នា​ជាថ្មី​ ?

ហេតុ​អ្វីអ្នករស់នៅទីក្រុងមានកម្រិតទាប​ក្នុងប្រទេសកម្ពុជា?

សន្និសីទពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ប្រព្រឹត្តជាលើកទី១នៅម៉ូស្គូ